លោក​អភិបាលឱ្យគ្រីស្តបរិស័ទ មាន​ចិត្ត​កត្តញូ​ចំពោះ​ព្រះបិតា

ថ្ងៃនេះ យើង​នឹក​ឃើញ​សេចក្តីស្រឡាញ់​របស់​ព្រះជាម្ចាស់​តាម​រយៈ​ព្រះយេស៊ូ​។ ជាពេលវេលា​ដែលយើង​ត្រូវ​រិះគិត​ពីសកម្មភាព​របស់​យើង​ប្រចាំ​ថ្ងៃ ជា​គ្រីស្តបរិស័ទ​អំពីភាព​កត្តញូចំពោះ​ព្រះបិតា។ លោក​អភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍បែបនេះ​ទៅ​កាន់​គ្រីស្ត​បរិស័ទ​នៅ​ព្រះវិហារ​ព្រះបេះដូង​ព្រះយេស៊ូ កាលពីល្ងាច​ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ​២០២២។​

នៅក្នុង​ថ្ងៃ​បុណ្យគោរពព្រះបេះដូង​របស់​ព្រះយេស៊ូ លោក​អភិបាល​អូលី​វិយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ បាន​រំលឹក​ថា នៅក្នុង​ជីវិត​កូន​ខ្មែរយើង​អ្វីដែល​សំខាន់ គឺត្រូវ​មាន​ចិត្ត​កត្តញ្ញូ​ចំពោះ​ឪពុកម្តាយ​ដែល​បាន​បង្កើត​យើង ចំពោះ​លោកគ្រូអ្នកគ្រូ​ដែល​បាន​បង្រៀន​យើង ចំពោះព្រះមហាក្សត្រ​នៃ​ប្រទេសយើង។ “ប៉ុន្តែ​ចំពោះ​យើង​ជា​គ្រីស្តបរិស័ទ យើង​ក៏ត្រូវ​កត្តញូ​ចំពោះ​ព្រះបិតាជាប្រចាំ ព្រោះ​ចួនកាលយើង​ភ្លេចសេចក្តីស្រឡាញ់របស់​ព្រះជាម្ចាស់​ចំពោះយើង។​” លោក​អភិបាល​បញ្ជាក់។​

លោក​អភិបាល​អូលីវីយ៉េ​ពន្យល់​ថា ពេលបាត់គ្រីស្តបរិស័ទម្នាក់​ “ព្រះបិតា​ព្រួយបារម្ភ ព្រះអង្គរត់តាម តែមិន​មែន​ដើម្បី​ស្តីអោយ មិនមែន​វ៉ៃ ឬពិន័យ តែ​ដើម្បី​ទទួល​ស្វាគមន៍​សារថ្មី លើកលែង​ទោស​អោយ បង្ហាញអំណរសប្បាយ​ដែល​រកឃើញ​កូនវិញ។​”

ក្នុង​ឱកាសនោះ លោក​អភិបាល​រំឭក​លោក​បូជាចារ្យទទួលខុស​ត្រូវ​ព្រះសហគមន៍យ៉ាងនេះថា នៅក្នុង​ព្រះសហគមន៍​របស់​យើង​មាន​គ្នា​តិច ជួនកាល​យើង​ខ្ចាត់ខ្ចាយ ប៉ុន្តែ​លោកពុក​ដែល​រក​ឃើញ​កូ​នមក​វិញ​សប្បាយចិត្ត​ តែ​គ្រីស្តបរិស័ទ​មិន​អាច​ត្រឡប់​មក​វិញបានទេ ​ប្រសិន​បើ​លោកឪពុកមិន​ទៅតាម។​

