សិស្សនិងនិសិ្សតដុនបូស្កូទទួលសញ្ញាបត្របច្ចេកទេស

សិស្ស​និង​និស្សិត​ជាង​១០០០នាក់ ទទួល​សញ្ញាបត្រ ពី​សាលា​បច្ចេកទេស​ដុន​បូស្កូភ្នំពេញ និង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដុនបូស្កូ​ទួលគោក កាលពីថ្ងៃទី​២៨ ខែ​មីនាកន្លងទៅ​នៅ​បរិវេណសាលា​ដុបូស្កូ​ភ្នំពេញ ភូមិក្រុងថ្មី សង្កាត់​គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់​លោក​ហេង សួរ ​​រដ្ឋមន្ត្រី​នៃក្រសួងការងារ​និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ​រួមនិង​គណៈគ្រប់គ្រងសាលា​ និងចូលរួម​ពី​​អាណាព្យាបាលសិស្ស​ជាច្រើន​រូប។ អ្នកស្រី ផាត ណារី មកពីខេត្តត្បូងឃ្មុំ ជាអតីតនិស្សិតជំនាន់ទី២៧ នៃ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដុនបូស្កូ​ទួលគោក ​ បច្ចុប្បន្នជាបុគ្គលិកផ្នែកបញ្ជាទិញ​នៅក្រុមហ៊ុនឯកជនមួយកន្លែង ឲ្យដឹងថា ក្រោយបញ្ចប់ការសិក្សានៅសាលា នាង​ងាយស្រួលរកការងារបានធ្វើ ព្រោះ​ស្ថាប័ន​ជាច្រើន​ពេញ​ចិត្ត​នឹង​ទទួល​ឲ្យ​ធ្វើ​ការ ហើយ​ទទួលបានប្រាក់ខែសមរម្យ។ ណា​រី​ បាន​ឲ្យដឹងទៀតថា ជោគជ័យទាំងនេះ គឺ​បាន​មក​ពី​ការខិត​ខំ​របស់​នាង​ និង​សាលា​ផងដែរ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បង្រៀន ជាពិសេស​ក្នុង​ពេល​មានជំងឺ​កូវីដ​១៩​រាតត្បាត។ កញ្ញា ឆូវ ឆៃគីន មកពីខេត្តបាត់ដំបង ជាអតីតនិស្សិត​ជំនាន់ទី២៦​នៃ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដុនបូស្កូ​ទួលគោកដែរនោះ​បាន​ឲ្យដឹងថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំង ព្រោះខ្ញុំទទឹមរង់ចំាពេលវេលានេះយូរមកហើយ»។ ឆៃគីន​បន្ថែម​ថា មេរៀនពីសាលាបាន​ជួយ​ដល់​នាង​ជាច្រើន​ដើម្បី​យក​ទៅ​អនុវត្តនៅកន្លែងការងារ ហើយចំណុច​ខ្វះខាតផ្សេងទៀត នាង​បាន​​រៀនបន្ថែមពីកន្លែងការងារ។ ដូនជី ម៉ារី តំាង សុវឌ្ឍនៈ ជានាយិកា​សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោក មាន​ប្រសាសន៍ថា  ថ្ងៃនេះបងស្រីមានអំណរសប្បាយមែនទែនដែរបានឃើញកូនៗទំាងអស់គ្នាជោគជ័យនៅក្នុងការសិក្សា ក៏ដូចជាជោគជ័យនៅក្នុងអាជីពរបស់ខ្លួន។ ដូនជី​បាន​ផ្ដាំផ្ញើ​ទៅកាន់កូនសិស្សចាស់ទំាងអស់ថា …

សិស្សនិងនិសិ្សតដុនបូស្កូទទួលសញ្ញាបត្របច្ចេកទេស Read More »