អភិបូជា​អាទិត្យទី២៨​នៃ​រដូវ​ធម្មតា ពី​ព្រះសហគមន៍​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ព្រៃកប្បាស ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ “តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច?”

លោក​គ្រូ​ដ៏​សប្បុរស​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឱ្យ​បាន​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ទុក​ជា​មរតក?

បង​ប្អូន​ជា​ទី​ស្រឡាញ់

សំណួរ​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ជា​សំណួរ​ដែល​ណែនាំ​ឱ្យ​យើង​ចូល​ក្នុង​រឿង​ដ៏​មាន​សារៈ​សំខាន់​បំផុត នៃ​ជីវិត​របស់​យើង​លើ​ផែន​ដី​នេះ។ គោល​ដៅ​នៃ​ជីវិត​យើង អនាគត​នៃ​ជីវិត​យើង ផ្លូវ​នៃ​ជីវិត​យើង​ទៅ​ដល់​ណា។ បុរស​ម្នាក់​ដែល​បាន​សួរ​ទៅ​ព្រះយេស៊ូ​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ទុក​ជា​មរតក? ណែនាំ​ឱ្យ​យើង​យល់​ថា អនាគត​របស់​យើង គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ទុក​ជា​មរតក។

នេះ​ជា​សំណួរ​ដែល​ត្រូវ​តែ​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា ជា​ពិសេស​ពី​ប៉ុន្មាន​ខែ​ដែល​យើង​ភ្ជាប់​ជា​មួយ​កូវីដ-១៩។ យើង​បាន​ឃើញ ទាំង​នៅ​ប្រទេស​កម្ពុជា​ទាំង​នៅ​ក្នុង​ពិភព​លោក មាន​ជាង​៤​លាន​កន្លះ​ដែល​បាន​ទទួល​មរណៈភាព​ដោយសារ​ជំងឺ​កូវីដ-១៩។ ពេល​យើង​បាន​ឃើញ​មាន​កូន​ក្មេង អ្នក​ជំងឺ​ដែល​ក្មេងៗ អ្នក​ខ្វះ​ម្ហូប​អាហារ អ្នក​ខ្វះ​គ្រូ​ពេទ្យ​ដើម្បី​ព្យាបាល ឬ​ដោយសារ​សង្រ្គាម ដែល​បណ្តាល​ឱ្យ​ពួក​គេ​ទទួល​មរណៈភាព​មុន​អាយុ។ ណែនាំ​ឱ្យ​យើង​ត្រូវ​តែ​យល់ សំណួរ​នេះ​មិន​មែន​ជា​សំណួរ​សម្រាប់​ចាស់ៗ សំណួរ​នេះ​មិន​មែន​សម្រាប់​មនុស្ស​ដែល​កំពុង​រស់​នៅ​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​ផ្ទាល់​ខ្លួន ដោយសារ​ជិត​ផុត​អាយុ សំណួរ​នេះ​ជា​សំណួរ​សម្រាប់​យើង​ទាំង​អស់​គ្នា។

ពី​ថ្ងៃ​ដែល​យើង​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក យើង​បាន​សុំ​ជំនឿ​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​។ សំណួរ​ដែល​មាន​ថ្ងៃ​នេះ​សម្រាប់​យើង តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច? យើង​មិន​ទុក​សំណួរ​នេះ​សម្រាប់​ចាស់​ជរា។ តាម​ពិត នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​របស់​យើង យើង​បាន​ឃើញ​ទាំង​ក្មេងៗ ទាំង​យុវជន​យុវនារី ទាំង​មនុស្ស​ពេញ​វ័យ ដែល​បាន​ចូល​អភិបូជា​ជា​រៀង​រាល់​អាទិត្យ ដែល​ស្តាប់​ព្រះបន្ទូល​ជា​រៀង​រាល់​អាទិត្យ។ ជា​ព្រះបន្ទូល​ដ៏​មាន​ជីវិត ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២​ថ្ងៃ​នេះ “ជា​ព្រះបន្ទូល​ដ៏​មាន​ជីវិត ដែល​មុត​ជាង​ដាវ​មុខ​ពីរ”។ ព្រះបន្ទូល​ដែល​ណែនាំ​ឱ្យ​យើង​ភ្ញាក់​ស្មារតី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហេតុ​នេះ​ហើយ​ជំនឿ​របស់​យើង សាសនា​របស់​យើង​មិន​ទុក​សម្រាប់​ចាស់ៗ ដែល​ចង់​ធ្វើ​បុណ្យ​នៅ​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​គាត់​ផ្ទាល់។ ផ្ទុយ​ទៅ​វិញ ជា​សាសនា​ដែល​ចូល​នៅ​ក្នុង​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា មូល​ហេតុ​អ្វី​ខ្ញុំ​ដើរ​តាម​ព្រះយេស៊ូ? មូល​ហេតុ​អ្វី​ខ្ញុំ​បាន​ចូល​នៅ​ក្នុង​ព្រះសហគមន៍? មូល​ហេតុ​អ្វី​ខ្ញុំ​បាន​សុំ​ទទួល​ពិធី​ជ្រមុជ​ទឹក? ចម្លើយ​យើង​មាន ដោយសារ​យើង​សុំ​មាន​ជំនឿ ជំនឿ​ណែនាំ​ឱ្យ​ខ្ញុំ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច នេះ​ជា​គោល​ដៅ​នៃ​ជីវិត​របស់​យើង។

