វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធពិធីបុណ្យហែស្លឹកមានលក្ខណៈ ខុសប្លែកជាងបណ្តាឆ្នាំមុនៗ​ ដោយ​ពិធីនេះ​មានគ្រីស្តបរិស័ទចូលរួមតិចតួចបំផុត មិនដូចរាល់ឆ្នាំ ដែលអាចប្រារព្ធយ៉ាងឱឡារិក ក៏ព្រោះតែកម្ពុជាកំពុងរងការរាតត្បាតយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍។

តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញដែល​បាន​ថ្លែង​​នៅក្នុងធម្មទេសនាថា រដូវ៤០ថ្ងៃដែលព្រះសហគមន៍អញ្ជើញឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម។

លោកថា ៖«ខ្ញុំស្ដាយ​ ដោយ​សារ​ឆ្នាំ​នេះ​យើង​បាន​រៀប​ចំ​ សម្ដែងអំពីរឿងនេះ​អស់ពី​សមត្ថភាព​ ប៉ុន្តែ​​ដោយ​សារ​កូវីដ១៩​ យើង​សម្ដែង​មិនបាន។ ​នៅ​ពេល​យើង​ឃើញ​ផ្ទាល់​ភ្នែក យើង​ឈឺចិត្ត​ណាស់ ឈឺ​ក្នុង​ដួង​ចិត្ត​របស់​យើង​មែនទែន។ ប្រហែល​យើង​បាន​គិត​ថា ដូចគេ​បាន​គិត​ពី​ដើម នៅពេល​គេ​សម្លាប់​ព្រះ​យេស៊ូ តាមពិតនេះ​ជា​របៀប​ដែល​ខ្ជះ​ខ្ជាយ​ ស្ដាយ​ណាស់ ស្ដាយដែលគេសម្លាប់​ព្រះយេស៊ូ»។

ជាមួយគ្នានេះដែរ លោកអភិបាលរូបនេះបានពញ្ញាក់ស្មារតីគ្រីស្តបរិស័ទភូមិភាគភ្នំពេញទាំងអស់នៅក្នុងឆ្នាំ២០២១នេះឱ្យរិះគិតឡើងវិញនូវបញ្ហា ដែលកំពុងកើតមាននៅលើពិភពលោក។ លោកអភិបាលអូលីវីយ៉េ ថ្លែងថា ៖«តើ​យើង​មាន​គំនិត​ច្រើន​ទេ សព្វថ្ងៃ ដើម្បី​កែ​ប្រែ​ចិត្ត​គំនិត ​និងជួយ​ឱ្យ​ពិភព​លោកមានការផ្លាស់ប្តូរ? ​ពិភព​លោក​របស់​យើង​សព្វ​ថ្ងៃយំសោក​ខ្លាំងណាស់​ ​ពិភព​លោក​របស់​យើង​ដូច​ជា ព្រួយ​បារម្ភ​និង​រង​ទុក្ខលំបាក​យ៉ាង​ច្រើនដែរ»។

លោកអភិបាលអូលីវីយ៉េ បន្តថា ពិភពលោកបច្ចុប្បន្ននេះកំពុងតែខ្ជះខ្ជាយ ដូចជាការចំណាយទៅលើម្ហូបអាហារ អាវុធ សំលៀកបំពាក់ ការធ្វើសង្គ្រាម អំពើហឹង្សា ភេរវកម្ម ការកាប់បំផ្លាញព្រៃឈើ ការលុបបឹង និងការបំផ្លាញធម្មជាតិជាដើម។

លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកឡើងថា ៖ «​កូវីដ​១៩​កើត​ឡើង​ដោយ​សា​រ​យើង​ខ្វះ​អនាម័យ​។ ប្រហែល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកយើងរស់នៅខ្វះអនាម័យខ្លាំងណាស់​។ ទម្លាប់​របស់​យើង​អំ​ពី​​ការ​ថែរក្សា​សុខភាពក៏មាន កម្រិតខ្លាំងណាស់ដែរ។ ចេះតែ​ញ៉ាំ​ម្ហូប​ដែល​អត់​មាន​ប្រយោជន៍ ចេះ​តែ​អង្គុយ​មើល​ទូរស័ព្ទ មើល​ទូរទស្សន៍ ប៉ុន្តែ​​ភ្លេច​​​ហាត់ប្រាណ»។

លោក​បន្តថា ៖ «​ប្រហែលដោយសារកន្លងមកនេះ យើង​មិន​បាន​ថែរក្សា​សុខភាព​​របស់​យើងបានត្រឹមត្រូវ។ ​នៅពេល​នេះ​យើង​ឃើញ​បងប្អូន​របស់​យើង​ដែល​បាន​ស្លាប់​ដោយ ជំងឺកូវីដ​១៩ ហើយអ្នក​ដែល​ស្លាប់ គឺ​អ្នក​ដែល​មាន​សុខភាព​ទន់​ខ្សោយរួចហើយ»។

បន្ថែមលើពីនេះ លោកអភិបាល អូលីវីយ៉េ បន្តថា ការខ្ជះខ្ជាយសព្វថ្ងៃនេះ របស់មនុស្សទៅលើការខ្វះនូវពេលវេលា ដោយបណ្តោយខ្លួនទៅលើគ្រឿងអេឡិចត្រូនិច ភ្លេចបង្កើននូវទំនាក់ទំនងសង្គម ដោយភ្លេចយកចិត្តទុកដាក់លើមនុស្សដែលកំពុងតែទទួលរងទុក្ខលំបាក។

ក្រោយបញ្ចប់ធម្មទេសនា លោកអភិបាល អូលីវីយេ និងលោកបូជាចារ្យ បានអធិដ្ឋាន និងប្រទានពរលើផេះដែលបានមកពីការដុះស្លឹកកាលពីបុណ្យហែស្លឹកឆ្នាំមុន។ បន្ទាប់មកលោកក៏បានយកផេះទាំងនេះ មកគូសជាសញ្ញាឈើឆ្កាងលើគ្រីស្តបរិស័ទទាំងអស់ ដោយមានប្រសាសន៍ ៖«សូមកែប្រែចិត្តគំនិត និងជឿលើដំណឹងល្អ»៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email