Day: March 29, 2021

​សាលាអប់រំពិសេស ​អនុវត្តន៍​ការ​​បង្រៀន​សិស្ស​តាម​របៀប​ថ្មី

«សាលាអប់រំពិសេស» ជាកម្មវិធីមួយផ្នែករបស់ព្រះសហគមន៍កាតូលិកព្រះវិហារព្រះកុមារយេស៊ូ បឹង​ទំពុន ដើ​ម្បីជួយដល់កុមារដែលខ្សោយលើផ្នែកសតិបញ្ញា ។ សាលា​នេះ​​ជាកម្ម​វិធី​​មួយ​ផ្នែក​ ​​របស់​​ព្រះសហគមន៍​កាតូលិក ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូបឹង​ទំពុន​ ដើម្បី​ជួយ​​ដល់​កុមារ​ដែល​ខ្សោយ​លើ​ផ្នែក​សតិ​បញ្ញា ​ឱ្យ​​មាន​សកម្មភាព​ប្រតី​ និង​ការ​គិត​ដូច​កុមារធម្មតា​​ឯទៀតៗ​ឡើង​វិញ។​ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​កុមារ​ទាំង​នោះ​​មាន​លក្ខណៈពិសេស ​ដោយ​សិស្ស​ទាំង​អស់​​​​សុទ្ធ​តែ​ជាកុមារ​ដែល​មាន​ពិការភាព​ផ្នែក​សតិ​បញ្ញា មិន​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​នៃការ​សិក្សា​សម័យ​កូវីដ១៩ ដែល​​សិក្សា​តាម​រយៈ​​​អនឡាញ​ (បណ្ដាញសង្គម) ដូច​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​កំណត់​នោះ​ទេ។​ អ្នក​ស្រី​ភោគ ម៉ានី នាយិកា​សាលា​អប់​រំពិសេស​ បាន​ឱ្យដឹង​ថា ការ​សិក្សា​ចំពោះ​ក្មេង​​​​អូទី​សហ្សឹ​ម​​ក្នុង​សម័យ​កូ​វីដនេះជា​រឿង​ថ្មី​ ដោយសារការសិក្សា​​ពី​ចម្ងាយ​តាម​រយៈ​បណ្ដាញ​សង្គម​​​ ​ជារឿង​មួយ​ដែល​កុមារ​អូទីសហ្សឹម​មិន​អាច​ធ្វើ​បាន​ទេ។ អ្នក​ស្រីថ្លែង​ថា ៖ «​សាលា​យើង​ធ្វើ​ការ​បង្រៀន​​តាម​រយៈ​អាណាព្យាបាល​កុមារ​ ដោយ​ផ្ញើឯក​សា​រ​ និង​វីដេអូ​លំហាត់​ខ្លះៗ​​​ដែល​ពួក​គាត់​អាច​ធ្វើ​ជាមួយ​កូនៗ​បាន​»។ តាម​ការ​ឱ្យ​ដឹង​បន្ថែម​ អ្នក​ស្រី​ម៉ានី​ បញ្ជាក់​ថា សម្រាប់​ការ​សិក្សា​របស់​កុ​មារ​អូទីសហ្សឹម​ មិន​មាន​ការ​ប្រឡងប្រចាំ​ខែ ឬ​ឆមាស​ដូច​កុមារ​ធម្មតា​​នោះទេ គឺ​សាលា​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រីក​ចម្រើន​របស់​កុមារ​ទៅវិញ​ ទោះ​បីជា​កុមារ​ដែល​រៀន​នៅ​កម្រិត​ខ្ពស់​អាច​និយាយ​បាន និង​មាន​​អកប្បកិរិយាល្អ​យ៉ាង​ណាក៏​ដោយ។​ ងាក​មក​មើល​សម្ភារៈ​ក្នុង​ការ​បង្រៀន​កុមារ​អូទីសហ្សឹម​នេះ​វិញ អ្នក​ស្រី​នាយិកាបញ្ជាក់​ថា៖ «ការ​​បង្រៀន​នេះ​គឺ​ព្យាយាម​ធ្វើ​អ្វី​ៗ​ដែល​ឪពុក​ម្ដាយ​អាច​មាន​នៅ​ផ្ទះ​ ដើម្បី​ងាយ​ស្រួល​ដល់​ពួក​គាត់​ ​ហើយ​ភាគ​ច្រើន​ការ​រៀន​គឺ​តាម​រយៈ​ការលេង​ល្បែង​នីមួយៗ​អាច​ជួយ​ពង្រឹង​ទៅ​ផ្នែក​ផ្សេ​ងៗសម្រាប់​កុមារ ដូចជា​ចលនា​ដៃ ភ្នែក … ជាដើម»។ ដោយ​ឡែក​ចំពោះ​អាណាព្យាបាល​វិញ ទោះ​បីជា​​ត្រូវ​បង្រៀន​កូន​ដោយ​ផ្ទាល់​នៅ​ផ្ទះ​ក៏​ដោយ ប៉ុន្តែ​ពួក​គាត់​យល់​ថា​​តម្លៃ​សិក្សា​របស់​កូនៗ​របស់​ពួកគាត់​​​មាន​កម្រិត​ទាប​ ដូច្នេះ​អា​ណាព្យាបា​ល​​ទាំងអស់​នៅ​តែ​បន្ត​​បង់​ថ្លៃ​សិក្សា​ពេញដដែល។​ សាលាអប់រំពិសេសបានចាប់ផ្ដើមដំណើរ …

