គ្រូអប់រំ​ជំនឿ​សិក្សា​អំពី​ព្រះសហគមន៍​និង​របៀប​អប់រំជំនឿ

គ្រូ​អប់​រំ​ជំនឿ​៤៧​នាក់​មក​ពី​មណ្ឌល​សកម្មភាពចំនួន​៣ ឈ្វេង​យល់អំ​ពី​គរុកោសល្យ​ក្នុង​ការ​បញ្ជូន​បន្ត​ជំនឿ និង​ប្រវត្តិ​ព្រះសហគមន៍កាតូលិកកម្ពុជា​និង​ជាសកល​ ដែល​​រៀប​ចំ​ដោយ​​ការិយាល័យ​អប់រំជំនឿ​ភូមិភាគ​ភ្នំពេញ ​ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ អូលីវី​យ៉េ ជ្មីត​ហស្លេ។

លោក​ដួង​ សាវង់ គណៈកម្ម​ការ​អប់​រំ​ជំនឿ​ភូមិ​ភាគ​ភ្នំ​ពេញ​មាន​ប្រសាសន៍ថា សិក្ខា​សាលា​នេះ ជួយ​លើក​ទឹក​ចិត្ត​ដល់​គ្រូអប់រំជំនឿ​ទាំង​អស់ មាន​កំលាំង​ដែល​នាំ​ឱ្យ​អាច​បង្កើត​ព្រះសហគមន៍​តៗទៅមុខទៀត​បាន​។

​សិក្ខាសាលាគ្រូ​អប់​រំ​ជំនឿ​​នេះ​​​ មាន​៣មណ្ឌលសកម្មភាព​ព្រះសហគមន៍​ គឺ​តាកែវ កំពត កំពង់សោម ធ្វើ​ឡើង​នៅ​​​ព្រះ​វិហារ​សន្តី​ម៉ារី​ញញឹម​ចំការទៀង​ ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នាថ្ងៃទី​​១៧​និង​១៨ កញ្ញា ២០២២។

លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍​ថា «គ្រូអប់រំជំនឿព្រះជាម្ចាស់តែងតាំងក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ» ដូច្នេះ គ្រូ​អប់រំ​ជំនឿ ​ត្រូវ​​មាន​ជំនឿ​និង​គរុកោសល្យ​​ច្បាស់​លាស់ ដើម្បី​ណែនាំ​អ្នក​មកទទួល​ការ​អប់រំ​ជំនឿ។

លោក​អភិបាល​អូលីវីយ៉េ បន្ត​ថា យើងជាគ្រូអប់រំជំនឿ ជាទូតរបស់ព្រះគ្រីស្ត ជាសាក្សីនៃបទពិសោធអំពីជំនឿ ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យបងប្អូនដែលធ្វើដំណើរជាមួយយើងស្គាល់ព្រះយេស៊ូ។ ជាគ្រូអប់រំជំនឿ គឺបង្រៀនសេចក្ដីពិត ដូច្នេះយើងចូលក្នុងការអប់រំក្នុងផ្លូវជីវិត ដោយមានជំនឿ និង​ការអប់រំយកចិត្តទុកដាក់លើ​កិច្ចការមេត្តាករុណា។

​ព្រះសហគមន៍​​ជាស្ថាប័ន​ចាស់​ជាង​គេ​ក្នុង​ពិភពលោក ព្រោះ​ជាព្រះ​សហគមន៍​​របស់​ព្រះជាម្ចាស់​ និងជាគ្រួសារ​ ដើរ​ជាមួយ​គ្នាដោយ​​ណែនាំ​បងប្អូនឱ្យ​មាន​ជីវិត​អស់​កល្បជានិច្ច​តាម​រយៈ​ជំនឿ។​ នេះ​ជា​ការ​បញ្ជាក់​របស់​​លោកអភិបាល​អូលីវីយ៉េ។

