លោកអភិបាលអូលីវីយ៉េ រំឭកតួនាទីទាំងបីរបស់គ្រីស្តបរិស័ទ

លោកអភិបាលអូលីវីយ៉េ មាន​ប្រសាសន៍​នៅ​ក្នុងពិធី​​បុណ្យព្រះយេស៊ូជាព្រះមហាក្សត្រនៃពិភពលោក កាលពី​ថ្ងៃទី​ ថ្ងៃទី ២១ វិច្ឆិកា ២០២១ថា គ្រីស្ត​បរិស័ទ​មាន​តួនាទី​បី​សំខាន់ៗ ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុងជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ នោះ​គឺ​បូជាចារ្យ មហាក្សត្រ និង​ព្យាការី។

ក្នុងពិធី​ថ្វាយ​អភិបូជា នៅព្រះវិហារសន្តសិលាពោធិ៍ធំ ស្រុកល្វាឯម ខេត្តកណ្ដាល លោកអភិបាល​បាន​មាន​ប្រសាសន៍ថា ថ្ងៃនេះក៏ជាថ្ងៃបុណ្យព្រះនាងម៉ារីថ្វាយខ្លួនទៅព្រះជាម្ចាស់ដែរ ហើយនេះជាឱកាសមួយ ដើម្បីសួរសុខទុក្ខបងប្អូន និងឱ្យយើងដឹងថាយើងមានឋាន:ជាបុត្រធីតារបស់ព្រះជាម្ចាស់។

លោកអភិបាល​បានបន្ថែម​ថា ក្នុងនាម​ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់យើង​ទទួលតួនាទី ៣គឺ៖ បូជាចារ្យ ព្រះមហាក្សត្រ និងព្យាការី។

តួនាទី​ជាបូជាចារ្យ គឺ​ត្រូវតែអធិដ្ឋានដើម្បីភ្ជាប់ជាមួយព្រះជាម្ចាស់ ដោយអធិដ្ឋាន​សម្រាប់យើងផ្ទាល់ និងសម្រាប់ពិភពលោកទាំងមូលឱ្យរកឃើញសេចក្ដីសុខសាន្តសាជាថ្មី ឱ្យសង្គមរបស់យើងរកឃើញកម្លាំងសាជាថ្មី នៅក្នុងរដូវកូវី-១៩នេះ។ លោក​អភិបា​ល​បន្ថែមថា គ្រីស្ត​បរិស័ទ​ត្រូវ​ចូលរួម​ក្នុងពិធី​ថ្វាយ​អភិបូជា ដើម្បីស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែល​ចិញ្ចឹមជីវិតខាងវិញ្ញណរបស់យើង។

រីឯតួនាទី​ជា​ ព្រះមហាក្សត្រ គឺ​មិន​ធ្វើ​តាម​របៀប​លោកីយ៍នេះទេ។ ដោយមានព្រះយេស៊ូជាគំរូនៃព្រះមហាក្សត្រ គឺយើង​ត្រូវ​​បម្រើគ្នាទៅវិញទៅមក តាមរបៀបព្រះយេស៊ូ។ ព្រះយេស៊ូបម្រើរហូតដល់សោយព្រះទិវង្គត ដូច្នេះសូមឱ្យយើងបម្រើគ្នាទៅវិញទៅមកទាំងនៅក្នុងព្រះសហគមន៍និងក្នុងសង្គម ដើម្បីឲ្យអ្នកដទៃមានសេចក្ដីសុខតាមរបៀបដែលយើងជួយ តាមរបៀបដែលយើងលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងនាមយើងជាអ្នកបម្រើដ៏ពិតប្រាកដតាមរបៀបព្រះយេស៊ូ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។

មរណសាក្សី​ជា​គ្រឹះ ជាកម្លាំង និងជា​សក្ខីកម្មនៃ​សន្តិភាព​សម្រាប់យើង

បន្ទាប់​ពី​បានប្រារព្ធពិធីបិទការស៊ើបអង្កេតជាផ្លូវការអំពីបេក្ខភាពនៃ “មរណសាក្សី” ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលមានលោក​អភិបាល​យ៉ូសែប ឆ្មារ សាឡាស់ និង​សហការី​ចំនួន​១១​រូប (បូជាចារ្យ បព្វជិត-ជិតា និង​គ្រហស្ថ) លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ បានធ្វើ​ជា​អធិបតី​ក្នុងពិធី​ថ្វាយអភិបូជា​រួមជាមួយលោកអភិបាល​សិលា សួន ហង្សលី និង​លោកបូជាចារ្យជាច្រើន​អង្គ​ ដើម្បី​អរព្រះគុណព្រះជាម្ចាស់ សម្រាប់ការស្រាវជ្រាវយ៉ាងហ្មត់ចត់អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ និងដើម្បីទូលអង្វរ​​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ សម្រាប់ដំណាក់កាលទីពីរនៃដំណើរការនេះនៅទីក្រុងរ៉ូម។ ថ្លែងក្នុងធម្មទេសនាទៅកាន់​គ្រីស្តបរិស័ទ​ប្រមាណ​៣០០នាក់ ដែលមកពី​តំបន់នានាក្នុងភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email