CCHS បានផ្តល់សេវាសុខភាពដល់អ្នកជំងឺចំនួន១៩៩៨នាក់និងបានពិគ្រោះជំងឺជាង៥៤០០ដង ក្នុងឆ្នាំ២០២០

យោង​តាម​របាយការណ៍​របស់សេវាសុខភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ (CCHS) ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺសរុបចំនួន១,៩៩៨នាក់។ ក្នុងចំណោ​​មអ្នកទាំងនោះ CCHS បានធ្វើការពិគ្រោះជំងឺ​បានចំនួន៥៤១៩ ដង។

កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២១ នៅព្រះសហគមន៍សន្តប៉ូល​ និងសន្ត សិលា ភ្នំពេញថ្មី បាន​ធ្វើ​ការ​ប្រជុំ​និង​បង្ហាញ​របាយការណ៍​របស់​សេវាសុខភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ (CCHS) ក្រោមការណែនាំដោយលោក អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

របាយការណ៍ដដែល​បានបង្ហាញថា អ្នកជំងឺទាំងអស់នេះ​មកពីគ្រប់មណ្ឌលថែទាំអ្នកជំងឺនៅរាជ​ធានី​ភ្នំ​ពេញ និងតាមបណ្តាខេត្ត ក្នុងនោះមាន​៣៦% ជាអ្នកជំងឺបុរស និង៦៤% ជាស្ត្រី។ ក្នុងចំណោមអ្នកជំងឺ​៩១១ នាក់ (៤៥%) មកពីក្នុងកម្មវិធីតាមខេត្ត និង៥១១នាក់ (២៨%) នៅមណ្ឌលថែទាំត្រចៀក សន្ត បឺន័រ និង៥៣៦នាក់ (២៧%) នៅមណ្ឌលសន្ត លូកា និងនិងសន្តី អេលីហ្សាបែត។

មានប្រសាសន៍ទៅកាន់បុគ្គលិកបម្រើការក្នុងសេវាសុខភាព​ចំនួន២២នាក់ លោក អភិបាល អូលីវីយ៉េ បានរំលឹកឡើងវិញនូវពាក្យជូនពរចំនួន ៥ ចំនុចក្នុងឱកាសបុណ្យព្រះគ្រីស្តសម្តែងព្រះអង្គគឺ «សូមទទួលព្រះពរពីព្រះជាម្ចាស់ដ៏ពេញលក្ខណៈ ជាពរដែលសាកសិទ្ធបំផុត និងជាពិសេសសំរាប់អ្នកមានបន្ទុកព្យាបាលអ្នកជំងឺ ក្រោយពេលដែលយើងទទួលព្រះពរនេះហើយ យើងអាចផ្ទេរទៅដល់អ្នកជំងឺបាន»។

ចំណុចទី២ លោកអភិបាល​ក៏​បាន​រំលឹកដល់អ្នកផ្តល់សេវាទាំងអស់ថា ដោយ​ទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីដឹកនាំជីវិតទាំងអស់ ព្រោះក្នុងព្រះបន្ទូល ព្រះយេស៊ូបានធ្វើការយកចិត្តទុកដាក់ ថែរក្សា និងព្យាបាលចំពោះអ្នកជំងឺ។

មួយទៀត លោកអភិបាលក៏​បាន​ទទូចឲ្យបង្ហាញពីអត្តសញ្ញាណជាគ្រីស្តបរិស័ទកាតូលិកខ្មែរ ព្រោះថា នេះជាសញ្ញាសំគាល់ដល់បងប្អូនខ្មែរ។ ពេលស្វាគមន៍អ្នកជំងឺ គឺចាំបាច់ត្រូវបង្ហាញពីការយកចិត្តទុកដាក់ បង្ហា​ញថា យើងបានទទួលនូវការត្រាស់ហៅមួយយ៉ាងពិសេសសំរាប់បម្រើដល់អ្នកជំងឺ គឺបម្រើដោយក្តីស្រលាញ់។ ដោយដឹងថា ក្នុងនាមយើងជាគ្រីស្តបរិស័ទយើងទទួលបានកំលាំងពិសេសពីព្រះជាម្ចាស់ជានិច្ច។​

លោកអភិបាល អូលីវីយ៉េ បាន​មានប្រសាសន៍ថា ៖ «ចំពោះគ្រីស្តបរិស័ទ ត្រូវពង្រឹងជំនឿរបស់យើងឲ្យបានរឹងមាំ ព្រោះថាជំនឿរបស់យើងជាសេចក្តីសង្ឃឹមមួយដែលនាំឲ្យយើងបន្តដំណើរទៅមុខបាន ក្នុងការថែទាំជូនដល់អ្នកជំងឺ»។

