ព័ត៌មាន

គណៈកម្មការសង្គហៈព្រះវិហារសន្តប៉ូលនៃព្រះសហគមន៍កោះស្លា មណ្ឌលសកម្មភាពកំពត ចែកគ្រឿងបរិភោគ
ក្នុងខែឧសភា ២០២១នេះ គ្រីស្តបរិស័ទនៅព្រះសហគមន៍ សន្តប៉ូលកោះស្លានៃមណ្ឌលសកម្មភាពកំពត រួមមានតំណាងក្រុមសង្គហៈ តំណាងក្រុមយុវជន និងតំណាងក្រុមកាយឫទ្ធិ ដែលដឹកនាំដោយលោកបូជាចារ្យ យ៊ាំង លូកា បាននាំយក ស្បៀងអាហារមួយចំនួនទៅចែករំលែកដល់បងប្អូនចំនួន៩គ្រួសារ ដែលកំពុងតែស្រែកដង្ហោយហៅឱ្យពួកយើងជួយក្នុងគ្រាដ៏លំបាកនេះ ចំនួន ៣ គ្រួសារ ដែលរស់នៅក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពតដើម្បីឱ្យពួកគាត់មានចិត្តសង្ឃឹម អាចតស៊ូ អត់ធ្មត់នឹងដំណើរជីវិតរបស់ពួកគាត់នាសម័យកូវីដ១៩នេះ។ លោកបូជាចារ្យទទួលបន្ទុកមណ្ឌលសកម្មភាព កំពត យ៉ាំង

លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ បានជូនម៉ាសដល់សាលារាជធានីភ្នំពេញ
នៅព្រឹកថ្ងៃនេះដែរលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រគល់ម៉ាសបន្ថែមចំនួន៧៥០០០ម៉ាស់ ជូនដល់សាលារាជធានីភ្នំពេញ ទទួលដោយ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ នៅក្នុងបរិវេន អាគាររដ្ឋបាលរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេ មានប្រសាសន៍ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង កូវីដ១៩ ក្នុងរយៈកាល១០ថ្ងៃកន្លងទៅ ព្រះសហគមន៍កាតូលិក បានចែកជូនម៉ាសដល់សង្កាត់ចំនួន៥០នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងមួយសង្កាត់ចំនួន ១ម៉ឺនម៉ាស សរុបចំនួន៥០ម៉ឺនម៉ាស។

អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ នាំយកម៉ាស់ ប្រមាណ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ
ភ្នំពេញ ៖ លោក អូលីវីយ៉េ ជ្មិតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ បាននាំយកម៉ាស់ ចំនួនប្រមាណ ១៧ម៉ឺនម៉ាស់ ថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ គឺ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា គង់នៅវត្តឧណ្ណាលោម ចំនួន១២ម៉ឺនម៉ាស់ និង សម្តេចព្រះអភិសិរីសុគន្ធ មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ

ព្រះសហគមន៍កំពតជូនសម្ភារមួយចំនួនដល់គ្រួសារក្រីក្រ
គ្រួសារក្រីក្រ៣១គ្រួសារដែលកំពុងមានជីវភាពខ្វះខាតនិងរងទុក្ខលំបាក ក្នុងភូមិតារាជ ភូមិអូរ និងភូមិត្រពាំងស្គុន ទទួលសម្ភារមួយចំនួនពីព្រះសហគមន៍ជុំគីរី នៃមណ្ឌលសកម្មភាពកំពត ដែលរៀបចំដោយគណៈកម្មការសង្គហៈ និងដឹកនាំដោយលោកបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាព តាវ៉ូឡា យ៉ាំងលូកា។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ៨ ឧសភា ២០២១ ក្នុងភូមិអូរ ស្រុកជុំគីរី ខេត្រកំពត ដែលនេះជាសកម្មភាពប្រចាំឆ្នាំរបស់ព្រះសហគមន៍។ លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា បានមានប្រសាសន៍ថា តាមពិតទៅព្រះសហគមន៍ ត្រូវចែកជូនពួកគាត់មុនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកម្ល៉េះ។ លោកបន្តថា

៣៥០គ្រួសារនៅជ្រោយអំពិលទទួលគ្រឿងបរិភោគ
ប្រជាជនក្រីក្រ៣៥០គ្រួសារនៅភូមិជ្រោយអំពិល ទទួលគ្រឿងបរិភោគពីអាជីវករមួយក្រុម ដឹកនាំដោយលោក ហ្វាម យ៉ាំងយ៉ុង ដោយសហការជាមួយព្រះសហគមន៍ចំប៉ា ដើម្បីសម្រួលដល់ជីវភាពរស់នៅមួយរយៈខ្លីក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ កិច្ចការមនុស្សធម៌នេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១២ ឧសភា ២០២១ នៅព្រះវិហារសន្តហ្វ្រង់ស្វ័រសាវីយ៉េ (ចំប៉ា) ក្នុងភូមិជ្រោយអំពិល ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ តាមប្រសាសន៍របស់លោកបូជាចារ្យ វីរៈជ័យ ស្រ៊ីប្រាម៉ុង ទទួលខុសត្រូវព្រះសហគមន៍ចំប៉ា នៃមណ្ឌលសកម្មភាពទន្លេមេគង្គ និងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីចែកអំណោយនេះមានប្រសាសន៍ថា ព្រះសហគមន៍ចំប៉ាមានអំណរសប្បាយដោយ មានសប្បុរសជនមួយក្រុមដែលជាអ្នកធ្វើជំនួញនៅក្រុងភ្នំពេញមកចែកអំណោយដល់ប្រជាជនអ្នកក្រីក្រ

