គ្រឹះស្ថាន​សិក្សា​អប់រំ​កាតូលិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ធ្វើ​សន្និសីទ​រួម​លើកទី​២៨

«ទោះបីជា​យើង​ឆ្លង​វប្បធម៌គ្នាទៅវិញទៅមក ​យើង​ត្រូវការ​នឹក​ឃើញ​ដល់អត្តសញ្ញាណ​របស់​យើង​ផ្ទាល់។» នេះ​ជា​ប្រសាសន៍​របស់​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិកកម្ពុជា និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​សន្តប៉ូល​(SPI) ក្នុង​ថ្ងៃ​បើក​សន្និសីទសម្រាប់​សមាគម​អប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅ​កាត់​ថា អាស៊ីគូ(ASEACCU) ​លើក​ទី​២៨ ដែល​រៀបចំ​ឡើង​ដោយ​​វិទ្យាស្ថាន​សន្តប៉ូល នៅ​សណ្ឋាគារ​តារាអ៊ែរផត ​ក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី​២៤ ខែ​សីហានេះលើ​ប្រធាន​បទ «ការចង​ចាំ​និង​អត្តសញ្ញាណ»។​

«ប្រធានបទនេះមានសារៈសំខាន់ណាស់ ដែលសង្គមកម្ពុជាកំពុងព្យាយាមកសាងឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។» លោកអភិបាល​បញ្ជាក់។

លោក​អភិបាល​បន្ថែម​ថា ប្រធានបទ​នេះ គឺ​ឲ្យយើង​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​វប្បធម៌របស់​យើង​ និង​ពិភពលោក​ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​មាន​ទំនាក់ទំនង​គ្នា​តាម​អ៊ីធឺណេត ដែល​ធ្វើ​ឲ្យ​យើង​អាច​ឆ្លង​វប្បធម៌​ពីមួយទៅមួយ។ យើង​ត្រូវ​រស់នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ ដោយ​ថែរក្សា​ការ​ចង​ចាំ​របស់យើង ប្រវត្តិសាស្ត្រ​របស់យើង អ្វីដែលជា​ការ​អស្ចារ្យនៃ​វប្បធម៌​របស់​យើង​ ដើម្បី​សព្វ​ថ្ងៃ​កសាង​អត្តសញ្ញាណ​និង​រៀបចំ​អនាគត​របស់​យើង។

អាស៊ីគូ ជា​បណ្តុំ​ស្ថាបន័​សិក្សាអប់រំ​​របស់​ព្រះសហគមន៍​កាតូលិក​ដែល​មាន​ពី​កម្រិត​វិទ្យាល័យ​ដល់​មហាវិទ្យាល័យ​ចំនួន​៨៦ស្ថាប័ន​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។ វិទ្យាស្ថាន​សន្តប៉ូល ដែល​ជា​ស្ថាប័ន​មួយ​របស់​ព្រះសហគមន៍កាតូលិក​​បាន​ក្លាយជា​សមាជិក​នៃ​បណ្តាញ​នេះ ក្នុង​ឆ្នាំ​២០១២។

ថ្លែង​នៅ​ក្នុង​កម្មវិធីនេះ លោក​ផុន សុផល​ នាយក​វិទ្យាស្ថាន​សន្ត​ប៉ូល​​មាន​ប្រសាសន៍ថា យើង​ SPI បន្តរីកចម្រើន និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មីនៅក្នុងសង្គម  ជាមួយនឹងការអភិវឌ្ឍន៍ដ៏លឿននៅកម្ពុជា និងពិភពលោក។  យើង នៅតែសម្របតាមវិធីថ្មីក្នុងការបំពេញបេសកកម្មរបស់យើង ក្នុងកម្មវិធីឧត្តមសិក្សាដែលមានគុណភាពខ្ពស់បំផុតដល់ប្រជាជនកម្ពុជា។

លោក​សុផល​បន្ថែមថា សន្និសីទនេះនឹងផ្តល់ឱកាសសម្រាប់ការពិភាក្សាពីបរិបទស្ថាប័ន និងវប្បធម៌ចម្រុះ ហើយនឹងត្រូវបានបកស្រាយដោយវាគ្មិនសំខាន់ៗ និងវាគ្មិនមកពីប្រទេសកម្ពុជា សមាជិករបស់អាស៊ីគូ និង សម្ព័ន្ធសាកលវិទ្យល័យកាតូលិក​សម្រាប់​ការអប់រំ (IFCU)។ 

លោក​រំពឹងថា សន្និសីទនេះនឹងផ្តល់ឱកាសមួយសម្រាប់គ្រឹះស្ថានឧត្តមសិក្សាកាតូលិក ដើម្បីបង្កើតក្រុមមួយ ស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅលើការចងចាំ និងអត្តសញ្ញាណនៅក្នុងបរិបទតំបន់ និងពិភពលោករបស់ប្រទេសក្នុង តំបន់អាស៊ី​ប៉ាស៊ីហ្វិក។

