
វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រចុះអនុសារណៈជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅឯកជនសន្តហ្វ្រង់ស្វ័រ បានចុះអនុសារណៈ “ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំ និងអនុវត្តកម្មវិធីសិក្សាផ្នែកសិល្បៈវប្បធម៌កម្រិតមធ្យមសិក្សា និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា រវាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដែលមានរយៈពេល ៣ឆ្នាំ” ដែលធ្វើឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ បើតាមប្រសាសន៍របស់លោក ប៉ិច វិបុល ជានាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័របានឲ្យដឹងថា ការចុះអនុសារណៈយោគយល់នេះ មានបំណងចំនួន៣។ គឺទី១ ស្នើសុំឲ្យមន្ទីរ ទទួលស្គាល់វិញ្ញាបនបត្រដែលចេញដោយសាលាផ្ទាល់ លើមុខជំនាញសិល្បៈដែលសិស្សបានសិក្សា និងមានជំនាញពិតប្រាកដ។

លោកអភិបាលអូលីវីយ៉េ អំពាវនាវឲ្យមេដឹកនាំសមាជិកLa Francophonie លើកកម្ពស់សន្តិភាព
ថ្លែងទៅកាន់គណៈប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ

កិច្ចប្រជុំ CACD៖ លោកអភិបាល អូលីវីយ៉េ ក្រើនរំលឹកឲ្យយកចិត្តទុកដាក់ ពីបរិស្ថាន ឥទ្ធិពល AI និងកសាងវប្បធម៌សន្តិភាព
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ — លោកអភិបាល អូលីវីយ៉េ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់សម្ព័ន្ធអង្គការ និងសមាគមកាតូលិកដើម្បីមេត្តាករុណា និងការអភិវឌ្ឍ (CACD)

ព្រះសហគមន៍ត្រែងត្រយឹងប្រារព្ធបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ជាឧបការីព្រះសហគមន៍ និងចូលរួមទិវាអ្នកក្រីក្រពិភពលោកលើកទី១០
កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកត្រែងត្រយឹង បានប្រារព្ធពិធីបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ដែលជាឧបការីនៃព្រះសហគមន៍នេះ ក្រោមអធិបតីភាព

វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រចុះអនុសារណៈជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅឯកជនសន្តហ្វ្រង់ស្វ័រ បានចុះអនុសារណៈ “ស្តីពីកិច្ចសហប្រតិបត្តិការរៀបចំ និងអនុវត្តកម្មវិធីសិក្សាផ្នែកសិល្បៈវប្បធម៌កម្រិតមធ្យមសិក្សា និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា រវាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ដែលមានរយៈពេល ៣ឆ្នាំ” ដែលធ្វើឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ។ បើតាមប្រសាសន៍របស់លោក ប៉ិច វិបុល ជានាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័របានឲ្យដឹងថា ការចុះអនុសារណៈយោគយល់នេះ មានបំណងចំនួន៣។ គឺទី១ ស្នើសុំឲ្យមន្ទីរ ទទួលស្គាល់វិញ្ញាបនបត្រដែលចេញដោយសាលាផ្ទាល់ លើមុខជំនាញសិល្បៈដែលសិស្សបានសិក្សា និងមានជំនាញពិតប្រាកដ។

លោកអភិបាលអូលីវីយ៉េ អំពាវនាវឲ្យមេដឹកនាំសមាជិកLa Francophonie លើកកម្ពស់សន្តិភាព
ថ្លែងទៅកាន់គណៈប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់មេដឹកនាំពិភពលោក ឱ្យ «វិនិយោគឡើងវិញលើសន្តិភាព» ចំពេលដែលជម្លោះសកលកំពុងកើនឡើង គ្រោះមហន្តរាយអាកាសធាតុ និងការទន្ទ្រានរំខានពីបញ្ញាសិប្បនិម្មិត(AI)។ មានប្រសាសន៍ក្នុងអំឡុងពេលអភិបូជាថ្ងៃអាទិត្យជាភាសាបារាំង ដែលស្របពេលជាមួយទិវាជនក្រីក្រពិភពលោកលើកទី១០ នៅព្រះវិហារសន្តយ៉ូសែប (ផ្សារតូច) ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជិត ២០០ នាក់ លោកអភិបាល

