សិស្សនិងនិសិ្សតដុនបូស្កូទទួលសញ្ញាបត្របច្ចេកទេស

សិស្ស​និង​និស្សិត​ជាង​១០០០នាក់ ទទួល​សញ្ញាបត្រ ពី​សាលា​បច្ចេកទេស​ដុន​បូស្កូភ្នំពេញ និង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដុនបូស្កូ​ទួលគោក កាលពីថ្ងៃទី​២៨ ខែ​មីនាកន្លងទៅ​នៅ​បរិវេណសាលា​ដុបូស្កូ​ភ្នំពេញ ភូមិក្រុងថ្មី សង្កាត់​គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់​លោក​ហេង សួរ ​​រដ្ឋមន្ត្រី​នៃក្រសួងការងារ​និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ​រួមនិង​គណៈគ្រប់គ្រងសាលា​ និងចូលរួម​ពី​​អាណាព្យាបាលសិស្ស​ជាច្រើន​រូប។

អ្នកស្រី ផាត ណារី មកពីខេត្តត្បូងឃ្មុំ ជាអតីតនិស្សិតជំនាន់ទី២៧ នៃ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដុនបូស្កូ​ទួលគោក ​ បច្ចុប្បន្នជាបុគ្គលិកផ្នែកបញ្ជាទិញ​នៅក្រុមហ៊ុនឯកជនមួយកន្លែង ឲ្យដឹងថា ក្រោយបញ្ចប់ការសិក្សានៅសាលា នាង​ងាយស្រួលរកការងារបានធ្វើ ព្រោះ​ស្ថាប័ន​ជាច្រើន​ពេញ​ចិត្ត​នឹង​ទទួល​ឲ្យ​ធ្វើ​ការ ហើយ​ទទួលបានប្រាក់ខែសមរម្យ។

ណា​រី​ បាន​ឲ្យដឹងទៀតថា ជោគជ័យទាំងនេះ គឺ​បាន​មក​ពី​ការខិត​ខំ​របស់​នាង​ និង​សាលា​ផងដែរ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បង្រៀន ជាពិសេស​ក្នុង​ពេល​មានជំងឺ​កូវីដ​១៩​រាតត្បាត។

កញ្ញា ឆូវ ឆៃគីន មកពីខេត្តបាត់ដំបង ជាអតីតនិស្សិត​ជំនាន់ទី២៦​នៃ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដុនបូស្កូ​ទួលគោកដែរនោះ​បាន​ឲ្យដឹងថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំង ព្រោះខ្ញុំទទឹមរង់ចំាពេលវេលានេះយូរមកហើយ»។

ឆៃគីន​បន្ថែម​ថា មេរៀនពីសាលាបាន​ជួយ​ដល់​នាង​ជាច្រើន​ដើម្បី​យក​ទៅ​អនុវត្តនៅកន្លែងការងារ ហើយចំណុច​ខ្វះខាតផ្សេងទៀត នាង​បាន​​រៀនបន្ថែមពីកន្លែងការងារ។

ដូនជី ម៉ារី តំាង សុវឌ្ឍនៈ ជានាយិកា​សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោក មាន​ប្រសាសន៍ថា  ថ្ងៃនេះបងស្រីមានអំណរសប្បាយមែនទែនដែរបានឃើញកូនៗទំាងអស់គ្នាជោគជ័យនៅក្នុងការសិក្សា ក៏ដូចជាជោគជ័យនៅក្នុងអាជីពរបស់ខ្លួន។

ដូនជី​បាន​ផ្ដាំផ្ញើ​ទៅកាន់កូនសិស្សចាស់ទំាងអស់ថា សូម​ឲ្យ​កូន​សិស្សទាំងអស់ រក្សា​នូវ​តម្លៃគុណធម៌នៃការរស់នៅ​ ដែល​ទទួលពីសាលាដុនបូស្កូ យក​ទៅ​អនុវត្ត​ក្នុង​សង្គម កន្លែង​ធ្វើ​ការងារ «ព្រោះនេះជាទ្រព្យសម្បត្តិរបស់កូន ហើយកូនត្រូវបង្ហាញ ព្រោះយើងមិនអាចយកទ្រព្យសម្បត្តិរបស់យើងទៅជីកកប់បានទេ តែយើងត្រូវតែបង្ហាញទៅអ្នកដទៃដែលរស់នៅជុំវិញខ្លួនយើងឃើញ»។

ដូនជី​បន្ថែមថា ឆ្នាំ២០២៤នេះកូនសិស្សនិស្សិតដែលទទួលសញ្ញាបត្របច្ចេកទេស ក្នុងមូលនិធិដុនបូស្កូទំាងមូល មាន​ដុនបូស្កូភ្នំពេញ និង ទួលគោក សរុបចំនួនជាង ១៨០០នាក់ ដោយឡែកសិស្សដុនបូស្កូទួលគោកមានចំនួន៣៥០នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​​២០១៥-២០២០។

