បុណ្យ​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០២១ ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (ចំការទៀង) “៣គ្រឹះ”

បងប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​រួម​គ្នា​ចូល​នៅ​ក្នុង​បុណ្យ​មួយ​យ៉ាង​ពិសេស គឺ​បុណ្យ​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​ព្រះគ្រីស្ត។ បងប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​ដែល​យើង​និយាយ​អំពី​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត យើង​យល់​ថា​ព្រះជាម្ចាស់​របស់​យើង​មិន​មែន​តែ​ជា​ព្រះជាម្ចាស់​ដែល​នៅ​ស្ថាន​បរម​សុខ ដែល​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ព្រះជាម្ចាស់​របស់​យើង បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ព្រះជាម្ចាស់​របស់​យើង បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​លើ​ផែនដី​នេះ នៅ​ក្នុង​ភូមិ​បេថ្លេហិម បាន​លូត​លាស់​ក្នុង​វ័យ​កុមារ​ភាព​នៅ​ភូមិ​ណាសារ៉េត ហើយ​បាន​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​ស្រុក​កាលីឡេ បាន​សោយ​ព្រះទិវង្គត​នៅ​ទីក្រុង​យេរ៉ូសាឡឹម មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ទីក្រុង​យេរ៉ូសាឡឹម ហើយ​ព្រះអង្គ​បាន​ចាប់​ផ្ដើម​ទៅ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ស្រុក​កាលីឡេ​វិញ។

សប្តាហ៍​មុន យើង​បាន​គោរព​បុណ្យ​ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ យើង​បាន​ឃើញ​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ​នេះ។ ហេតុ​នេះ​ហើយ​ដំណឹង​ល្អ​របស់​យើង ដំណឹង​ល្អ​ដែល​យើង​ប្រកាស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​មក​ពី​ព្រះយេស៊ូ​ផ្ទាល់​មិន​មែន​ជា​ដំណឹង​ល្អ​ទូទៅ មិន​មែន​ជា​ដំណឹង​ល្អ​ដែល​នាំ​ឱ្យ​យើង​មាន​ទស្សនៈ​អស្ចារ្យ គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត។ ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត គឺ​យើង​គោរព​រូបកាយ​របស់​ព្រះយេស៊ូ។ មនុស្ស​យើង​មាន​រូប​កាយ ព្រះយេស៊ូ​មាន​រូប​កាយ មនុស្ស​យើង​មាន​លោហិត ព្រះយេស៊ូ​មាន​ព្រះលោហិត មនុស្ស​យើង​មាន​ជីវិត​នៅ​លើ​ផែនដី​នេះ​គេ​អាច​ប៉ះ​យើង យើង​អាច​បង្កើត​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា។ ជាពិសេស នៅ​ក្នុង​សម័យ​កូវីដ-១៩​នេះ​ដែល​យើង​ជួប​គ្នា​មិន​បាន យើង​យល់​អំពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​ដោយ​ផ្ទាល់។ ព្រះយេស៊ូ​ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស ជា​រូប​កាយ​របស់​ព្រះអង្គ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង ដែល​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​មាន​ជីវិត។ ឆ្នាំ​មុន ដូច​ជា​ទស្សនៈ​មួយ​ឆ្ងាយ​ពី​យើង​អត់​ដែល​ឃើញ ប៉ុន្តែ​ឥឡូវ​នេះ​យើង​បាន​ឃើញ​ផ្ទាល់​ភ្នែក កូវីដ–១៩​បាន​ចូល​នៅ​ក្នុង​ខ្លួន​របស់​យើង នៅ​ក្នុង​ខ្លួន​មិត្ត​ភក្កិ​របស់​យើង នៅ​ក្នុង​ខ្លួន​កូន​របស់​យើង។ យើង​មាន​គ្រីស្ត​បរិស័ទ​មួយ​ចំនួន ដូចជា​នៅ​មណ្ឌល​និស្សិត​កាតូលិក​កម្ពុជា ដូចជា​នៅ​ក្នុង​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ដែល​មាន​ជំងឺ​កូវីដ-១៩​ចូល​នៅ​ក្នុង​ខ្លួន យើង​មាន​បងប្អូន​ប៉ុន្មាន​នាក់​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក។

