ព័ត៌មាន

លោកអូលីវីយេ៖ រដូវ៤០ថ្ងៃជាពេលស្តាប់ដំណឹងល្អសារជាថ្មី, កែប្រែចិត្តគំនិតបន្ទាន់ និងផ្ញើជីវិតលើព្រះទ័យមេត្តារបស់ព្រះជាម្ចាស់
គ្រីស្តបរិស័ទនៅព្រះវិហារសន្តយ៉ូសែប ជួបជាគ្នាប្រារព្ធពិធីបុណ្យរោយផេះដែលជាសញ្ញា ចូលក្នុង រដូវអប់ រំពិសេស(រដូវ៤០ថ្ងៃ ឬរដូវត្រណម)ដែលជាប្រពៃណីរបស់ព្រះសហគមន៍កាតូលិក ដែលមាន លោកអូលីវីយេ ជ្មីតអីស្លែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាអធិបតី នាល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងធម្មទេសនា លោកអភិបាលអូលីវីយេ បានមានប្រសាសន៍អប់រំគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ដូចក្នុងអត្ថបទព្រះគម្ពីរដែលព្រះយេស៊ូបានណែនាំ គឺ ធ្វើទាន តមអាហារ និងអធិដ្ឋាននៅក្នុងកន្លែងស្ងាត់កំបាំង។ លោកអភិបាលបញ្ជាក់ទៀតថា សម័យឆ្នាំ២០២០នេះ យើងចូលចិត្តបង្ហាញនៅក្នុងបណ្ដាញសង្គមនូវសកម្មភាពនានាដែលជាស្នាដៃរបស់យើង

លោកអភិបាលជំរុញ គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ អ្នកក្រីក្រ អរិយធម៌ ធម្មជាតិនិងព្រះសហគមន៍
មុនរដូវអប់រំពិសេស ឬរដូវត្រណមខាងមុខនេះ លោកអភិបាល អូលីវីយេ បានជំរុញឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នូវបួនចំណុចសំខាន់ៗទាក់ទងទៅនឹង អ្នកក្រីក្រ អរិយធម៌ប្រពៃណីក្នុងប្រទេស ការថែរក្សាធនធានធម្មជាតិ និងការអភិវឌ្ឍព្រះសហគមន៍ក្នុងរបៀបថ្មីមួយ។ លោកអភិបាលមានប្រសាសន៍អំពីរឿងទំាងនេះនៅក្នុងធម្មទេសនា នៅព្រះសហគមន៍សន្តិសិលា ពោធិ៍ធំ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយភ្ជាប់សារលិខិតរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។ លោកអភិបាលមានប្រសាសន៍ថា «កុំឲ្យយើងមានសង្គមដែលបែងចែកមនុស្ស…ឲ្យសិទ្ធិមនុស្សមានស្មើគ្នាសម្រាប់មនុស្សទាំងអស់»។ លោកអភិបាលបន្ថែមថា ទោះបីព្រះសហគមន៍យើងតូចក៏ដោយ នៅពេលយើងលើកទឹកចិត្តជាមួយអ្នកក្រីក្រ ជាមួយកម្មករ ជាមួយអ្នកជំងឺ ជាមួយបងប្អូនដែលសង្គមមិនអើពើ

ព្រះសហគមន៍គិរីវង់កសាងសសរតម្កល់ជួងថ្មី
លោកអូលីវីយេ ជ្មីតអីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញ ជាអធិបតីក្នុងពិធី អភិបូជា បញ្ចុះបឋមសិលា កសាងសសរតម្កល់ជួងថ្មី នៅព្រះវិហារព្រះត្រៃឯក នៃព្រះសហគមន៍កាតូលិកភូមិព្រៃជើង ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ តាមប្រពៃណីរបស់គ្រីស្តសាសនា គេប្រើជួង ដើម្បីហៅ ឬផ្តល់សញ្ញាដល់គ្រីស្តបរិស័ទទាំងអស់អំពីពេលវេលា ប្រារព្ធពិធីផ្សេងៗ ការអធិដ្ឋាន អភិបូជាជាដើម។ ពេលខ្លះការបន្លឺសំឡេងជួងក៏ជាមានជំនឿថាដេញវិញ្ញាណអាក្រក់ផងដែរ។

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ រីករាយថ្ងៃបុណ្យនៃក្តីស្រលាញ់!
វិទ្យាស្ថានសន្តប៉ូល រួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមខេត្តតាកែវ បានរៀបចំកម្មវិធីបរិច្ចាគឈាមដើម្បីចែករំលែកក្តីស្រលាញ់ នៅវិទ្យាស្ថានសន្តប៉ូល។ សូមអរគុណដល់បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានសន្តប៉ូល ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមនៅថ្ងៃនេះ។ វិទ្យាស្ថានសន្តប៉ូល ក៏សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ខេត្តតាកែវ ដែលបានចូលរួមសហការបង្កើតឲ្យមានកម្មវិធីនេះឡើង។ យើងសង្ឃឹមយ៉ាងមុតមាំថា នឹងរៀបចំកម្មវិធីនេះឡើងបន្តទៀត ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តដល់និស្សិតរបស់យើងចូលរួមធ្វើកិច្ចការសង្គមនេះឲ្យបានគ្រប់ៗគ្នា៕

