ព័ត៌មាន

សម្ព័ន្ធអង្គការកាតូលិកដើម្បីមេត្តាករុណានិងការអភិវឌ្ឍ រិះគិតអំពីសកម្មភាពឆ្នាំ២០២១
សម្ព័ន្ធអង្គការកាតូលិកដើម្បីមេត្តាករុណានិងការអភិវឌ្ឍ (CACD) ដឹកនាំដោយអភិបាលភូមិភាគភ្នំពេញ លោក អូលីវីយ៉េ ជ្មីតហស្ល៊ែរ បានរិះគិតរួមគ្នាអំពីរបៀបយកចិត្តទុកដាក់ក្នុងការកសាងសន្តិភាព ដោយមានការណែនាំពីសារលិខិតរបស់សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ។ កម្មវិធីនេះ ប្រព្រឹត្តទៅកាលពីខែមករា នៅអង្គការការីតាសកម្ពុជា ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានអ្នកចូលរូមចំនួន៤០រូប។ លោកគឹម រតនា តំណាងគណៈកម្មការនៃ CACD និងជានាយកប្រតិបត្តិនៃអង្គការការីតាសកម្ពុជាបានថ្លែងស្វាគមន៍និងស្នើឱ្យមានការសហការរួមគ្នាបន្តទៀតដោយរិះគិតពីយន្តការដើម្បីរួមគ្នាគឺធ្វើយ៉ាងណាដើម្បីធ្វើការរួមគ្នាឱ្យបានប្រសើរជាងនេះ ជាពិសេសក្នុងបរិបទកូវីដ១៩នេះ។

អភិបាលភូមិភាគភ្នំពេញណែនាំគ្រីស្តបរិស័ទឱ្យយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់
នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រះវិហារសន្តយ៉ូសែបផ្សារតូចនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រារព្ធកម្មវិធី «អធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់លើកទី៩៨» ក្រោមការដឹកនាំពីលោកអីលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងមានការចូលរួមពីគ្រីស្តបរិស័ទផងដែរ។ លោកអភិបាល អូលីវីយ៉េ បានថ្លែងក្នុងឱកាសនោះថា នេះជាវេលាមួយដ៏ល្អដើម្បីសូមព្រះជាម្ចាស់បើកចិត្តគំនិតយុវជនយុវនារីឱ្យដើរតាមព្រះជាម្ចាស់និងឱ្យមើលឃើញពីការត្រាស់ហៅរបស់ព្រះអង្គ។ នៅក្នុងពិធីបុណ្យអភិបូជាបើកកម្មវិធីអធិដ្ឋាននេះ លោកអភិបាលបានណែនាំគ្រីស្តបរិស័ទទាំងអស់នៅក្នុងធម្មទេសនាឱ្យយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើយើងផ្ទាល់ខ្លួនមិនស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើធ្វើដូចម្ដេចនឹងអាចឆ្លើយតបបាន?» លោកអភិបាលរូបនេះបានផ្តល់នូវអនុសាសន៍សំខាន់ចំនួន៤ដើម្បីដើរតាមព្រះជាម្ចាស់ គឺទី១ គ្រប់គ្នានៅជិតព្រះជាម្ចាស់ដែលមានឫទ្ធានុភាពសព្វប្រការ មិនវិនិច្ឆ័យធ្វើឱ្យធ្លាក់ទឹកចិត្ត និងអស់សង្ឃឹម។ តែផ្ទុយមកវិញ

