ព័ត៌មាន

កុមារ១០នាក់ទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តលើកដំបូង
កុមារ១០នាក់ ដែលមានអាយុចាប់ពី១០ឆ្នាំដល់១៥ឆ្នាំ នៅព្រះវិហារសន្តអន់ទន់ ព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នៃមណ្ឌលសកម្មភាពទន្លេមេគង្គ ទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តលើកដំបូង នាថ្ងៃទី២៤ វិច្ឆិកា ២០១៩។ កុមារទាំង១០នាក់ជាកូនចៅគ្រីស្តបរិស័ទកាតូលិកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីនៅជាទារក ។ តាមការឲ្យដឹងពីលោកបូជាចារ្យ ដានីញ៉ែល យ៉ូន ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍ព្រែកដាច់ មានប្រសាសន៍ថា ពេលកុមារទទួលអគ្គសញ្ញាជ្រមុជទឹកគេមិនទាន់មានជំនឿទេ ជាហេតុព្រះសហគមន៍ឲ្យពួកគេរៀនសូត្របន្ថែមទៀតអំពីជំនឿដោយទុកពេលអប់រំ៣ទៅ៤ឆ្នាំ ទាក់ទងនឹងព្រះជាម្ចាស់មុននឹងទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដើម្បីជួយឲ្យពួកក្មេងៗបានរិះគិតពីព្រះជាម្ចាស់។ លោកថា អគ្គសញ្ញានេះជាពិធីដ៏សំខាន់សម្រាប់គ្រីស្តបរិស័ទ ហើយកុមារទទួលព្រះកាយនេះមានអាយុល្មមក្លាយជាកុមារគ្រីស្តបរិស័ទ

ព្រះសហគមន៍កោះស្លាយកចិត្តទុកដាក់ជាមួយជនក្រីក្រនៅតាមភូមិ
ក្រុមសង្គហៈ និងក្រុមយុវជន នៃព្រះវិហារសន្តប៉ូល កោះស្លារួមជាមួយលោកបូជាចារ្យ កាលេណានី ឆាល បានអញ្ជើញទៅចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពលោក ជា កើត ដែលជាជនក្រីក្រ នៅភូមិទួលដូន្ដី ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោក ជា កើត អាយុ៥១ឆ្នាំ ទទួលមរណភាពដោយសារ ជំងឺ។ ក្រោយពីលោកបូជាចារ្យបានសួរនាំក្រុមគ្រួសារសព និងចូលរួមគោរពវិញ្ញាណក្ខន្ធនិងអធិដ្ឋានតាមបែបគ្រីស្តសាសនារួចរាល់។ ព្រះសហគមន៍ផ្តល់អង្ករមួយបាវ

លោកអភិបាល៖ វត្តមានសម្តេចប៉ាប ផ្តល់កំលាំងឲ្យយើង
នៅថ្ងៃទី១ នៅក្នុងប្រទេសថៃនៃដំណើរបូជនីយចរ ក្នុងពេលសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ មកបំពេញទស្សនកិច្ចនៅប្រទេសថៃ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ទៅកាន់ក្រុមគ្រីស្តបរិស័ទ ព្រះសហគមន៍កម្ពុជា ប្រមាណជា២០០នាក់ ដែលជាតំណាងមកពីព្រះសហគមន៍នានាក្នុងភូមិភាគទាំងបី ដើម្បីលើកកំលាំងចិត្តឲ្យធ្វើដំណើរក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជាមួយសម្តេចប៉ាបដោយអំណរ និងពង្រឹងជំនឿបន្ថែម។ លោកអភិបាលមានប្រសាសន៍ថា នេះជាលើកទី៦ដែលសម្ដេចប៉ាប មកកាន់ទ្វីបអាស៊ី។ ក្នុងកម្មវិធីនេះ សង្ឃឹមថា គ្រីស្តបរិស័ទយើងមាន កម្លាំងពេញខ្លួនដូចសន្តប៉ូល ទោះបីមានឧបសគ្គ តែបានរក្សាជំនឿរឹងមាំ។ លោកអភិបាលបន្តថា «សម្ដេចប៉ាបមកសួរសុខទុក្ខព្រះសហគមន៍ ជាឱកាសមួយដើម្បីផ្ដល់កម្លាំង និងលើកទឹកចិត្តដល់យើង…យើងជាតំណាងគ្រីស្តទូតនៅកម្ពុជា

