ព័ត៏មាន

ព័ត៌មាន

អដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី បានមកដល់ទឹកដីខេត្តកំពត

នៅថ្ងៃនេះអដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី បានមកដល់ព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី ខេត្តកំពតហើយ ដោយមានគ្រីស្តបរិស័ទមកទទួលយ៉ាងច្រើនកុះករ ហើយបានធ្វើពិធីដង្ហែចម្ងាយប្រមាន១គីឡូម៉ែត្រ ដើម្បីប្រារព្ធពិធីនៅក្នុងព្រះវិហារ។ ក្នុងដំណើរអដ្ឋិធាតុនេះ លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ ជាធភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានធ្វើដំណើររួមជាមួយតាំងពីថ្ងៃចាប់ផ្តើមរហូតដល់ពេលនេះ។  តាមកន្លែងនីមួយៗមានរៀបចំពិធីអភិបូជា និងអធិដ្ឋានដើម្បីអោយគ្រីស្តបរិស័ទបានយល់បន្ថែមអំពីជំនឿ។ ក្នុងនោះដែរក្នុងធម្មទេសនា នៅព្រះវិហារអូគូស្ទីន លោកអភិបាលបានអប់រំគ្រីស្តបរិស័ទអោយយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ពួកគេ ដោយបង្ហាញក្តីស្រឡាញ់រវាងប្តីនិងប្រពន្ធអោយកានលតែជិតស្និទ្ធ ដើម្បីអោយផលផ្លែនេះបានដល់កូនៗ ដែលធ្វើអោយគ្រួសារមានភាពកក់ក្តៅ និមានសុភមង្គល។ លោកអភិបាលអូលីវីយេ មានប្រសាសន៍ថា  លូវីស ដែលជាប្តីខិតខំអប់រំនិងយកចិត្តទុកដាក់ជាមួយកូនៗរបស់គាត់។

អដ្ឋិធាតុសន្តលីវីស និងសន្តីហ្សឺលី ម៉ាតាំងមកដល់ព្រះសហគមន៍ព្រៃកប្បាស

នៅរសៀលម្សិលមិញនេះ(២៦ សីហា ២០១៩) អដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី ម៉ាតាំងបានមកដល់ព្រះសហគមន៍កាតូលិកសន្តីតេរេសា ព្រៃកប្បាសស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ កុមារកាយឫទ្ធិនិងគ្រីស្តបរិស័ទប្រមាណ៦០នាក់បានឈរអមដំណើរអដ្ឋិធាតុនិងបានដង្ហែ មួយជុំបរិវេនព្រះវិហារមុននឹងចាប់ផ្តើមពិធីអភិបូជា ដោយមានលោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ លោកអភិបាលអូលីវីយេ មានប្រសាសន៍ក្នុងអង្គពិធីថា ព្រះជាម្ចាស់បានជ្រើសរើសពួកគេក្នុងជីវិតជាគ្រួសារ។ លោកអភិបាលអូលីវីយេ ” គ្រួសារនេះមើលទៅធម្មតាតែមិនធម្មតាដែរ”។ ពួកគាត់មិនធ្វើអ្វីអស្ចារ្យទេ ដោយគ្រាន់តែយកចិត្តទុកដាក់មើលថែរក្សាប្តីប្រពន្ធ យកចិត្តទុកដាក់ចិញ្ចឹមកូន អប់រំពួកគេ បញ្ជូនពួកគេទៅសាលារៀននិងយកចិត្តទុកដាក់រកស៊ីចិញ្ចឹមកូនៗប៉ុណ្ណោះ។ នេះជាជីវិតធម្មតាក្នុងការស្រឡាញ់ព្រះជាម្ចាស់។ លោកអភិបាលបានលើកទឹកចិត្តក្រុមគ្រួសារនៃគូស្រករទាំងអស់

សាសនានៅកម្ពុជារួមគ្នាផ្សព្វផ្សាយប្រឆាំងការជួញដូរមនុស្ស

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ (១៤ សីហា ២០១៩) គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ក្រសួង​ធម្មការ​និង​សាសនា និង​អង្គ​ការការីតាស​កម្ពុជា ដោយ​មាន​ការចូល​រួម​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំ​សាសនា​រួម​មាន ព្រះពុទ្ធ​សាសនា ឥស្លាម​សាសនា ព្រះសហគមន៍​កាតូលិក និង គ្រីស្ទបរិស័ទ​ដំណឹង​ល្អ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា បាន​រៀបចំ​រួម​គ្នា នូវ​វេទិកា​ជាតិ អន្តរ​សាសនា លើក​ទី​៣ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស និង​ទាស​ភាព​សម័យ​ទំនើប នៅ​មជ្ឈម​ណ្ឌល​និង​ពិពណ៌​កោះពេជ្រ  រាជធានីភ្នំពេញ។ កម្មវិធី​នេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតី របស់​សម្តេច​ក្រឡា​ហោម

