Day: October 27, 2020

ក្រុមយុវជន និងក្រុមកាយឫទ្ធិនៃព្រះវិហារសន្តប៉ូលកោះស្លា បានជួបជុំគ្នាដើម្បីរៀបចំយុទ្ធសាស្រ្តក្នុងការដឹកនាំ

ក្រុមយុវជន និងក្រុមកាយឫទ្ធិនៃព្រះវិហារសន្តប៉ូលកោះស្លា បានជួបជុំគ្នាដើម្បីរៀបចំយុទ្ធសាស្រ្តក្នុងការដឹកនាំ និងរៀបគម្រោងការរបស់ខ្លួនក្នុងខែវិច្ឆិកា ខាងមុខនេះដោយមានប្រធានក្រុមយុវជនចំនួន6នាក់ នាថ្ងៃទី25​ ខែតុលា​ ឆ្នាំ2020 នៅព្រះសហគមន៍កោះស្លា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្កើតកម្មវិធីជួបជុំរវាងក្រុមយុវជននិងក្រុមកាយរិទ្ធិ ដោយណែនាំបន្ថែមទៅលើការរក្សាអនាម័យ ការថែទាំសុខភាព ការពង្រឹងសមត្ថភាពនិងចំណេះដឹង ការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក និងចុះជួយកុមារកំព្រាព្រមទាំងចាស់ជរានៅតាមភូមិផងដែរ។ អត្ថបទនិងរូបភាពដោយ៖ នុត សិលា (ចាន់ ម៉ានុត យុវជនមកពីព្រះសហគមន៍កោះស្លា)

ក្រុមសង្គហ:នៃព្រះសហគមន៍សន្តយ៉ូសែបជុំគិរីបាននាំយកគ្រឿងបរិភោគមួយចំនួនជូនដល់ក្រុមគ្រួសារក្រីក្រចំនួន 4 គ្រួសារ

ក្រុមសង្គហ:នៃព្រះសហគមន៍សន្តយ៉ូសែបជុំគិរីបាននាំយកគ្រឿងបរិភោគមួយចំនួនជូនដល់ក្រុមគ្រួសារក្រីក្រចំនួន 4 គ្រួសារ ក្នុងឱកាសចុះសួរសុខទុក្ខ នាថ្ងៃទី 26 តុលាឆ្នាំ 2020 នេះ។ កម្មវិធីចុះសួរសុខទុក្ខ ក៏ដូចជាការចូលរួមរំលែកមរណៈទុក្ខនេះធ្វើឡើងជារៀងរាល់ខែ ដើម្បីចែករំលែកសេចក្ដីស្រលាញ់របស់ព្រះជាម្ចាស់ជាមួយបងប្អូនឯទៀតឯទៀតៗនៅតាមភូមិនានាក្នុងស្រុកជុំគិរី។អត្ថបទនិងរូបភាពដោយ៖ លិន សីហា (គ្រីស្តបរិស័ទនៅព្រះសហគមន៍ជុំគិរី)

ក្រុមគ្រួសារបងស្រីឧបការគុណ បានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ “ចូរស្វែងរកសិរីរុងរឿងរបស់ព្រះជាម្ចាស់” នាថ្ងៃទី 25 តុលា 2020នេះ

ក្រុមគ្រួសារបងស្រីឧបការគុណ ដែលមានទីតាំងនៅក្នុងសង្កាត់បឹងទំពុនខណ្ឌមានជ័យនៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូងរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ “ចូរស្វែងរកសិរីរុងរឿងរបស់ព្រះជាម្ចាស់” នាថ្ងៃទី 25 តុលា 2020នេះ ដោយមានសិក្ខាកាមចូលរួមចំនួន 23 នាក់ក្នុងនោះមាន 5 នាក់មកពីមណ្ឌលនិស្សិតនិង 3 នាក់ជាយុវសិស្សនៃមណ្ឌលសន្តហ្រ្វង់ស៊ីស្កូ។ អង្គសិក្ខាសាលានេះដឹកនាំដោយបងស្រីធារី ក្នុងគោលបំណងចែករំលែកបទពិសោធខ្លះៗរបស់គ្រីស្តបរិស័ទថ្មីទាក់ទងទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ និងការប្រកាសដំណឹងល្អដល់បងប្អូនដែលជាគ្រីស្តបរិស័ទនិងអស់អ្នកដែលកំពុងត្រៀមខ្លួនដើម្បីទទួលអគ្គសញ្ញាជ្រមុជទឹក ជាពិសេសសិក្ខសាលានេះជារបៀបមួយដើម្បីជួយដល់ផ្លូវវិញ្ញាណរបស់ពួកគាត់ម្នាក់ៗផងដែរ។អត្ថបទ និងរូបភាពដោយ៖ Vichea Sambo (សំបូរ សុវិជ្ជា មកពីមណ្ឌលនិស្សិតព្រះសហគមន៍កាតូលិកកម្ពុជា )

គ្រូអប់រំជំនឿនៅព្រះវិហារសន្តយ៉ូសែបជុំគិរីទទួលព្រះពរក្នុងថ្ងៃបើកឆ្នាំសិក្សាថ្មីនៃកម្មវិធីអប់រំជំនឿនាព្រឹកថ្ងៃទី ២៥ ខែតុលា​ ឆ្នាំ២០២០

ក្រុមគ្រូអប់រំជំនឿនៅព្រះវិហារសន្តយ៉ូសែបជុំគិរីទទួលព្រះពរក្នុងថ្ងៃបើកឆ្នាំសិក្សាថ្មីនៃកម្មវិធីអប់រំជំនឿនាព្រឹកថ្ងៃទី ២៥ ខែតុលា​ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក យ៉ាំង លូកា ជាបូជាចារ្យទទួលបន្ទុកដឹកនាំក្នុងមណ្ឌលសកម្មភាពកំពតនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។នៅក្នុងកម្មវិធីនេះដែរក៏មានការចែកជាសៀវភៅមេរៀនដេីម្បីដល់គ្រូអប់រំជំនឿដើម្បីងាយស្រួលក្នុងការបង្រៀននិងប្រកាសដំណឹងល្អដល់បងប្អូនឯទៀតៗ ដោយមានការចូលរួមពីសំណាក់បងប្អូនដែលជាគ្រីស្តបរិស័ទ​ ក្រុមយុវជន​ មេកាយរិទ្ធ​ នឹងបងប្អូនដែលកំពុងឈ្វេងយល់​ ប្រមាណជាង ៤០ នាក់ផងដែរ។អត្ថបទនិងរូបភាពដោយ៖ នុត សិលា (ចាន់ ម៉ានុត យុវជនមកពីព្រះសហគមន៍កោះស្លា)

Subscribe to our newsletter

Don't miss new updates on your email