ដោយសារ​ជំងឺ​កូវីដ-១៩ លែង​ជា​រឿង​មួយ​ដែល​យើង​និយាយ​តៗ​គ្នា គឺ​ផ្ទាល់​ភ្នែក។ សព្វ​ថ្ងៃ​នៅ​ភូមិ​របស់​យើង នៅ​ចំការទៀង​ជាពិសេស​ក៏​ដូចជា​ភូមិ​នៅ​ជុំ​វិញ​ស្ងាត់​ណាស់ មនុស្ស​នៅ​តែ​ក្នុង​ផ្ទះ​ហើយ​ភ័យ​ខ្លាច។ ប៉ុន្តែ ថ្ងៃ​នេះ​ដែល​យើង​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត យើង​ដឹង​ថា​ព្រះយេស៊ូ​យាង​មក​ដើម្បី​សួរ​សុខ​ទុក្ខ​យើង ព្រះយេស៊ូ​យាង​មក​ដើម្បី​ចូល​នៅ​ក្នុង​ទុក្ខ​លំបាក​របស់​យើង ព្រះយេស៊ូ​យាង​មក​ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​យើង។ ជា​រៀង​រាល់​ឆ្នាំ យើង​បាន​ហែ​តាម​វាល​ស្រែ តាម​ផ្ទះ​គ្រីស្ត​បរិស័ទ​នីមួយៗ ដើម្បី​ឱ្យ​ព្រះកាយ​ព្រះគ្រីស្ត​ទៅ​សួរ​សុខ​ទុក្ខ​ដល់​ផ្ទះ​របស់​បង​ប្អូន។ ថ្ងៃ​នេះ​យើង​ហែ​មិន​បាន ប៉ុន្តែ​យើង​ដឹង​ថា យើង​ជឿ​ថា ព្រះកាយ​ព្រះគ្រីស្ត​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង កំពុង​សួរ​សុខ​ទុក្ខ​យើង កំពុង​ធ្វើ​ដំណើរ​ជា​មួយ​យើង ដើម្បី​ផ្ដល់​កម្លាំង​កាយ​កម្លាំង​ចិត្ត​ឱ្យ​យើង​ទាំង​អស់​គ្នា។

សព្វ​ថ្ងៃ នៅ​ប្រទេស​កម្ពុជា​ក្នុងYOUTUBE មាន​បទ​ចម្រៀង​មួយ​ដែល​ល្បី​មាន​ចំណង​ជើង​ថា “កម្ពុជា​រឹងមាំ កម្ពុជា​រឹងមាំ”។ ខ្ញុំ​គិត​ថា សម្រាប់​យើង​ជា​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​យើង​ត្រូវ​ការ​រឹងមាំ​ដែរ រឹងមាំ​ដោយសារ​ព្រះជាម្ចាស់ រឹងមាំ​ដោយសារ​យើង​រស់​នៅ​ក្នុង​សេចក្តី​សង្ឃឹម នៅ​ក្នុង​ជំនឿ នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដែល​ព្រះជាម្ចាស់​ប្រទាន​ឱ្យ។ ប៉ុន្មាន​ថ្ងៃ​កន្លង​មក ខ្ញុំ​បាន​ចូល​រួម​ប្រជុំ​តាម ZOOM ជា​មួយ​បូជាចារ្យ ជា​មួយ​យុវជន​យុវនារី ជាមួយជំទង់ និងការិយាល័យយុវជន។ ជួន​កាល​យើង​ស្ដាប់​បងប្អូន​យើង ដែល​ថា​ពិបាក​ណាស់ ចូល​អភិបូជា​ពី​ចម្ងាយ (Online) ដូចជា​ពិបាក​ណាស់ ដោយសារ​ពេល​យើង​ចូល​អភិបូជា​ពី​ចម្ងាយ​ជួន​កាល​មាន​សារ​ដែល​លោត​មក​រំខាន​យើង។ ជួន​កាល​យើង​ស្ដាយ ដោយសារ​យើង​លែង​មាន​អប់រំ​ជំនឿ យើង​មាន​អារម្មណ៍​ថា​យើង​មិន​ដឹង​ធ្វើ​អ្វី។ ជួន​កាល​យើង​មាន​អារម្មណ៍​ថា យើង​មិន​សូវ​រវីរវល់​អ្វី​សោះ អ្វី​ក៏​បាន មាន​ក៏​មាន អត់​ក៏​អត់។ អី​ក៏​បាន ឱ្យ​យើង​នៅ​តែ​ផ្ទះ​ហើយ​ដេក​ទៅ កុំ​ឱ្យ​យើង​ធ្វើ​អ្វី ដោយសារ​យើង​គ្មាន​សិទ្ធិ​ចេញ ពិត​មែន​យើង​គ្មាន​សិទ្ធិ​ចេញ ពិត​មែន​យើង​ចូល​អភិបូជា​ដោយ​ផ្ទាល់​មិន​បាន ពិត​មែន​យើង​មិន​អាច​ប្រជុំ​គ្នា​ច្រើន​បាន ដើម្បី​ទទួល​ការ​អប់រំ​ជំនឿ​ឬ​ដើម្បី​កម្មវិធី​ផ្សេងៗ។

