លោក សួន យឿន៖ «ជំនឿគឺជាសេចក្តីក្លាហានសម្រាប់ខ្ញុំ»

លោក សួន យឿន វ័យ​៧៦​ឆ្នាំ មាន​កូន​ប្រុស​ស្រី​៤នាក់​ក្នុង​ក្រុម​គ្រួសារ​ជា​គ្រីស្តបរិស័ទ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងទំពុន រាជធានី​ភ្នំពេញ។

ទោះបីជា​មាន​វ័យ​ចាស់​បន្តិច​ក៏​ដោយ​ តែ​លោក​បាន​បង្ហាញ​ជំនឿ​របស់​ខ្លួន​ថា៖«ខ្ញុំជឿ​ និង​ស្រលាញ់​ព្រះជាម្ចាស់​តាំង​ពី​ដើម​រហូត​មក ​បើទោះបីជា មិន​ទាន់​ជា​គ្រីស្តបិរ័ទ​ពេញ​លេញ​ក៏​ពិត​មែន​គឺ​ខ្ញុំ​តែង​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះជាម្ចាស់​ដើម្បី​តម្រង់​ជីវិត និង​បំភ្លឺ​ផ្លូវ​ខ្ញុំ​កន្លង​មក​តាម​រយៈ​អធិដ្ឋាន និង​ការ​ធ្វើ​ទាន​ជាមួយ​អ្នក​ដទៃ»។

តាម​ការ​ឱ្យ​ដឹង​ពី​លោក​យឿន គឺ​លោក​បាន​ទទួល​រៀន​អប់រំ​ជំនឿ​តាំង​ពី​ឆ្នាំ​១៩៩២​នៅ​ជំរំ​សាយធូ​ តែ​ដោយសារ​តែ​រវល់ នឹង​បំពេញ​កិច្ចការ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ​ព្រោះ​កាល​នោះ គ្រួសារ​លោក​ជួប​ការ​លំបាក​ជា​ខ្លាំង​រួម​នឹង​ការ​អាក់អន់​ស្រពន់​ចិត្ត​នឹង​រឿងរ៉ាវ​មួយ​ចំនួន​ នាំ​ឱ្យ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ផង ទើប​ធ្វើ​ឱ្យ​លោក​មិន​បាន​បន្ត​ការ​ឈ្វេង​យល់​ជំនឿ​ជាមួយ​ប្រពន្ធ​កូន​រហូត​មក។

ក្នុង​ឆ្នាំ​២០១៨​លោក​បាន​កែ​ប្រែ​ចិត្ត​គំនិត​ពី​ការ​ជឿ​លើ​ព្រះយេស៊ូគ្រីស្ត ដោយ​មក​បន្ត​រៀន​អប់រំ​ជំនឿ​រហូត​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​ក្នុង​ឆ្នាំ​២០១៩​នៅ​រាត្រី​បុណ្យ​ចម្លង នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន។

លោក​សួន យឿន បន្ថែម​ថា កន្លង​មក​ទោះ​បី​ជា​មាន​ការ​ជំរុញ​ពី​ក្រុម​គ្រួសារ​​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​មិន​ព្រម​ទទួល​អប់រំ​ជំនឿ និង​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ដែរ ព្រោះ​គិត​ថា អគ្គ​សញ្ញា​ជ្រមុជ​ទឹក​គ្រាន់​តែ​ជា​ពិធី​មួយ​ដើម្បី​បំពេញ​សិទ្ធិ​តែប៉ុណ្ណោះ។

លោក​បន្ថែម​ថា៖ «ហេតុ​នេះ​ខ្ញុំ​មិន​ចង់​បន្ត​ការ​ឈ្វេង​យល់​អ្វី​ទៀត​ អំពី​ព្រះយេស៊ូ ដើម្បី​បាន​ទទួល​ឡើយ ​ព្រោះ​វ័យ​ក៏​ចាស់។ អ្វី​ដែល​សំខាន់​ គឺ​ខ្ញុំ​ទៅ​ព្រះវិហារ មាន​ទំនាក់​ទំនង​ជាមួយ​ព្រះយេស៊ូ​រាល់​ថ្ងៃ​ទៅ​បាន​ហើយ។ បើ​ទោះ​បី​ជា គ្មាន​អ្នក​ណា​ដឹង​តែ​ ព្រះ​ជាម្ចាស់​នឹង​យល់​អំពី​ជំនឿ​ខ្ញុំ​ចំពោះ​ទ្រង់»។

លោក​បន្ត​ថា៖ «តែ​ប្រហែល​ព្រះអង្គ​មិន​ចង់​ឱ្យ​ខ្ញុំ​នៅ​ស្ងៀម​បែប​នេះ ទើប​បណ្តាល​ចិត្ត​ខ្ញុំ​ឱ្យ​ហ៊ាន​បង្ហាញ​ខ្លួន​ថា​ចង់​ក្លាយ​ជា​គ្រីស្តបរិស័ទ​ពេញ​សិទ្ធិ​រហូត​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​បែប​នេះ»។

