អភិបូជាសម្រាប់សប្តាហ៍ទី២៦នៃរដូវធម្មតា និងរំលឹកសន្តមីកាអែល ជាអគ្គទេវទូត

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ លោកអភិបាល អូលីវីយ៉េ បានថ្វាយអភិបូជាសម្រាប់សប្តាហ៍ទី២៦នៃរដូវធម្មតា និងរំលឹកសន្តមីកាអែល ជាអគ្គទេវទូត ធ្វើនៅព្រះសហគមន៍សន្តមីកាអែល ក្រុងព្រះសីហនុ។ ក្នុងអភិបូជានោះ មានការចូលរួមពីលោកបូជាចារ្យ អ៊ុន សុន លោកលោកបូជាចារ្យ ប៊ឺត រួមជាមួយគ្រីស្តបរិស័ទមួយចំនួនតូច ដើម្បីចូលរួមការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ (គ្មានការជួមជុំមនុស្សច្រើន)។

បន្ទាប់ពីបញ្ចប់អភិបូជា លោកអភិបាល អូលីវីយ៉េ បានប្រទានព្រះពរលើដើមថ្លើមមនុស្ស និងចែកជូនគ្រីស្តបរិស័ទ ដើម្បីដាំនៅតាមផ្ទះសម្រាប់ធ្វើជាឱសថព្យាបាលជំងឺមួយចំនួនតាមបែបបុរាណ៕

Share on facebook
Facebook
Share on twitter
Twitter
Share on linkedin
LinkedIn

Subscribe to our newsletter

Don't miss new updates on your email