លោកបូជាចារ្យភូមិភាគភ្នំពេញរិះគិត អំពីការកសាងសន្តិភាព តាមសាលិខិតរបស់សម្តេចប៉ាប
នៅព្រឹកថ្ងៃទី១២ កុម្ភៈ ២០២០ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ក្នុងអង្គប្រជុំជាមួយបូជាចារ្យ ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ បានជំរុញលើកទឹកចិត្តដល់ អស់លោកបូជាចារ្យទាំងអស់ ឲ្យយកចិត្តទុកដាក់កសាងសន្តិភាព តាមសារលិខិតរបស់សម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ សម្រាប់ទិវាសន្តិភាពឆ្នាំ ២០២០ កន្លងទៅ។ លោកអភិបាលអូលីវីយេ បានលើកយកវីដេអូអំពី លោកបណ្ឌិត ណាហ្គាយ ដែលជាជនគំរូ នៅក្នុងប្រទេសជប៉ុន

យុវជនរៀនធ្វើជាអ្នកកសាងសន្តិភាពដោយជំនឿនិងសកម្មភាព
យុវជនកាតូលិក ជាង២០០នាក់ មកពីព្រះសហគមន៍នានានៃភូមិភាគភ្នំពេញ ធ្វើបូជនីយកិច្ច ដោយថ្មើរជើងចេញពីព្រះវិហារសន្តយ៉ូហានបាទីស្តស្រុកបាទី ទៅកាន់ព្រះវិហារសន្តីតេរេសានៃព្រះកុមារយេស៊ូ ព្រៃកប្បាស ខេត្តតាកែវ ក្រោមការណែនាំផ្លូវវិញ្ញាណដោយលោកអភិបាលអូលីវីយេ ជ្មីតអីស្លែរ និងរៀបចំដោយការិយាល័យយុវជនជំទង់និងកុមារនៃភូមិភាគភ្នំពេញ ថ្ងៃទី ៨ និងទី៩ ខែកុម្ភៈឆ្នាំ ២០២០។ មុនពេលចាប់ផ្តើមធ្វើដំណើរ លោកអភិបាលបានក្រើនរំឭកដល់យុវជនឲ្យយល់ថា កម្មវិធីនេះគឺជាឱកាសមួយ ឲ្យពួកគាត់រកឃើញផ្លូវនៃសុភមង្គល ដើម្បី “ធ្វើជាអ្នកកសាងសន្តិភាព” នៅក្នុងពិភពលោកនេះ ដែលការកសាងសន្តិភាពតាមផ្លូវសុភមង្គលរបស់ព្រះយេស៊ូ ដោយយកចិត្តទុកដាក់និងឥរិយាបទនៃដួងចិត្ត៣យ៉ាងគឺ

បូជនីយចរយុវជនកាតូលិកភូមិភាគភ្នំពេញ
យុវជនកាតូលិកភូមិភាគភ្នំពេញជាង ២០០នាក់ ធ្វើបូជនីយកិច្ចចេញពីព្រះវិហារសន្តយ៉ូហានបាទីស្ត ស្រុកបាទីទៅកាន់ព្រះវិហារសន្តីតេរេសានៃព្រះកុមារយេស៊ូ ព្រៃកប្បាស ក្រោមការដឹកនាំដោយលោកអភិបាលអូលីវីយេជ្មីតអ៊ីស្លែរ និងរៀបចំដោយការិយាល័យយុវជនជំទង់និងកុមារនៃភូមិភាគភ្នំពេញ ថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២០។ យុវជនដែលជាបូជនីយចរទាំងអស់បានស្ដាប់នូវប្រវត្តិ និងជីវិតរបស់ព្រះសហគមន៍បាទី ព្រះវិហារសន្តយ៉ូហានបាទីស្តដែលបានចាប់ផ្ដើមឡើងរហូតដល់សព្វថ្ងៃនេះ។ នៅក្នុងការអប់រំដំណាក់ទី១ លោកអភិបាលបានក្រើនរំឭកដល់យុវជនឳ្យយល់ថានេះគឺជាឱកាសមួយដើម្បីរកឃើញផ្លូវនៃសុភមង្គល ដើម្បី”ធ្វើជាអ្នកកសាងសន្តិភាព” នៅក្នុងពិភពលោកនេះ ។ ដោយយកុំឲ្យមានការភ័យខ្លាចដោយនឹកឃើញដល់ព្រះយេស៊ូយាងមកនាំដំណឹងល្អសម្រាប់យើងហើយយើងជាយុវជនចូលថែរក្សាសេចក្ដីសង្ឃឹមនឹងសេចក្ដីស្រឡាញ់របស់យើងជានិច្ច។ នៅក្នុងពេលនោះដែលោកអភិបាលបានសង្កត់ធ្ងន់ទៅលើចំណុចក្នុងការកសាងសន្តិភាព នៃផ្លូវសុភមង្គលរបស់ព្រះយេស៊ូ តាមឥរិយាបទនៃដួងចិត្ត គឺ ១)