លោក យឿន បន្ថែម​ថា អ្នក​ជិត​ខាង ឬ​អ្នក​ធ្លាប់​ស្គាល់​គ្នា តែង​តែ​និយាយ​មិន​ល្អ ឬ​សើច​យំ​ដោយ​សេចក្តី​មើល​ងាយ ដោយសារ​ការ​ចូល​សាសនា​កាតូលិក​នេះ។ តែ​លោក​មិន​បាន​ឆ្លើយ​តប​ទៅ​គេ​វិញ​ទេ គឺ​លើក​លែង​ទោស​ឱ្យ​ពួក​គេ​តាមរយៈ​ការ​ថ្វាយ​ទៅ​ព្រះជាម្ចាស់ ត្បិត​លោក​គិត​ថា​គ្មាន​អ្នក​ណា វាស់​ជម្រៅ​ចិត្ត និង​ជំនឿ​របស់​ខ្លួន​បាន​ក្រៅ​តែ​ពី​ព្រះ​ជាម្ចាស់​ម្នាក់​គត់។ ហេតុនេះ ទោះ​សល់​ដង្ហើម​ចុង​ក្រោយ​ក៏​លោក​ខំ​ប្រឹង​ស្វែង​រក​ព្រះអង្គ​ដែរ។

សម្តី​មួយៗ​ដោយ​ទឹក​មុខ​ញញឹម​លោក យឿន បន្ត​ថា៖«កាល​ពី​មុន​ខ្ញុំ​ជា​មនុស្ស​មិន​សូវ​និយាយ​ច្រើន តែ​ជា​មនុស្ស​មានៈ គឺ​ខឹង​គេ ដើរ​មិន​មាត់ ហើយ​ដើរ​ចេញ​ទាំង​ចិត្ត​គំនុំ។ តែ​ពេល​នេះ​ខ្ញុំ​ខិត​ខំ​កែ​ប្រែ​ពី​ចរិត​លក្ខណៈ​មិន​ល្អ​មក​ជា​មាន​ចិត្ត​សុភាពរាបសារ ដាក់​ចិត្ត​ស្រលាញ់ និង​ថ្វាយ​ខ្លួន​ទៅ​ព្រះ​ជាម្ចាស់​អស់​មួយ​ជីវិត។ ទោះ​បី​ខ្ញុំ មិន​មាន​កម្លាំង​ទៅ​ក្រៅ​ដើម្បី​ប្រកាស​ដំណឹង​ល្អ​ពិត​មែន ​តែ​កិច្ចការ​មួយ​ដែល​ខ្ញុំ​ធ្វើ​រាល់​ថ្ងៃ​នោះ​គឺ​ការ​អធិដ្ឋាន»។

លោក យឿន បន្ត​ថា គាត់​ខិតខំ​ទៅ​ព្រះវិហារ​រាល់​ថ្ងៃ​អាទិត្យ​ លើក​លែង​តែ​ពេល​គាត់​ឈឺ​ប៉ុណ្ណោះ។ ហើយ​គាត់​​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​កូន​ចៅ​ទៅ​វិហារ។ បុរស​វ័យ​ចំណាស់​នេះ បន្ត​ថា៖ «មនុស្ស​ចាស់​ដូច​ខ្ញុំ​មិន​ដឹង​ថា​មាន​ពេល​ប៉ុន្មាន​ដង​ទៀត​បាន​អង្គុយ​ស្តាប់​លោក​ទេសនា និង​ជួបជុំ​គ្រីស្តបរិស័ទ​ដូច​ថ្ងៃ​អាទិត្យ? ហេតុ​នេះ ការ​ចូល​រួម​អភិបូជា​ថ្ងៃ​អាទិត្យ គឺ​ជា​កិច្ចការ​សំខាន់​សំរាប់​ខ្ញុំ»។

ក្តី​ស្រម៉ៃ​របស់​លោក សួន យឿន គឺ​ចង់​ឱ្យ​ព្រះសហគមន៍​កាតូលិក​នៅ​ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន​ឡើង​ជា​លំដាប់។ មាន​លោក​បូជាចារ្យ និង ដូនជី​កាតូលិក​ខ្មែរ​ជាច្រើន មនុស្ស​មើល​មក​គ្នា​ដោយ​ក្រសែ​ភ្នែក​ក្តី​ស្រលាញ់ និង​ភាព​អាណិត​អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ព្រះវិហារ​មាន​មនុស្ស​មក​ថ្វាយ​អភិបូជា​កាន់​តែ​ច្រើន ជាពិសេស ឪពុក​ម្តាយ​បញ្ជូន​បន្ត​ជំនឿ​ដល់​កូនៗ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​មិន​ឱ្យ​សាបសូន្យ៕