ជំនួបក្រុមបុព្វជិតបុព្វជីតា ដើម្បីសហការគ្នាក្នុងប្រកាសដំណឹងល្អនៅកម្ពុជា
ក្រុមបុព្វជិតបុព្វជីតានៃព្រះសហគមន៍កាតូលិកនៅកម្ពុជាជាង ៧០ រូប បានជួបជុំរិះគិតរួមគ្នាដើម្បីសហការគ្នាក្នុងកិច្ចការប្រកាសដំណឹងល្អនៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តចំពោះគ្នាទៅវិញទៅមកតាមរយៈបទបង្ហាញ និងការចេករំលែកបទពិសោធជាមួយគ្នា។ កម្មវិធីនេះធ្វើនៅព្រះវិហារសន្តសិលា និងសន្តប៉ូល ក្នុងសង្កាត់ភ្នំពេញថ្មី នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ ក្រោមការដឹកនាំដោយលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ នៅក្នុងឱកាសនេះដែរ ក៏មានការិះគិតនិងស្ដាប់បទពិសោធន៍ដោយមានបទបង្ហាញអំពីរបៀបរស់នៅរបស់កម្មករ-កម្មការិនីនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងផលវិបាកដែលពួកគាត់កំពុងតែជាប្រទះនាពេលបច្ចុប្បន្ននេះ។ ក្រោយបទបង្ហាញ បុព្វជិតបុព្វជីតា ក៏មានកម្មវិធីសម្រុះសម្រួល(ស្រាយបាប) និង អភិបូជានឹករលឹកដល់មរណសាក្សី ប៉ូលមីកី និងសហការីដែលជាមរណៈសាក្សីនៅប្រទេសជប៉ុនដែលជាគំរូសម្រាប់បុព្វជិតបុព្វជីតាទាំងអស់នៅក្នុងជីវិតខាងផ្លូវវិញ្ញាណ។

CCHS បានផ្តល់សេវាសុខភាពដល់អ្នកជំងឺចំនួន១៩៩៨នាក់និងបានពិគ្រោះជំងឺជាង៥៤០០ដង ក្នុងឆ្នាំ២០២០
យោងតាមរបាយការណ៍របស់សេវាសុខភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ (CCHS) ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់សេវាសុខភាពជូនដល់អ្នកជំងឺសរុបចំនួន១,៩៩៨នាក់។ ក្នុងចំណោមអ្នកទាំងនោះ CCHS បានធ្វើការពិគ្រោះជំងឺបានចំនួន៥៤១៩ ដង។ កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ ២០២១ នៅព្រះសហគមន៍សន្តប៉ូល និងសន្ត សិលា ភ្នំពេញថ្មី បានធ្វើការប្រជុំនិងបង្ហាញរបាយការណ៍របស់សេវាសុខភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ (CCHS) ក្រោមការណែនាំដោយលោក អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

ជំនួបយុវជនកាតូលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើង
យុវជនដែលមានអាយុចន្លោះ១៣ដល់១៨ឆ្នាំ នៅតាមបណ្ដាព្រះសហគមន៍ ទាំង៩នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើងចំនួន៥០នាក់ ចួបជុំគ្នានាល្ងាច ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ មករា ២០២១ ដើម្បីរិះគិតរួមគ្នាក្រោមប្រធានបទ “ចេញទៅប្រកាសដំណឹងល្អ” នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច និងដឹកនាំដោយលោកបូជាចារ្យ ផ្រមផុង ស៊ីហារ៉ាត់ (ប៊ឺត)។ យុវជន ហួត ម៉េងធូ ជាប្រធានយុវជន បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងដើម្បី ជួយដល់យុវជននៅក្នុងមណ្ឌលសកម្មភាពភ្នំពេញខាងជើង ទាំងអស់ឱ្យមានសកម្មភាពរួមគ្នា និងបានស្គាល់គ្នាទៅវិញទៅមក

កុមារកាន់តែច្រើន កង្វះខាតថ្នាក់រៀននិងគ្រូកើតមាន
សាលាឡាសាលពោធិ៍ធំ ក្នុងឆ្នាំសិក្សា២០២០-២០២១នេះ មានចំនួនកូនសិស្សកើនឡើងជិត១០០ភាគរយ ធ្វើឲ្យសាលានេះខ្វះខាតបន្ទប់សិក្សានិងគ្រូបង្រៀន។ តាមរយៈព្រឹត្តិប័ត្ររបស់ក្រុមគ្រួសារបងប្រុសឡាសាល ជាអ្នកបង្កើតសាលាឡាសាលពោធិ៍ធំបានឲ្យដឹងថា ក្នុងឆ្នាំសិក្សាចាស់ មានសិស្សត្រឹមតែ២២០នាក់ប៉ុណ្ណោះ ដែលក្នុងនោះមានថ្នាក់មត្តេយ្យចំនួន៤ និងថ្នាក់បឋមសិក្សាចំនួន៤ ប៉ុន្តែបច្ចុប្បន្នក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ចំនួនកូនសិស្សបានកើនឡើងដល់៤០០នាក់។ ប្រភពដដែលបានឲ្យដឹងទៀតថា បេសកកម្មរបស់សាលានេះ គឺផ្តល់ការអប់រំដល់កុមារក្រីក្រដោយឥតបង់ប្រាក់ និងមានអាហារដល់ពួកគេផងដែរ។ កម្មវិធីសិក្សារបស់សាលានេះ គឺគោរពតាមគោលការណ៍អប់រំណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា ដោយរួមបញ្ចូលភាសាបរទេស កីឡា និងបំណិនជីវិត។ បច្ចុប្បន្នសាលាឡាសាលពោធិ៍ធំ ដែលជាសាលារបស់ព្រះសហគមន៍កាតូលិកនេះ មានគ្រូជនជាតិខ្មែរចំនួន១៥នាក់ បងប្រុសឡាសាលចំនួន៣នាក់

