កុមារ​អូទីសឹមច្រើន​នាក់​បន្ថែម​ទៀត​ មាន​ឱកាស​ទទួល​ការ​អប់រំ​

អាគារ​ថ្មី​មួយ​បាន​ជួសជុល​និង​រៀបចំប្រោស​ទឹក​ព្រះពរ ​ដើម្បីទទួល​កុមារ​​​អូទីសឹម​បន្ថែម​ទៀត សម្រាប់​កម្មវិធី​របស់​សាលា​អប់រំពិសេស​សម្រាប់​ការ​លូតលាស់ កាលពី​ថ្ងៃអាទិត្យ​ទី​២៨ ខែ​សីហា​កន្លងទៅ​នេះ នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មាន​ជ័យ រាជ​ធានីភ្នំពេញ។

កម្មវិធីនេះ មាន​ការ​ចូលរួមជា​អធីបតីភាព​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ​ ជា​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ ចូលរួមពី​លោកបូជាចារ្យ បងស្រី និង​លោកគ្រូអ្នកគ្រូ​ប្រមាណ​ជិត​៥០នាក់។

លោកអភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍ថា កុមារ​​ដែល​យើង​ទទួល​គឺ​ពិសេស​ ដោយសារ​គេ​មាន​ចិត្ត​ មាន​សេចក្តីស្រឡាញ់​ មាន​ឱកាស​ដូច​គ្នា​ ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា​។ កុមារ​អូទីសឹម រស់នៅ​ក្នុងពិភព​របស់​គេ​ ដែល​យើង​ពិបាក​ចូល​ដែរ។

«យើង​ជួយ​គេ ឲ្យ​គេ​ចេញពី​អ្វី​ដែល​ជា​ឃុំ​ឃាំង​មួយ​ម្យ៉ាង​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ ដើម្បី​បន្តិច​ម្តងៗ​ចូល​ទៅ​ក្នុងសង្គម​។» លោកអភិបាល​អូលីវីយ៉េ​បញ្ជាក់។

មាន​ប្រសាសន៍ទៅកាន់​លោកគ្រូអ្នកគ្រូ​ លោកអភិបាល​បន្ថែម​ថា ទោះ​បីកិច្ច​ការងារ​នេះ​​មិនទទួល​​បាន​ជោគ​ជ័យធំដុំ ទោះ​កុមារ​​មិន​អាច​ទៅ​សាលា​រដ្ឋ​​បាន​ ទោះ​អត់មាន​អី្វអស្ចារ្យ ប៉ុន្តែ​លោក​ជឿថា​ នៅ​ពេល​ដែល​កុមារ​ ទទួល​ភាព​កក់ក្តៅ យល់​ថា​មាន​អ្នក​មើល​ថែរក្សា​ពួកគេដែល​នាំ​ឲ្យ​គេ​មាន​ពន្លឺ​ថ្មី​នៅ​ក្នុង​ខ្លួន នេះគឺជា​ជោគ​ជ័យ នៅ​ក្នុង​​​សេចក្តីសុខ​របស់កុមារ​ៗ​ទទួល​បាន​។

​«សាលា​មួយនេះ ជា​អំណោយ​មួយ​សម្រាប់​កុមារ​អូទីសឹមនេះ។» លោកអភិបាល​បន្ថែម​ថា ទោះ​នៅ​កម្ពុជា ឬ​ប្រទេស​បារាំង​ កុមារ​អូទីសឹម​ក៏​មាន​ស្ថាន​ភាព​ដូច​គ្នាដែរ គឺ​ខ្វះ​កន្លែង​ទទួល​ពួកគេ​។

លោក​អភិបាល​បន្ថែម​ថា «ខ្ញុំ​ជឿ​ថា​កូន​ក្មេង​ម្នាក់និង​ម្នាក់ទៀត​ ខុស​ៗគ្នា​។ យើង​ត្រូវការ​ធ្វើ​ការងារ​បត់បែន​ច្រើន​តាម​កូន​ក្មេង​នីមួយៗ។ យើង​ជួយ​ដល់​ក្មេង​ម្នាក់ឲ្យ​រីកចម្រើន​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន​ ណែនាំ​ឲ្យ​ឪពុកម្តាយ​មាន​សេចក្តីសុខ​ថែម​ទៀត។»

សាលា​អប់រំ​ពិសេស​សម្រាប់​ការ​លូតលាស់​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧ ដោយ​ស្ត្រី​កាតូលិក​ម្នាក់​ឈ្មោះ​ភោគ​ ម៉ានី ដែលមាន​កូន​មាន​អូទីសឹម។

អ្នកស្រី​ភោគ​ ម៉ានី ជា​នាយិកា​នៃ​សាលា​អប់រំ​ពិសេស​សម្រាប់​ការ​លូតលាស់​មាន​ប្រសាសន៍​ថា ដោយ​សារ​តម្រូវ​ការ​នៃ​ឪពុកម្តាយដែល​មាន​កូន​កំពុង​​រង់​ចាំចូលរៀន​​មាន​រហូត​ដល់​ជិត​១០០នាក់​ ដូច្នេះ​ហើយ​ទើប​យើង​បង្កើត​សាខា​ទី២​នេះ​ឡើង។