ក្នុង​ពិធី​បើក​សន្និសីទ​កាលពី​ម្សិល​មិញ​នេះលោក​បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ពិភពលោក​កំពុងតែប្រឈមមុខ ទៅនឹងបរិបទថ្មី ដើម្បីរៀបចំ​ការងារនាពេលអនាគត ដើម្បីសម្របខ្លួន ចូលទៅក្នុងឧស្សាហកម្ម៤.០។

លោក​រដ្ឋ​មន្ត្រី​ បន្ត​ថា «យើងត្រូវតែសម្របខ្លួន​ទៅនឹង​បរិបទថ្មី ដើម្បីផ្ដល់នូវការសិក្សាអប់រំជាន់ខ្ពស់ សម្រាប់និស្សិតរបស់យើង។  សកលភាវូបនីយកម្ម បានសម្រួច ជំរុញឲ្យប្រែប្រួលសេដ្ឋកិច្ច និង ជំនាញការងារអនាគត។»

លោក​បន្ថែម​ថា សកលភាវូបនីយកម្ម បានផ្លាស់ប្តូរ​របៀបធ្វើការងារថ្មី និងការរស់នៅរបស់យើង​ជាមួយនឹងមនុស្សដទៃទៀត។ កត្តាទាំងនេះ កើត​ឡើង​ដោយសារ​ការជ្រៀតចូលនៃបច្ចេកវិទ្យា ដែលបានគ្របដណ្ដប់ទៅលើវិស័យការងារមួយចំនួនដូចជា រ៉ូបូត បញ្ញាសិប្បនិម្មិត អ៊ីនធឺណេត 3D printing ជីវបច្ចេកវិទ្យា វិស្វកម្មអេឡិចត្រូនិក (material science), energy storage, បច្ចេកវិទ្យាកុំព្យូទ័រ។

លោក​បណ្ឌិត​ហង់​ ជួន​ណារ៉ុន បន្ថែម​ថា វិនិយោគិន​ត្រូវការជំនាញទាំងជំនាញទន់និងជំនាញរឹង (soft and hard skill) ជាពិសេសសក្នុងសតវត្សទី២១នេះ។  ដូច្នេះ សកលវិទ្យាល័យ ត្រូវតែពង្រឹងទៅលើជំនាញដែលមិនទាន់មាន អោយបានច្រើនហើយរៀបចំយុវជនរបស់យើង សម្រាប់ការងារអនាគតដែលកំពុងតែផ្លាស់ប្តូរយ៉ាងលឿន ក្នុងសម័យបច្ចេកវិទ្យា។ ជំនាញបុរាណនឹងលែងត្រូវការ ដែលជំនាញថ្មីត្រូវមកជំនួសយ៉ាងឆាប់រហ័សក្នុងពេលបន្តិចទៀត។

នៅ​ក្នុង​នោះ លោក​រដ្ឋមន្ត្រី​ក្រសួងអប់រំ​យុវជន​និ​ងកីឡា សូម​ឲ្យ​យុវជនទាំង​អស់ ត្រូវតែ​ប្រុង​ប្រៀប​ខ្លួន ចំពោះការ​ប្រែប្រួល​របស់បច្ចេកវិទ្យាក្នុង​សម័យ​ឌីជីថល ហើយ​ការសិក្សា​អប់រំ​ត្រូវ​តែ​ផ្លាស់ប្តូរផងដែរដោយផ្អែក​លើចំណុច​ចំនួន​សំខាន់ៗ។

ក្នុងនោះ​ត្រូវការ​គោលនយោបាយ​របស់​រដ្ឋាភិបាល និង សាលា ដែល​ត្រូវ​អភិវឌ្ឍន៍លើជំនាញទន់ និងជំនាញសម្រាប់សតវត្សទី២១នេះ ដូចជា ការអប់រំបែប Steam វិធីសាស្ត្របង្រៀនបែបបច្ចេកវិទ្យាថ្មី វិធីសាស្ត្រអប់រំចិត្ត ការស្វ័យសិក្សាដោយខ្លួនឯង ការចូលរួម  ការបង្កើតក្ដីស្រមៃ ការសិក្សាដោយផ្ដោតលើចំណូលចិត្ត(connected learning)។ យុវជន ក្នុងសម័យឌីជីថលគួរតែត្រូវបានលើកកម្ពស់លើជំនាញបច្ចេកវិទ្យាមេតាវើស (Meta) ដើម្បីក្លាយជាអ្នករៀនឥតឈប់ឈរ។