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទាន់ហេតុការណ៍

សិស្សនៃវិទ្យាល័យបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ ថ្នាក់ទី១២ បានប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីកម្រិត៣ ជាប់១០០% ក្នុងនោះមាននិទ្ទេស B ចំនួន៤នាក់ និទ្ទេស C ចំនួន៦នាក់ និងនិទ្ទេស D ចំនួន ១១នាក់។ 13 August 2019. HOT NEWS 🔥! The technical Saint Francois High

ការប្រលងបច្ចេកទេសនៅសាលាសន្ត ហ្វ្រង់ស្វ័រ

ដំណើរការនៃការប្រឡងបញ្ចប់ឆ្នាំទី1 ទី2 និងប្រឡង សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត3 នាសម័យប្រឡង 01 ខែសីហា ឆ្នាំ 2019 នៅមណ្ឌលប្រឡង វិទ្យាល័យ បច្ចេកទេស ឯកជន សន្តហ្រ្វង់ស្វ័រក្រោមការត្រួតពិនិត្យតាមដានការងារប្រឡង ពីមន្រ្តីការិយាល័យមធ្យមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ។

ឆ្នាំ​ដំបូង​ក្នុ​ងជីវិត​ជាដូនជី​អ្នក​ស្រ​លាញ់​ឈើ​ឆ្កាង​ព្រះ​យេ​ស៊ូ​

ដូនជីវ័យក្មេង​នៃ​ក្រុម​អ្នក​ស្រលាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ ចំនួន​ពីររូបបាន​ថ្វាយ​ពាក្យ​សច្ចា​របស់​ខ្លួន​បន្ត​មួយ​ឆ្នាំទៀត ក្រោយ​ពីបាន​ថ្វាយ​ពាក្យ​សច្ចា​លើក​ទីមួយ កាល​ពីឆ្នាំ​២០១៨។​ បង​ស្រីតេរេសា ចាន់ រដ្ឋា នឹងបងស្រីក្លារ៉ា ពេន ហ៊ីល បាន​ថ្វាយ​ពាក្យ​សច្ចា​របស់ខ្លួន ក្នុង​ក្រុម​គ្រួសារ​អ្នក​ស្រលាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ ​ក្នុង​ភូមិភាគ​កំពង់​ចាម​ នៅ​ចំពោះ​មុខ​ព្រះសហគមន៍ និងបងស្រី​ប្រធាន​ក្រុម ដែល​មាន​លោក​អភិបាល​អន់​តូនី​សាមី ស៊ូសៃរាជ ជាអធិបតី។ ក្រោយ​ពីថ្វាយ​ពាក្យ​សច្ចា​លើក​ដំបូង បង​ស្រី​ទាំង​ពីរ ត្រូវ​បាន​បង​ស្រី​ប្រ​ធាន ចាត់​ឲ្យបំពេញ​កិច្ច​ក្នុង​ព្រះសហគមន៍​ផ្សេង​ពីគ្នា គឺ បង​ស្រីក្លារ៉ា ពេន

កិច្ចប្រជុំ អង្គការ ស្ថានប័នកាតូលិក ដែលបម្រើជនមានពិការភាព

អង្គការ ស្ថាប័ន នៃ​ព្រះសហគមន៍​កាតូលិក ចំនួន១៥ ដែល​កំពុង​បម្រើ​កា​រងារ​ជា​មួយ ជន​មា​ន​ពីការ​ភាព កាយ​សម្បទា និង​ខ្សោយ​សតិបញ្ញា បាន​ជួប​ជុំគ្នា ក្រោម​អធិ​បតី​ភាព​របស់​លោក អូលីវីយេ អភិបាល​ព្រះ​សហ​គមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ​ក្នុង​គោល​បំណង បង្កើត​បណ្តាញ​សេវា​កម្ម​ បង្កើន​ទំនាក់​ទំនង​ ចែក​រំលែក​បទពិ​សោធន៍​ការងារ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។  កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃ​ទី​១៤ ខែ​ មិថុនា​ឆ្នាំ​២០១៩​ នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល​ នា​សង្កាត់​ភ្នំពេញ​ថ្មី​។​ លោក​ ​អភិបាល​អូ​លីវីយេ​មាន​ប្រ​សាសន៍​ថា ថ្ងៃ​នេះ​​គ្រប់​ស្ថាប័ន​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក និង​ស្ថាប័ន​ដែល​ជា​ដៃគូ​ជាមួយ​ព្រះសហ​គមន៍​កាតូលិក​​ជួប​ជុំ​គ្នា