​សាលាអប់រំពិសេស ​អនុវត្តន៍​ការ​​បង្រៀន​សិស្ស​តាម​របៀប​ថ្មី Read More »

វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធពិធីបុណ្យហែស្លឹកមានលក្ខណៈ ខុសប្លែកជាងបណ្តាឆ្នាំមុនៗ​ ដោយ​ពិធីនេះ​មានគ្រីស្តបរិស័ទចូលរួមតិចតួចបំផុត មិនដូចរាល់ឆ្នាំ ដែលអាចប្រារព្ធយ៉ាងឱឡារិក ក៏ព្រោះតែកម្ពុជាកំពុងរងការរាតត្បាតយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍។ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញដែល​បាន​ថ្លែង​​នៅក្នុងធម្មទេសនាថា រដូវ៤០ថ្ងៃដែលព្រះសហគមន៍អញ្ជើញឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម។ លោកថា ៖«ខ្ញុំ​ស្ដាយ​ ដោយ​សារ​ឆ្នាំ​នេះ​យើង​បាន​រៀប​ចំ​ សម្ដែងអំពីរឿងនេះ​អស់ពី​សមត្ថភាព​ ប៉ុន្តែ​​ដោយ​សារ​កូវីដ១៩​ យើង​សម្ដែង​មិនបាន។ ​នៅ​ពេល​យើង​ឃើញ​ផ្ទាល់​ភ្នែក យើង​ឈឺចិត្ត​ណាស់ ឈឺ​ក្នុង​ដួង​ចិត្ត​របស់​យើង​មែនទែន។ ប្រហែល​យើង​បាន​គិត​ថា ដូចគេ​បាន​គិត​ពី​ដើម នៅពេល​គេ​សម្លាប់​ព្រះ​យេស៊ូ តាមពិតនេះ​ជា​របៀប​ដែល​ខ្ជះ​ខ្ជាយ​ ស្ដាយ​ណាស់ ស្ដាយដែលគេសម្លាប់​ព្រះយេស៊ូ»។ ជាមួយគ្នានេះដែរ លោកអភិបាលរូបនេះបានពញ្ញាក់ស្មារតីគ្រីស្តបរិស័ទភូមិភាគភ្នំពេញទាំងអស់នៅក្នុងឆ្នាំ២០២១នេះឱ្យរិះគិតឡើងវិញនូវបញ្ហា ដែលកំពុងកើតមាននៅលើពិភពលោក។ លោកអភិបាលអូលីវីយ៉េ ថ្លែងថា ៖«តើ​យើង​មាន​គំនិត​ច្រើន​ទេ សព្វថ្ងៃ ដើម្បី​កែ​ប្រែ​ចិត្ត​គំនិត ​និងជួយ​ឱ្យ​ពិភព​លោកមានការផ្លាស់ប្តូរ? ​ពិភព​លោក​របស់​យើង​សព្វ​ថ្ងៃយំសោក​ខ្លាំងណាស់​ ​ពិភព​លោក​របស់​យើង​ដូច​ជា ព្រួយ​បារម្ភ​និង​រង​ទុក្ខលំបាក​យ៉ាង​ច្រើនដែរ»។ លោកអភិបាលអូលីវីយ៉េ បន្តថា ពិភពលោកបច្ចុប្បន្ននេះកំពុងតែខ្ជះខ្ជាយ ដូចជាការចំណាយទៅលើម្ហូបអាហារ អាវុធ សំលៀកបំពាក់ ការធ្វើសង្គ្រាម អំពើហឹង្សា ភេរវកម្ម ការកាប់បំផ្លាញព្រៃឈើ ការលុបបឹង និងការបំផ្លាញធម្មជាតិជាដើម។ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ …

វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់ Read More »

Subscribe to our newsletter

Don't miss new updates on your email