សិក្ខាសាលាលើកកម្ពស់ បរិយាបន្នសង្គមក្នុងប្រទេសកម្ពុជា

«ការលើក​កម្ពស់បរិយាបន្នសង្គម ជាប្រធានបទសំខាន់​បំផុត​នៅកម្ពុជាក៏ដូចពិភពលោក​ទាំងមូល ដើម្បី​លើក​កម្ពស់​ជន​ដែល​មាន​ពិការភាព និង​ជនរងគ្រោះ​ឱ្យ​ទទួលប្រយោជន៍ពីសង្គម ឱ្យ​រស់​នៅ​ក្នុង​ស្ថានភាព​សង្គម​​រីក​ចម្រើន​ប្រកប​ដោយ​សុភមង្គល​និង​សុខដុម​រនា​»។ នេះ​ជា​ប្រសាសន៍​របស់លោក​ គឹម រតនា ប្រធានអង្គការការីតាសកម្ពុជា ក្នុងពិធី​បើក​សិក្ខាសាលា​ស្ដីពី​ ”បរិយាបន្ន​សង្គម​ក្នុង​ប្រទេសកម្ពុជា”​ នៅ​វិទ្យាស្ថាន​សន្ត​ប៉ូល ក្នុង​ខេត្ត​តាកែវ។

កម្មវិធី​សិក្ខាសាលារយៈពេល​២​ថ្ងៃនេះ  ធ្វើឡើង​នា​ថ្ងៃ​ទី​២៣និង​២៤ វិច្ឆិកា ២០២១ ​តាម​រយៈ​ ZOOM ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន២០០នាក់ ជា​និស្សិត​ ដែល​មានកិច្ចសហការពី​អង្គការការីតាសកម្ពុជា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និង​អង្គការការីតាសអាល្លឺម៉ង់​។

លោក​គឹម រតនា​បន្ថែមថា ការលើក​កម្ពស់នេះ​ផ្ដល់​ឱកាសពិសេស ដោយ​មិន​គ្រាន់​តែជាតួនាទី​របស់​រដ្ឋាភិបាល​ទេ តែជាភារកិច្ចនិង​តួនាទីរបស់​យើង​ទាំងអស់គ្នា ដើម្បី​រួម​គ្នា​ធ្វើ​យ៉ាងណាឱ្យ​សង្គម​របស់​យើង​ប្រកប​ដោយ​បរិយាកាសគ្មាន​ការរើសអើង និង​ផ្ដល់​លទ្ធភាព​ដល់​អ្នក​ទាំងអស់ស្មើៗគ្នា ជាពិសេស​ជន​មានពិការភាព​មាន​សិទ្ធិពេញលេញ​ដើម្បី​ទទួលបាន​សមធម៌ទាំងអស់គ្នា។

លោក​គឹម​ រតនា បាន​រៀបរាប់​អំពី​គម្រោង​នៃអង្គការ​ការីតាស​កម្ពុជា​ថា អង្គការការីតាសកម្ពុជា ​​ជាអង្គការនៃព្រះសហគមន៍​កាតូលិក​ក៏​បាន​ចូល​រួ​មជាមួយ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​បរិយាបន្ន​សង្គម​១៥​រាជធានី​ខេត្តនៅកម្ពុជា ដោយ​បង្កើត​ឱ្យ​មានកិច្ចការសង្គមកិច្ច ​ក្រុម​ជួយ​ខ្លួនឯង បង្កើតឱ្យមាន​ការចូលរួម​ខាងផ្នែកសេដ្ឋកិច្ច លើក​កម្ពស់ការការពារសិទ្ធិអ្នក​ដែលសង្គម​មិន​រាប់រក​ និង​ជនជាតិដើមភាគតិច ​ដើម្បីឱ្យពួកគាត់មានសំឡេង មានឱកាសការងារនៅក្នុងសង្គម។​

អង្គសិក្ខាសាលានៅថ្ងៃទី២៣នេះ ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​​លោក​អូលីវីយ៉េ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និង​ជាស្ថាបនិក​វិទ្យាស្ថានសន្តប៉ូល រួមនុង​​​វាគ្មិន ឯកឧត្តម ម៉ៅ វណ្ណា ទីប្រឹក្សាក្រសួង​​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​​។ 

នៅក្នុង​កិច្ចស្វាគមន៍​នេះដែរ លោក​អភិបាល​អូលីវីយ៉េ បាន​ថ្លែងថា ​នេះ​ជាពេល​វេលាមួយ​ដើម្បី​រិះ​គិត​តាមវិស័យ​នីមួយៗ ដើម្បី​រួម​គ្នាឱ្យ​ប្រជាជន​យើង​រក​ឃើញ​សេចក្ដីសុខដោយ​សុខដុមរមនា។​ អ្នកក្រីក្រ​មាន​ខ្លះ​នៅជនបទ និង​ខ្លះ​នៅទីក្រុង និង​ធ្វើ​ដូចម្ដេច​ដើម្បី​ឱ្យ​អ្នក​ទាំងអស់​មាន​អារម្មណ៍​ចូល​នៅក្នុង​សង្គម​បច្ចុប្បន្ន ទៅជាគ្រួសារ​មួយ​ចេះ​ជួយគ្នាទៅវិញទៅមក លើក​ទឹកចិត្ត​គ្នាទៅវិញទៅមក?