បង​ប្អូន​ជា​ទី​ស្រឡាញ់ សំណួរ​ដែល​យើង​ស្តាប់​ថ្ងៃ​នេះ​ជា​សំណួរ​ដែល​ណែនាំ​ឱ្យ​យើង ចូល​នៅ​ក្នុង​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​ជីវិត​របស់​យើង​បច្ចុប្បន្ន​នេះ។ នៅ​ពេល​យើង​ស្តាប់​ចម្លើយ​យើង​ដឹង​ថា ទី​១ កុំ​សម្លាប់​មនុស្ស ទី​២ កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ទី​៣ កុំ​លួច​ទ្រព្យ​សម្បត្តិ​របស់​គេ ទី​៤ កុំ​និយាយ​កុហក ទី​៥ សូម​គោរព​មាតា​បិតា។ នេះ​ជា​វិន័យ​មូល​ដ្ឋាន​ទាំង​៥ ដែល​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ដើរ​តាម​ព្រះយេស៊ូ ដើម្បី​ដើរ​តាម​ព្រះជាម្ចាស់ និង​ជា​ពិសេស​ដើម្បី​រក​ឃើញ​ជីវិត​អស់​កល្ប​ជានិច្ច។

តាម​ពិត ថ្ងៃ​នេះ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា​ថែម​ទៀត ដោយសារ​បុរស​នោះ​ដែល​បាន​គោរព​វិន័យ​ពី​ដើម​រៀង​មក ប៉ុន្តែ​គាត់​បាន​ស្តាប់​ព្រះបន្ទូល​មួយ​ដែល​ណែនាំ​ឱ្យ​គាត់​ព្រួយ​ចិត្ត។ ព្រះបន្ទូល​នេះ​ក៏​សម្រាប់​យើង​ថ្ងៃ​នេះ​ដែរ “នៅ​ខ្វះ​កិច្ច​ការ​មួយ​ទៀត​ដែល​លោក​មិន​ទាន់​ធ្វើ គឺ​អញ្ជើញ​ទៅ​លក់​អ្វីៗ​ដែល​មាន​ហើយ​ចែក​ឱ្យ​អ្នក​ក្រី​ក្រ រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ”។ ដូច្នេះ នៅ​ក្នុង​នេះ​យើង​មាន​ចំណុច​ដ៏​សំខាន់ គឺ​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច យើង​មិន​អាច​ភ្ជាប់​ជា​មួយ​ទ្រព្យ​សម្បត្តិ​នៃ​លោកិយ មិន​អាច​ជាប់​ដោយ​មាន​ចិត្ត​លោភ​លន់ ចង់​បាន​ប្រមូល​សម្រាប់​យើង​ថែម​ទៀត​និង​ថែម​ទៀត។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា សូម​លក់​ទ្រព្យ​សម្បត្តិ​ទាំង​អស់​នឹង​ចែក​ទៅ​អ្នក​ក្រីក្រ មាន​ន័យ​ថា​ណែនាំ​ឱ្យ​យើង​គិត​ដល់​បង​ប្អូន​ឯទៀតៗ​ជានិច្ច ណែនាំ​ឱ្យ​យើង​ចែក​រំលែក​ជា​មួយ​មនុស្ស​ដែល​ខ្វះ​ខាត​ជាង​យើង។ ដូច្នេះ កុំ​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ដែល​ពោរពេញ​ដោយ​ចិត្ត​លោភ​លន់​ចង់​មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន។ នេះ​តែ​ប៉ុណ្ណឹង​មិន​ទាន់​ល្មម​ទេ ចុង​ក្រោយ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ដើរ​តាម​ព្រះយេស៊ូ​តែ​ម្តង។ ដូច្នេះ ប្រសិន​បើ​យើង​ពិចារណា​អំពី​ដំណើរ​ដែល​បុរស​នោះ​ត្រូវ​តែ​ធ្វើ ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ជា​មរតក​ជា​មួយ​ព្រះយេស៊ូ​គឺ៖

