Day: November 24, 2021

អភិបូជា​អាទិត្យ​ទី​៣៤​នៃ​រដូវ​ធម្មតា ឆ្នាំ​ខ

បុណ្យ​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ពិភព​លោក ពី​ព្រះសហគមន៍​សន្ត​សិលា ពោធិ៍ធំ ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ “បូជាចារ្យ   ព្រះមហាក្សត្រ   ព្យាការី” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​បុណ្យ​ពិសេស​ដែល​យើង​គោរព​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ពិភព​លោក សប្តាហ៍​នេះ​ជា​សប្តាហ៍​ចុង​ក្រោយ​នៃ​រដូវ​ធម្មតា សប្តាហ៍​ក្រោយ​យើង​ចូល​នៅ​ក្នុង​រដូវ​រង់ចាំ។ យើង​សង្ឃឹម​ថា​រដូវ​រង់ចាំ និង​បុណ្យ​ព្រះយេស៊ូ​ប្រសូត​ឆ្នាំ​នេះ​មិន​ដូច​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ណែនាំ​ឱ្យ​យើង​មាន​គ្នា​តិច​ដែល​អាច​ចូល​រួម​បាន ដើម្បី​អបអរ​សាទរ​ព្រះយេស៊ូ​ប្រសូត។ បច្ចុប្បន្ន​នេះ យើង​ឃើញ​សង្គម​របស់​យើង​បាន​បើក​សាជាថ្មី ទាំង​សាលា​រៀន ទាំង​កន្លែង​ធ្វើ​ការ ទាំង​ផ្សារ ទាំង​ផ្នែក​សាសនា…។ ថ្ងៃ​នេះ យើង​អបអរ​សាទរ​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ពិភព​លោក ពេល​យើង​និយាយ​អំពី​ព្រះយេស៊ូ​ជា​ព្រះមហាក្សត្រ​នៃ​ពិភព​លោក យើង​យល់​ថា​ព្រះយេស៊ូ​មិន​មែន​ជា​ព្រះមហាក្សត្រ​ដូច​យើង​នឹក​ឃើញ។ យើង​នឹក​ឃើញ ព្រះមហាក្សត្រ​ដែល​សោយ​រាជ្យ​ដើម្បី​គ្រប់​គ្រង​ប្រទេស ប៉ុន្តែ​យើង​ត្រូវ​ការ​យល់​ថា​ព្រះយេស៊ូ​គ្រីស្ត​មិន​គ្រប់​គ្រង​ប្រទេស​មួយ។ ប្រសិន​បើ ព្រះយេស៊ូ​គ្រប់​គ្រង​ប្រទេស​អ៊ីស្រាអែល​ដូច​គេ​គិត​ពី​ដើម យើង​ឥត​មាន​ព្រះយេស៊ូ​សម្រាប់​យើង​ថ្ងៃ​នេះ​ទេ។ ប៉ុន្តែ ព្រះយេស៊ូ​មិន​មែន​ជា​ព្រះមហាក្សត្រ​សម្រាប់​ប្រទេស​មួយ តែ​ព្រះយេស៊ូ​ជា​ព្រះមហា​ក្សត្រ​សម្រាប់​ពិភព​លោក​ទាំង​មូល​។ ព្រះយេស៊ូ​គ្រីស្ត មិន​មែន​ជា​ព្រះមហាក្សត្រ​ដឹកនាំ​ប្រទេស ដឹក​នាំ​ឱ្យ​ប្រជាជន​នៅ​ក្រោម​អំណាច​របស់​ព្រះអង្គ តែ​ជា​ព្រះមហាក្សត្រ​ដែល​យាង​មក​ដើម្បី​ប្រណី​សន្តោស​ដល់​យើង ដើម្បី​ប្រទាន​សេចក្តី​សុខសាន្ត​ឱ្យ​យើង និង​ដើម្បី​រំដោះ​យើង​ឱ្យ​រួច​ពី​បាប នេះ​ជា​គម្រោង​ការណ៍​របស់​ព្រះជាម្ចាស់​។ ដូច​នៅ​ក្នុង​អត្ថបទ​ទី​២ “ព្រះយេស៊ូ​គ្រីស្ត​មាន​ព្រះហឫទ័យ​ស្រឡាញ់​យើង និង​បាន​រំដោះ​យើង​ឱ្យ​រួច​ពី​បាប​ដោយសារ​ព្រះលោហិត​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​សេចក្តី​សុខសាន្ត​ដល់​បងប្អូន ព្រះយេស៊ូ​គ្រីស្ត​ប្រណី​សន្តោស​ដល់​បង​ប្អូន”។ គម្រោង​ការណ៍​របស់​ព្រះជាម្ចាស់ មិន​មែន​សម្រាប់​ប្រទេស​ណា​មួយ មិន​មាន​សម្រាប់​ប្រជាជន​ណា​មួយ ប៉ុន្តែ​សម្រាប់​យើង​ទាំង​អស់​គ្នា និង​សម្រាប់​ពិភព​លោក​ទាំង​មូល សម្រាប់​មនុស្ស​ដែល​សុខ​ចិត្ត​ដើរ​តាម​ព្រះយេស៊ូ។ …