លោកអភិបាលអូលីវីយេ ស្នើឲ្យគ្រីស្តបរិស័ទយកវិរបុរសខ្មែរធ្វើជាគំរូ
លោកអភិបាលព្រះសបគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ បានស្នើដល់គ្រីស្តបរិស័ទ និងអស់លោកដែលជាបព្វជិត បព្វជីតា មានតួនាទីបម្រើព្រះសហគមន៍កាតូលិក មណ្ឌលសកម្មភាពមេគង្គ ឲ្យយកចិត្តទុកដាក់បម្រើអ្នកតូចតាច ដោយមានវីរបុរសខ្មែរជាគំរូ ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នាថ្ងៃទី២៦ កុម្ភ: ២០២០ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ នៅក្នុងធម្មទេសនានៃកម្មវិធីបុណ្យអភិបូជាចូលឆ្នាំថ្មីនេះដែរ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍អប់រំគ្រីស្តបរិស័ទទាំងអស់ជាពិសេសបព្វជិតបព្វជីតា ដែលរស់នៅលើទឹកដីកម្ពុជា ដោយយកវីរបុរសខ្មែរ ព្រះបាទជ័យវរន្ម័នទី៧ជាគំរូ ដោយមានចិត្តមេត្តាករុណា ព្រោះព្រះបាទជ័យរន្ម័នទី៧

យុវជនជាកម្លាំងនៃព្រះសហគមន៍
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ លោកបូជាចារ្យ យុវជន យុវនារីចំនួន២៤រូប ដែលដឹកនាំដោយការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ ទៅចូលរួមទិវាយុវជនអាស៊ីអាគ្នេយ៍១ (ដែលមានប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសវៀតណាម ប្រទេសកម្ពុជា និងប្រទេសឡាវ) នៅប្រទេសមីយ៉ាន់ម៉ា ក្រោមប្រធានបទ “កុំបណ្តោយអោយនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង” ស្របពេលដែលព្រះសហគមន៍នៅប្រទេសមីយ៉ាន់ម៉ា បើកឆ្នាំយុវជនរបស់ខ្លួនផងដែរ។ លោកកាឌីណាល់

បងស្រី សានីសច្ចានិរន្តរ៍
បងស្រី តេរ៉េស អេង សានី ជាបព្វជិតា ជាតិកម្ពុជានៃក្រុមគ្រួសារដូនជីឧបការគុណ បានប្រកាសពាក្យសច្ចានិរន្តរ៍ នៅចំពោះមុខព្រះសហគមន៍ទាំងមូល ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ និងបងស្រីម៉ារីអង់ ដែលជាប្រធានក្រុមគ្រួសារឧការគុណនៅព័រស្យឺ នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០នេះ។ លោកអភិបាលអូលីវីយេមានប្រសាសន៍រំលឹកបងស្រី ឲ្យរក្សានូវពាក្យសន្យាទាំងបីឲ្យបានខ្ជាប់ខ្ជួន គឺរស់នៅលីវ មួយជីវិត ស្តាប់បង្គាប់ និងរស់នៅតាមរបៀបជាអ្នកដាក់ខ្លួន។ លោកអភិបាលបានបញ្ជាក់ប្រាប់ថា ព្រះជាម្ចាស់បានគាំទ្រ

Go For Western Economy With These Pioneering
but it is too much for my strength — I sink under the weight of the splendour of these visions! I am alone, and feel

ព្រះសហគមន៍ចែកអំណរសប្បាយជាមួយជនជាប់ឃុំនៅកំពត
ព្រះសហគមន៍កាតូលិកតំបន់កំពត នៃភូមិភាគភ្នំពេញ បានរៀបចំពិធីសំណេះសំណាល អបអរសាទរបុណ្យព្រះយេស៊ូប្រសូតជាលក្ខណៈសាសនា ជាមួយជនជាប់ឃុំចំនួន ៩៧៤ នាក់នៅពន្ធនាគារខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០២០ ក្រោមអធិបតីភាពរបស់លោកអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះគ្រូធម្មចរិយាមុនី ចាន់ សុវណ្ណ ព្រះមេគុណគណៈធម្មយុត្តិនិកាយខេត្តកំពត លោកប្រធានគណៈអ៊ីម៉ាំខេត្ត ព្រះសង្ឃ លោកបូជាចារ្យ លោកគ្រូគង្វាល និងបរិស័ទនៃសាសនាទាំងអស់យ៉ាងច្រើនកុះករ។ មានមតិស្វាគមន៍ក្នុងពិធីសំណេះសំណាលនេះ លោក តាវ៉ូឡា
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