ទី​១ គោរព​វិន័យ​ដ៏​សំខាន់ (កុំ​សម្លាប់​ជីវិត កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក សូម​គោរព​មាតា​បិតា)។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ធ្វើ ដើម្បី​រស់​នៅ​យ៉ាង​សុខ​ដុមរមនា ពោរពេញ​ដោយ​សេចក្តី​សុខ​សាន្ត​នៅ​ក្នុង​សង្គម។ ដើម្បី​រស់​នៅ​ក្នុង​សង្គម ប្រសិន​បើ​យើង​ទាំង​អស់​គ្នា​យើង​គោរព​មូល​ដ្ឋាន​នៃ​វិន័យ​នេះ ណែនាំ​ឱ្យ​សង្គម​របស់​យើង​ពោរ​ពេញ​ដោយ​សេចក្តី​សុខ​។ ដោយសារ​យើង​ដឹង​ថា យើង​មិន​សម្លាប់​គេ យើង​មិន​លួច​ទ្រព្យ​សម្បត្តិ​គេ យើង​មិន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ យើង​មិន​និយាយ​កុហក យើង​គោរព​មាតា​បិតា ល្មម​អាច​ធ្វើ​ឱ្យ​សង្គម​របស់​យើង​មាន​សេច​ក្តី​សុខ​មែន។

ទី​២ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​គិត​ដល់​បង​ប្អូន​ឯទៀតៗ​ដែល​កំពុង​ពិបាក ដូច្នេះ​មិន​មែន​តែ​ណែនាំ​ឱ្យ​យើង​មាន​ទំនាក់​ទំនង​យ៉ាង​ស្រួល​ជា​មួយ​អ្នក​ដទៃ ឱ្យ​យើង​ចេះ​គោរព​ធម៌​វិន័យ ឱ្យ​ចេះ​គោរព​សីល​ធម៌ ឱ្យ​យើង​ចេះ​នឹក​ឃើញ​ដោយ​មាន​ចិត្ត​អាណិត​មេត្តា។ ចិត្ត​អាណិត​មេត្តា​ដល់​បង​ប្អូន​ឯទៀតៗ ដូច​ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​មេត្តា។ ថ្ងៃ​នេះ យើង​បាន​ស្តាប់​ពាក្យ​មួយ​ដែល​ណែនាំ​ឱ្យ​យើង​ត្រូវ​តែ​ទទួល​បាន​ភាព​កក់​ក្តៅ​មែន​ទែន គឺ​ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​ស្រឡាញ់​គាត់ ”នៅ​ពេល​នោះ​ព្រះយេស៊ូ​ទត​​មើល​​ទៅ​គាត់ នឹង​ព្រះយេស៊ូ​មាន​ព្រះហឫទ័យ​ស្រឡាញ់​គាត់ មុន​ព្រះយេស៊ូ​អប់រំ​គាត់​ថែម​ទៀត”។ ព្រះយេស៊ូ​បាន​អប់រំ ឱ្យ​យើង​ចេះ​នឹក​ឃើញ​ដល់​បង​ប្អូន​ឯទៀតៗ ឱ្យ​យើង​ចេះ​នឹក​ឃើញ​ដល់​មនុស្ស​ដែល​កំពុង​ខ្វះ​ខាត មនុស្ស​ដែល​កំពុង​ពិបាក ឱ្យ​យើង​មាន​ចិត្ត​អាណិត​មេត្តា​ដល់​អ្នក​ដទៃ។