កុមារ​អូទីសឹម មាន​បញ្ហាបី​កំណត់​សម្គាល់ គឺ​បញ្ហា​ទំនាក់ទំនង​​ មិន​អាច​និយាយ​បាន និង​អាកប្បកិរិយា​ដដែល​ៗ។

នាយិការ​រូប​នេះ​បាន​បន្ថែម​ថា មក​ដល់​ពេល​នេះ សាលា​មាន​គ្រូ​រហូត​ដល់​ទៅ​៣៦នាក់ ដែល​កំពុង​ធ្វើការងារ​ជាមួយ​កុមារ​ចំនួន​១៨០នាក់។

ឆៃ សោភ័ណ្ឌរ័ត្ន ជា​គ្រូ​បង្រៀន​នៅ​សាលា​នេះ បាន​ឲ្យដឹងថា កុមា​រអូទីសឹមមានការ​ផ្លាស់​ប្តូរ​ពី​មួយ​ថ្ងៃទៅ​មួយថ្ងៃ ការកើនឡើង​អាកប្បកិរិយា​របស់​កុមារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប្លែក​រហូត​ ដែល​ធ្វើ​ឲ្យ​យើង​ពេល​ខ្លះតាម​អត់ទាន់ ហើយ​ជំនាញនេះ រៀន​អត់ចេះ​ចប់​អត់​ចេះ​ហើយទេ។

សោភ័ណ្ឌ​រ័ត្ន​ បាន​បន្ថែម​ថា កុមារ​អូទីសឹម​មិន​​ដូចកុមារ​​ធម្មតា​ទេ ដែល​យើង​អាច​គ្រប់​គ្រង​២០-៣០នាក់​បាន​ អត់បញ្ហា គ្រាន់តែ​ស្រែក​មួយ​វ៉ាស់គាត់​អាច​អង្គុយ​បាន​ហើយ។ តែ​កុមារ​នេះ​វិញ​ យើងត្រូវ​និយាយ​ដដែល​ៗ​ដើម្បី​ឲ្យ​គាត់​ស្តាប់​បាន។

យើង​ចង់​ឃើញ​ការ​អភិវឌ្ឍន៍​របស់​ក្មេង  ដោយសារ​សព្វថ្ងៃ​យើងបាន​ជួយ​ដល់​ក្មេង​ជាច្រើនដែរ​ ដែល​អាច​ឲ្យគាត់​ទៅ​រៀន​នៅ​សាលា​ខាង​ក្រៅបាន​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សោភ័ណ្ឌ​រ័ត្ន។​

លោក​បន្ត​ថា «ពួកយើង​ពិត​ជា​សប្បាយចិត្ត​ ហើយ​ពួកយើង​ក៏នៅតែ​ចង់​ជួយ​។ ហើយ​កា​រជួយ​របស់​យើង​នេះ គឺជួយ​ត្រឹម​តែ​កូន​សិស្ស​ប៉ុណ្ណោះ​ទេ គឺ​ជួយដល់​អាណាព្យាបាល​សិស្ស​ឲ្យ​គាត់​មាន​ពេល​គ្រប់​គ្រាន់​ប្រកប​ការងារ​របស់​គាត់។»

អ្នកស្រី​ម៉ានី​បន្ត​ថា ក្នុង​ឆ្នាំ​នេះ យើង​សង្កេត​ឃើញ​កុមារ​ដែល​ចេញទៅ​រៀន​នៅ​សាលា​ខាង​ក្រៅ​មាន​១៥នាក់ ហើយ​មាន​ក្មេង​មួយ​ចំនួន​ដែល​គាត់​អត់​ពឹង​សាលា​វិញ​ ហើយ​នៅ​មាន​ក្មេង​មួយ​ចំនួន​នៅ​មក​រៀន​នៅ​សាលា​របស់​យើង​ពាក់កណ្តាល​ថ្ងៃ។

អ្នកស្រីម៉ានី​បញ្ជាក់ថា ការ​ជួយ​ដល់​កុមារ​អូទីសឹម ឲ្យ​មានលទ្ធភាព​អាច​ជួយ​ខ្លួន​ឯង​បាន និង​ចូលរួម​ជាមួយ​សង្គម​បាន គឺ​ជា​គោលដៅ​សំខាន់​សម្រាប់​សាលា។ សាលា​នេះ មិន​បាន​កំណត់​រយៈ​ពេល​ដើម្បី​ទទួល​កុមារ​អូទីសឹមនោះ​ឡើយ។

