ព័ត៏មាន

ព័ត៌មាន

ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្តជូនពរបុណ្យព្រះយេស៊ូប្រសូត

ព្រះសង្ឃ និងគណៈកម្មការ អាចារ្យ វត្តអង្គមន្ត្រី នៃស្រុកត្រាំកក់ខេត្តតាកែវ បាននិមន្ត និងអញ្ជើញមកកាន់ព្រះវិហារសន្តីម៉ារីញញឹម នៃព្រះសហគមន៍កាតូលិកភូមិចំការទៀង ដើម្បីអបអរសាទរ និងជូនពរក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត នៃរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្នុងជំនួបបែបកិច្ចសន្ទនាអន្តរសាសនា ដើម្បីសេចក្តីសុខដុមរមនានេះត្រូវបានទទួលប្រកបដោយភាពកក់ក្តៅបំផុតពីសំណាក់លោកកុល ជាង ប្រធានគណៈកម្មការព្រះសហគមន៍កាតូលិកចំការទៀង និងលោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្ណពេញ។ លោកវណ្ណា ប្រធានគណៈកម្មការ វត្តអង្គមន្ត្រីបានប្រសាសន៍ថា នៅថ្ងៃនេះ

លោកយាយលោកតា ជាង១០០នាក់ចូលរួមអបអរបុណ្យព្រះយេស៊ូប្រសូត

លោក​យាយ លោកតា ចំនួន​១០៥​នាក់ មក​ពី​ភូមិ​នានា​ក្នុង​ឃុំ​គូស បាន​អញ្ជើញ​ចូល​រួម​ទទួល​អំណរ​សប្បាយ រួម​ជាមួយ​គ្រីស្ត​បរិស័ទ​ព្រះ​សហគមន៍​កាតូលិក ព្រះ​វិហារ​សន្តី​ញញឹម ភូមិ​ចំការទៀង ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩។ មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​លោក អ៊ឺន ធីវ តំណាង​គណៈ​កម្មការ​សង្កហៈ​ព្រះសហគមន៍​ព្រះវិហារ​សន្តី​ម៉ារី​ញញឹម បាន​ឲ្យ​ដឹង​ថា៖ « ក្រុម​សង្គហៈ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិ​ចំការ​ទៀង មាន​សមាជិក​ចំនួន ១០​នាក់ បាន​ចែក​ជា​ប្រាំ​ក្រុម ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​តាម​ភូមិ​នានា ដែល​គេ​រស់​នៅ

កុមារប្រមាណ៣០០០នាក់ទទួលអំណរសប្បាយ បុណ្យកំណើតព្រះយេស៊ូ

កុមារាកុមារីមកពីភូមិនានា នៅជុំវិញព្រះសហគមន៍កាតូលិក ព្រះវិហារសន្តីម៉ារីញញឹម ប្រមាណ៣០០០ នាក់ ជួបជុំគ្នាក្នុងពិធីបុណ្យព្រះយេស៊ូប្រសូត ប្រកបដោយអំណរសប្បាយ និងរីករាយយ៉ាងក្រៃលែង។ កុមារាកុមារីបានទទួលដំណឹងទាំងអស់អំពីបុណ្យកំណើតព្រះយេស៊ូតាមរយៈក្រុមកាយឫទ្ធិដែល បានប្រាប់មិត្តភក្តិរបស់គេតៗគ្នា នៅតាមសាលា តាមភូមិដែលគេនៅ។ តាមប្រសាសន៍របស់លោកអភិបាល អូលីវីយេ ដែលបានមកដល់ភូមិដ៏តូចមួយ ក្នុងឃុំគូសស្រុកត្រាំកក់នេះ កាលលោកនៅជាបូជាចារ្យវ័យក្មេងម្នាក់បានឲ្យដឹងថា “តាមពិតកម្មវិធីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៤ ជាមួយនឹងក្រុមកាយឫទ្ធិមួយចំនួន បន្តិចម្ដងៗគេនិយាយតៗគ្នាថាបុណ្យណូអែលបានមកដល់ហើយ ។ យើងចែករំលែកអំណរសប្បាយជាមួយគ្នា។ ក្រោយមកគេថា យើងចង់ចូលព្រះវិហារម្ដង

លោកអភិបាលប្រកាសឆ្នាំនៃការប្រកាសដំណឹងល្អ២០២០-២០២២

លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០-២០២២ ព្រះសហគមន៍ភូមិភាគភ្នំពេញ រួមនឹងព្រះសហគមន៍នៅតំបន់អាស៊ីនឹងធ្វើដំណើររួមគ្នាដោយផ្តោតសំខាន់លើគោលដៅរួមគឺប្រកាសដំណឹងល្អ។ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ព្រះសហគមន៍កម្ពុជាត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការប្រកាសដំណឹងល្អ ដោយបម្រើអ្នកក្រីក្រ សន្ទនាជាមួយសាសនានានា និងរស់នៅក្នុងវប្បធម៌នៃជាតិសាសន៍របស់ប្រទេសកម្ពុជា។ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍នេះ នៅក្នុងជំនួបប្រចាំឆ្នាំជាមួយក្រុមបុគ្គលិកការិយាល័យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញទាំងអស់ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញដែលមានអ្នកចូលរួមប្រមាណជាង៥០នាក់។ លោកអភិបាលបានរំលឹកថា សម្រាប់