លោក​អភិបាល​បាន​ដាស់តឿន​ឱ្យ​គ្រីស្តបរិស័ទ​ត្រូវ​មាន ភាពកត្តញូ​ចំពោះ​ព្រះបិតា គឺត្រូវ​ “​អធិដ្ឋាន អោយចេះ​ស្តាប់​ព្រះបន្ទូល អោយចេះ​នឹក​ឃើញ​ព្រះបិតា​គ្រប់​ពេលវេលា”​ និង​ត្រូវ “យកចិត្តទុកដាក់​ជាមួយ​បង​ប្អូន​ឯទៀតៗ” ស្រប​តាម​ព្រះបន្ទូល​ព្រះយេស៊ូ ដែល​មិន​ត្រឹម​តែ​ស្តាប់ តែ​ត្រូវ​អនុវត្តជាក់ស្តែង។​” លោក​បន្ថែមថា “ដូច្នេះ​ចិត្ត​កត្តញូរបស់​យើង​នឹង​ពេញលក្ខណៈ។​”
ព្រះវិហារ​ព្រះបេះ​ដូង​ព្រះយេស៊ូ​នៃ​ព្រះសហគមន៍​ព្រែកតាទែន ជា​ព្រះសហគមន៍​ថ្មី បង្កើតឡើង​ក្នុង​ឆ្នាំ​២០១១ ស្ថិតនៅឃុំ​ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល​ដែលមាន​ចម្ងាយ​ប្រមាណ២០គីឡូម៉ែត្រ​ពីទីក្រុង​ភ្នំពេញ។ ព្រះសហគមន៍នេះ​មាន​គ្រីស្តបរិស័ទ​ចំនួន​៨នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​បូជាចារ្យ​ចន ពេញ អ្នកទទួលខុសត្រូវ​ព្រះសហគមន៍នេះ​។​

ក្នុង​ពិធីបុណ្យ​នេះ មាន​ប្រជាជន​ក្នុង​ភូមិ​មក​ចូល​រួម​យ៉ាង​ច្រើន​កុះករ។ លោក​អភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍​បន្ត​ថា ការ​ចូលរួម​របស់​ពួកគាត់ថ្ងៃនេះ បង្ហាញ​ថា​យើង​ជាគ្រួសារមួយដែលចេះ​ស្វាគមន៍គ្នា​ទៅវិញទៅមក នៅក្នុង​នាម​របស់​ព្រះយេស៊ូ​ដែល​ស្រឡាញ់យើង និង​ត្រាស់ហៅយើង​អោយក្លាយ​ជា​បុត្រាបុត្រី​របស់​ព្រះជាម្ចាស់។​ ហើយក្នុង​នាម​ព្រះយេស៊ូ​យើង​ត្រូវ​បង្ហាញ​សេចក្តីស្រឡាញ់​និង​ធម៌មេត្តាករុណា​ចំពោះ​គ្នា​ទៅវិញទៅមក។​

លោក​បូជាចារ្យចន ពេញ បាន​ឱ្យដឹង​ថា ព្រះសហគមន៍​តូច​នេះ​មាន​សកម្មភាព ភាគច្រើន​គឺ​ផ្នែក​ធម៌មេត្តាករុណា ដូចជា​ចែកម្ហូប​អាហារ​ដល់​អ្នក​ក្រខ្សត់ បាន​សង់ផ្ទះ​ចំនួន២​ដល់​អ្នក​ភូមិក្រីក្រ ផ្តល់​ការ​អប់រំ​ដល់​កុមារ​តូចៗ។ លោក​បូជា​ចារ្យ​បន្ថែម​ថា ពេលនេះ​ព្រះសហគមន៍​កំពុង​មាន​មនុស្ស​មួយចំនួន​ឈ្វេង​យល់​អំពី​ព្រះជាម្ចាស់។ ហើយ​នៅចុង​ខែ​នេះ​នឹង​មាន​បេក្ខជន​៣រូប​នឹង​ទទួល​ពិធី​ជ្រមុជ​ទឹក ដែល​ធ្វើ​ឱ្យ​ព្រះសហគមន៍​មាន​សមាជិក​ទាំង​អស់​១១នាក់៕

ដោយកែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email