ទី​៣ ដើម្បី​រស់​នៅ​ក្នុង​សេចក្តី​សុខ​ក្នុង​ចិត្ត​របស់​យើង យើង​គោរព​វិន័យ​ដើម្បី​ឱ្យ​សង្គម​របស់​យើង​មាន​សុខ​ដុមរមនា យើង​នឹក​ឃើញ​ដល់​បង​ប្អូន​ឯទៀតៗ​ដោយ​មាន​ចិត្ត​អាណិត​មេត្តា និង​យើង​យក​ព្រះយេស៊ូ​ជា​ទី​ពឹង​តែ​ម្តង។ នៅ​ពេល​យើង​លក់​ទ្រព្យ​សម្បត្តិ​របស់​យើង​ទាំង​អស់ យើង​ដើរ​តាម​ព្រះយេស៊ូ “បន្ទាប់​មក​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ”។ នេះ​យើង​ឡើង​ដល់​កំពូល​ហើយ ដោយ​យល់​ថា​ជីវិត​របស់​យើង​ពោរពេញ​ដោយ​សេចក្តី​សុខ​លុះត្រាតែ​យើង​គោរព​ធម៌​វិន័យ លុះត្រាតែ​យើង​ស្រឡាញ់​បង​ប្អូន​ឯទៀតៗ​ដោយ​មាន​ចិត្ត​អាណិត​មេត្តា​ជានិច្ច និង​ឱ្យ​យើង​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់។ នេះ​ជា​សេចក្តី​សុខ​ដែល​យើង​រក​ឃើញ ដោយសារ​យើង​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ជីវិត​របស់​យើង​មិន​តែ​ភ្ជាប់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ​តែ​ប៉ុណ្ណឹង ប៉ុន្តែ​ជីវិត​របស់​យើង​ត្រូវ​ការ​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​ដែល​គង់​នៅ​ជា​មួយ​យើង និង​ជា​មួយ​ព្រះជាម្ចាស់​ដែល​នៅ​ស្ថាន​បរម​សុខ។ ហេតុ​នេះ​ហើយ ជីវិត​របស់​យើង​មិន​អាច​តែ​ទទួល​ការ​ចិញ្ចឹម​ពី​សង្គម​បច្ចុប្បន្ន​នេះ ប៉ុន្តែ​ត្រូវ​តែ​ទទួល​ចិញ្ចឹម​នៅ​ក្នុង​ផ្លូវ​វិញ្ញាណ​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដូច​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ”ព្រះបន្ទូល​ដ៏​មាន​ជីវិត ព្រះបន្ទូល​ដែល​មុត​ជាង​ដាវ​មុខ​ពីរ​ទៅ​ទៀត ព្រះបន្ទូល​ដែល​ណែនាំ​ឱ្យ​យើង​ភ្ញាក់​ស្មារតី​ជានិច្ច ព្រះបន្ទូល​ដែល​មើល​ឃើញ​គោល​ដៅ​របស់​យើង​យ៉ាង​ជ្រៅ​បំផុត ព្រះបន្ទូល​ដែល​ណែនាំ​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ទទេ​នៅ​មុខ​ព្រះយេស៊ូ​តែ​ម្តង” នេះ​ជា​ព្រះបន្ទូល​ដែល​ណែនាំ​ឱ្យ​យើង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។

នៅ​ក្នុង​ពេល​វេលា​នៃ​ជំងឺ​កូវីដ-១៩​កន្លង​មក យើង​បាន​ឃើញ​ជីវិត​របស់​យើង​ទៅ​ជា​ជីវិត​ចង្អៀត​ចង្អល់ ដោយ​គិត​អំពី​យើង​ផ្ទាល់​ខ្លួន​ច្រើន​ជាង។ ប៉ុន្តែ ឥឡូវ​នេះ​ដល់​ពេល​វេលា​ដើម្បី​ភ្ញាក់​ស្មារតី​សារជាថ្មី ដល់​ពេល​វេលា​ដែល​យើង​យល់​ថា ប្រសិន​បើ​យើង​មិន​យក​ព្រះបន្ទូល​ជា​ទី​ពឹង យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ ដល់​ពេល​វេលា ដើម្បី​នឹក​ឃើញ​ដល់​បង​ប្អូន​ឯទៀតៗ​ដោយ​មាន​ចិត្ត​អាណិត​មេត្តា​ថែម​ទៀត។ ជា​ពិសេស​នៅ​ក្នុង​ខែ​តុលា ដែល​ជា​ខែ​ណែនាំ​ឱ្យ​យើង​ទៅ​ជា​អ្នក​ប្រកាស​ព្រះបន្ទូល​ដំណឹង​ល្អ ជា​ខែ​សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​ពិចារណា តើ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ដើម្បី​ប្រកាស​ដំណឹង​ល្អ? ប៉ុន្តែ ដើម្បី​ប្រកាស​ដំណឹង​ល្អ​យ៉ាង​ត្រឹម​ត្រូវ​យើង​ត្រូវ​ការ​រៀន​រួម​រស់​ជា​មួយ​ព្រះយេស៊ូ​សិន។ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​និយាយ​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ប្រសិន​បើ​យើង​មិន​គោរព​ធម៌​វិន័យ ប្រសិន​បើ​យើង​ឥត​មាន​ចិត្ត​អាណិត​មេត្តា​ដល់​បង​ប្អូន​ឯទៀតៗ ប្រសិន​បើ​យើង​មិន​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​ផ្ទាល់​ដែល​ជា​ទី​ពឹង​របស់​យើង យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ផ្តល់​សក្ខីភាព​អំពី​ព្រះបន្ទូល​ដ៏​មាន​ជីវិត​ហ្នឹង។