លោកអូលីវិយេ៖ យើងជាគ្រីស្ត​ត្រូវយកគំរូតាមព្រះនាងម៉ារី

នៅ​ថ្ងៃ​បុណ្យ​គោរព​ព្រះនាង​ម៉ារី​ជា​មាតា​នៃ​ព្រះសគមន៍កាតូលិក កាល​ពី​ថ្ងៃទី​១០​ខែ​មិថុនា ឆ្នាំ២០១៩ នៅ លោកអភិបាល​អូលីវីយេ​បាន ជំរុញ​ឲ្យ​គ្រីស្តបរិស័​ទាំងអស់ ដែល​ជួប​ជុំគ្នា​នៅ​ព្រះសហគមន៍​អរិយក្សត្រ ឲ្យ​យក​គំរូ​តាម​ព្រះ​នាង​ម៉ារី។ លោក​អភិបាល​បាន​លើក​ឡើង​នូវ​សកម្មភាព​សំខាន់ៗ​ក្នុង​ជីវិត​របស់​ព្រះនាងម៉ារី​យ៉ាងនេះ​ថា ព្រះនាង​ម៉ារីស្ម័គ្រ​ចិត្ត​ដោយ​អំណរ​សប្បាយ​ក្នុង​ការ​ទទួល​យក​ព្រះយេស៊ូនៅក្នុងផ្ទៃ។​ ព្រះនាង​ម៉ារី​​បាន​ប្រសូត​ព្រះយេស៊ូ​មក​លើ​ផែន​ដីយើង។ នេះជាអំណរ​សប្បាយ​របស់​ព្រះ​នាង​ម៉ារី​ពិត​មែន។ លោកថា ព្រះនាងម៉ារីជា​សាវ័ក​ដំបូងបង្អស់​ដែល​នៅជិត​ព្រះយេស៊ូ ក្នុង​ដំណាក់កាល​ដ៏សំខាន់​បំផុត គឺពេល​​ព្រះអង្គ​រងទុក្ខ​លំបាក។ ជាសាវ័ក​ដែលមានចិត្តស្មោះត្រង់ ចិត្ត​ស្រឡាញ់ ចិត្តលះបង់ និងចិត្តបម្រើ និង​ជា​សាវ័ក​ដែល​យល់​ចិត្ត​ព្រះយេស៊ូ​ជាងគេ។ ព្រះ​​នាង​​ចូល​​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់​ជាងគេ ។ លោកអភិបាលបន្តថា៖ ព្រះនាងម៉ារី​ជាគំរូ​យ៉ាង​ពិសេស​របស់​យើង​ទាំងអស់​គ្នា

ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩ រកឃើញម្ចាស់ជ័យលាភីហើយ

ការផលិត ផលិតផល​កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ នៃ និស្សិត​មក​ពីវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(តិចណូ) បាន​ទទួលជ័យលាភីលេខ​មួយ ក្នុង​កម្មវិធី «ពានរង្វាន់ ត្នោតមាស​២០១៩ » នៃ​មូលនិធិគីណាល់ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ ។ កញ្ញា នៅ ចន្ទវិសា ជា​និស្សិត​មក​ពី​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) និងជា​តំណាង​ក្រុម​ដែល​បាន​ទទួលជ័យលាភីលេខ​មួយ បាន​ប្រាប់​ថា ការ​ជ្រើសរើស ប្រធានបទ ការផលិត ផលិតផល

