បុណ្យ​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០២១ ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (ចំការទៀង) “៣គ្រឹះ”

បងប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​រួម​គ្នា​ចូល​នៅ​ក្នុង​បុណ្យ​មួយ​យ៉ាង​ពិសេស គឺ​បុណ្យ​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​ព្រះគ្រីស្ត។ បងប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​ដែល​យើង​និយាយ​អំពី​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត យើង​យល់​ថា​ព្រះជាម្ចាស់​របស់​យើង​មិន​មែន​តែ​ជា​ព្រះជាម្ចាស់​ដែល​នៅ​ស្ថាន​បរម​សុខ ដែល​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ព្រះជាម្ចាស់​របស់​យើង បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ព្រះជាម្ចាស់​របស់​យើង បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​លើ​ផែនដី​នេះ នៅ​ក្នុង​ភូមិ​បេថ្លេហិម បាន​លូត​លាស់​ក្នុង​វ័យ​កុមារ​ភាព​នៅ​ភូមិ​ណាសារ៉េត ហើយ​បាន​ចេញ​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​ស្រុក​កាលីឡេ បាន​សោយ​ព្រះទិវង្គត​នៅ​ទីក្រុង​យេរ៉ូសាឡឹម មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ទីក្រុង​យេរ៉ូសាឡឹម ហើយ​ព្រះអង្គ​បាន​ចាប់​ផ្ដើម​ទៅ​បង្ហាញ​ខ្លួន​នៅ​ក្នុង​ស្រុក​កាលីឡេ​វិញ។ សប្តាហ៍​មុន យើង​បាន​គោរព​បុណ្យ​ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ យើង​បាន​ឃើញ​ព្រះយេស៊ូ​ណែនាំ​ឱ្យ​យើង​ទៅ​ប្រកាស​ដំណឹង​ល្អ​នេះ។ ហេតុ​នេះ​ហើយ​ដំណឹង​ល្អ​របស់​យើង ដំណឹង​ល្អ​ដែល​យើង​ប្រកាស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដែល​មក​ពី​ព្រះយេស៊ូ​ផ្ទាល់​មិន​មែន​ជា​ដំណឹង​ល្អ​ទូទៅ មិន​មែន​ជា​ដំណឹង​ល្អ​ដែល​នាំ​ឱ្យ​យើង​មាន​ទស្សនៈ​អស្ចារ្យ គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត។ ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត គឺ​យើង​គោរព​រូបកាយ​របស់​ព្រះយេស៊ូ។ មនុស្ស​យើង​មាន​រូប​កាយ ព្រះយេស៊ូ​មាន​រូប​កាយ មនុស្ស​យើង​មាន​លោហិត ព្រះយេស៊ូ​មាន​ព្រះលោហិត មនុស្ស​យើង​មាន​ជីវិត​នៅ​លើ​ផែនដី​នេះ​គេ​អាច​ប៉ះ​យើង យើង​អាច​បង្កើត​ទំនាក់​ទំនង​រវាង​គ្នា​និង​គ្នា។ ជាពិសេស នៅ​ក្នុង​សម័យ​កូវីដ-១៩​នេះ​ដែល​យើង​ជួប​គ្នា​មិន​បាន យើង​យល់​អំពី​សារៈ​សំខាន់​នៃ​ទំនាក់​ទំនង​ដោយ​ផ្ទាល់។ ព្រះយេស៊ូ​ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស ជា​រូប​កាយ​របស់​ព្រះអង្គ​ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង ដែល​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​មាន​ជីវិត។ ឆ្នាំ​មុន ដូច​ជា​ទស្សនៈ​មួយ​ឆ្ងាយ​ពី​យើង​អត់​ដែល​ឃើញ ប៉ុន្តែ​ឥឡូវ​នេះ​យើង​បាន​ឃើញ​ផ្ទាល់​ភ្នែក កូវីដ–១៩​បាន​ចូល​នៅ​ក្នុង​ខ្លួន​របស់​យើង នៅ​ក្នុង​ខ្លួន​មិត្ត​ភក្កិ​របស់​យើង នៅ​ក្នុង​ខ្លួន​កូន​របស់​យើង។ យើង​មាន​គ្រីស្ត​បរិស័ទ​មួយ​ចំនួន ដូចជា​នៅ​មណ្ឌល​និស្សិត​កាតូលិក​កម្ពុជា ដូចជា​នៅ​ក្នុង​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ដែល​មាន​ជំងឺ​កូវីដ-១៩​ចូល​នៅ​ក្នុង​ខ្លួន យើង​មាន​បងប្អូន​ប៉ុន្មាន​នាក់​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក។ ដោយសារ​ជំងឺ​កូវីដ-១៩ …

បុណ្យ​គោរព​ព្រះកាយ​និង​ព្រះលោហិត​របស់​ព្រះយេស៊ូ​គ្រីស្ត ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០២១ ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម (ចំការទៀង) “៣គ្រឹះ” Read More »