ដូច្នេះ​ខែ​តុលា​នេះ យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​រៀន​រួម​រស់​ជា​មួយ​ព្រះយេស៊ូ ដើម្បី​រៀន​រួម​រស់​ជា​មួយ​ព្រះនាង​ម៉ារី និង​សន្ត​សន្តី​បុគ្គល​ទាំង​ឡាយ។ ថ្ងៃ​នេះ យើង​សប្បាយ​ចិត្ត​ដែល​យើង​បាន​មក​ដល់​ព្រះវិហារ​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ដែល​ជា​ឧបការី​នៃ​ការ​ប្រកាស​ដំណឹង​ល្អ។ ទោះ​បី​សន្តី​តេរេសា នៅ​តែ​ក្នុង​អារាម​សម្ងាត់​អស់​មួយ​ជីវិត ប៉ុន្តែ​គាត់​បាន​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ គាត់​ភ្ជាប់​ជា​មួយ​ធម៌​វិន័យ​របស់​ព្រះអង្គ គាត់​ភ្ជាប់​ជា​មួយ​បង​ស្រី​ឯទៀតៗ​នៅ​ក្នុង​អារាម ណែនាំ​ឱ្យ​គាត់​ទៅ​ជា​សាក្សី​ដ៏​ពិត​ប្រាកដ នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ជា​ព្រះបន្ទូល​ដ៏​មាន​ជីវិត។

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​១០ ខែ​តុលា ជា​ថ្ងៃ​ដែល​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ នៅ​ទីក្រុង​រ៉ូម​បើក​មហា​សន្និបាត ដែល​ណែនាំ​ឱ្យ​ព្រះសហគមន៍​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា។ ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​ជា​គ្រីស្ត​បរិស័ទ រួម​ជា​មួយ​គ្នា​ជា​មួយ​សង្គម និង​ជា​ពិសេស​រួម​ជា​មួយ​គ្នា​ជា​មួយ​ព្រះយេស៊ូ​។ តាម​ភូមិ​ភាគ​នីមួយៗ​ទូទាំង​ពិភព​លោក សប្តាហ៍​ក្រោយ​យើង​ត្រូវ​តែ​បើក​មហា​សន្និបាត​នេះ​ដែរ​។ ដូច្នេះ ខ្ញុំ​នឹង​បើក​ពេល​អភិបូជា​សប្តាហ៍​ក្រោយ ដើម្បី​ឱ្យ​យើង​ទាំង​អស់​គ្នា​នៅ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ខាង​មុខ (២០២១-២០២៣) រួម​ជា​មួយ​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ រួម​ជា​មួយ​ព្រះសហគមន៍​នីមួយៗ​ដែល​មាន​នៅ​ក្នុង​ពិភព​លោក។ ដោយ​ដឹង​ថា មាន​ភូមិភាគ​ជាង​៤៥០​ទូទាំង​ពិភព​លោក យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ជា​មួយ​គ្នា​ជា​មហា​គ្រួសារ​គ្រីស្ត​បរិស័ទ ជា​មួយ​គ្នា​ជា​មួយ​សង្គម​បច្ចុប្បន្ន​នេះ ជា​មួយ​គ្នា​ជា​មួយ​ព្រះយេស៊ូ ដើម្បី​ប្រកាស​អំពី​ព្រះបន្ទូល​ដ៏​មាន​ជីវិត។