ប៉ុន្តែ បង​ប្អូន​ជា​ទី​ស្រឡាញ់​កុំ​ឱ្យ​យើង​ចេញ​សំឡេង​ដែល​បង្ហាញ​ថា​យើង​ធុញ កុំ​ឱ្យ​យើង​ចេញ​សំឡេង​ដែល​បង្ហាញ​ថា​យើង​អស់​កម្លាំង កុំ​ឱ្យ​យើង​ចេញ​សំឡេង​ដែល​បង្ហាញ​ថា​យើង​ដូចជា​លែង​គិត​ពី​អ្វីៗ​ទាំង​អស់។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​រអ៊ូ​រទាំ កុំ​ឱ្យ​យើង​ងងុយ​ដេក កុំ​ឱ្យ​យើង​ខ្ជិល​ច្រអូស ផ្ទុយ​ទៅ​វិញ​ឱ្យ​យើង​មើល​ព្រះយេស៊ូ​ដែល​ពី​ដើម​រៀង​មក​បាន​ប្រកាស​ដំណឹង​ល្អ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​គេ​មិន​យល់​អំពី​ព្រះយេស៊ូ រហូត​ដល់​គេ​ចាប់​ព្រះអង្គ​ហើយ​សម្លាប់​ព្រះអង្គ ប៉ុន្តែ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ សូម​សម្លឹង​មើល​ក្រុម​សាវ័ក ក្រុម​សាវ័ក​គេ​សប្បាយ​ណាស់​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ។ គេ​សប្បាយ​មែន​ទែន ដោយសារ​ព្រះយេស៊ូ​ប្រកាស​ដំណឹង​ល្អ​មាន​មហា​ជន​ដែល​មក​ស្ដាប់​ព្រះអង្គ មាន​រាប់​ពាន់​នាក់​បាន​ទទួល​ម្ហូប​អាហារ មាន​រាប់​ពាន់​អ្នក​បាន​ជា​សះស្បើយ​ពី​ជំងឺ​ដោយសារ​ព្រះយេស៊ូ និង​ក្រុម​សាវ័ក​ដែល​ព្រះយេស៊ូ​បាន​ជ្រើស​រើស​១២​រូប​ឱ្យ​ធ្វើ​ដំណើរ​ជា​មួយ​ព្រះអង្គ ដែល​ជា​បរម​គ្រូ ដែល​ពោរពេញ​ដោយ​ព្រះអំណាច ដែល​ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ គេ​មាន​កិត្តិយស គេ​មាន​មោទនភាព គេ​មាន​អំណរ​សប្បាយ ប៉ុន្តែ​ព្រះយេស៊ូ​ហ្នឹង​ដែល​គេ​ស្រឡាញ់​បំផុត ដែល​គេ​គោរព​បំផុត នៅ​ពេល​ព្រះអង្គ​សោយ​ព្រះទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ក្រុម​សាវ័ក​ទៅ​អស់​ហើយ។ ដោយ​សារ​ការ​ភ័យ​ខ្លាច មាន​ខ្លះ​គេ​ក្បត់​ព្រះអង្គ នៅ​ពេល​ព្រះយេស៊ូ​សោយ​ទិវង្គត​ហើយ​គេ​លែង​ហ៊ាន​ទៅ​ប្រកាស​ដំណឹង​ល្អ គេ​អស់​សង្ឃឹម​ហើយ​ប៉ុន្តែ​គេ​បន្ត​អធិដ្ឋាន។ នៅ​ពេល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​យាង​មក គេ​កំពុង​អធិដ្ឋាន និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​ផ្ដល់​កម្លាំង​ឱ្យ​គេ ដើម្បី​ឱ្យ​គេ​មាន​គំនិត​ថ្មី​មាន​កម្លាំង​ថ្មី​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ទៅ​ទៀត។