គ្រីស្តបរិស័ទកម្ពុជាធ្វើដំណើរទៅប្រទេសថៃដើម្បីទទួលស្វាគមន៍សម្តេចប៉ាប
គ្រីស្តបរិស័ទ១៦៥នាក់ធ្វើដំណើរទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ក្នុងគោលបំណងធ្វើបូជនីយេសក៍ជួបជាមួយសម្ដេចប៉ាបហ្វ្រង់ស៊ីសកកូ ដែលជាតំណាងគ្រីស្តទូតដ៏កំពូលតាមជំនឿព្រះសហគមន៍កាតូលិក ក្រោមការដឹកនាំដោយលោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ដែលជាអគ្គលេខារបស់លោកអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ដំណើរបូជនីយេសក៍នេះធ្វើឡើងរយ:ពេល៤ថ្ងៃ៣យប់គឺចេញដំណើរពីថ្ងៃទី២០ ដល់២៣ វិច្ឆិកា ២០១៩នេះ។ គួរបញ្ជាក់ផងដែរថា សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ បានមានបន្ទូលពីដំណើរទស្សនកិច្ចរបស់លោកនេះកាលពីថ្ងៃទី១៥ វិច្ឆិកា ២០១៩ ថាលោកនឹងមានឱកាសជួបគ្រីស្តបរិស័ទកាតូលិកនៅប្រទេសថៃ ដើម្បីលើកទឹកចិត្តគ្រីស្តបរិស័ទនៅក្នុងជំនឿ និងការសហការគ្នាដើម្បីចែករំលែកឲ្យសង្គមនានា។ សម្ដេចប៉ាបក៏បានរំឭកដល់គ្រីស្តបរិស័ទជនជាតិថៃ ត្រូវបំពេញតួនាទីគាត់ដើម្បីប្រទេសជាតិរបស់ពួកគាត់ ហើយសង្ឃឹមថា

លោកអភិបាល៖ សូមព្រះសហគមន៍នីមួយៗទៅជាឪពុកម្តាយ បង្កើតបូជាចារ្យថ្មីៗ
លោកអភិបាលអូលីវីយេមានប្រថា៖”សូមឲ្យព្រះសហគមន៍នីមួយទៅជាឪពុកម្តាយ បង្កតើបូជាចារ្យថ្មីៗ។ ដោយសារព្រះសហគមន៍យើងខ្វះបូជាចារ្យសម្រាប់សាបព្រោះ (ប្រកាសដំណឹងល្អ) ដើម្បីអប់រំ ដើម្បីដឹកនាំ និងខ្វះបូជាចារ្យ ក្នុងការថ្វាយសក្ការបូជា ដើម្បីឲ្យវត្តរបស់ព្រះយេស៊ូគ្រីស្តចូលយ៉ាងជ្រៅក្នុងដួងចិត្តរបស់យើង”។ លោកអភិបាលមានប្រសាសន៍បែបនេះ ក្នុងធម្មទេសនា នៃពិធីបុណ្យអភិបូជាអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅ លើកទី៨៧ នៅព្រះសហគមន៍ភ្នំពេញថ្មី ព្រះវិហារសន្តសិលា និងសន្តប៉ូល កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោកអភិបាលបានបន្តលើកទឹកចិត្តគ្រីស្តបរិស័ទ ឲ្យយកចិត្តទុកដាក់ថែរក្សាលោកបូជាចារ្យដែលយើងមានក្នុងព្រះសហគមន៍។កុំឲ្យលោកទៅជាអ្នកបើកបរឡានសម្រាប់គ្រីស្តបរិស័ទ ឲ្យលោករត់ចុះឡើងសម្រាប់កិច្ចការដែលមិនត្រូវនឹងមុខងារតួនាទីរបស់លោកជាបូជាចរ្យ។លោកថាដើម្បីឲ្យលោកបូជាចារ្យអាចបំពេញមុខងាររបស់លោកជាបូជាចារ្យ សម្រាប់ឲ្យកូនចៅគ្រីស្តបរិស័ទបានឃើញគំរូរបស់បូជាចារ្យ ហើងចង់ក្លាយជាបូជាចារ្យបម្រើព្រះសហគមន៍ដែរ។ លោកបន្តថា

រាងកាយនិងវិញ្ញាណត្រូវចិញ្ជឹមដោយការអប់រំ
លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ ចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាល វិទ្យាល័យសម្តេចក្រុមព្រះ និង ព្រះអង្គម្ចាស់ក្សត្រិយ នរោត្តម ម៉ារីរណឫទ្ធិ អង្គរនាប នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយរួមជាមួយ លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ លោក យន់ យ៉ុង អនុប្រធានការិយាល័យមធ្យមសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ និងមានការចូលរួមដោយលោកគ្រូអ្នកគ្រូ

សាលាសន្តហ្រ្វង់ស្វ័របានបើកបវេសនកាលឆ្នាំសិក្សាថ្មី
សាលាសន្តហ្រ្វង់ស្វ័រ នៃព្រះសហគមន៍កាតូលិកភូមិភ្នំពេញ បានបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ ក្រោមអធិតីភាព លោក នុត ខុម សមាជិកក្រុមប្រឹក្សាខេត្តតាកែវ និង លោក អូលីវីយេ អភិបាលព្រះសហគមន៍ និងជាស្ថាបនិកវិទ្យាល័យនេះ ។ លោក ប៉ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០១៨-២០១៩ កន្លងមកនេះ សាលាមានសិស្សសរុបចំនួន ២៤៣នាក់