និស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា
និស្សិតជំនាន់ទី៨នៃសាលាបច្ចេកទេសដុនបូស្កូកែប ទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សារថ្នាក់ជាន់ខ្ពស់បច្ចេកទេសពីសាលាបច្ចេកទេសដុនបូស្កូខេត្តកែបក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។ លោកបូជាចារ្យ លី សំណាង អធិការសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបានមានប្រសាសន៍ទៅកាន់និស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០២០ ឲ្យយកជំនាញដែលបានរៀនទៅប្រកបការងារ ដើម្បីអភិវឌ្ឍខ្លួនឯង គ្រួសារ និងអភិវឌ្ឍសង្គមជាតិកម្ពុជា។ លើសពីនេះទៅទៀត លោកបូជាចារ្យ ក៏បានរំលឹកដល់និស្សិតទាំងអស់ឲ្យប្រព្រឹត្តខ្លួនជាមនុស្សល្អ ស្មោះត្រង់ ចេះគោរពមនុស្សជុំវិញខ្លួន គោរពសាសនា និងច្បាប់សង្គម ចៀសឆ្ងាយពីគ្រឿងញៀន។ និស្សិតជំនាន់ទី៨ ដែលបានសិក្សារយៈពេលពីរឆ្នាំ

អធិដ្ឋានសំរាប់ ប្រទេសមីយ៉ាន់ម៉ា
តាមសេចក្តីរាយការណ៍ព័ត៌មានបរទេស បានឲ្យដឹងថា កងកំលាំងយោធាប្រទេសមីយ៉ានម៉ា បានធ្វើ «រដ្ឋប្រហារ»ដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី ដែលឈ្នះឆ្នោត កាលពេលវេលាអធ្រាត្រឆ្លងចូលព្រឹកថ្ងៃចន្ទទី០១ ខែកុម្ភះ ឆ្នាំ២០២១នេះ។ ប្រទេសមីយ៉ានម៉ា បានរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយលទ្ធផល ឈ្នះឆ្នោតបានទៅលើ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អ៊ុងសាន ស៊ូជី។ លទ្ធផលនេះមានការសាទរ ពីសហគមន៍អន្តរជាតិផងដែរ។ ប៉ុន្តែ

សាលាបច្ចេកទេសដុន បូស្កូ មានវត្តមាននៅក្នុងប្រទេសកម្ពុជា រយៈពេល៣០ឆ្នាំ
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ សាលាបច្ចេកទេសដុន បូស្កូនៅប្រទេសកម្ពុជា បានប្រារព្ធកម្មវិធីបើកខួបនៃ «វត្តមានដុន បូស្កូ៣០ឆ្នាំ» នៅប្រទេសកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តិឡើងតាមរយៈវីដេអូ Conference ក្រោមអធិបតីភាពលោកបូជាចារ្យ រ៉ូអែល សូតូ ដែលជាអធិការមូលនិធិដុន បូស្កូកម្ពុជា នៅសាលាបច្ចេកទេសដុន បូស្កូភ្នំពេញ។ ថ្លែងនៅក្នុងធម្មទេសនាបើកកម្មវិធី លោកបូជាចារ្យ រ៉ូអែល សូតូ បានប្រសាសន៍ថា ៖«លោកឪពុកយ៉ូហាន បូស្កូ