ជាងនេះទៅទៀត លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញបានបញ្ជាក់ឲ្យយកចិត្តទុកដាក់ដើម្បីសំដែងធម៌មេត្តា ករុណា ទោះបី​ធ្វើការក្នុងឋានៈណាក៏ដោយ គឺ​ត្រូវទទួលស្គាល់ថា កាលណាយើងទទួលអ្នកជំងឺណាម្នាក់ គឺគេបានចូលទៅក្នុងជីវិតរបស់យើង និងជាក្រុមគ្រួសាររបស់យើង។

ក្រៅពីពរទាំង៥ប្រការនេះ លោកអភិបាល អូលីវីយ៉េ បានដាក់ជាសំណួររិះគិតអំពីបទពិសោធន៍ការងារអំ​ឡុងពេលកូវីដ​១៩ ក្នុងឆ្នាំ២០២០ តើអ្វីដែលចំនុចខ្លាំងនិងខ្សោយរបស់CCHS និងតើCCHSអាចធ្វើអ្វីខ្លះដើម្បី រីកចំរើនក្នុងការងារក្នុងឆ្នាំ ២០២១ នេះ?

លោកអភិបាល បានក្រើនរំលឹកផងដែរ ថាតើCCHS ធ្វើយ៉ាងណាដើម្បីកាត់បន្ថយអត្រាឈឺរបស់ប្រជាជន? តាមរយៈការអប់រំ ទៅដល់យុវជន និងបងប្អូននៅតាមភូមិជាដើម។

លោកអភិបាល អូលីវីយ៉េ បានធ្វើការណែនាំដល់ កម្មវិធីសុខភាពព្រះសហគមន៍ ដើម្បីបង្កើតនូវវប្បធម៌ នៃការយកចិត្តទុកដាក់ក្នុងការថែទាំដល់អ្នកជំងឺ ដោយចេះ​អង្គុយលេងជាមួយអ្នកជំងឺ ស្តាប់ បង្កើតទំនាក់ទំនងផ្ទាល់ខ្លួន យល់ចិត្តគ្នា ដោយមានចិត្តអាណិតមេត្តា​ និងយល់អំពីការឈឺចាប់របស់គេ។

CCHS បានបង្កើតឡើងដើម្បីបំពេញបេសកកម្ម បង្ហាញសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ តាមរយៈការបម្រើអ្នកជំងឺ និងបង្រៀនបងប្អូនអប់រំពីការថែទាំសុខភាព។ ជាមួយគ្នានេះផងដែរ ការបម្រើ និងថែទាំ លើកទឹកចិត្តជូនដល់អ្នកជំងឺមហារីក ជាផ្នែកមួយដ៏ពិសេស នៃសេវាកម្មទាំងមូលរបស់ CCHS។

​ក្នុងឆ្នាំ២០២០កន្លងមក​នេះ មានអ្នកជំងឺ មហារីកចំនួន ៣៤នាក់ ត្រូវបានថែទាំ ដោយធ្វើការបំបាត់ការឈឺចាប់ដល់ពួកគេ។

រយៈពេល ៤ ឆ្នាំកន្លងមកនេះ CCHS បានចុះហត្ថលេខាលើពិធីសារនៃកិច្ចសហការជាមួយ អង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន​  (DSF) ធ្វើការលើការថែទាំសម្រន់ដល់អ្នកជំងឺមហារីកនៅមណ្ឌលសន្តី អេលីហ្សាបែត និងការថែទាំតាមផ្ទះ។  

អង្គការបំបាត់ការឈឺចាប់គ្មានព្រំដែន​  (DSF) ជាអ្នកទទួលខុសត្រូវលើការផ្តល់ថ្នាំសម្រាប់បំបាត់ការឈឺចាប់។ ចំណែកឯ CCHS ផ្តល់នូវធនធានមនុស្សនិងទីកន្លែងសម្រាប់ថែទាំ និងផ្តល់ការថែទាំដល់ផ្ទះចំ​ពោះ​អ្នកដែលមិនអាចផ្លាស់ទីមកភ្នំពេញ។

ក្នុងឆ្នាំ២០២០ នេះមានអ្នកជំងឺមហារីកចំនួន ១១ នាក់ដែលបានស្លាប់ដោយស្ងប់ចិត្ត និងយល់ដឹងអំពីបញ្ហារបស់គាត់ និងមិនមានការឈឺចាប់៕

អត្ថបទដោយ វេជ្ជ ជួង សាវឿន

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email