លោក​អភិបាលឱ្យគ្រីស្តបរិស័ទ មាន​ចិត្ត​កត្តញូ​ចំពោះ​ព្រះបិតា

ថ្ងៃនេះ យើង​នឹក​ឃើញ​សេចក្តីស្រឡាញ់​របស់​ព្រះជាម្ចាស់​តាម​រយៈ​ព្រះយេស៊ូ​។ ជាពេលវេលា​ដែលយើង​ត្រូវ​រិះគិត​ពីសកម្មភាព​របស់​យើង​ប្រចាំ​ថ្ងៃ ជា​គ្រីស្តបរិស័ទ​អំពីភាព​កត្តញូចំពោះ​ព្រះបិតា។ លោក​អភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍បែបនេះ​ទៅ​កាន់​គ្រីស្ត​បរិស័ទ​នៅ​ព្រះវិហារ​ព្រះបេះដូង​ព្រះយេស៊ូ កាលពីល្ងាច​ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ​២០២២។​ នៅក្នុង​ថ្ងៃ​បុណ្យគោរពព្រះបេះដូង​របស់​ព្រះយេស៊ូ លោក​អភិបាល​អូលី​វិយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ បាន​រំលឹក​ថា នៅក្នុង​ជីវិត​កូន​ខ្មែរយើង​អ្វីដែល​សំខាន់ គឺត្រូវ​មាន​ចិត្ត​កត្តញ្ញូ​ចំពោះ​ឪពុកម្តាយ​ដែល​បាន​បង្កើត​យើង ចំពោះ​លោកគ្រូអ្នកគ្រូ​ដែល​បាន​បង្រៀន​យើង ចំពោះព្រះមហាក្សត្រ​នៃ​ប្រទេសយើង។ “ប៉ុន្តែ​ចំពោះ​យើង​ជា​គ្រីស្តបរិស័ទ យើង​ក៏ត្រូវ​កត្តញូ​ចំពោះ​ព្រះបិតាជាប្រចាំ ព្រោះ​ចួនកាលយើង​ភ្លេចសេចក្តីស្រឡាញ់របស់​ព្រះជាម្ចាស់​ចំពោះយើង។​” លោក​អភិបាល​បញ្ជាក់។​ លោក​អភិបាល​អូលីវីយ៉េ​ពន្យល់​ថា ពេលបាត់គ្រីស្តបរិស័ទម្នាក់​ “ព្រះបិតា​ព្រួយបារម្ភ ព្រះអង្គរត់តាម តែមិន​មែន​ដើម្បី​ស្តីអោយ មិនមែន​វ៉ៃ ឬពិន័យ តែ​ដើម្បី​ទទួល​ស្វាគមន៍​សារថ្មី លើកលែង​ទោស​អោយ បង្ហាញអំណរសប្បាយ​ដែល​រកឃើញ​កូនវិញ។​” ក្នុង​ឱកាសនោះ លោក​អភិបាល​រំឭក​លោក​បូជាចារ្យទទួលខុស​ត្រូវ​ព្រះសហគមន៍យ៉ាងនេះថា នៅក្នុង​ព្រះសហគមន៍​របស់​យើង​មាន​គ្នា​តិច ជួនកាល​យើង​ខ្ចាត់ខ្ចាយ ប៉ុន្តែ​លោកពុក​ដែល​រក​ឃើញ​កូ​នមក​វិញ​សប្បាយចិត្ត​ តែ​គ្រីស្តបរិស័ទ​មិន​អាច​ត្រឡប់​មក​វិញបានទេ ​ប្រសិន​បើ​លោកឪពុកមិន​ទៅតាម។​ លោក​អភិបាល​បាន​ដាស់តឿន​ឱ្យ​គ្រីស្តបរិស័ទ​ត្រូវ​មាន ភាពកត្តញូ​ចំពោះ​ព្រះបិតា គឺត្រូវ​ “​អធិដ្ឋាន អោយចេះ​ស្តាប់​ព្រះបន្ទូល អោយចេះ​នឹក​ឃើញ​ព្រះបិតា​គ្រប់​ពេលវេលា”​ និង​ត្រូវ “យកចិត្តទុកដាក់​ជាមួយ​បង​ប្អូន​ឯទៀតៗ” ស្រប​តាម​ព្រះបន្ទូល​ព្រះយេស៊ូ ដែល​មិន​ត្រឹម​តែ​ស្តាប់ តែ​ត្រូវ​អនុវត្តជាក់ស្តែង។​” លោក​បន្ថែមថា “ដូច្នេះ​ចិត្ត​កត្តញូរបស់​យើង​នឹង​ពេញលក្ខណៈ។​”ព្រះវិហារ​ព្រះបេះ​ដូង​ព្រះយេស៊ូ​នៃ​ព្រះសហគមន៍​ព្រែកតាទែន ជា​ព្រះសហគមន៍​ថ្មី បង្កើតឡើង​ក្នុង​ឆ្នាំ​២០១១ ស្ថិតនៅឃុំ​ព្រែកតាទែន ស្រុកពញាឮ …

លោក​អភិបាលឱ្យគ្រីស្តបរិស័ទ មាន​ចិត្ត​កត្តញូ​ចំពោះ​ព្រះបិតា Read More »