ដោយ៖ រឿន ស្រីម៉ាច

Facebook
Twitter
LinkedIn

អត្ថបទថ្មី

លោកអភិបាលព្រះសហគមន៍កម្ពុជាស្វាគមន៍ព្រះមន្ត្រីសង្ឃជាន់ខ្ពស់ ប្រារព្ធពិធីបង្សុកូលថ្វាយអតីតសម្តេចប៉ាប

ក្នុងថ្ងៃចុងក្រោយដែលព្រះសហគមន៍សកលអធិដ្ឋានរំលឹកវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញបាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាល ចំពោះព្រះដំណើរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងព្រះមន្ត្រីសង្ឃចំនួន៤២អង្គ បាននិមន្តបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ និងនាំយកព្រះរាជសារ រំលែកទុក្ខរបស់សម្តេចព្រះអគ្គមហាសង្ឃរាជ នន្ទ ង៉ែត ជូនលោក​អភិបាល អូលីវីយ៉េ នារសៀល

អ្នកស្រី ភោគ ម៉ានី៖ សូមកុំយកកុមារអូទីស្សឹមធ្វើជាជំនួញ

អ្នកស្រី ភោគ ម៉ានី នាយិកាសាលាអប់រំពិសេសនៃការលូតលាស់ បានលើកឡើងថា «សូមកុំយកកុមារអូទីស្សឹមជាជំនួញ» អ្នកស្រីបានថ្លែងឡើងបែបនេះក្នុងឱកាសប្រារព្ធនូវទិវាអូទីស្សឹមពិភពលោកនាថ្ងៃទី២ ខែមេសា កន្លងទៅ​ ​​ទៅកាន់​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ និង​អ្នក​ចូលរួម​ប្រមាណ​១០០០នាក់ នាបរិវេនព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់នា​រាជធានីភ្នំពេញ ក្រោមប្រធានបទ«លើកកម្ពស់/ អបអរភាពផ្សេងៗគ្នារបស់ជនដែលមានអូទីស្សឹម ដើម្បីជំរុញឲ្យមានបរិយាបន្ន»។ អ្នកស្រីបានលើកឡើងបែបនេះ​ ក្នុងនាមអ្នកស្រីជាស្ថាបនិកសាលាផង និងជាមាតាដែលមានកូន​ជាអូទីស្សឹមមួយរូបផងដែរ។ អ្នកស្រីថា នេះគឺជាបញ្ហា និងជាក្តីបារម្ភរបស់មាតាបិតា អាព្យាបាលដែលមានកុមារអូទីស្សឹមគ្រប់រូប។ ការតម្លើងថ្លៃសាលាហួសហេតុ​ចំពោះ​កុមារអូទីស្សឹម នៅតាមសាលាឯកជនមួយចំនួន ធ្វើ​ឲ្យកុមារ​មិន​ទទួល​បាន​ការសិក្សា

បេក្ខជន​ត្រៀម​ជ្រមុជទឹក​ក្នុងភូមិភាគ​ភ្នំពេញ​មាន​ជាង​១០០នាក់

មនុស្ស​ពេញ​វ័យ​ចំនួន​១២៧ នាក់​បាន​ទទួល​ពិធី​ត្រាស់ហៅ​ឲ្យទទួល​ពិធី​ជម្រុជទឹក​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ កាលពីថ្ងៃទី​៨ ខែ​មីនាកន្លងទៅ នៅ​ព្រះវិហារ​សន្តសិលា និង​សន្ត​ប៉ូល ភ្នំពេញថ្មី នារាជធានីភ្នំពេញ។ ពិធី​ត្រាស់ហៅនេះ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​បាន​សិក្សា​អំពី​ជំនឿ​អាច​ទទួល​អគ្គសញ្ញាជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ចម្លង​ខាង​មុខនេះ។ មុន​ចាប់​ផ្តើម​ពិធី​​នេះ លោកអភិបាល​អូលីវីយ៉េ បាន​អប់រំ​ណែនាំ​ដល់​បេក្ខជន​ទាំង​អស់ ដោយ​ផ្តោ​ត​សំខាន់​លើ​​ «ការរួម​ស្លាប់​និង​រួម​រស់ជាមួយព្រះយេស៊ូ​»។ លោក​បញ្ជាក់​ថា ពេល​យើង​ចូល​ទៅ​ក្នុងទឹក ឬ​ចាក់ទឹក​លើក្បាល នោះ​បង្ហាញថា «យើង​ជា​មនុស្ស​ថ្មី» ហើយ​ពេល​នោះ​ដែរ លោក​បូជាចារ្យ​លាប​ប្រេង​ឲ្យយើង

Subscribe to our newsletter

Don't miss new updates on your email