កិច្ចប្រជុំ CACD៖ លោកអភិបាល អូលីវីយ៉េ ក្រើនរំលឹកឲ្យយកចិត្តទុកដាក់ ពីបរិស្ថាន ឥទ្ធិពល AI និងកសាងវប្បធម៌សន្តិភាព
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ — លោកអភិបាល អូលីវីយ៉េ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់សម្ព័ន្ធអង្គការ និងសមាគមកាតូលិកដើម្បីមេត្តាករុណា និងការអភិវឌ្ឍ (CACD) ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការ និងសមាគមកាតូលិកដែលជាសមាជិក CACD។ ថ្លែងក្នុងពិធីបើកអង្គប្រជុំ លោកអភិបាល អូលីវីយ៉េ បានគូសបញ្ជាក់ថា បច្ចុប្បន្នពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវតែភ្ញាក់ស្មារតី ដើម្បីរួមគ្នាកសាងមរតកដ៏ល្អប្រពៃទុកសម្រាប់កូនចៅជំនាន់ក្រោយ តាមរយៈគោលដៅសំខាន់ៗមាន៖ ១. ការប្រែប្រួលអាកាសធាតុ៖ គ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់

ព្រះសហគមន៍ត្រែងត្រយឹងប្រារព្ធបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ជាឧបការីព្រះសហគមន៍ និងចូលរួមទិវាអ្នកក្រីក្រពិភពលោកលើកទី១០
កំពង់ស្ពឺ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកត្រែងត្រយឹង បានប្រារព្ធពិធីបុណ្យគោរពសន្តម៉ាតាំង ដឺ ប៉ូរ៉េស ដែលជាឧបការីនៃព្រះសហគមន៍នេះ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅពេលចាប់ផ្តើមពិធីអភិបូជា លោកអភិបាលបានធ្វើពិធីប្រសិទ្ធពរលើរូបសំណាកព្រះនាងម៉ារី នៅលូដ៍ និងរូបសំណាកសន្ត ម៉ាតាំង ដឺ ប៉ូរ៉េស ដើម្បីជាសញ្ញានៃការគោរព និងការរួបរួមជាគ្រួសារតែមួយក្នុងព្រះគ្រីស្ត។ ក្នុងធម្មទេសនា លោកអភិបាល អូលីវីយ៉េ

មណ្ឌលសកម្មភាពភ្នំពេញខាងត្បូងរៀបចំកម្មវិធី បោះជំរំកុមារ
មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង បានរៀបចំកម្មវិធីបោះជំរំកុមាររយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី៨-៩ ខែវិច្ឆិកា ក្រោមប្រធានបទ «ព្រះយេស៊ូស្រឡាញ់ខ្ញុំ» នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានកុមារចំនួន ៤០នាក់ ទាំងគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទ មកពីតំបន់នានាក្បែរព្រះវិហារចូលរួម។ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង បានឱ្យដឹងថា នេះគឺជាកម្មវិធីដំបូងដែលព្រះសហគមន៍រៀបចំឡើង ដើម្បីឱ្យកុមារដែលមានអាយុពី ៧ឆ្នាំដល់ ១៥ឆ្នាំ បានយល់ដឹងថា

ធម្មទេសនាលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ ក្នុងពិធីបុណ្យព្រះវិញ្ញាណយាងមកនិងអគ្គសញ្ញាលាបថ្ងាសដល់បេក្ខជនចំនួន២៣នាក់ នៅព្រះវិហារសន្តមីកាអែល ក្រុងព្រះសីហនុ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃនេះយើងបានស្តាប់ព្រះបន្ទូលរបស់ព្រះយេស៊ូយ៉ាងពិសេស ដែលព្រះយេស៊ូមានព្រះបន្ទូលថា «សូមបងប្អូនប្រកបដោយសេចក្តីសុខសាន្ត»។ នេះជាព្រះបន្ទូលរបស់ព្រះយេស៊ូនៅពេលដែលព្រះអង្គបង្ហាញខ្លួន ក្រោយពេលមានព្រះជន្មរស់ឡើងវិញក្នុងរយៈពេល៤០ថ្ងៃ។ ហើយគ្រប់ពេលដែលព្រះអង្គបង្ហាញខ្លួន ព្រះអង្គមិនជម្រាបសួរ ឬនិយាយសួរសុខទុក្ខ ប៉ុន្តែមានបន្ទូលតែមួយគត់គឺ «សូមបងប្អូនប្រកបដោយសេចក្តីសុខសាន្ត» ហើយថ្ងៃនេះ ក្រោយនិយាយរួចហើយ ព្រះយេស៊ូផ្តល់ព្រះវិញ្ញាណដ៏វិសុទ្ធមកឲ្យយើង។ បងប្អូនជាទីស្រឡាញ់នៅពេលនេះ យើងអរព្រះគុណព្រះជាម្ចាស់ សម្រាប់ជីវិតរបស់ព្រះសហគមន៍របស់យើងអស់រយៈពេលជាង៦០ឆ្នាំ។ ទោះបីរយៈពេល៦០ឆ្នាំនេះ យើងជាប់ជាមួយសម័យប៉ុលពត សម័យងងឹត ដែលគ្រីស្តបរិស័ទជួបជុំគ្នាមិនបាន និងអត់សូវមានប្រវត្តិសាស្ត្ររបស់គ្រីស្តបរិស័ទរបស់យើងក្នុងក្រុងព្រះសីហនុពីឆ្នាំ១៩៧៥-១៩៩០ តែយើងនៅតែអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍របស់យើងដែលនៅតែបន្តទោះបីបាត់បង់អ្វីៗទាំងអស់ តែយើងដឹងថា ព្រះយេស៊ូគង់នៅជាមួយយើង។ យើងបានឃើញជាក់ស្តែងនៅពេលនេះ