យុវសិស្សដែលមានពិការភាព ចំនួន៧២ នាក់ទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ យុវសិស្ស មានពិការភាព ចំនួន ៧២នាក់ ជាសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈបន្ទាយព្រាបជំនាន់ទី ៣២ បានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈរយៈពេល១ឆ្នាំដោយជោគជ័យ។    ពិធីនេះប្រារព្ធឡើង នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល  ក្រោមអធិបតីភាពរបស់លោក គីម រិទ្ធី   ជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល លោកបូជាចារ្យ អូ អ៊ីនដុន

អំពើជួញដូរមនុស្សនៅតែក្តៅសម្រាប់កម្ពុជា

ប្រជាពលរដ្ឋ តំណាងសាសនា មន្ត្រីរាជការ និងស្ថាប័នអង្គការ ប្រមាណជាង៣៥០០នាក់បានចូលរួមក្នុង ”ទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ” លើកទី១៣ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីអំពើជួញដូរមនុស្ស នៅសាលពិព័រណ៍និងមហោស្រពកោះពេជ្រ នារសៀលថ្ងៃទី១២ ធ្នូ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ទិវានេះបានធ្វើឡើងក្រោមប្រធានបទ «រួមសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស »។ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា បញ្ហាការជួញដូរមនុស្សនេះនៅតែជាបញ្ហា

លោកអភិបាលអូលីវីយេ ទទួលមេដាយមាស ស្ថាបនាជាតិពីរាជរដ្ឋាភិបាលកម្ពុជា

លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ទទួល​មេ​ដាយ​មាស​ស្ថាបនា​ជាតិ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​សារ​លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​ងារ​សង្គម និង​អភិវឌ្ឍន៍​មូលដ្ឋាន​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា។​ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​អង្គ​មន្ត្រី​នៃ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្រោម​អធិបតី​របស់​លោក ចាន់​ សារុន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ​ឆ្នាំ​២០១៩ កន្លង​ទៅ ។ តាម​របាយការណ៍​របស់​លោក អ៊ីង ណយ មេ​ឃុំ​គូស​បាន​ឲ្យ​ដឹង​ថា ស្រប​តាម​ការរីក​ចម្រើន របស់​ប្រទេស​ជាតិ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ និង​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​គ្រូ​ចៅ​អធិកា លោក​អាចារ្យ

ម៉ារី ឃឹម ស៊ីយ៉ា ចូលជានូវីស ក្នុងក្រុមដូនជីកាមែល

នៅថ្ងៃទី០៩ ខែធ្នូ ព្រឹកមិញនេះ មានយុវនារីខ្មែរមួយរូបបានចូលជានូវីសក្នុងក្រុមដូនជីកាមែល ដែលមានលោកបូជាចារ្យកាង អ៊ីន ហ្គឺន យ៉ូសែបជាប្រធាននៃពិធីអភិបូជារួមជាមួយលោកបូជាចារ្យហ្វ្រង់ស្វ័រ សាវីយ៉េ ដឺម៉ុង ដោយមានអ្នកចូលរួមប្រមាណ២០នាក់ នៅអារាមបងស្រីកាមែលក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកបូជាចារ្យកាង អ៊ីន ហ្គឺន យ៉ូសែប ជាបូជាចារ្យផ្លូវវិញ្ញាណរបស់នូវីសម៉ារី ឃឹម ស៊ីយ៉ា និងជាបព្វជិតក្រុមសហជីវិនព្រះយេស៊ូមានប្រសាសន៍នៅក្នុងធម្មទេសនា ដោយអរគុណឪពុកម្តាយដែលបានយល់ព្រមឲ្យកូនបានចូលរួមក្នុងអារាមបងស្រីកាមែលនេះ និងអរគុណបងស្រីទាំងអស់ដែលបានថែរក្សាស៊ីយ៉ា និងសូមអបអរសាទរចំពោះសមាជិកថ្មីនេះ។ លោកបូជាចារ្យបន្ថែមថា

លោកអភិបាលអូលីវីយេ ជំរុញឲ្យក្រុមបូជាចារ្យរិះគិតពីសាររបស់សម្ដេចប៉ាបនៅអាស៊ី

ក្រុមបូជាចារ្យទាំងអស់ដែលបម្រើ ការងារនៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ បានជួបជុំគ្នារិះគិតអំពីរដូវរង់ចាំ និងសាររបស់សម្តេចប៉ាបហ្វ្រងស៊ីស្កូដែលបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសថៃនិងជប៉ុន។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ នាព្រឹកថ្ងៃទី ៤ ធ្នូ ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ នៅក្នុងជំនួបនេះ អស់លោកបូជាចារ្យទាំងអស់បានទស្សនាវីដេអូនៃទស្សនកិច្ចជាផ្លូវការរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលបានប្រព្រឹត្តទៅនៅប្រទេសថៃនិងជប៉ុននាចុងខែវិច្ឆិកា កន្លងទៅនេះ។ ជាកិច្ចបន្ទាប់លោកអភិបាលអីលីវីយេ បានណែនាំក្រុមបូជាចារ្យទាំងអស់ដែលជាសាសនទូតឲ្យយកចិត្តទុកដាក់លើខ្លឹមសារ និងសកម្មភាពរបស់សម្ដេចប៉ាបដែលជាសញ្ញាមួយយ៉ាងពិសេសនៅក្នុងការប្រកាសដំណឹងល្អ ដើម្បីចូលទៅក្នុងដួងចិត្តប្រជាពលរដ្ឋ។

