បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត

បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ពីលោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ​ នាព្រឹកថ្ងៃទី ១៩ មិថុនា ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី។

បេក្ខជន បេក្ខនារីទាំង២៧រូប ភាគច្រើនជាមនុស្សពេញវ័យដែលបានទទួលអគ្គសគ្គជ្រមុជទឹកក្នុងរយៈពេល​ ពីរ ឬបីឆ្នាំកន្លងទៅ ហើយមួយចំនួនទៀត ជាយុវជន ដែលបានទទួលអគ្គសញ្ញជ្រមុជទឹកតាំងពីទារកមកម្លេះ ដែលមានឪពុកម្តាយជាគ្រីស្តបរិស័ទ។ បងប្អូនបានទទួលការអប់រំ​ជំនឿយូរឆ្នាំ​ ដើម្បីយល់ដឹង និងមានជំនឿយ៉ាងបរិបូរណ៍ លើព្រះគ្រីស្តយេស៊ូ។​ ចំពោះបេក្ខជន ចំនួន ១៥នាក់ ដែលទទួលព្រះកាយលើកដំបូង ជាកូនចៅគ្រីស្តបរិស័ទ ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកពីកុមារ។ បន្ទាប់តទៅគេ នឹងទទួលអប់រំជំនឿបន្ថែម ត្រៀមខ្លួនអគ្គសញ្ញា លាបថ្ងាស ក្លាយជាគ្រីស្តបរិស័ទពេញលក្ខណៈ និងចេញផ្តល់សក្ខីភាពពីជំនឿរបស់លើព្រះគ្រីស្តដល់បងប្អូនឯទៀតៗ។​

នៅក្នុងធម្មទេសនា  លោកអភិបាលព្រះសហគមន៍មានប្រសាសន៍ ទៅកាន់ បេក្ខជន និងគ្រីស្តបរិស័ទទាំងអស់ថា យើងគោរព យើងទទួលព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត ណែនាំឲ្យយើងចូលក្នុងអាថ៌កំបាំងដ៏សំខាន់សម្រាប់ជីវិតរបស់យើងជាគ្រីស្តបរិស័ទ គឺយើងបានចូលក្នុងព្រះកាយព្រះគ្រីស្ត។ ព្រះកាយគ្រីស្ត ដែលជា “ព្រះសហគមន៍”។

លោកអភិបាលបន្តថា ព្រះសហគមន៍ មិនត្រឹមតែជាគ្រួសារ១ដែលចួបជុំគ្នា ជួយអ្នកក្រីក្រ អ្នកជំងឺតែប៉ុណ្ណោះទេ ប៉ុន្តែជាព្រះសហគមន៍របស់ព្រះជាម្ចាស់ ដែលត្រាស់ហៅឲ្យចួបជុំគ្នាអធិដ្ឋាន ទទួលការអប់រំជំនឿ និងចែករំលែកសេចក្ដីស្រឡាញ់ជាក់ស្ដែងដែលជាធម៌មេត្តាករុណារបស់ព្រះជាម្ចាស់​។ យើងជាព្រះសហគមន៍ដែលព្រះជាម្ចាស់បង្កើតមក  ដែលមានព្រះយេស៊ូជាព្រះសិរសា និងមានព្រះវិញ្ញាណដ៏វិសុទ្ធជំរុញយើងឱ្យទៅមុខ។

លោកអភិបាលបន្ថែមថា ព្រះវិញ្ញាណដ៏វិសុទ្ធ ជាដង្ហើម របស់ព្រះជាម្ចាស់ផ្ទាល់ ណែនាំឱ្យយើងមានភាពក្លាហានរស់នៅក្នុងសង្គមនិងព្រះសហគមន៍។ នៅពេលព្រះយេស៊ូឡើងស្ថានបរមសុខ ព្រះយេស៊ូមានបន្ទូល “សូមទៅប្រកាសដំណឹងល្អ ដោយធ្វើពិធីជ្រមុជទឹក រហូតដល់ដាច់ស្រយាលនៃផែនដី”។ លោកបញ្ជាក់ទៀតថានេះជាបេសកកម្មដែលយើងបានទទួល។ យើងមានសេខក្ដីថ្លៃថ្នូរ តាមលក្ខណ:ពិសេសមិនមែនតាមលោកីយ៍។ ទោះយើងរស់នៅក្នុងលោកីយ៍ តែយើងជាប្រជាជនរបស់ព្រះជាម្ចាស់ មានវិន័យតែមួយគត់ “ស្រឡាញ់គ្នាទៅវិញទៅមក ដូចព្រះយេស៊ូស្រឡាញ់យើង”។

