បុណ្យ​រំលឹក​សន្ត​អូគូស្តាំង ជា​អភិបាល និង​គ្រូ​បាធ្យាយ​នៃ​ព្រះសហគមន៍ ព្រះសហគមន៍​សន្ត​អូគូស្តាំង កំពត ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២១ “សមត្ថភាព”

បងប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ព្រះយេស៊ូ​បាន​បង្ហាញ​អំពី​បុរស​បី​នាក់ ម្នាក់ៗ​ដូចជា​ព្រះយេស៊ូ​បាន​ទទួល​ស្គាល់​អំពី​សមត្ថភាព។ អ្នក​ដែល​មាន​សមត្ថភាព​ច្រើន​បាន​ទទួល​ប្រាក់​ប្រាំ​ណែន អ្នក​ដែល​មាន​សមត្ថភាព​ល្មម​បាន​ទទួល​ពីរ​ណែន អ្នក​ដែល​មាន​សមត្ថភាព​ខ្សោយ​ជាង​គេ​បាន​ទទួល​ប្រាក់​តែ​មួយ​ណែន។ នៅ​ក្នុង​ពិភព​លោក យើង​ដឹង​ថា​មនុស្ស​យើង​មាន​សមត្ថភាព​ខុសៗ​គ្នា នៅ​ក្នុង​ព្រះសហគមន៍​ក៏​ដូច​គ្នា​ដែរ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​មិន​មែន​សមត្ថភាព​ដែល​យើង​មាន សំខាន់​គឺ​របៀប​ដែល​យើង​ប្រើ​សមត្ថភាព​របស់​យើង ដែល​ជា​ព្រះណោយទាន​យ៉ាង​ពិសេស​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឱ្យ​សមត្ថភាព​របស់​យើង កម្លាំង​របស់​យើង សេចក្តី​ស្រឡាញ់​របស់​យើង អំណោយ​ទាន​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់​រីក​ចម្រើន​។ អ្នក​ដែល​បាន​ច្រើន​រីក​ចម្រើន​គុណ​ជា​ពីរ អ្នក​ដែល​បាន​ល្មម​ក៏​បាន​រីក​ចម្រើន​គុណ​ជា​ពីរ​ដូច​គ្នា ប៉ុន្តែ​បញ្ហា​គឺ​អ្នក​ដែល​មាន​សមត្ថភាព​តិច​ជាង​គេ សមត្ថភាព​របស់​គាត់​មិន​ចង់​ឱ្យ​លូតលាស់ រីក​ចម្រើន​ថែម​ទៀត ផ្ទុយ​ទៅ​វិញ​គាត់​កប់​សមត្ថភាព​របស់​គាត់​នៅ​ក្នុង​ដី។ ថ្ងៃ​នេះ ដែល​យើង​គោរព​សន្ត​អូគូស្តាំង គាត់​ជា​មនុស្ស​ម្នាក់​ដែល​បាន​ទទួល​កម្លាំង សមត្ថភាព​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​សិក្សា នៅ​ក្នុង​ការ​ស្វែង​យល់​អំពី​ទស្សនៈ​វិជ្ជា អំពី​គណិត​វិជ្ជា​ដែល​មាន​ចំណេះ​ដឹង​យ៉ាង​ខ្ពស់​រហូត​ដល់​គាត់​ជាប់​ជា​មួយ​ព្រះជាម្ចាស់។ នៅ​ពេល​គាត់​រក​ឃើញ​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​គាត់ ណែនាំ​ឱ្យ​គាត់​ភ្ញាក់ គាត់​បាន​រក​ឃើញ​ព្រះជាម្ចាស់​ហើយ “ខ្ញុំ​បាន​ដើរ​តាម​ព្រះជាម្ចាស់​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រក​មិន​ឃើញ”។ នៅ​ពេល​គាត់​រក​ឃើញ​ព្រះជាម្ចាស់ តាម​ពិត​គាត់​មាន​អារម្មណ៍​ថា ព្រះជាម្ចាស់​បាន​រៀបចំ​ទី​លំ​នៅ​នៅ​ក្នុង​ដួង​ចិត្ត​របស់​គាត់​ពី​យូរ​មក​ហើយ។ នៅ​ពេល​នោះ សមត្ថភាព​របស់​គាត់​ដូចជា​បាន​រីក​ចម្រើន​លូត​លាស់។ នៅ​ពេល​គាត់​ក្លាយ​ជា​លោក​អភិបាល គាត់​បាន​សរសេរ​សៀវភៅ​រាប់​រយ​ក្បាល គាត់​បាន​រៀប​ចំ​ធម្មទេសនា​យ៉ាង​ច្រើន ដើម្បី​ណែនាំ​ឱ្យ​ព្រះសហគមន៍​របស់​គាត់ ឱ្យ​គ្រីស្ត​បរិស័ទ​របស់​គាត់​បាន​រីក​ចម្រើន​នៅ​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់។ យើង​និយាយ​អំពី​រឿង​នៅ​ឆ្នាំ​៣០០​ជាង មាន​ន័យ​ថា​ជាង​១៧០០​ឆ្នាំ​មុន ប៉ុន្តែ​សព្វ​ថ្ងៃ​ព្រះសហគមន៍​របស់​យើង​បាន​ទទួល​ឥទ្ធិពល​យ៉ាង​ច្រើន​ពី​សន្ត​អូគូស្តាំង។ ដោយសារ​សន្ត អូគូស្តាំង បាន​ទទួល​ស្គាល់​អំពី​អំណោយ​ទាន​ដែល​គាត់​បាន​ទទួល​ពី​ព្រះជាម្ចាស់ និង​បាន​ណែនាំ​ឱ្យ​ព្រះអំណោយ​ទាន​នេះ​លូត​លាស់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ដូច្នេះ​ថ្ងៃ​នេះ យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​យើង​ជា​គ្រីស្ត​បរិស័ទ​នៅ​បច្ចុប្បន្ន​នេះ …

បុណ្យ​រំលឹក​សន្ត​អូគូស្តាំង ជា​អភិបាល និង​គ្រូ​បាធ្យាយ​នៃ​ព្រះសហគមន៍ ព្រះសហគមន៍​សន្ត​អូគូស្តាំង កំពត ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២១ “សមត្ថភាព” Read More »