នៅក្នុង​សិក្ខាសាលានេះ​ ​លោក​អភិបាលបាន​រំលឹក​អំពី​ប្រវត្តិសាស្ត្រ​របស់​ព្រះសហគមន៍​សកល​ និង​ប្រទេស​កម្ពុជាដែរ ដែល​មាន​ទាំង​ប្រពៃណី​ វប្បធម៌ និង​ជំនឿ​រួម​ជាមួយ​គ្នា។ ហើយ​ព្រះសហគមន៍​បាន​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​ ចូល​ទៅក្នុងសង្គម ដោយ​ធ្វើ​កិច្ច​ការ​មេត្តាករុណា​ជា​ច្រើន។ ក្នុងនោះ​ដែរ ព្រះសហគមន៍ក៏មានមុខងារ​និង​តួនាទី​ច្បាស់​លាស់​ក្នុង​រចនាសម្ព័ន្ធ​របស់​ខ្លួន ពី​ថ្នាក់​សកល​ដល់​ថ្នាក់​ជាតិនៃ​ប្រទេស​នីមួយៗ​ផងដែរ។​​

ព្រះសហគមន៍កាតូលិក​មាន​កំណើត​នៅ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៥៥៥ តាម​រយៈបព្វជិត​ជាតិ​ប៉ទុយហ្គាល​ម្នាក់ ឈ្មោះ ហ្គាស្ប៉ាដាគ្រុស ហើយ​ក៏​មាន​លំហូរនៃ​គ្រីស្ត​បរិស័ទពីប្រទេស​​នានា ដូចជា​ ឥណ្ឌូនេស៊ី ជប៉ុន វៀតណាម​ជាដើម។​ ប៉ុន្តែ​ជា​អកុសល ក្នុងរបប​ប្រល័យពូជ​សាសន៍​ប៉ុល​ពត ព្រះសហគមន៍​បាន​បាត់​បង់​អ្វីៗ​ស្ទើរតែ​ទាំង​ស្រុង​រួម​ជាមួយប្រទេស​កម្ពុជា។

រហូត​មក​ដល់​បច្ចុប្បន្ន មនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​ដែល​ជាគ្រីស្ត​បរិស័ទ​ គឺ​បាន​ផ្លាស់​ប្តូរជំនឿ​ ដែ​លមាន​ជារៀងរាល់​ឆ្នាំ​ប្រមាណ​ជាង២០០នាក់។​​

មាឃ ស៊ន ជា​គ្រូ​អប់រំជំនឿ មកពី​ព្រះសហគមន៍​ចំការទៀងនៃ​មណ្ឌល​សកម្មភាព​តាកែវ ​បាន​យល់​ឃើញថា «អប់រំជំនឿ គឺ​អប់រំ​ឱ្យគេ(អ្នកទទួល​អប់រំជំនឿ)ជឿមិនមែន​ដើម្បី​ឱ្យ​ចេះ​ទេ»​។​

ក្នុង​សិក្ខាសាលា​នេះ លោក​បាន​ឈ្វេង​យល់​អំពីចំណុច​​វិជ្ជមាន​ពីព្រះសហគមន៍​ផ្សេងៗ ដែល​បាន​ធ្វើ​ជោគ​ជ័យ​ក្នុងការ​អប់រំ​ជំនឿ ដែល​អាច​ឲ្យ​លោក​យក​ទៅ​អនុវត្ត​នៅ​ព្រះសហគមន៍​របស់​លោក​បាន​​។

ក្នុងថ្ងៃ​បញ្ជប់​របស់​អង្គសិក្ខាសាលា សិក្ខាកាម​ទាំងអស់​បាន​ប្រកាសពាក្យ​សន្យា​របស់​ខ្លួន នៅ​ចំពោះ​មុខ​លោកអភិបាល​ ថា​​នឹង​ប្រកាសជំនឿ​ព្រះសហគមន៍​កាតូលិក ដោយ​ធ្វើ​ជា​គ្រូ​អប់រំជំនឿ។

លោក​អភិបាលអូលីវីយ៉េ ​អធិដ្ឋានសូមព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ​​ ​​បំភ្លឺគ្រូអប់រំជំនឿ​​ឱ្យ​ស្គាល់​សេចក្ដីពិត ទៅជាសាក្ខីភាពនៃ​ជំនឿនិង​មាន​ភាព​ក្លាហានក្នុង​ការ​ប្រកាស​ជំនឿ ​ដោយ​មាន​ព្រះ​ជាម្ចាស់​ជា​ផ្លូវ ជាសេចក្ដីពិត និងជាជីវិត និង​បាចទឹកព្រះពរ​ដល់​គ្រូអប់រំជំនឿ​ទាំងអស់៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email