លោក​​ហេង សួរ ​​​រដ្ឋមន្ត្រី​នៃក្រសួងការងារ​និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ក្នុងអង្គពិធីថា លោក​សូម​អរគុណ​ដល់​មូលនិធិ​ដុនបូស្កូ ក្រុម​បព្វ​ជិត-ជិតា​​ដុន​បូស្កូ​ដែលបាន​ជ្រើសរើស​កម្ពុជា ជាកន្លែង​បំពេញ​បេសកកម្ម​ ព្រោះមាន​ប្រទេស​ជាច្រើនក្នុងពិភពលោក​ដែល​ត្រូវការ​។ នេះ «មានន័យថា គាត់ចង់ជួយកម្ពុជា និង ស្រឡាញ់​កម្ពុជា។  ស្មារតី និងទឹកចិត្ត​​នេះ គឺ​ដក់ជាប់នៅក្នុង​ចិត្ត​យុវជន និងកុមារ​នៅកម្ពុជា​ជាពិសេស គឺ​សិស្ស និង​និស្សិត​ដុនបូស្កូ»។

លោក​បន្ត​ថា ការរៀន​វិជ្ជាជីវៈ គឺ​ជាទុន​មួយ​ដែល​យុវជន​អាច​ចាប់​យក​ជំនាញ​ការងារ​បាន​ឆាប់​រហ័សជាង​រៀន​ចំណេះ​ទូទៅ។ លោក​ប្រាប់ថា «ការមានការងារ គឺជាក្ដីសុបិនរបស់ខ្លួន ដើម្បីមានចំណូលទ្រទ្រង់ខ្លួនឯង»។

លោក​រដ្ឋ​មន្ត្រី​បាន​ផ្តល់​អនុសាសន៍​ដល់​សិស្ស​និង​និស្សិត​ទាំង​អស់​ ត្រូវចេះសង្កេត​ចាប់យកចំណុចមួយចំនួន​របស់មនុស្ស​ខ្លាំង ហើយ​រៀន​ពីគេ  ដើម្បី​បំពេញចំណុចខ្វះខាត​របស់ខ្លួន​។ ដោយ​លោក​បញ្ជាក់​ថា  «កុំមើលចំណុច ដែលគេ​ធ្វើ​ខុស និង​មិនល្អ ទោះបីមនុស្ស​ម្នាក់ជោគជ័យ យើងមិនអាច​យក​តាម​គេ​ទាំងស្រុង​នោះ​ទេ […] នេះ ជា ចំណុច​សាមញ្ញ​មួយ ត្រូវ​ប្រកាន់​យក ដើម្បី​បំពេញចំណុច​ខ្វះ​ខាត​របស់ខ្លួនឯង»។

លោ​ក​រំលឹកថា នៅ​ពេល​ជោគជ័យ​ក្នុង​ការងារ​ត្រូវ​ធ្វើ​ជា​គំរូ ដល់​យុវជន​ដទៃ​ទៀត​និង​ប្រកាស​អំពី​ផល​ដែល​បានទទួល​ពីរៀន​វិជ្ជាជីវៈ​ដល់​អ្នកជិត​ខាង​ និង​កុំ​ភ្លេច​គុណ​​មាតាបិតា  គ្រូបង្រៀន បព្វជិត-ជិតា ដែលបាន​ខិតខំ​អប់រំទូន្មាន ផ្ដល់នូវ​ចំណេះជំនាញ ឱ្យយើង​ក្លាយ​ជា​មនុស្ស​ជោគជ័យក្នុង​សង្គម។

សាលាបច្ចេកទេស​​ដុនបូស្កូ​ផ្នែក​បុរស​បាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩១ ផ្សារដែក​និង​អគ្គិសនី ហើយ​បច្ចុប្បន្ន​មាន​ ជំនាញជាច្រើន​ដែល​បាន​បើក​នៅ សាខា​ចំនួន​៣ គឺនៅ​ខេត្ត​កែប មានជំនាញ​រដ្ឋបាល​និង​លេខាធិការ ទំនាក់ទំនងសង្គម និង​គេហកិច្ច រីឯខេត្តព្រះសីហនុ​មានជំនាញ​ អគ្គិសនី យន្តសាស្ត្រ​ទូទៅ យន្តសាស្ត្ររថយន្ត លេខាធិការ និ​ងទេសចរណ៍ និង​នៅ​ភ្នំពេញ​មាន អគ្គិសនី​ អេឡិចត្រូនិក ក្រលឹង-ផ្សារ កុំព្យូទ័រ ជួសជុលរថយន្ត​ និងមេកានិច។

ចំណែក​ដុន​បូស្កូ​ផ្នែកនារី បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩២។ សាលា​បណ្តុះ​បណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោកខាង​នារី​មាន​ជំនាញដូចជា គណនេយ្យ​ និង​គ្រប់គ្រងការិយាល័យ សិល្បៈចំអិនអាហារ​ ដុតនំនិង​ធ្វើ​បង្អែម គេហកិច្ច ម្ហូបអាហារ​និង​ភេសជ្ជៈ ផលិតកម្មម្ហូបអាហារ និងសម្អាងកាយ៕

ដោយកែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email