ដូច្នេះ បងប្អូន​ជា​ទី​ស្រឡាញ់​ឱ្យ​យើង​មើល​ព្រះសហគមន៍​របស់​យើង​ដែរ មុន​សម័យ​ប៉ុល​ពត​ព្រះសហគមន៍​របស់​យើង​ពោរពេញ​ដោយ​កម្លាំង។ មាន​វិសាល​វិហារ ដូច​ខ្ញុំ​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​ថ្មីៗ​នេះ (ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សព្វ​ថ្ងៃ) មាន​ផ្ទះ​របស់​លោក​អភិបាល (សាលា​រាជធានី​ភ្នំពេញ សព្វថ្ងៃ) ដែល​ស្អាត​បំផុត។ មាន​បូជាចារ្យ​៦០​អង្គ ៧០​អង្គ មាន​បងប្រុស​បងស្រី​រាប់​រយ​នាក់ មាន​គ្រីស្ត​បរិស័ទ​រាប់​ម៉ឺន​នាក់ មាន​វិហារ​តាម​ទី​រួម​ខេត្ត​នីមួយៗ មាន​សាលា​រៀន​ល្បីៗ​ជាច្រើន (ដូចជា​នៅ​ខេត្ត​កែប នៅ​រាជធានី​ភ្នំពេញ)។ ព្រះសហគមន៍​មាន​មុខ​មាន​មាត់​ជា​មួយ​ព្រះមហាក្សត្រ នរោត្តម សីហនុ ជា​មួយ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ព្រះសហគមន៍​ដូច​ជា​ព្រះសហគមន៍​ដែល​គេ​បាន​ទទួល​ស្គាល់​យ៉ាង​ខ្លាំង។ គ្រីស្ត​បរិស័ទ​នេះ​ដដែល នៅ​ក្នុង​សម័យ​ប៉ុល​ពត​បាន​បាត់​បង់​ទាំង​អស់ បាត់​បង់​សិទ្ធិ​សេរីភាព​ខាង​សាសនា បាត់​បង់​សិទ្ធិ​សេរីភាព​ជួប​ជុំ​គ្នា​ដើម្បី​អធិដ្ឋាន នៅ​សល់​តែ​សិទ្ធិ​មួយ​គឺ​ធ្វើ​ស្រែ នៅ​សល់​តែ​សិទ្ធិ​មួយ​គឺ​ញុំា​បបរ​ស​ដែល​មាន​តែ​ទឹក​រាវៗ នៅ​សល់​តែ​សិទ្ធិ​មួយ​ដែល​ធ្វើ​ការ​តាម​បញ្ជា​របស់​អង្គការ​ឱ្យ​ធ្វើ។ ប៉ុន្តែ គេ​បាន​ថែរក្សា​ជំនឿ គេ​បាន​អធិដ្ឋាន​ដោយ​ដឹង​ថា ឱព្រះបិតា​អើយ បពិត្រ​ព្រះនាង​ម៉ារី ជា​កម្លាំង​សម្រាប់​យើង។

បងប្អូន​ជា​ទី​ស្រឡាញ់ យើង​ផុត​សម័យ​ប៉ុល​ពត​ពី​យូរ​ហើយ យើង​ផុត​សម័យ​សង្គ្រាម​ពី​យូរ​ហើយ​។ សព្វ​ថ្ងៃ យើង​ធ្វើ​សង្គ្រាម​ថ្មី​គឺ​សង្រ្គាម​ប្រឆាំង​ជា​មួយ​នឹង​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​សង្គ្រាម​នោះ​មិន​មែន​ជា​សង្គ្រាម​ដែល​ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច​ហួស​ហេតុ មិន​មែន​ជា​សង្គ្រាម​ដែល​ណែនាំ​ឱ្យ​យើង​ត្រូវ​តែ​រអ៊ូ​រទាំ​ថា “ឥឡូវ​នេះ​ជំនឿ​របស់​ខ្ញុំ​នៅ​ឆ្ងាយ ដោយ​សារ​ខ្ញុំ​មិន​អាច​ចូល​ព្រះវិហារ​បាន ឥឡូវ​នេះ​ធម៌​មេត្តា​ករុណា​របស់​ខ្ញុំ​នៅ​ឆ្ងាយ​ពី​ខ្ញុំ ដោយសារ​ខ្ញុំ​ចេញ​ពី​ផ្ទះ​មិន​បាន”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​ត្រូវ​ការ​ស្រែក​យ៉ាង​ខ្លាំង “ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​រឹងមាំ រឹងមាំ​ដោយ​សារ​យើង​យក​ចិត្ត​ទុក​ដាក់ ៣​កុំ ៣​ការពារ យក​ចិត្ត​ទុក​ដាក់​នឹង​៣​ថែរក្សា”។