មេក្រុមកាយឫទ្ធិគឺជាអ្នកបម្រើកូនក្មេង
ការិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ បានរៀបចំសិក្ខាសាលាមេក្រុមកាយឫទ្ធិទូទាំងភូមិភាគ ក្រោមប្រធានបទ “ខ្ញុំអាចធ្វើបាន” កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ នៅព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹមចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានសិក្ខាកាមប្រមាណជាង១៦០នាក់ចូលរួម។ លោក ស៊ាន់ សារឿន ប្រធានការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ បានប្រាប់ឲ្យដឹងថា នេះជាសិក្ខាសាលាលើកទី១០ សម្រាប់ប្រធានមេកាយឬទ្ធិទាំងអស់ក្នុងភូមិភាគភ្នំពេញ ចាប់តាំងពីការិយាល័យមាននៅឆ្នាំ២០១០។

លោកអភិបាល អូលីវីយេ និងគ្រីស្តបរិស័ទចំការទៀង ចូលរួមអបអរសាទរបុណ្យកឋិន
ក្រុមឆៃយុំាបានប្រគុំអបអរសាទរ និងស្វាគមន៍ លោក អូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងគ្រីស្តបរិស័ទ ដែលបានអញ្ជើញទៅដល់វត្តអង្គមន្ត្រី ដែលស្ថិតនៅក្នុងឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីអបអរសាទរបុណ្យកឋិនទានក្នុងវត្តនេះ និងបានចូលរួមថវិកាមួយចំនួនផងដែរ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។ ក្នុងពីធីដ៏ឱឡារិកនេះ លោកតាលោកយាយជាច្រើន បានទទួលស្វាគមន៍លោកអភិបាល និងគ្រីស្តបរិស័ទមកពីព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹមចំការទៀង យ៉ាងកក់ក្តៅផងដែរ។ លោកតា ស៊ូ វណ្ណា តំណាងគណៈកម្មាធិការអាចារ្យវត្តអង្គមន្ត្រី បានមានប្រសាសន៍ថា

សម្តេច ហ៊ុន សែន ៖ គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមឲ្យបានគង់វង្ស
«គ្រីស្តបរិស័ទត្រូវរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ក្នុងសង្គមឲ្យបានគង់វង្ស» នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ទៅកាន់ ថ្នាក់ដឹកនាំគ្រីស្តបរិស័ទជាង៣០០០នាក់ ក្នុងនោះរួមមាន ថ្នាក់ដឹកនាំ ព្រះវិហារ សមាគម ក្រុមប្រឹក្សា ព្រះសហគមន៍នានាទូទាំងប្រទេសកម្ពុជា បានមកជួបជុំគ្នា នៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ដែលមានសម្តេច ហ៊ុន សែនជាអធិបតីដ៏ខ្ពង់ខ្ពស់ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩

សាលាអប់រំជំនឿសន្តយ៉ូស្ទីនបើកឆ្នាំសិក្សាថ្មីជំនាន់ទី៤
និស្សិតថ្មីដែលគ្រីស្តបរិស័ទ ៤៥ នាក់ មកពីមណ្ឌលសកម្មភាពទាំង ៩ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលរួមបើកឆ្នាំសិក្សាថ្មីជំនាន់ទី៤ ២០១៩ ដល់ ២០២១ ក្រោមការដឹកនាំដោយ លោក អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង មានការចួលរួមដោយអស់លោកបូជាចារ្យ និងសាស្ត្រាចារ្យជាច្រើនរូប នៅមណ្ឌលសកម្មភាពភ្នំពេញថ្មី នាថ្ងៃទី១២ តុលា ២០១៩នេះ។ នៅក្នុងឱកាសបើកឆ្នាំសិក្សាថ្មីនេះដែរ លោកអភិបាលអូលីវីយេបាន មានប្រសាសន៍រំឭកដល់សិស្សថ្មីទាំងអស់ថា សាលាសន្តយ៉ូស្ទីនបង្កើតឡើងដើម្បីជួយដល់គ្រីស្តបរិស័ទឲ្យពួកគេដឹងពីឫសគល់នៃជំនឿថាមកពីណា? លោកបន្តថា

ព្រះសហគមន៍កាតូលិកចូលរួមកាត់បន្ថយអក្ខរភាពនៅកម្ពុជា
នៅព្រឹកថ្ងៃទី១១ កញ្ញា ក្រសួងធម្មការនិងសាសនាបានរៀបចចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយទិវាអក្ខរកម្មជាតិ ៨ កញ្ញា ដែលមានតំណាងសាសនាធំៗទាំងបីនៅកម្ពុជាមានពុទ្ធសាសនា អ៊ីស្លាមសាសនា និងគ្រីស្តសាសនាចូលរួមប្រមាណ២០០នាក់ ធ្វើឡើងនៅទីតាំងរបស់ក្រសួងផ្ទាល់។ ឯកផ្លោក ផន រដ្ឋលេខាធិការប្រចាំក្រសួងធម្មការនិងសាសនា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា វិស័យអក្ខរភាព មានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍចំណេះដឹង អភិវឌ្ឍន៍គំនិត ដែលវាមាននាទីយ៉ាងសំខាន់អាចអោយយើងស្វែងរកជំនាញមួយមក ប្រកបរបរចិញ្ចឹមជិវិត អោយមានជីវិតល្អប្រសើរ
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