ព្រះសហគមន៍ដ៏មានជីវិត”
អភិបូជានិងប្រសិទ្ធីពរលើអាគារថ្មី នៅព្រះសហគមន៍សន្តសិលា ពោធិ៍ធំ ភ្នំពេញខាងជើង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ អត្ថបទទី១៖ អេសាយ ២២,១៩-២៣យើងនឹងតាំងគាត់ឲ្យមានជំហររឹងប៉ឹង ដូចដែកគោលដែលបោះភ្ជាប់លើឈើខ្លឹម។ អស ២២,អត្ថបទទី២៖ រ៉ូម ១១,៣៣-៣៦តើនរណាបានថ្វាយយោបល់ទៅព្រះអង្គ? រម ១១,៣៤ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-២០នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍*របស់ខ្ញុំ។ មថ ១៦,១៨ បងប្អូនជាទីស្រឡាញ់! ពិតមែន សំណួរដែលយើងបានស្ដាប់ថ្ងៃនេះ

ជីវិតជាអ្នកបម្រើរបស់ព្រះជាម្ចាស់
អភិបូជាអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបដ្ឋាក ម៉ាតាំង ជួរ ដាម៉ូ នៅព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ បាត់ដំបង ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ បងប្អូនជាទីស្រឡាញ់!ថ្ងៃនេះ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់យើងទាំងអស់គ្នា តាមរយៈក្រុមសហជីវិនរបស់ព្រះយេស៊ូ។ ពិតមែនបងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាអំណរសប្បាយយ៉ាងពិសេសសម្រាប់ក្រុមសហជីវិនរបស់ព្រះយេស៊ូ មិត្តសម្លាញ់នៅក្នុងព្រះជាម្ចាស់ទូទាំងពិភពលោកទាំងមូល ជាពិសេសសម្រាប់ក្រុមកូរ៉េនិងកម្ពុជាដែលជាម្ចាស់ផ្ទះនៅថ្ងៃនេះ។ ប៉ុន្តែ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់ព្រះសហគមន៍កម្ពុជាទាំងមូល ដែលថ្ងៃនេះទទួលស្វាគមន៍បូជាចារ្យថ្មីមួយរូប។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យដោយសារថ្ងៃនេះយើងទទួលបានបូជាចារ្យម្នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះយើងទទួលបូជាចារ្យបីនាក់ថែមទៀតនៅភ្នំពេញ។

“ឱ្យយើងក្រោកឈរឡើងដូចព្រះនាងម៉ារី”
អភិបូជាព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់ ភ្នំពេញខាងត្បូង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ អត្ថបទទី១៖ វិវរណៈ ១១,១៩.១២,១-៦.១០ទ្វារព្រះវិហាររបស់ព្រះជាម្ចាស់នៅស្ថានបរមសុខក៏បើកចំហឡើង។ វវ ១១,១៩អត្ថបទទី២៖ កូរិនថូស ទី១ ១៥,២០-២៧ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញមុនគេបង្អស់។ ១ករ ១៥,២៣ដំណឹងល្អ៖ លូកា ១,៣៩-៥៦នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរ។ លក ១,៣៩ បងប្អូនជាទីស្រឡាញ់! សប្តាហ៍មុន តំណាងយុវជនយើងបានចូលរួមថ្វាយអភិបូជាជាមួយសម្តេចប៉ាប រួមជាមួយយុវជនមកពីទូទាំងពិភពលោកជាង

“យើងជាថ្មដ៏មានជីវិតដូចសន្តសិលានិងសន្តប៉ូល”
អភិបូជាអគ្គសញ្ញាលាបថ្ងាស នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ភ្នំពេញថ្មី ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ អត្ថបទទី១៖ កិច្ចការគ្រីស្តទូត ១២,១-១១«សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!»។ កក ១២,៨អត្ថបទទី២៖ ធីម៉ូថេ ទី២ ៤,៦-៨,១៧-១៨ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ២ធម ៤,៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅលើផ្ទាំងសិលានេះ ខ្ញុំនឹងសង់ព្រះសហគមន៍របស់ខ្ញុំ។ មថ ១៦,១៨