អភិបូជា​អាទិត្យ​ទី​៣៤​នៃ​រដូវ​ធម្មតា ឆ្នាំ​ខ Read More »

សិក្ខាសាលាលើកកម្ពស់ បរិយាបន្នសង្គមក្នុងប្រទេសកម្ពុជា

«ការលើក​កម្ពស់បរិយាបន្នសង្គម ជាប្រធានបទសំខាន់​បំផុត​នៅកម្ពុជាក៏ដូចពិភពលោក​ទាំងមូល ដើម្បី​លើក​កម្ពស់​ជន​ដែល​មាន​ពិការភាព និង​ជនរងគ្រោះ​ឱ្យ​ទទួលប្រយោជន៍ពីសង្គម ឱ្យ​រស់​នៅ​ក្នុង​ស្ថានភាព​សង្គម​​រីក​ចម្រើន​ប្រកប​ដោយ​សុភមង្គល​និង​សុខដុម​រនា​»។ នេះ​ជា​ប្រសាសន៍​របស់លោក​ គឹម រតនា ប្រធានអង្គការការីតាសកម្ពុជា ក្នុងពិធី​បើក​សិក្ខាសាលា​ស្ដីពី​ ”បរិយាបន្ន​សង្គម​ក្នុង​ប្រទេសកម្ពុជា”​ នៅ​វិទ្យាស្ថាន​សន្ត​ប៉ូល ក្នុង​ខេត្ត​តាកែវ។ កម្មវិធី​សិក្ខាសាលារយៈពេល​២​ថ្ងៃនេះ  ធ្វើឡើង​នា​ថ្ងៃ​ទី​២៣និង​២៤ វិច្ឆិកា ២០២១ ​តាម​រយៈ​ ZOOM ដោយ​មាន​សិក្ខាកាម​ចូលរួម​ចំនួន២០០នាក់ ជា​និស្សិត​ ដែល​មានកិច្ចសហការពី​អង្គការការីតាសកម្ពុជា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ និង​អង្គការការីតាសអាល្លឺម៉ង់​។ លោក​គឹម រតនា​បន្ថែមថា ការលើក​កម្ពស់នេះ​ផ្ដល់​ឱកាសពិសេស ដោយ​មិន​គ្រាន់​តែជាតួនាទី​របស់​រដ្ឋាភិបាល​ទេ តែជាភារកិច្ចនិង​តួនាទីរបស់​យើង​ទាំងអស់គ្នា ដើម្បី​រួម​គ្នា​ធ្វើ​យ៉ាងណាឱ្យ​សង្គម​របស់​យើង​ប្រកប​ដោយ​បរិយាកាសគ្មាន​ការរើសអើង និង​ផ្ដល់​លទ្ធភាព​ដល់​អ្នក​ទាំងអស់ស្មើៗគ្នា ជាពិសេស​ជន​មានពិការភាព​មាន​សិទ្ធិពេញលេញ​ដើម្បី​ទទួលបាន​សមធម៌ទាំងអស់គ្នា។ លោក​គឹម​ រតនា បាន​រៀបរាប់​អំពី​គម្រោង​នៃអង្គការ​ការីតាស​កម្ពុជា​ថា អង្គការការីតាសកម្ពុជា ​​ជាអង្គការនៃព្រះសហគមន៍​កាតូលិក​ក៏​បាន​ចូល​រួ​មជាមួយ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​បរិយាបន្ន​សង្គម​១៥​រាជធានី​ខេត្តនៅកម្ពុជា ដោយ​បង្កើត​ឱ្យ​មានកិច្ចការសង្គមកិច្ច ​ក្រុម​ជួយ​ខ្លួនឯង បង្កើតឱ្យមាន​ការចូលរួម​ខាងផ្នែកសេដ្ឋកិច្ច លើក​កម្ពស់ការការពារសិទ្ធិអ្នក​ដែលសង្គម​មិន​រាប់រក​ និង​ជនជាតិដើមភាគតិច ​ដើម្បីឱ្យពួកគាត់មានសំឡេង មានឱកាសការងារនៅក្នុងសង្គម។​ អង្គសិក្ខាសាលានៅថ្ងៃទី២៣នេះ ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​​លោក​អូលីវីយ៉េ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និង​ជាស្ថាបនិក​វិទ្យាស្ថានសន្តប៉ូល រួមនុង​​​វាគ្មិន ឯកឧត្តម ម៉ៅ វណ្ណា ទីប្រឹក្សាក្រសួង​​សង្គមកិច្ច …

សិក្ខាសាលាលើកកម្ពស់ បរិយាបន្នសង្គមក្នុងប្រទេសកម្ពុជា Read More »

Subscribe to our newsletter

Don't miss new updates on your email