ប៉ុន្តែ ថ្ងៃ​នេះ​ខ្ញុំ​ថែម​មួយ​ទៀត​សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់ “៣​គ្រឹះ​ដ៏​សំខាន់​បំផុត​នៃ​ជំនឿ​របស់​យើង”។

  • គ្រឹះទី១គឺជំនឿ
  • គ្រឹះទី២គឺធម៌មេត្តាករុណា (សេចក្តីស្រឡាញ់)
  • និងគ្រឹះទី៣គឺសេចក្តីសង្ឃឹម

នេះ​ជា​សសរ​គ្រឹះ​ទាំង​៣​សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ ដូច្នេះ​យើង​ត្រូវ​ការ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ការពារ​ថែរក្សា ៣​កុំ ៣​ការពារ ៣​ថែរក្សា និង​៣​គ្រឹះ​ហ្នឹង (ជំនឿ សេចក្តី​ស្រឡាញ់ សេចក្តី​សង្ឃឹម) ដើម្បី​ណែនាំ​ឱ្យ​ព្រះសហគមន៍​កាតូលិក​របស់​យើង​រឹង​មាំ ណែនាំ​ឱ្យ​ប្រទេស​កម្ពុជា​របស់​យើង​រឹងមាំ ដើម្បី​ឱ្យ​យើង​ទៅ​រក​ផ្លូវ​ថ្មីៗ។

បង​ប្អូន​ជា​ទី​ស្រឡាញ់ បន្តិច​ទៀត​ដែល​ខ្ញុំ​ធ្វើ​ពិធី​សាប​ព្រោះ គ្រាប់​ស្រូវ​ពេល​វា​ចូល​នៅ​ក្នុង​ដី​វា​ងាប់​សិន ដើម្បី​ណែនាំ​ឱ្យ​មាន​ផ្លែ​យ៉ាង​ច្រើន។ មួយ​គ្រាប់​ដែល​ងាប់ ណែនាំ​ឱ្យ​មាន​ផ្លែ​៨០​ទៅ​១០០​គ្រាប់ មួយ​គ្រាប់​ដែល​ងាប់​ណែនាំ​ឱ្យ​យើង​មាន​អង្ករ​ហូប​បរិបូណ៌​សម្រាប់​ពេញ​មួយ​ឆ្នាំ។

យើង​ជា​មនុស្ស​យើង​ប្រសើរ​ជាង​ផ្កា​ម្លិះ យើង​ប្រសើរ​ជាង​ផ្កា​រំដួល យើង​ប្រសើរ​ជាង​ស្រូវ យើង​គឺ​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់។ យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ ដែល​បាន​ទទួល​មរតក​មក​ពី​ព្រះយេស៊ូ​ផ្ទាល់ ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស។ ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​សង្ឃឹម។

បងប្អូន​ជាទី​ស្រលាញ់ កុំ​ឱ្យ​អស់​សង្ឃឹម កុំ​ឱ្យ​យើង​បាត់​បង់​ជំនឿ កុំ​ឱ្យ​យើង​បាត់​បង់​សេចក្តី​ស្រឡាញ់។ ដោយសារ យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង។ ដូច្នេះ យើង​បន្ត​ថែរក្សា​និង​គោរព ៣​កុំ ៣​ការពារ ៣​ថែរក្សា និង​ជា​ពិសេស​យើង​យក​ចិត្ត​ទុក​ដាក់​នឹង​៣​គ្រឹះ​នៃ​ព្រះសហគមន៍ គឺ ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​សង្ឃឹម ដើម្បី​ឱ្យ​យើង​រួម​គ្នា អាច​ទៅ​ជា​គំរូ​យ៉ាង​ជាក់​ស្ដែង​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​នាំ​ឱ្យ​យើង​មាន​គំនិត​ច្នៃ​ប្រឌិត មាន​គំនិត​ថ្មីៗ​គ្រប់​ពេល​វេលា សម្រាប់​កម្ម​វិធី​អប់រំ​ជំនឿ សម្រាប់​កម្មវិធី​យុវជន សម្រាប់​អភិបូជា សម្រាប់​អធិដ្ឋាន សម្រាប់​សូត្រ​ផ្គាំ ទោះ​បី​គាំង​ក៏​ដោយ​យើង​អាច​ធ្វើ​បាន។

