Day: September 30, 2021

ព្រះសហគមន៍កាតូលិកក្រុងកំពត ជួយពលរដ្ឋខ្វះខាតចំនួន៧៥គ្រួសារ ក្នុងខែកញ្ញានេះ

សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានប្រាប់ឱ្យដឹងថា ក្នុងខែមួយខែពេញនៃកញ្ញាឆ្នាំ ២០២១ នេះ ព្រះសហគមន៍កាតូលិកក្រុងកំពត ខេត្តកំពត បានជួយដល់គ្រួសារក្រីក្រ ចំនួន៧៥គ្រួសារ ក្នុង៤តំបន់ផ្សេងៗគ្នា។ កញ្ញា ញ៉ែម សុភាព សមាជិកនៃគណៈកម្មការសង្គហនេះបានប្រាប់RVAKhmerថា គ្រួសារទាំង៧៥ដែលទទួលបានជំនួយពីព្រះសហគមន៍កាតូលិកក្រុងកំពត មានគ្រួសារចំនួន ៣២គ្រួសារនៅសង្កាត់អូរតូច ចំនួន១៦គ្រួសារនៅសង្កាត់កំពង់កណ្ដាល ចំនួន១៥គ្រួសារក្នុងសង្កាត់ត្រើយកោះ និង១២គ្រួសារផ្សេងទៀតនៅភូមិកំពង់ត្នោត។ ជាក់ស្តែង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ព្រះសហគមន៍កាតូលិកក្រុងកំពត បានធ្វើការចែកសម្ភារៈ និងគ្រឿងបរិភោគ ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតចំនួន ១៥គ្រួសារ នៅសង្កាត់ត្រើយកោះ ក្នុងក្រុងកំពត ដែលសកម្មភាពនេះដឹកនាំដោយលោកឪពុក អាឡិចសាន់ដ្រូ និងមានការចូលរួមពីសំណាក់យុវជនសប្បុរសធម៌សន្តវ៉ាំងសង់ដឺប៉ូល និងអាជ្ញាធរមូលដ្ឋានផងដែរ។ កញ្ញា ញ៉ែម សុភាព បានបញ្ជាក់ពីទឹកចិត្ត និងបទពិសោធន៍ជំនឿរបស់ខ្លួនក្នុងសកម្មភាពទាំងអស់នេះថា កញ្ញាមានអំណរសប្បាយនៅពេលបានរៀបចំសកម្មភាពជួយជនក្រីក្រខ្វះខាត ដែលជាឱកាសមួយសម្រាប់កញ្ញាក្នុងការបង្ហាញពីសក្ខីភាពនៃជំនឿរបស់ខ្លួនជាគ្រីស្តបរិស័ទកាតូលិក ដែលស្រឡាញ់មនុស្សឯទៀតៗដូចជាបងប្អូនបង្កើត។ កញ្ញាថា ៖ «ខ្ញុំមានអំណរសប្បាយនៅពេលបានរៀបចំសកម្មភាពជួយបងប្អូនក្រីក្រីខ្វះខាត ដែលជាឱកាសមួយជួយខ្ញុំឱ្យបង្ហាញពីសក្ខីភាពនៃជំនឿរបស់ខ្ញុំជាគ្រីស្តបរិស័ទមកពីព្រះសហគមន៍កាតូលិក ហើយពិតមែនយើងស្រឡាញ់បងបង្អូនឯទៀតៗដូចជាបងប្អូនរបស់យើង»។ សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានបន្តទៀតថា ៖ «ការជួយបងប្អូនខ្វះខាតជាអ្វីដែលខ្ញុំខ្នះខ្នែងជាងការងារផ្សេងទៀត ហើយខ្ញុំចូលចិត្តនិងសប្បាយចិត្ត ព្រោះអត្ថន័យ …

ព្រះសហគមន៍កាតូលិកក្រុងកំពត ជួយពលរដ្ឋខ្វះខាតចំនួន៧៥គ្រួសារ ក្នុងខែកញ្ញានេះ Read More »

អភិបូជាសម្រាប់សប្តាហ៍ទី២៦នៃរដូវធម្មតា និងរំលឹកសន្តមីកាអែល ជាអគ្គទេវទូត

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ លោកអភិបាល អូលីវីយ៉េ បានថ្វាយអភិបូជាសម្រាប់សប្តាហ៍ទី២៦នៃរដូវធម្មតា និងរំលឹកសន្តមីកាអែល ជាអគ្គទេវទូត ធ្វើនៅព្រះសហគមន៍សន្តមីកាអែល ក្រុងព្រះសីហនុ។ ក្នុងអភិបូជានោះ មានការចូលរួមពីលោកបូជាចារ្យ អ៊ុន សុន លោកលោកបូជាចារ្យ ប៊ឺត រួមជាមួយគ្រីស្តបរិស័ទមួយចំនួនតូច ដើម្បីចូលរួមការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ (គ្មានការជួមជុំមនុស្សច្រើន)។ បន្ទាប់ពីបញ្ចប់អភិបូជា លោកអភិបាល អូលីវីយ៉េ បានប្រទានព្រះពរលើដើមថ្លើមមនុស្ស និងចែកជូនគ្រីស្តបរិស័ទ ដើម្បីដាំនៅតាមផ្ទះសម្រាប់ធ្វើជាឱសថព្យាបាលជំងឺមួយចំនួនតាមបែបបុរាណ៕

អាទិត្យទី២៦នៃរដូវធម្មតា ឆ្នាំខ

ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា៖ “អ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ”។ 1 អបអរចំពោះអ្នកទទួលអំណាចពីព្រះវិញ្ញាណ 2 យើងជាអ្នកណែនាំព្រះពរដល់អ្នកដែលទទួលយើង ដូចព្រះយេស៊ូមានព្រះបន្ទូលថា អ្នកណាទទួលអ្នករាល់គ្នាក្នុងនាមអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំ អ្នកនោះទទួលរង្វាន់ជាមិនខាន។ 3 មិនត្រូវនាំអោយអ្នកតូចតាចប្រព្រឹត្តអំពើបាបឡើយ។ ចំពោះព្រះយេស៊ូអំពើបាបដែលនាំអោយមនុស្សស្លាប់ គឺដូចជាយកត្បាល់ថ្មទៅចងកទម្លាក់គេទៅក្នុងសមុទ្រ ដែលជាទីលំនៅរបស់មារ។ 4 មិនត្រូវប្រព្រឹត្តអំពើបាបឡើយ ព្រោះបើដៃឬជើងនាំអោយប្រព្រឹត្តអំពើបាបត្រូវកាត់ចោល ភ្នែកខ្វេះចេញ។ ពេលរស់នៅស្ថានបរមសុខមានអវយវៈតែមួយ ប្រសើរជាងចុះទៅក្នុងភ្លើងនរក។ សូមព្រះបិតាជាម្ចាស់ មេត្តាបំភ្លឺយើងខ្ញុំអោយចេះរស់នៅអោយសមរម្យក្នុងឋានៈជាបុត្រធីតាព្រះអង្គផង។ អាម៉ែន៕ប្រភព៖ Sopheap Chin (អ្នករាយការព័ត៌មានពីព្រះសហគមន៍មណ្ឌល សកម្មភាពភ្នំពេញថ្មី ភូមិ​ភាគភ្នំពេញ)

Subscribe to our newsletter

Don't miss new updates on your email