បុណ្យ​រំលឹក​សន្ត​អូគូស្តាំង ជា​អភិបាល និង​គ្រូ​បាធ្យាយ​នៃ​ព្រះសហគមន៍ ព្រះសហគមន៍​សន្ត​អូគូស្តាំង កំពត ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២១ “សមត្ថភាព”

បងប្អូន​ជា​ទី​ស្រឡាញ់!

ថ្ងៃ​នេះ​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ព្រះយេស៊ូ​បាន​បង្ហាញ​អំពី​បុរស​បី​នាក់ ម្នាក់ៗ​ដូចជា​ព្រះយេស៊ូ​បាន​ទទួល​ស្គាល់​អំពី​សមត្ថភាព។ អ្នក​ដែល​មាន​សមត្ថភាព​ច្រើន​បាន​ទទួល​ប្រាក់​ប្រាំ​ណែន អ្នក​ដែល​មាន​សមត្ថភាព​ល្មម​បាន​ទទួល​ពីរ​ណែន អ្នក​ដែល​មាន​សមត្ថភាព​ខ្សោយ​ជាង​គេ​បាន​ទទួល​ប្រាក់​តែ​មួយ​ណែន។ នៅ​ក្នុង​ពិភព​លោក យើង​ដឹង​ថា​មនុស្ស​យើង​មាន​សមត្ថភាព​ខុសៗ​គ្នា នៅ​ក្នុង​ព្រះសហគមន៍​ក៏​ដូច​គ្នា​ដែរ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​មិន​មែន​សមត្ថភាព​ដែល​យើង​មាន សំខាន់​គឺ​របៀប​ដែល​យើង​ប្រើ​សមត្ថភាព​របស់​យើង ដែល​ជា​ព្រះណោយទាន​យ៉ាង​ពិសេស​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឱ្យ​សមត្ថភាព​របស់​យើង កម្លាំង​របស់​យើង សេចក្តី​ស្រឡាញ់​របស់​យើង អំណោយ​ទាន​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់​រីក​ចម្រើន​។

អ្នក​ដែល​បាន​ច្រើន​រីក​ចម្រើន​គុណ​ជា​ពីរ អ្នក​ដែល​បាន​ល្មម​ក៏​បាន​រីក​ចម្រើន​គុណ​ជា​ពីរ​ដូច​គ្នា ប៉ុន្តែ​បញ្ហា​គឺ​អ្នក​ដែល​មាន​សមត្ថភាព​តិច​ជាង​គេ សមត្ថភាព​របស់​គាត់​មិន​ចង់​ឱ្យ​លូតលាស់ រីក​ចម្រើន​ថែម​ទៀត ផ្ទុយ​ទៅ​វិញ​គាត់​កប់​សមត្ថភាព​របស់​គាត់​នៅ​ក្នុង​ដី។ ថ្ងៃ​នេះ ដែល​យើង​គោរព​សន្ត​អូគូស្តាំង គាត់​ជា​មនុស្ស​ម្នាក់​ដែល​បាន​ទទួល​កម្លាំង សមត្ថភាព​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​សិក្សា នៅ​ក្នុង​ការ​ស្វែង​យល់​អំពី​ទស្សនៈ​វិជ្ជា អំពី​គណិត​វិជ្ជា​ដែល​មាន​ចំណេះ​ដឹង​យ៉ាង​ខ្ពស់​រហូត​ដល់​គាត់​ជាប់​ជា​មួយ​ព្រះជាម្ចាស់។ នៅ​ពេល​គាត់​រក​ឃើញ​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​គាត់ ណែនាំ​ឱ្យ​គាត់​ភ្ញាក់ គាត់​បាន​រក​ឃើញ​ព្រះជាម្ចាស់​ហើយ “ខ្ញុំ​បាន​ដើរ​តាម​ព្រះជាម្ចាស់​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រក​មិន​ឃើញ”។ នៅ​ពេល​គាត់​រក​ឃើញ​ព្រះជាម្ចាស់ តាម​ពិត​គាត់​មាន​អារម្មណ៍​ថា ព្រះជាម្ចាស់​បាន​រៀបចំ​ទី​លំ​នៅ​នៅ​ក្នុង​ដួង​ចិត្ត​របស់​គាត់​ពី​យូរ​មក​ហើយ។ នៅ​ពេល​នោះ សមត្ថភាព​របស់​គាត់​ដូចជា​បាន​រីក​ចម្រើន​លូត​លាស់។ នៅ​ពេល​គាត់​ក្លាយ​ជា​លោក​អភិបាល គាត់​បាន​សរសេរ​សៀវភៅ​រាប់​រយ​ក្បាល គាត់​បាន​រៀប​ចំ​ធម្មទេសនា​យ៉ាង​ច្រើន ដើម្បី​ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​គាត់ ឱ្យ​គ្រីស្ត​បរិស័ទ​របស់​គាត់​បាន​រីក​ចម្រើន​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។

យើង​និយាយ​អំពី​រឿង​នៅ​ឆ្នាំ​៣០០​ជាង មាន​ន័យ​ថា​ជាង​១៧០០​ឆ្នាំ​មុន ប៉ុន្តែ​សព្វ​ថ្ងៃ​ព្រះសហគមន៍​របស់​យើង​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ច្រើន​ពី​សន្ត​អូគូស្តាំង។ ដោយសារ​សន្ត អូគូស្តាំង បាន​ទទួល​ស្គាល់​អំពី​អំណោយ​ទាន​ដែល​គាត់​បាន​ទទួល​ពី​ព្រះជាម្ចាស់ និង​បាន​ណែនាំ​ឱ្យ​ព្រះអំណោយ​ទាន​នេះ​លូត​លាស់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។

ដូច្នេះ​ថ្ងៃ​នេះ យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​បច្ចុប្បន្ន​នេះ ជា​ពិសេស​នៅ​ក្នុង​សម័យ​កូវីដ-១៩ ឱ្យ​យើង​ពិនិត្យ​មើល​គ្រប់​សមត្ថភាព គ្រប់​អំណោយ គ្រប់​កម្លាំង​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ និង​ណែនាំ​ឱ្យ​សមត្ថភាព អំណោយ កម្លាំង​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់​រីក​ចម្រើន កុំ​ឱ្យ​យើង​កប់​នៅ​ក្នុង​ដី។ ជា​ពិសេស​នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩​នេះ ជួន​កាល​ណែនាំ​ឱ្យ​យើង​លាក់​ខ្លួន ឱ្យ​យើង​ជាប់​នៅ​ក្នុង​បន្ទប់​ចាក់​សោរ តែ​ផ្ទុយ​ទៅ​វិញ​ឱ្យ​យើង​ទៅ​ជា​អ្នក​បម្រើ ដែល​ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “យើង​ជា​អ្នក​បម្រើ​ល្អ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​អស់​ពី​សមត្ថភាព ដើម្បី​រស់​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ និង​អនុវត្ត​ព្រះបន្ទូល​នេះ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង”។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email