លោក សួន យឿន៖ «ជំនឿគឺជាសេចក្តីក្លាហានសម្រាប់ខ្ញុំ»

លោក សួន យឿន វ័យ​៧៦​ឆ្នាំ មាន​កូន​ប្រុស​ស្រី​៤នាក់​ក្នុង​ក្រុម​គ្រួសារ​ជា​គ្រីស្តបរិស័ទ មាន​ទីលំនៅ​ក្នុង​សង្កាត់​បឹងទំពុន រាជធានី​ភ្នំពេញ។ ទោះបីជា​មាន​វ័យ​ចាស់​បន្តិច​ក៏​ដោយ​ តែ​លោក​បាន​បង្ហាញ​ជំនឿ​របស់​ខ្លួន​ថា៖«ខ្ញុំជឿ​ និង​ស្រលាញ់​ព្រះជាម្ចាស់​តាំង​ពី​ដើម​រហូត​មក ​បើទោះបីជា មិន​ទាន់​ជា​គ្រីស្តបិរ័ទ​ពេញ​លេញ​ក៏​ពិត​មែន​គឺ​ខ្ញុំ​តែង​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះជាម្ចាស់​ដើម្បី​តម្រង់​ជីវិត និង​បំភ្លឺ​ផ្លូវ​ខ្ញុំ​កន្លង​មក​តាម​រយៈ​អធិដ្ឋាន និង​ការ​ធ្វើ​ទាន​ជាមួយ​អ្នក​ដទៃ»។ តាម​ការ​ឱ្យ​ដឹង​ពី​លោក​យឿន គឺ​លោក​បាន​ទទួល​រៀន​អប់រំ​ជំនឿ​តាំង​ពី​ឆ្នាំ​១៩៩២​នៅ​ជំរំ​សាយធូ​ តែ​ដោយសារ​តែ​រវល់ នឹង​បំពេញ​កិច្ចការ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព ​ព្រោះ​កាល​នោះ គ្រួសារ​លោក​ជួប​ការ​លំបាក​ជា​ខ្លាំង​រួម​នឹង​ការ​អាក់អន់​ស្រពន់​ចិត្ត​នឹង​រឿងរ៉ាវ​មួយ​ចំនួន​ នាំ​ឱ្យ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ផង ទើប​ធ្វើ​ឱ្យ​លោក​មិន​បាន​បន្ត​ការ​ឈ្វេង​យល់​ជំនឿ​ជាមួយ​ប្រពន្ធ​កូន​រហូត​មក។ ក្នុង​ឆ្នាំ​២០១៨​លោក​បាន​កែ​ប្រែ​ចិត្ត​គំនិត​ពី​ការ​ជឿ​លើ​ព្រះយេស៊ូគ្រីស្ត ដោយ​មក​បន្ត​រៀន​អប់រំ​ជំនឿ​រហូត​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​ក្នុង​ឆ្នាំ​២០១៩​នៅ​រាត្រី​បុណ្យ​ចម្លង នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន។ លោក​សួន យឿន បន្ថែម​ថា កន្លង​មក​ទោះ​បី​ជា​មាន​ការ​ជំរុញ​ពី​ក្រុម​គ្រួសារ​​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​មិន​ព្រម​ទទួល​អប់រំ​ជំនឿ និង​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ដែរ ព្រោះ​គិត​ថា អគ្គ​សញ្ញា​ជ្រមុជ​ទឹក​គ្រាន់​តែ​ជា​ពិធី​មួយ​ដើម្បី​បំពេញ​សិទ្ធិ​តែប៉ុណ្ណោះ។ លោក​បន្ថែម​ថា៖ «ហេតុ​នេះ​ខ្ញុំ​មិន​ចង់​បន្ត​ការ​ឈ្វេង​យល់​អ្វី​ទៀត​ អំពី​ព្រះយេស៊ូ ដើម្បី​បាន​ទទួល​ឡើយ ​ព្រោះ​វ័យ​ក៏​ចាស់។ អ្វី​ដែល​សំខាន់​ គឺ​ខ្ញុំ​ទៅ​ព្រះវិហារ មាន​ទំនាក់​ទំនង​ជាមួយ​ព្រះយេស៊ូ​រាល់​ថ្ងៃ​ទៅ​បាន​ហើយ។ បើ​ទោះ​បី​ជា គ្មាន​អ្នក​ណា​ដឹង​តែ​ ព្រះ​ជាម្ចាស់​នឹង​យល់​អំពី​ជំនឿ​ខ្ញុំ​ចំពោះ​ទ្រង់»។ លោក​បន្ត​ថា៖ «តែ​ប្រហែល​ព្រះអង្គ​មិន​ចង់​ឱ្យ​ខ្ញុំ​នៅ​ស្ងៀម​បែប​នេះ ទើប​បណ្តាល​ចិត្ត​ខ្ញុំ​ឱ្យ​ហ៊ាន​បង្ហាញ​ខ្លួន​ថា​ចង់​ក្លាយ​ជា​គ្រីស្តបរិស័ទ​ពេញ​សិទ្ធិ​រហូត​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​បែប​នេះ»។ លោក យឿន បន្ថែម​ថា អ្នក​ជិត​ខាង ឬ​អ្នក​ធ្លាប់​ស្គាល់​គ្នា តែង​តែ​និយាយ​មិន​ល្អ ឬ​សើច​យំ​ដោយ​សេចក្តី​មើល​ងាយ ដោយសារ​ការ​ចូល​សាសនា​កាតូលិក​នេះ។ …

លោក សួន យឿន៖ «ជំនឿគឺជាសេចក្តីក្លាហានសម្រាប់ខ្ញុំ» Read More »