លោកអភិបាលព្រះសហគមន៍ក្រើនរំឭកថា យើងមានតួនាទី ធ្វើជាអំបិល និងពន្លឺ និងចែករំលែកសេចក្តីស្រឡាញ់ ដល់បងប្អូនឯទៀតៗ… និងសំខាន់មានគោលដៅក្នុងជីវិតគឺ “ព្រះរាជ្យនៃស្ថានបរមសុខ” ជីវិតអស់កល្បជានិច្ច។ ពិតមែនយើងជាព្រះកាយព្រះគ្រីស្ត និងព្រះកាយព្រះគ្រីស្តដែលយើងទទួលគឺទទួលព្រះជាម្ចាស់ផ្ទាល់នៅក្នុងខ្លួនរបស់យើង ធ្វើឱ្យយើងយល់ថា យើងជាព្រះកាយព្រះគ្រីស្តនៅលើផែនដីនេះ និងជាពិសេសនៅលើទឹកដីកម្ពុជារបស់យើង។

ក្រោយពីបញ្ចប់ធម្មទេសនា លោកអភិបាល សួរបញ្ជាក់ជំនឿរបស់បេក្ខជនដែលសុខចិត្តបោះបង់ចោលមារសាតាំង ឈប់បម្រើកិច្ចការរបស់មារសាតាំង និងឈប់ជឿល្បិចកលរបស់មារ ហើយជឿសង្ឃឹមលើព្រះជាម្ចាស់ជាព្រះបិតាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។ លោកអភិបាលក៏បានសួរទៅកាន់គ្រីស្តបរិស័ទ ឲ្យប្រកាសជំនឿរបស់ខ្លួនតាមបែបព្រះសហគមន៍កាតូលិក។

ព្រះសហគមន៍អធិដ្ឋានអង្វរព្រះវិញ្ញាណយាងមក និងប្រោសឱ្យបេក្ខជនបានទៅជាបុត្រធីតាព្រះជាម្ចាស់ បានទទួលព្រះអំណោយទានពីព្រះវិញ្ញាណ ដើម្បីប្រកាសដំណឹងល្អដល់ពិភពលោក។ លោកអភិបាល ទ្រាបដៃលើបេក្ខជនទាំងអស់ដែលកំពុងបន្ទន់ក្បាលដល់កន្ទេលដើម្បីទទួលព្រះអំណោយទានទាំង៧នៃព្រះវិញ្ញាណដ៏វិសុទ្ធ។  ក្រោយមកលោកអភិបាលលាបប្រេងគ្រីស្មាលើថ្ងាសរបស់បងប្អូនទាំងអស់។

តំណាងឪពុកម្ដាយបេក្ខជន លោក រស់​ វុត្ថា រំភើបដោយកូនៗបានទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត និងប្អូនៗដែលទទួលអគ្គសញ្ញាលាបថ្ងាស ជាពិសេសសូមអរគុណដល់លោកអភិបាល លោកឪពុក លោកគ្រូអ្នកគ្រូអប់រំជំនឿ ដែលបានបង្ហាត់បង្រៀនកូនៗ ក្នុងអំឡុងពេលទទួលអប់រំជំនឿ បានឃើញថាកូនៗបានកែប្រែអកប្បករិយាមួយចំនួន ដោយសូមឲ្យប្អូនៗមានចិត្តក្លាហានហ៊ានប្រកាសជំនឿរបស់កូនៗ និងប្អូនៗ។

បេក្ខជន អគ្គសញ្ញាលាបថ្ងាស ទន់ សៀវផរ ដែលមានដើមកំណើតមកពីព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េ និងទទួលការអប់រំជំនឿនៅព្រះសហគមន៍ភ្នំពេញថ្មី រៀបរាប់ថា សម្រាប់ខ្ញុំផ្ទាល់អគ្គសញ្ញាលាបថ្ងាសនេះពិសេសសម្រាប់ខ្ញុំ ព្រោះមួយជីវិតនេះទទួលបានតែម្ដងទេ និងរង់ចាំយូរហើយ ដោយសារខ្ញុំទទួលអគ្គសញ្ញាជ្រមុជទឹកតាំង២០១៩ ប៉ុន្តែមិនទាន់បានទទួលអគ្គសញ្ញាលាបថ្ងាសដោយកូវីដ១៩។ ចំពោះព្រះសហគមន៍ខ្ញុំយល់ឃលញថាកាន់តែរីកចម្រើនទៅមុខ និងមានទំពាំងស្នងឫស្សីច្រើននិងមកពីកន្លែងផ្សេងៗ ប៉ុន្តែមើលទៅដូចជាក្រុមគ្រួសារមួយ។ « ខ្ញុំស្រឡាញ់ការរស់នៅរបស់ព្រះសហគមន៍ ដោយសារឃើញជីវិតជាបូជាចារ្យ បងប្រុស បងស្រី គាត់បង្ហាញសេចក្ដីស្រឡាញ់ និងធ្វើឱ្យយល់ថាគ្រប់ទង្វើគឺចេញពីសេចក្ដីស្រឡាញ់ទៅកាន់អ្នកជុំវិញខ្លួនមិនថាអ្នកដែលស្រឡាញ់ឬអ្នកដែលស្អប់យើងក៏ដោយ តែលក្ខណៈបែបនោះគឺធ្វើឱ្យខ្ញុំមានសេចក្ដីសុខមែនទែន»។ បន្ទាប់ពីទទួលអគ្គសញ្ញាលាបថ្ងាសនេះហើយ បេក្ខជនរូបនេះប្តេជ្ញានឹងរួមដំណើរជាមួយព្រះសហគមន៍ដើម្បីប្រកាសដំណឹងល្អ ដោយនេះជាកាតព្វកិច្ចរបស់គ្រីស្តបរិស័ទផ្ទាល់ខ្លួន ទោះបីមិនអាចប្រកាសដំណឹងល្អខ្លាំងៗដូចសន្តបុគ្គល ប៉ុន្តែអាចប្រកាសតាមរយៈជំនឿ ការអនុវត្តការរស់នៅប្រចាំថ្ងៃរបស់យើងដោយមិនខ្លាចក្នុងការបង្ហាញអត្តសញ្ញាណជាគ្រីស្តបរិស័ទដល់អ្នកឯទៀតៗ។