លោកអភិបាល ៖ «ជួង ដូចជាព្រះសូរសៀងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់»
អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធជើងជួងនិងជួងថ្មី នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ក្នុងមណ្ឌលសកម្មភាពតាកែវ ភូមិភាគភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ លោកអភិបាល អូលីវីយ៉េ បានថ្លែងទៅកាន់តំណាងគ្រីស្តបរិស័ទ និងអ្នកចូលរួមទាំងអស់នាពេលនោះថា ថ្ងៃនេះយើងសូមព្រះជាម្ចាស់ប្រទានព្រះពរលើជួងថ្មីនេះ។ នេះជាឱកាសមួយដើម្បីនឹកឃើញវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងភូមិរបស់យើង មិនមែនជាវត្តមានស្ងាត់ៗ ប៉ុន្តែតាមរយៈសំលេងជួងយើងដឹងថាព្រះជាម្ចាស់កំពុងត្រាស់ហៅយើង។ លោកបានមានប្រសាសន៍ថា ៖ «យើងដឹងថាព្រះជាម្ចាស់ណែនាំឲ្យយើងភ្ញាក់ស្មារតីដឹងថាម៉ោងនេះជាម៉ោងអធិដ្ឋាន ម៉ោងនេះជាម៉ោងអរព្រះគុណព្រះជាម្ចាស់ ម៉ោងនេះជាម៉ោងជួបជុំគ្នា ម៉ោងនេះជាម៉ោងអធិដ្ឋានម្នាក់ឯង…»។ លោកអភិបាលបន្តថា

យុវជនយុវនារី២១នាក់ ត្រូវបានស្វាគមន៍ជាផ្លូវការ ក្នុងសញ្ញាដំបូងមុនក្លាយជាគ្រីស្តបរិស័ទ
នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ក្នុងមណ្ឌលសកម្មភាពតាកែវ ភូមិភាគភ្នំពេញ យុវជននិងយុវតីចំនួន២១រូប បានសុំចូលព្រះសហគមន៍ ជាជំហានដំបូងមុននឹងក្លាយជាគ្រីស្តបរិស័ទ។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងគ្រីស្តបរិស័ទក្នុងមណ្ឌលសកម្មភាពតាកែវ បងប្រុសបងស្រី និងបងប្អូនគ្រីស្តបរិស័ទជាច្រើននាក់ ដោយមានលោកអភិបាល អូលីវីយ៉េ ជាអធិបតី។ នៅក្នុងកម្មវិធីនោះផងដែរ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ព្រះសហគមន៍គិរីវង់ ដែលបានអញ្ជើញគ្រប់ព្រះសហគមន៍នៅក្នុងមណ្ឌលសកម្មភាពតាកែវ ដើម្បីចូលរួមអធិដ្ឋានអបអរសាទរយុវជនយុវនារី២១នាក់ ដែលយើងបានស្វាគមន៍ជាផ្លូវការនិងយ៉ាងឱឡារិកនៅក្នុងព្រះសហគមន៍យើង។ លោកអភិបាលបានមានប្រសាសន៍ថា

កុមារ៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត
កុមារ៤រូបទទួលអគ្គសញ្ញាជ្រមុជទឹក និងកុមារ៤រូបផ្សេងទៀតទទួលព្រះកាយព្រះគ្រីស្តលើកដំបូង ក្រោមអធិបតីភាព លោកអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមនិងលោកបូជាចារ្យទទួលខុសត្រូវ ធ្វើនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង នាព្រឹកថ្ងៃទី១០ មករា ២០២០ ដែលត្រូវនឹងថ្ងៃ បុណ្យរំឭកដល់ព្រះយេស៊ូទទួលពិធីជ្រមុជទឹកនៅទន្លេយ័រដាន់។ ក្នុងឱកាសនោះលោកអភិបាលអូលីវីយ៉េ បានជម្រុញឲ្យឪពុកម្ដាយ និងព្រះសហគមន៍យកចិត្តទុកដាក់អប់រំនិងណែនាំកូនៗរបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីឱ្យពួកគេស្គាល់ព្រះយេស៊ូ ដូចព្រះនាងម៉ារី និងលោកយ៉ូសែប ដែលបានធ្វើដំណើរបន្តិចម្ដងៗជាមួយព្រះយេស៊ូ ដើម្បីស្គាល់ព្រះជាម្ចាស់។ ពិធីជ្រមុជទឹក គឺបេក្ខជនទទួលជីវិតថ្មីនៅក្នុងព្រះនាម ព្រះបិតា ព្រះបុត្រា
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
