គ្លីនិកកូមីសូ ជា​ក្តីសង្ឃឹម​សម្រាប់​សុខភា​ពជន​ក្រីក្រ​ក្នុង​សហគមន៍ 

គ្លីនិកកូមីសូ (KOMISO CLINIC) គ្រប់​គង​ដោយសមាគមសាសនទូតកូរ៉េ ក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ នាថ្ងៃទី៨ កុម្ភៈ ២០២២ ក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ ដោយមានវត្តមានអស់លោកបូជាចារ្យព្រមទាំងតំណាងគ្រីស្តបរិស័ទមួយចំនួនចូលរួមផងដែរ។

លោកបូជាចារ្យគីម ជីហ៊ុន អ្នកទទួលខុសត្រូវគ្លីនិកកូមីសូ ថ្លែងនៅក្នុងមតិស្វាគមន៍ថា គ្លីនិកនេះកសាងឡើងក្នុងគោលបំណងជួយអ្នកក្រីក្រដែលគ្មានលទ្ធភាពព្យាបាល នឹង​ក្លាយទៅជាឧបករណ៍របស់ព្រះជាម្ចាស់នៅក្នុងកិច្ចការបម្រើអ្នកក្រីក្រ។



លោកបូជាចារ្យរូបនេះ​ បន្ថែមថា កន្លង​មក​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ពី​ប្រទេស​កូរ៉េ បាន​មក​បំពេញ​បេសកកម្ម​ជាច្រើន​នៅ​ក្នុង​ព្រះសហគមន៍​ផ្នែកសុខភាព មាន​ព្យាបាល​មាត់ធ្មេញ ពិនិត្យជំងឺ​ទូទៅ និង​ផ្តល់​ថ្នាំ​ដោយ​ឥតគិត​ថ្លៃ។ ហើយដោយ​មើល​ឃើញ​តម្រូវការ​ការ​និងមានទំនាក់ទំនងជាមួយប្រជាជននៅកម្ពុជា ទើបយើងបង្កើតឱ្យមានគ្លីនិក ដោយចាប់ផ្ដើមពីការជួលបន្ទប់តូចសម្រាប់​កិច្ច​ការងារ​របស់​គ្រូពេទ្យស្ម័គ្រ​ចិត្ត​ទាំងនោះ និងចាប់ពីឆ្នាំ២០២០មកយើងចាប់ផ្ដើមកសាងអាគារធំដើម្បីងាយស្រួលជួយដល់អ្នកជំងឺ។

ថ្លែងនៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជាប្រទានពរគ្លីនិកនេះ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍រំឭកថា កន្លែងនេះធ្វើឱ្យយើងនឹកឃើញដល់ព្រះយេស៊ូ ព្រោះពេល​ព្រះអង្គទៅកន្លែងណាតែងតែមានប្រជាជននិងអ្នកជំងឺគ្រប់ប្រភេទទៅកន្លែងនោះ។

លោកអភិបាលព្រះសហគមន៍បន្ថែមថា «យើងត្រូវព្យាបាលទាំងរូបកាយ និងផ្លូវវិញ្ញាណ»។ លោកបញ្ជាក់​ថា សង្ឃឹមថាគ្លីនិកនេះមិនមែនជាកន្លែងមួយដែលជាបានត្រឹមតែរូបកាយទេ ក៏ប៉ុន្តែជាកន្លែងមួយដែលយល់ច្បាស់លាស់អំពីតម្រូវការរបស់អ្នកជំងឺ និងយល់ពីស្ថានភាពពួកគាត់ ដើម្បីជួយគាត់ឱ្យមានសេចក្ដីសុខសាជាថ្មី។


លោករំឭកទៀតថា ឆ្នាំ២០២១-២០២៣ សម្ដេចប៉ាបបានអញ្ជើញយើង ឲ្យចូលរួមក្នុងមហាសន្និបាតក្រោមប្រធានបទ “ដើរជាមួយគ្នា” និងយើងធ្វើដំណើរជាមួយគ្នានៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ដោយរួមគ្នាប្រកាសដំណឹងល្អ តាមរយៈគ្រប់វិស័យទាំងអស់ ក្នុងនាមព្រះយេស៊ូដែលចាត់យើងឲ្យទៅប្រកាសដំណឹងល្អ។