នៅ​ទី​នេះ គេ​ស្ដាប់​ឮ​ទូទាំង​ភូមិ​ដោយសារ​យើង​មាន​មេក្រូ​គ្រប់​ទិស (ខាង​កើត ខាង​លិច ខាង​ជើង ខាង​ត្បូង) ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​យើង​បន្ត​រួម​រស់​ជា​គ្រួសារ​តែ​មួយ។ ដោយសារ​ហ្វេសប៊ុក​ភេច https://www.facebook.com/LiveCatholicChannel យើង​ទៅ​ដល់​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ភូមិ​ភ្នំពេញ ឮ​ថា​សព្វ​ថ្ងៃ​ទៅ​ដល់​ភូមិ​ភាគ​បាត់ដំបង​ទៀត។

បងប្អូន​ជា​ទី​ស្រឡាញ់​យើង​បន្ត​អធិដ្ឋាន ព្រះយេស៊ូ​យាង​មក​ដើម្បី​សង្គ្រោះ​យើង ព្រះយេស៊ូ​យាង​មក​ដើម្បី​ឱ្យ​យើង​រួម​រស់​នៅ​ក្នុង​សេចក្តី​សុខ។ ថ្ងៃ​នេះ រួម​ជា​មួយ​ប្រជារាស្រ្ត​អ៊ីស្រាអែល​ពី​ដើម យើង​ប្រកាស​ថា “យើង​ខ្ញុំ​សុខ​ចិត្ត​ប្រតិបត្តិ​និង​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​មាន​ព្រះបន្ទូល”។

ជយោ ព្រះរាជាណាចក្រ​កម្ពុជា
ជយោ ព្រះសហគមន៍​កាតូលិក​កម្ពុជា
រួម​គ្នា​យើង​រឹង​មាំ។ អាមែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ
ប្រទេស​កម្ពុជា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី

បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី

នាថ្ងៃទី​១៤ ខែ​ឧសភានេះ លោកអភិបាល​នៃព្រហសហគមន៍​ទាំង​បី​ភូមិភាគ​ក្នុងប្រទេស​កម្ពុជា បាន​ធ្វើ​ជា​អធិបតី ក្នុងពិធីបុណ្យ​បិទខួប​១៦០ឆ្នាំ​នៃ​ការ​បង្កើត​ព្រះសហគមន៍​អ្នកលឿងដែលស្ថិត​នៅ​ក្នុងភូមិ​៦ ឃុំព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង ដោយ​មាន​គ្រីស្តបរិស័ទ​ចូលរួម​ជា​ច្រើន​កុះករ​។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញមាន​ប្រសាសន៍ថា អស់រយៈកាល​ពេញ​មួយ​ឆ្នាំ​ដែល​គ្រីស្ត​បរិស័ទនៅទីនេះ បាន​ខិតខំ​អធិដ្ឋាន រិះគិត​ពិចារណាអំពីជំនឿ និង​នឹកឃើញ​អំពី​តួនាទីជាគ្រីស្តបរិស័ទ​។ លោក​អភិបាល​បាន​បន្ថែមថា យើង​មិន​ត្រឹមតែ​នឹក​ឃើញ​អំពី​ជីវិត​គ្រីស្តបរិស័ទ​ពីដើម តែ​យើងត្រូវ​នឹក​ឃើញ​អំពី​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​នាពេលបច្ចុប្បន្ន​នេះ ហើយ​ត្រូវ​សម្រេចចិត្ត​បន្ត​ថែរក្សាជំនឿ និង​សេចក្តីសង្ឃឹម ជា​ពិសេស​បន្ត​សម្ដែងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់។ លោកថា ពិធី​បិទខួប​១៦០ឆ្នាំរបស់​ព្រះសហគមន៍នេះ​​

Subscribe to our newsletter

Don't miss new updates on your email