កុមារ១០នាក់ទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តលើកដំបូង

កុមារ១០នាក់ ដែលមានអាយុចាប់ពី១០ឆ្នាំដល់១៥ឆ្នាំ នៅព្រះវិហារសន្តអន់ទន់ ព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល នៃមណ្ឌលសកម្មភាពទន្លេមេគង្គ ទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្តលើកដំបូង នាថ្ងៃទី២៤ វិច្ឆិកា ២០១៩។ កុមារទាំង១០នាក់ជាកូនចៅគ្រីស្តបរិស័ទកាតូលិកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីនៅជាទារក ។ តាមការឲ្យដឹងពីលោកបូជាចារ្យ ដានីញ៉ែល យ៉ូន ជាបូជាចារ្យទទួលបន្ទុកព្រះសហគមន៍ព្រែកដាច់ មានប្រសាសន៍ថា ពេលកុមារទទួលអគ្គសញ្ញាជ្រមុជទឹកគេមិនទាន់មានជំនឿទេ ជាហេតុព្រះសហគមន៍ឲ្យពួកគេរៀនសូត្របន្ថែមទៀតអំពីជំនឿដោយទុកពេលអប់រំ៣ទៅ៤ឆ្នាំ ទាក់ទងនឹងព្រះជាម្ចាស់មុននឹងទទួលអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត ដើម្បីជួយឲ្យពួកក្មេងៗបានរិះគិតពីព្រះជាម្ចាស់។ លោកថា អគ្គសញ្ញានេះជាពិធីដ៏សំខាន់សម្រាប់គ្រីស្តបរិស័ទ ហើយកុមារទទួលព្រះកាយនេះមានអាយុល្មមក្លាយជាកុមារគ្រីស្តបរិស័ទ

ព្រះសហគមន៍កោះស្លាយកចិត្តទុកដាក់ជាមួយជនក្រីក្រនៅតាមភូមិ

ក្រុមសង្គហៈ និងក្រុមយុវជន នៃព្រះវិហារសន្តប៉ូល កោះស្លារួមជាមួយលោកបូជាចារ្យ កាលេណានី ឆាល បានអញ្ជើញទៅចូលរួមរំលែកមរណទុក្ខដល់ក្រុមគ្រួសារសពលោក ជា កើត ដែលជាជនក្រីក្រ នៅភូមិទួលដូន្ដី ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោក ជា កើត អាយុ៥១ឆ្នាំ ទទួលមរណភាពដោយសារ ជំងឺ។ ក្រោយពីលោកបូជាចារ្យបានសួរនាំក្រុមគ្រួសារសព និងចូលរួមគោរពវិញ្ញាណក្ខន្ធនិងអធិដ្ឋានតាមបែបគ្រីស្តសាសនារួចរាល់។ ព្រះសហគមន៍ផ្តល់អង្ករមួយបាវ

លោកអភិបាល៖ វត្តមានសម្តេចប៉ាប ផ្តល់កំលាំងឲ្យយើង

នៅថ្ងៃទី១ នៅក្នុងប្រទេសថៃនៃដំណើរបូជនីយចរ ក្នុងពេលសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ មកបំពេញទស្សនកិច្ចនៅប្រទេសថៃ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ទៅកាន់ក្រុមគ្រីស្តបរិស័ទ ព្រះសហគមន៍កម្ពុជា ប្រមាណជា២០០នាក់ ដែលជាតំណាងមកពីព្រះសហគមន៍នានាក្នុងភូមិភាគទាំងបី ដើម្បីលើកកំលាំងចិត្តឲ្យធ្វើដំណើរក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជាមួយសម្តេចប៉ាបដោយអំណរ និងពង្រឹងជំនឿបន្ថែម។ លោកអភិបាលមានប្រសាសន៍ថា នេះជាលើកទី៦ដែលសម្ដេចប៉ាប មកកាន់ទ្វីបអាស៊ី។ ក្នុងកម្មវិធីនេះ សង្ឃឹមថា គ្រីស្តបរិស័ទយើងមាន កម្លាំងពេញខ្លួនដូចសន្តប៉ូល ទោះបីមានឧបសគ្គ តែបានរក្សាជំនឿរឹងមាំ។ លោកអភិបាលបន្តថា «សម្ដេចប៉ាបមកសួរសុខទុក្ខព្រះសហគមន៍ ជាឱកាសមួយដើម្បីផ្ដល់កម្លាំង និងលើកទឹកចិត្តដល់យើង…យើងជាតំណាងគ្រីស្តទូតនៅកម្ពុជា

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email