គ្លីនិកកូមីសូ ជា​ក្តីសង្ឃឹម​សម្រាប់​សុខភា​ពជន​ក្រីក្រ​ក្នុង​សហគមន៍ 

គ្លីនិកកូមីសូ (KOMISO CLINIC) គ្រប់​គង​ដោយសមាគមសាសនទូតកូរ៉េ ក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ នាថ្ងៃទី៨ កុម្ភៈ ២០២២ ក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ ដោយមានវត្តមានអស់លោកបូជាចារ្យព្រមទាំងតំណាងគ្រីស្តបរិស័ទមួយចំនួនចូលរួមផងដែរ។ លោកបូជាចារ្យគីម ជីហ៊ុន អ្នកទទួលខុសត្រូវគ្លីនិកកូមីសូ ថ្លែងនៅក្នុងមតិស្វាគមន៍ថា គ្លីនិកនេះកសាងឡើងក្នុងគោលបំណងជួយអ្នកក្រីក្រដែលគ្មានលទ្ធភាពព្យាបាល នឹង​ក្លាយទៅជាឧបករណ៍របស់ព្រះជាម្ចាស់នៅក្នុងកិច្ចការបម្រើអ្នកក្រីក្រ។ លោកបូជាចារ្យរូបនេះ​ បន្ថែមថា កន្លង​មក​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ពី​ប្រទេស​កូរ៉េ បាន​មក​បំពេញ​បេសកកម្ម​ជាច្រើន​នៅ​ក្នុង​ព្រះសហគមន៍​ផ្នែកសុខភាព មាន​ព្យាបាល​មាត់ធ្មេញ ពិនិត្យជំងឺ​ទូទៅ និង​ផ្តល់​ថ្នាំ​ដោយ​ឥតគិត​ថ្លៃ។ ហើយដោយ​មើល​ឃើញ​តម្រូវការ​ការ​និងមានទំនាក់ទំនងជាមួយប្រជាជននៅកម្ពុជា ទើបយើងបង្កើតឱ្យមានគ្លីនិក ដោយចាប់ផ្ដើមពីការជួលបន្ទប់តូចសម្រាប់​កិច្ច​ការងារ​របស់​គ្រូពេទ្យស្ម័គ្រ​ចិត្ត​ទាំងនោះ និងចាប់ពីឆ្នាំ២០២០មកយើងចាប់ផ្ដើមកសាងអាគារធំដើម្បីងាយស្រួលជួយដល់អ្នកជំងឺ។ ថ្លែងនៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជាប្រទានពរគ្លីនិកនេះ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍រំឭកថា កន្លែងនេះធ្វើឱ្យយើងនឹកឃើញដល់ព្រះយេស៊ូ ព្រោះពេល​ព្រះអង្គទៅកន្លែងណាតែងតែមានប្រជាជននិងអ្នកជំងឺគ្រប់ប្រភេទទៅកន្លែងនោះ។ លោកអភិបាលព្រះសហគមន៍បន្ថែមថា «យើងត្រូវព្យាបាលទាំងរូបកាយ និងផ្លូវវិញ្ញាណ»។ លោកបញ្ជាក់​ថា សង្ឃឹមថាគ្លីនិកនេះមិនមែនជាកន្លែងមួយដែលជាបានត្រឹមតែរូបកាយទេ ក៏ប៉ុន្តែជាកន្លែងមួយដែលយល់ច្បាស់លាស់អំពីតម្រូវការរបស់អ្នកជំងឺ និងយល់ពីស្ថានភាពពួកគាត់ ដើម្បីជួយគាត់ឱ្យមានសេចក្ដីសុខសាជាថ្មី។ លោករំឭកទៀតថា ឆ្នាំ២០២១-២០២៣ សម្ដេចប៉ាបបានអញ្ជើញយើង ឲ្យចូលរួមក្នុងមហាសន្និបាតក្រោមប្រធានបទ “ដើរជាមួយគ្នា” និងយើងធ្វើដំណើរជាមួយគ្នានៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ដោយរួមគ្នាប្រកាសដំណឹងល្អ តាមរយៈគ្រប់វិស័យទាំងអស់ …

គ្លីនិកកូមីសូ ជា​ក្តីសង្ឃឹម​សម្រាប់​សុខភា​ពជន​ក្រីក្រ​ក្នុង​សហគមន៍  Read More »