លោក​អភិបាលបន្តថា សិក្ខាសាលានេះ​​នាំឱ្យ​ពិចារណារួមគ្នា សហការគ្នា ជួយ​គ្នាទៅវិញទៅមកទាំងនៅកម្ពុជា អាស៊ាន និង​ពិភពលោក​ទាំងមូល។ លោកអភិបាល​បន្ថែម​ថា «សង្ឃឹមថា​សិក្ខាសាលានេះ អាចជួយ​យើង​ឱ្យ​រកឃើញ​សង្គមថ្មី​ ដែល​មាន​សេចក្ដីសុខ​សម្រាប់​ប្រជាជន​ទាំងអស់​នៅគ្រប់​ទីកន្លែង មិនមែន​ត្រឹម​តែ​សង្គម​មួយ តែ​សម្រាប់មនុស្ស​ដែល​រស់នៅក្នុងពិភពលោក​ទាំងអស់»។

សិក្ខាសាលា​នាថ្ងៃនេះ​ក៏​មាន​បទបង្ហាញ​អំពី​​ច្បាប់ និងគោល​នយោបាយអ្វីខ្លះពាក់ព័ន្ធនឹង​បរិយាបន្នសង្គមដែល​បកស្រាយ​ដោយ​ ឯក. ម៉ៅ វណ្ណា។ នៅក្នុង​ការ​បកស្រាយនេះ លោក​ថា ដោយ​សារ​ជនងាយរងគ្រោះ និងជនរងគ្រោះគ្មានសមត្ថភាព ឱកាស និងសេចក្ដីថ្លៃថ្នូរ ហើយខ្លះទៀតត្រូវ​បានគេ​ផាត់ចេញពីសង្គម។ លោក​ថា បរិយាបន្ន​សង្គម ជាផ្នែកមួយ​នៅក្នុង​សុខដុម​សង្គម ដោយមាន​ទាំង​សមាហរណកម្មសង្គម។  

រីឯលោក​ សាន រតនា មជ្ឈមណ្ឌលជាតិគាំពារមនុស្សចាស់ មានប្រសាសន៍ថា​ រដ្ឋាភិបាល​កម្ពុជា មាន​គោល​បំណង​អភិវឌ្ឍ ប្រព័ន្ធ​អប់រំ​ ហើយ​បរិយាបន្ន​នៃការអប់រំ គឺ​ដំណើរការ​ដ៏ស្វាហាប់​នៃការ​ដោះ​ស្រាយ​ និង​ឆ្លើយ​តបជាវិជ្ជមាន​ចំពោះតម្រូវការចម្រុះភាព​របស់​បុគ្គល និង​ក្រុម​តាមរយៈ​ការ​ចូលរួមក្នុង​ការ​សិក្សាវប្បធម៌ និង​សហគមន៍ និង​កាត់​បន្ថយ និង​លុបបំបាត់ការ​មិន​រាប់​បញ្ចូលក្នុង​និងពីការអប់រំ។ ជាពិសេសគឺ​​តម្រូវការ​អប់រំពិសេស ដែល​មានគ្រប់វ័យ​អាស្រ័យលើ​តម្រូវការ​ដោយ​ទាម​ការ​គាំទ្របន្ថែម និង​វិធីសាស្ត្រក្នុង​ការអប់រំ ហើយ​ឥទ្ធិពល​នៃ​កម្មវិធី​សិក្សា​នៅឧត្តមសិក្សា ឆ្លើយតបនឹង​បរិយាបន្នសង្គម​ ជាអ្វី​ដែល​សំខាន់​។

លោក​សឿង សម្បត្តិ នាយក​អង្គការ APSWC បានឱ្យដឹងថា​ ​អ្នក​សង្គម​កិច្ចចូលរួម​ចំណែក​ក្នុង​បរិយាបន្នសង្គមកម្ពុជាដូចជា​ យុត្តិធម៌សង្គម សិទ្ធិមនុស្ស និងភាព​ផ្សេងៗគ្នាឱ្យ​រួម​គ្នានៅក្នុង​សង្គមបាន​។ លោកសម្បត្តិ​ ឲ្យដឹង​ថា នៅ​កម្ពុជា​មាន​សាកល​វិទ្យាល័យ ផ្នែកសង្គមកិច្ច​ចំនួន​​៣ប៉ុណ្ណោះ «ហើយ​កង្វះអ្នកសង្គមកិច្ចជាបញ្ហាដែល​មិន​អាច​ប្រកែក​បាន​ឡើយនៅក្នុង​ប្រទេសរបស់យើង និង​ដើម្បីឱ្យ​មានបរិយាបន្នសង្គមនេះ​ទាល់​តែយើង​ទាំងអស់គ្នា​រួមគ្នាគ្រប់​ផ្នែក»។