នៅ​ពេល​នេះ យើង​ទូល​អង្វរ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បំភ្លឺ​យើង ឱ្យ​យើង​ទៅ​ជា​សាក្សី​នៃ​ដំណឹង​ល្អ​តាម​របៀប​ដែល​យើង​រស់​នៅ គោរព​ធម៌​វិន័យ​របស់​ព្រះអង្គ អាណិត​មេត្តា​ដល់​បង​ប្អូន​ឯទៀតៗ និង​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ​ជានិច្ច។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ
អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា
ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn

អត្ថបទថ្មី

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

យុវជនរួមដំណើរឆ្ពោះទៅក្តីសង្ឃឹម

ការិយាល័យ​យុវជន ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ​បាន​រៀបចំ​កម្មវិធី​បូជនីយចរ​ប្រចាំ​ឆ្នាំ​ដែល​មាន​យុវជន​ចូលរួម​ចំនួន​៣០០នាក់​ លោក​បូជាចារ្យ និង​បព្វជិត-ជិតា ចូលរួម​ក្រោម​ប្រធាន​បទ បូជនីយេសក៏​ឆ្ពោះទៅសេចក្តីសង្ឃឹម ធ្វើ​នៅ​ព្រះសហគមន៍​ដាក់ដំាំ និងប៊ូស្រា​ ក្នុង​ខេត្ត​មណ្ឌល​គិរី​ ដែលមាន​​​បងប្អូន​ជនជាតិដើម​ភាគ​តិច​ព្នងរស់នៅ កាលពីថ្ងៃទី​២៨​ដល់​ថ្ងៃទី​០២ ខែ​មីនា​កន្លងទៅ។ លោក​ស៊ាន់ សារឿន ប្រធាន​ការិយាល័យ​យុវជន​ ជំទង់​និង​កុមារ​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ថា កម្មវិធីនេះ បាន​រឿបចំ​ឡើង​រយៈ១៤​ឆ្នាំ​មក​ហើយ គឺ​នៅ​តាំងពី​ឆ្នាំ​២០១០។ លោក​បន្ថែម​ថា កម្មវិធី​នេះ គឺ​​ដើម្បីឲ្យយុវជនមានឱកាសបង្ហាញអំពីជំនឿ និងមានពេលវេលាដើម្បីធ្វើដំណើររួមគ្នា ចែករំលែកបទពិសោធន៍អំពី​​ការបម្រើរបស់ពួកគេនៅតាមព្រះសហគមន៍នីមួយៗ

ក្រុមពិធីបុណ្យអន្តរភូមិភាគនឹងចងក្រងពិធី អគ្គសញ្ញាអាពាហ៍ពិពាហ៍

ការិយាល័យពិធីបុណ្យអន្តរភូមិភាគ បាន​រៀបចំ​សិក្ខាសាលាស្តីអំពី «អគ្គសញ្ញាអាពាហ៍ពិពាហ៍» ដែលមានការចូលរួមពីលោកអភិបាល លោកបូជាចារ្យ ដូនជី និងគ្រីស្តបរិស័ទប្រមាណ៧០នាក់ មកពីព្រះសហគមន៍ទាំង៣ភូមិភាគ នាថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងសិក្សាអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ និងក្បួនប្រារព្ធពិធី​​តាមច្បាប់ព្រះសហគមន៍កាតូលិក និងតាមប្រពៃណីខ្មែរ។ លោកអភិបាល សិលា សួន ហង្សលី ទទួលបន្ទុកការិយាល័យពិធីបុណ្យអន្តរភូមិភាគបានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណងចង់ឲ្យលោកឪពុក បងប្រុស បងស្រី ព្រមទាំងតំណាងគ្រីស្តបរិស័ទយើងមានឱកាសជួបជុំគ្នាដើម្បីរិះគិតពិចារណាឡើងវិញអំពីអគ្គសញ្ញាអាពាហ៍ពិពាហ៍ដែលយើងប្រារព្ធក្នុងព្រះសហគមន៍កាតូលិក ដោយសារការិយាល័យពិធីបុណ្យចង់ធ្វើសៀវភៅសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍នេះឲ្យបានសមរម្យ

Subscribe to our newsletter

Don't miss new updates on your email