លោកអភិបាលអូលីវីយេ សូមឲ្យគ្រីស្តបរិស័ទចូលរួមកសាងព្រះសហគមន៍និងសង្គម

«តើ​យើង​ចង់​សាង​សង់​ព្រះសហគមន៍​និង​សង្គម​ដោយ​របៀប​ណា? តើ​ខ្ញុំ​ផ្ទាល់​ចង់​កសាង​សង្គម​ដូច​ម្ដេច​ ដើម្បី​ឲ្យ​ខ្ញុំ​និង​ព្រះសហគមន៍ ព្រម​ទាំង​សង្គម​អាច​ទៅ​មុខ​តាម​គម្រោង​ការ​របស់​ព្រះជាម្ចាស់?» នេះ​ជា​សំណួរ​រិះ​គិត​របស់​លោក​អភិបាល អូលីវីយេ ជ្មីត​អីស្ល៊ែរ​ក្នុង​ធម្មទេសនា​ទៅ​កាន់​គ្រីស្ត​បរិស័ទ និង​បេក្ខជន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស ចំនួន​៣០​នាក់ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ព្រះសហគមន៍ពោធិធំ។ លោក​អភិបាល​បាន​បញ្ជាក់​នូវ​​ចំណុច​នីមួយៗ​ដោយ​លើក​ទឹក​​ចិត្ត​បង​ប្អូន​ថា៖«ព្រះសហគមន៍​ដែល​យើង​ចង់​បង្កើត​គឺ​ពោរ​ពេញ​ដោយ​អំណរ​សប្បាយ សេចក្ដី​សុខ​សាន្ត និង​ភាតរភាព​ដែល​ជា​បុត្រា​បុត្រី​នៅ​ក្នុង​មហា​គ្រួសារតែ​មួយ ស្រប​តាម​ធម្មវិន័យ​តែ​មួយ​របស់​ព្រះយេស៊ូ គឺ “សូម​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ”»។ ចំពោះ​ការ​កសាង​ក្នុង​សង្គម លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​តែ​រក​ផ្លូវ​មួយ​ដើម្បី​ឲ្យ​យើង​ចូល​ទៅ​ក្នុង​សង្គម​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ទាំងអស់ ដើម្បី​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់

គណៈកម្មការ​ពលករ​ភូមិភាគ​ភ្នំពេញ​ជួយ​ឲ្យ​កម្មករ​កម្មការិនី​ចេះ​រួម​សាមគ្គី​គ្នា

គណៈកម្មការ​ពលករ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​រៀប​ចំ​កម្មវិធី​បោះ​ជំរំ សម្រាប់​យុវកម្មករ ក្រោម​ប្រធាន​បទ «សាមគ្គីភាព និង​ភាពរុងរឿង» រយៈ​ពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី ១៣-១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​លើ​ទឹក​ដី​អង្គរ​ខេត្ត​សៀមរាប ដែល​មាន​យុវកម្មករ កម្មការិនី ចំនួន​២៤​នាក់ មក​ពី​រោងចក្រ​មួយ​ចំនួន​នៅ​តំបន់ ទួល​ពង្រ ក្នុង​សង្កាត់​ចោមចៅ រោង​ចក្រ​ដំបូល​ខៀវ និង​កាណាឌីយ៉ា។ តាម​កញ្ញា ម៉ៅ ស្រីកែវ សមាជិក​គណៈកម្មការ​ពលករ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​រៀប​រាប់​ថា គោល​ដៅ​សំខាន់​ក្នុង​កម្មវិធី​បោះជំរំ​នេះ

បេក្ខជន ១៦ នាក់ទទួលអគ្គសញ្ញា​លាប​ថ្ងាស​នៅព្រះវិហារ សន្តសិលា និងសន្តប៉ូល

ក្រោយ​ពី​បាន​ទទួល​អគ្គសញ្ញាជ្រមុជទឹក ទទួល​ជីវិត​ថ្មី​រួម​ជា​មួយ​ព្រះយេស៊ូ​ក្នុង​ពេល​បុណ្យ​ចម្លង​កន្លង​ទៅ បេក្ខជនចំនួន ១៥ រូប អគ្គសញ្ញាលាបថ្ងាស​បន្តទៀត នៅព្រះវិហារ​សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ក្រោម​អធិបតីភាព​លោកអភិបាលអូលីវីយេ និង​មាន​គ្រីស្តបរិស័ទ​ចូល​រួម​យ៉ាង​ច្រើន​កុះករ នា​ព្រឹក​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩។ នៅ​ក្នុង​ធម្មទេសនា លោកអភិបាលអូលីវីយេ បាន​ដាស់​តឿន​បេក្ខជន​ទទួល​អគ្គសញ្ញាលាបថ្ងាស​ឲ្យ ថែ​រក្សាមិត្តភាព​ជា​មួយ​ព្រះយេស៊ូ។ ថែ​រក្សា​អំណរ​សប្បាយ និង​យក​ចិត្តទុកដាក់​ធ្វើ​ជាសាក្សី នៃ​សេចក្តីស្រឡាញ់ និង​អំណរសប្បាយ។ លោក​បញ្ជាក់​យ៉ាងនេះ​ថា «

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email