ម្យ៉ាងទៀត​សាលា​ត្រូវ​តែតភ្ជាប់កម្មវិធីសិក្សាទៅកាន់វិស័យការងារផ្តល់ឱកាសដល់សិស្សនិស្សិតមានឱកាសចូលរួមជាក្រុម និង ថ្នាក់បច្ចេកទេសថ្មី ដែលមានដូចជា រ៉ូបូត computer coding, វេទិកាពិភាក្សានានា ដែលជួយជម្រុញជំនាញរបស់ពួកគេដែលកំពុងរៀន។

លោក​រដ្ឋ​មន្ត្រី​បន្ថែម​ទៀតថា បង្កើត​ភាព​សហគ្រិន​សម្រាប់សិស្ស​និស្សិតវេទិកាសម្រាប់ការប្រកួតប្រជែងភ្ជាប់ការអប់រំទៅនឹងពិភពពិត។  ការប្រកួតប្រជែងគឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍស្ពានលើកកម្ពស់ជំនាញ និងការដោះស្រាយបញ្ហា។

«យើងគួរតែបញ្ជៀបវគ្គបណ្ដុះបណ្ដាលឬ ភាពជាអ្នកដឹកនាំគំនិតនៃសហគ្រិន  ដើម្បីអោយពួកគាត់អាចចូលរួមក្នុង គំរូអាជីវកម្ម។» លោក​បណ្ឌិត​សភាចារ្យ​​បន្ថែមថា សាលា​ត្រូវលើកម្ពស់ការចូលរួមនិងសិក្សាស្រាវជ្រាវ។

ចុងក្រោយ គឺ ត្រូវលើកកម្ពស់ការសិក្សាឥតឈប់ឈរតាមមូលដ្ឋានគ្រឹះនៃការអប់រំដោយអោយពួកគេមានសណ្ដាប់ធ្នាប់សិក្សា  មានភាពជឿជាក់លើខ្លួនឯង និងមានប្រសិទ្ធភាពលើសមត្ថភាពខ្លួនឯង ចេះស្វ័យសិក្សាជាក្រុមនិងទទួលបានការជម្រុញបន្ថែម មានចិត្តចង់ដឹងចង់ឃើញ ជាអ្នករៀនរិះគន់ខ្លួនឯង។

នៅក្នុងផងដែរ លោករដ្ឋមន្ត្រី បានកោតសរសើរវិទ្យាស្ថានសន្តប៉ូលដែលបានយកចិត្តទុកដាក់អប់រំនិស្សិត ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដោយមានការសិក្សាអប់រំពីចម្ងាយ និងបានជួយដល់និស្សិតក្រីក្រនៅតាមតំបន់ដាច់ស្រយាលដើម្បីឲ្យពួកគេមានឱកាសទទួលបានការអប់រំជាន់ខ្ពស់និងទទួលបានការងារសម្រាប់អនាគត។ លោកបានរំលឹកអំពីការចងចាំមួយរបស់លោក អំពីសន្តសម្តេចប៉ាបយ៉ូហានប៉ូលទី២ ដោយលើកឡើងថា ខ្ញុំនូវចាំអំពីសន្តៈសម្តេចប៉ាប យ៉ូហាន ប៉ូលទី២ ដែលជាជនជាតិប៉ូឡូញ ដែលជាមនុស្សមានឋានៈកំពូលនៅក្នុងព្រះសហគមន៍កាតូលិកដែលគាត់មិនត្រឹមតែជាមនុស្សដែលមានឥទ្ធិពលក្នុងសាសនាប៉ុណ្ណោះទេ តែក៏មានឥទ្ធិពលលើតំបន់អឺរ៉ុបខាងកើត ជាពិសេសនៅប្លុកកំម្មុយនីស្ត។ ក្នុងអំឡុងពេលដែលទ្រង់មានជីវិត ជញ្ជាំងទីក្រុងប៊ែឡាំងបានរលំ។ ដូច្នេះ យើងអាចមើលឃើញថាគំនិតនិងឆន្ទៈរបស់គាត់នៅតែបន្តរស់និងជម្រុញយុវជនជាច្រើននិងមនុស្សទូទៅក្នុងពេលមានវិបត្តិ។

នៅ​ក្នុងប្រទេស​កម្ពុជា​មាន​ស្ថាប័ន​សិក្សា​អប់រំ​​របស់​ព្រះសហគមន៍កាតូលិក​ជិត​១០០​កន្លែងនៅទូទាំង​ប្រទេស​ ចាប់​តាំ​ង​ពី​មេត្តេយ្យ​សិក្សា​ ដល់​ឧត្តមសិក្សា ស្ថាប័ន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​និង​ជំនាញ​ខ្លីៗ និង​ថ្នាក់​អក្សរកម្ម​ផងដែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២

និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU)

Subscribe to our newsletter

Don't miss new updates on your email