លោក​រតនា សង្ឃឹម​ថា សិក្ខាសាលាថ្ងៃនេះ​នឹងទទួលបាន​មតិពី​អ្នក​ចូលរួម​ទាំងអស់ ជាពិសេស​ផ្នែក​សាសនា ដែល​ជាផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​បរិយាបន្នសង្គមនៅកម្ពុជា និង​ដើម្បី​ឱ្យ​យើង​រួម​គ្នា​ជាធ្លុង​តែ​មួយ​ដើម្បី​លើក​កម្ពស់សិទ្ធិជន​ដែលមាន​ពិការភាព។​

នេះជាលើក​ទី២ហើយ​ដែល​វិទ្យាស្ថាន​សន្ត​ប៉ូលបាន​រៀប​ចំ​ឱ្យ​មាន​សិក្ខាសាលា​ស្ដីពី បរិយាបន្ន​សង្គម ហើយសិក្ខាសាលាលើក​ទី១​បាន​ប្រព្រឹត្តទៅ​កាលពីខែមីនា ២០២០ ដោយ​មាន​អ្នក​ចូលរួម​១០៧នាក់ ជានិសិ្សត​មក​ពី​សកល​វិទ្យាល័យ​នានា​ក្នុងប្រទេស​កម្ពុជា៕

ដោយ ដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ព្រះសហគមន៍កាតូលិកចំការទៀង ចែកទេយ្យទានជូនចាស់ជរា ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ

ខេត្តតាកែវ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការទៀង បានរៀបចំកម្មវិធីជួបសំណេះសំណាល និងចែកទេយ្យទានជូនដល់លោកយាយលោកតាចាស់ជរាចំនួន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំ ក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និង ព្រះតេជគុណ ង៉ែត ចំរើន ចៅអធិការវត្តអង្គមន្ត្រី។ ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកទេយ្យទានជូនដល់ចាស់ព្រឹទ្ធាចារ្យ នារដូវបុណ្យភ្ជុំ ព្រះតេជគុណ ង៉ែត

នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ

តាកែវ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយគណៈកម្មការក្រុមប្រឹក្សាព្រះសហគមន៍ មណ្ឌលសកកម្មភាពតាកែវ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកទឹកចិត្តលោកបូជាចារ្យ គណៈកម្មការ និងគ្រីស្តបរិស័ទទាំងអស់ឱ្យអនុវត្តស្មារតី ការធ្វើដំណើររួមគ្នា (Synodality)។ លោកអភិបាលបានបញ្ជាក់ថា ការសម្រេចចិត្ត និងកិច្ចការដឹកនាំព្រះសហគមន៍មិនត្រូវប្រគល់បន្ទុកទាំងស្រុងទៅលើលោកឪពុក (បូជាចារ្យ) តែម្នាក់ឯងដូចមុនទៀតឡើយ ប៉ុន្តែទាមទារឱ្យស្តាប់គ្នា ផ្លាស់ប្តូរយោបល់ និងសហការគ្នាទៅវិញទៅមករវាងគ្រីស្តបរិស័ទ បូជាចារ្យ

ដំណើរទស្សនកិច្ចរបស់លោកអភិបាល អូលីវីយ៉េ ទៅកាន់ព្រះសហគមន៍កាតូលិកបាទី ខេត្តតាកែវ

នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទ នៅព្រះសហគមន៍កាតូលិកបាទី ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ប្រកបដោយបរិយាកាសកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត។ ព្រះសហគមន៍កាតូលិកបាទី គឺជាព្រះសហគមន៍ទើបបង្កើតថ្មីមួយ ប៉ុន្តែពោរពេញដោយភាពសកម្មរស់រវើកក្នុងជីវិតជំនឿ ដូចជាការប្រារព្ធពិធីអភិបូជានាថ្ងៃអាទិត្យ ការអប់រំជំនឿដល់បងប្អូនអ្នកស្វែងយល់ ទទួលជំហានទី១ សកម្មភាពមេត្តាធម៌ប្រចាំខែជួយដល់អ្នកខ្វះខាត និងដំណើរការថ្នាក់សាលាមត្តេយ្យមួយកន្លែង ដែលបច្ចុប្បន្នមានកុមារតូចៗកំពុងសិក្សាចំនួន ៣០ នាក់។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកអភិបាល អូលីវីយ៉េ

Subscribe to our newsletter

Don't miss new updates on your email