លោកអភិបាលបន្ថែមថា «កន្លែងនេះជាកន្លែងដែលយើងប្រកាសដំណឹងល្អក្នុងនាមជាគ្រីស្តបរិស័ទ។ និងជាឱកាសមួយដើម្បីឱ្យយើងគិតសាជាថ្មីតាមរយៈកម្មវិធីផ្សេងៗដើម្បីទៅជាសាក្សីរបស់ព្រះជាម្ចាស់ដោយណែនាំឱ្យអ្នកតូចតាចជាពិសេសអ្នកដែលគ្មានទីពឹងអាចរកឃើញពន្លឺថ្មី និងអាចធ្វើដំណើរទៅមុខបាន»។

លោកអភិបាល​ព្រះសហគមន៍បាន​ឲ្យ​ដឹងថា «នេះពេលវេលាមួយដើម្បីឱ្យយើងគិតសារជាថ្មីដើម្បីកសាងព្រះសហគមន៍នៅលើទឹកដីកម្ពុជា»។

លោកអភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញបាន​បន្ថែម​ថា ទោះបីជាមាន​សាសនទូត​នានា​ពីប្រទេស​ផ្សេងៗ​ ប៉ុន្តែ​ការ​ធ្វើដំណើររួមជាមួយគ្នាដោយចែករំលែកបទពិសោធ ការ​ចូលរួម​សហការគ្នាពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយទៀត​ក្នុងព្រះសហគមន៍គឺ​ជា​ចំណុច​សំខាន់។  លោកអភិបាល​អូលីវីយ៉េ បន្ត​ថា វិស័យសុខភាពអាចទៅមុខ លុះត្រាតែយើងរួមគ្នានៅក្នុងការសហការ នៅក្នុងការយល់ដឹងក្នុងនាមបព្វជិតបព្វជិតាដែលមានព្រះយេស៊ូពន្លឺបំភ្លឺយើង ដើម្បីណែនាំបងប្អូនឲ្យទៅជាពលរដ្ឋល្អ មានសុខភាពល្អ មានសេចក្ដីសង្ឃឹម និងមានកម្លាំងកាយកម្លាំងចិត្ត ដើម្បីប្រកាសដំណឹងល្អលើទឹកដីកម្ពុជា។

ក្រោយអភិបូជា លោកអភិបាលព្រះសហគមន៍ប្រសិទ្ធិពរលើទឹក និងប្រោសទឹកព្រះពរលើមនុស្សនិងអាគារគ្លីនិក រួចកាត់ខ្សែបូណ៌ដែលជាសញ្ញាបង្ហាញថាដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍។

តាមការឱ្យដឹងពីលោក អៀ ទីទី (Ea Titi) ប្រធានផ្នែកកម្មវិធីសុខភាពនៃគ្លីនិកកូមីសូ មានប្រសាសន៍ថា អាគារទាំង​នោះ​ចែក​ចេញ​ជា​ៗ​ផ្នែក​ធំៗគឺ សម្រាប់​ផ្នែកមាត់​ធ្មេញ និង​ពិគ្រោះ​ជំងឹ​ទូទៅ។ អគារផ្នែកធ្មេញ ដោយបំពាក់កៅអី​ធ្មេញ​ដែលមានឧបករណ៍ចំនួន៥ និងម៉ាស៊ីនថតx-ray បន្ទប់សម្អាតធ្មេញ បន្ទប់ពិគ្រោះ បន្ទប់សម្អាតសម្ភារ។ រីឯផ្នែកជំងឺទូទៅមាន៦បន្ទប់ ក្នុងនោះមាន បន្ទប់អ្នកជំងឺសម្រាករយ:ពេលខ្លី បន្ទប់ការិយាល័យ បន្ទប់វះកាត់ជំងឺ​ស្រាល បន្ទប់សម្អាតសម្ភារ បន្ទប់ថ្នាំពេទ្យ បន្ទប់ថតនិងតេស្តឈាម និងឃ្លាំងដាក់​សម្ភារ ហើយ​ក៏​មាន​បន្ទប់ក្រុមហ៊ុនកូមីសូដើម្បីគ្រប់គ្រងដីគ្លីនិកផងដែរ។

តាមការ​ឲ្យ​ដឹង​របស់​លោក​ទីទី ឲ្យ​ដឹងថា បច្ចុប្បន្ន​គ្លីនិក​មាន​បុគ្គលិក​ចំនួន​៣នាក់ និង​វេជ្ជបណ្ឌិត​២​នាក់។ គ្លីនិកកូមីសូ នឹងចាប់ផ្ដើមទទួលអ្នកជំងឺឱ្យមកទទួលសេវាកម្មព្យាបាលនៅបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដោយ​ឥតបង់​ថ្លៃ៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email