បទ​ពិសោធ​កន្លង​មក​ ក្រុម​ការងារ​របស់​អ្នកស្រី​បាន​សង្កេត​ឃើញ​ថា មាន​កុមារ​មួយ​ចំនួន​តូច​ដែល​មាន​IQ ទាបខ្លាំង ដែល​កម្រិត​នៃ​ការ​ចង​ចាំ​របស់​ពួកគាត់​ត្រូវការ​អ្នក​ថែ​ទាំ​ខ្លាំង​ និង​ប្រើ​ពេល​យូរ​ដើម្បី​អប់រំ​។ អ្នកស្រី​សង្កត់​ធ្ងន់​ថា« អាចនិយាយ​ថា​រហូត​ដល់​គាត់​ពេញ​រូប​រាង ហើយ​ប្រហែល​ជា​យើង​ត្រូវ​រក​ជំនាញ​ឲ្យគាត់ ដែល​អាច​ឲ្យ​គុណភាព​នៃ​ជីវិត​របស់​គាត់​ល្អ​ប្រសើរ។»

បច្ចុប្បន្ន​នេះ សាលា​អប់រំពិសេស​សម្រាប់ការ​លូតលាស់ ទទួល​កុមារ​ចាប់​ពី​អាយុ​៣ឆ្នាំ​ដល់​១៤​ឆ្នាំ។​ «បើ​គាត់​ដល់​អាយុ​១៤​ឆ្នាំ តើ​គាត់​ត្រូវ​ទៅណា​? អីចឹង​នេះ​ជា​ជំហាន​បន្ទាប់​ដែលសាលា​ត្រូវ​គិត​គូរ​បន្តទៀត។» នេះ​បើ​តាម​ការ​បញ្ជាក់របស់​នាយិការ​សាលា។

ខ្ញុំ​សង្ឃឹម​ថា បន្តិច​ទៀត​យើង​នឹង​អាច​បង្កើត​ជំនាញ​ស្រាលៗនិង​ស្រួលៗដែល​អាច​ជួយ​ដល់​កុមារ​បាន​ ហើយ​នៅ​ឆ្នាំ​ថ្មីនេះ កំពុង​គិត​ជំហាន​បន្ទាប់​សម្រាប់​ជួយ​ដល់​ពួកគាត់៕

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ស៊្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខគ្រីស្តបរិស័ទ និងថ្វាយអភិបូជាយ៉ាងឱឡារិក នៅព្រះសហគមន៍កាតូលិក “ព្រះបេះដូងព្រះយេស៊ូ” កោះនរា។ ក្នុងឱកាសនោះ លោកអភិបាលបានផ្តល់ការអប់រំនិងការណែនាំយ៉ាងជ្រាលជ្រៅអំពីការរស់នៅក្នុងរដូវអប់រំពិសេស ឆ្ពោះទៅរកការផ្លាស់ប្តូរជីវិតថ្មី។ ក្នុងធម្មទេសនា លោកអភិបាលបានរំលឹកអំពីដំណើររបស់ព្រះយេស៊ូក្នុងវាលរហោស្ថានរយៈពេល ៤០ថ្ងៃ ដែលព្រះអង្គបានតមអាហារ និងរងការល្បួងពីមាសាតាំង។ លោកបានលើកឡើងថា មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន អាហារ ទ្រព្យសម្បត្តិ

អភិបាលកាតូលិកភ្នំពេញអំពាវនាវឲ្យពិភពលោកបញ្ឈប់ភាព “ស្ងៀមស្ងាត់” ចំពោះទុក្ខវេទនាមនុស្សស្លូតត្រង់

អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានចេញលិខិតមួយផ្ញើទៅកាន់មនុស្សទាំងអស់ ដោយលើកឡើងយ៉ាងខ្លាំងអំពីការរីករាលដាលនៃអំពើហិង្សា សង្គ្រាម និងការរងទុក្ខរបស់ប្រជាជនស្លូតត្រង់ ខណៈដែលពិភពលោក និងស្ថាប័នអន្តរជាតិកំពុងនៅ “ស្ងៀមស្ងាត់”។ លិខិតនេះចាប់ផ្តើមដោយពាក្យដ៏មានឥទ្ធិពលខ្លាំងមួយគត់គឺ​ «ស្ងៀមស្ងាត់?» មុននឹងនាំទៅកាន់ការពិចារណាអំពីបុណ្យព្រះយេស៊ូប្រសូតជាមនុស្ស​ ឬ​បុណ្យណូអែល និងអត្ថន័យជ្រាលជ្រៅរបស់ពិធីបុណ្យនេះ​​។ លោកបានបញ្ជាក់ថា បុណ្យណូអែលជាការបំផ្លាញទស្សនៈរបស់មនុស្សដែលជឿថា អំណាចជារបស់អ្នកខ្លាំង និងជីវិតគ្មានតម្លៃសម្រាប់អ្នកទន់ខ្សោយ តែ​​ព្រះជាម្ចាស់បង្កើត​អត្ថន័យ​ថ្មី​ ដោយ“បានប្រសូតមកជាមនុស្ស ជាទារកដែលទន់ខ្សោយ និងគ្មានអ្វីការពារខ្លួនឡើយ”

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។

លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា​ ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម​ ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤​ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក​ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ​ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។ ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​ នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។ លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។

Subscribe to our newsletter

Don't miss new updates on your email