ចំណែក កញ្ញា សែត ឃុនណារី បេក្ខនារីទទួលអគ្គសញ្ញាលាបថ្ងាសបាននិយាយថា អគ្គសញ្ញាលាបថ្ងាសបានរំឭកខ្ញុំពីជំហ៊ានទីមួយ និងអគ្គសញ្ញាជ្រមុជទឹក។ ណារីបញ្ជាក់ថា «ខ្ញុំរង់ចាំថ្ងៃនេះយូរហើយ ព្រោះនៅពេលខ្ញុំជាគ្រីស្តបរិស័ទពេញលេញ ខ្ញុំនឹងជួយអភិវឌ្ឍព្រះសហគមន៍របស់យើងឱ្យមានការរីកចម្រើន»។​ កញ្ញារូបនេះប្តេជ្ញាណែនាំឱ្យក្មេងៗស្គាល់ពីព្រះជាម្ចាស់ ស្គាល់ពីព្រះសហគមន៍កាន់តែច្រើន និងឱ្យក្មេងជំនាន់ក្រោយដឹងថា នៅពេលយើងរស់នៅក្នុងព្រះវិញ្ញាណព្រះជាម្ចាស់ យើងមានសេចក្ដីសុខនិងសុភមង្គលខ្លាំងមែនទែន។ នាងបញ្ជាក់ថា «នៅពេលខ្ញុំមិនក្លាយជាគ្រីស្តបរិស័ទពេញលេញ ខ្ញុំគិតតច្រើនចំពោះលោកីយ៍ និងមិនមានភាពអំណត់ តែក្រោយពីក្លាយជាគ្រីស្តបរិស័ទមានព្រះសហគមន៍ យើងដូចជាបងប្អូនគ្នា ស្រឡាញ់គ្នា រាប់អានគ្នា ធ្វើឱ្យយើងមានសុភមង្គលទាំងផ្លូវចិត្ត និងផ្លូវកាយ»។

ដោយឡែក យុវជន ជុំ សុខសំបូរ ដែលបានទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តនៅថ្ងៃនេះ បានឱ្យដឹងថា «ខ្ញុំសប្បាយចិត្តនិងរំភើបដែលបានទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដោយសារខ្ញុំមានបំណងចង់ទទួលព្រះកាយនេះតាំងពីតូចមកម្ល៉េះ»។ សំបូរ ឱ្យដឹងទៀតថា រូបគេនឹងខំប្រឹងប្រែងរៀនសូត្រ និងទទួលការអប់រំជំនឿឱ្យមានជំនឿរឹងមាំជាងមុន និងធ្វើជាគ្រីស្តបរិស័ទមួយដ៏ល្អ ហើយនឹងជួយណែនាំបងប្អូនឯទៀតៗឱ្យស្គាល់ព្រះយេស៊ូជានរណា? ព្រះជាម្ចាស់ជានរណា? តាមរយៈការសិក្សារបស់គេផងដែរ។

ក្រោយពីប្រទេសបានបើកឲ្យ​ដំណើរការឡើងវិញនូវសកម្មភាពចួបជុំ​សាសនា ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អាចចួបជុំគ្នាដោយរីករាយ ប្រារព្ធអគ្គសញ្ញានានា ជាពិសេស អគ្គសញ្ញាជ្រមុជទឹក​ អគ្គសញ្ញាលាបថ្ងាស និងព្រះកាយព្រះគ្រីស្ត។  តាមប្រពៃណីព្រះសហគមន៍កាតូលិក មានតែលោកអភិបាលទេទើបមានសិទ្ធិផ្ដល់អគ្គសញ្ញាលាបថ្ងាសដល់គ្រីស្តបរិស័ទបាន។

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email