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ផ្តល់ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ជូនដល់ក្រសួងធម្មការនិងសាសនា
ក្នុងអំឡុងពេលរីករាលដាលនៃកូវីដ១៩ក្នុងរាជធានី និងខេត្ត ព្រះសហគមន៍កាតូលិកភូមិភាគ ភ្នំពេញបានជូនម៉ាស់ដល់ក្រសួងធម្មការនិងសាសនាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងការឆ្លងរាលដាលនៃជំងឺនេះ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកបូជាចារ្យ សិលា សួន ហង្សលី ជាតំណាងពេញសិទ្ធិលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។ លោកបូជាចារ្យសួនហង្សលី បានអានលិខិតរបស់លោកអភិបាលអូលីវីយ៉េ ជូនលោករដ្ឋមន្ត្រី ដោយរៀបរាប់អំពីចំនួនម៉ាស់ដែលបានផ្តល់ជូន

ព្រះសហគមន៍កាតូលិក ចែកអាហារជូន បងប្អូនអ្នកនេសាទ ខ្មែរឥស្លាម និង ជនជាតិខ្មែរ
នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ នេះព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយអង្គការការីតាសកម្ពុជា សហការណ៍ ជាមួយ អាជ្វាធរមូលដ្ឋានបាននាំយក ចំនួន ៧៥០កញ្ចប់ទៅចែកជូនបងប្អូន អ្ននេសាទ ជាជនជាតិ ខ្មែរ និង ខ្មែរឥស្លាម ស្ថិតនៅកោះ តាមដងទន្លេ មេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមលោកគីម រតនា ប្រធានអង្គការការីតាសកម្ពុជាបានឲ្យដឹងថា អាហារ

កម្មករ-កម្មការីនីនៅតំបន់ពណ៌ក្រហមអរគុណព្រះហគមន៍កាតូលិក
កម្មករ-កម្មការីនី នៅតំបន់ហានិភ័យខ្ពស់បានសម្តែងចិត្តរីករាយ និងអរគុណដល់ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ព្រមទទាំងអង្គការការីតាសកម្ពុជា ដែលបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទាន់ពេលវេសា ក្នុងពេលដែលពួករស់នៅក្នុងតំបន់បិទខ្ទប់ ឬជាតំបន់ដែលអាជ្ញាធរបានកំណត់ថាជាតំបន់ពណ៌ក្រហម ដែលមានហានិភ័យខ្ពស់ ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ អ្នកនាង រិន ភា អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រ ញូវ៉ាយដ៏ សព្វថ្ងៃស្នាក់នៅភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

អភិបាលភូមិភាគភ្នំពេញ តែងតែគិតគូរនិងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្វះខាតក្នុងវិធានការបិទខ្ទប់
អភិបាលភូមិភាគភ្នំពេញ លោកអូលីវីយ៉េ បានរៀបចំបន្លែ ស៊ុត អង្ករ និងសាច់ សម្រាប់ផ្ញើជូននិងចែកទៅដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងតែមានការពិបាកនិងជួបនូវការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ អំឡុងពេលនៃការបិទខ្ទប់ដើម្បីបង្ការនូវការរីករាលដាលនៃវីរុសកូវីដ១៩។ លោកអភិបាលទទួលបានពីកសិដ្ឋានភ្នំវល្លិ៍ ដូចជាជ្រូកចំនួន៥ក្បាល បន្លែធម្មជាតិចម្រុះចំនួន១២០គីឡូក្រាម និងអំពៅទទួលបានពីកសិដ្ឋានសន្តហ្វ្រង់ស្វ័រចំណេះទូទៅ ពងមាន់ចំនួន៨០០គ្រាប់ដែលទទួលបានពីកសិដ្ឋានសន្តហ្វ្រង់ស្វ័របច្ចេកទេស ពីព្រះសហគមន៍ព្រៃកប្បាស រួមនឹងការផ្តល់ជូនពរព្រះសហគមន៍តាកែវដែលមានបន្លែ ពងទាជាច្រើនរយគ្រាប់ផងដែរ។ លោកអូលីវីយ៉េ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណដល់កសិដ្ឋានរបស់យើងទាំងអស់ដែលបន្តធ្វើការ បន្តដាំ និងចិញ្ចឹមសត្វដើម្បីជួយដល់បងប្អូនយើងដែលកំពុងជួបនូវទុក្ខលំបាក។ យើងសូមចែកដល់ពួកគាត់ដោយអំណរសប្បាយ ដែលជាសញ្ញានៃព្រះសហគមន៍របស់យើង បង្ហាញពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នៅក្នុងគ្រួសារតែមួយ»។លោកអភិបាលក៏បានទិញស្រូវស្តុកទុក

លោកអូលីវីយ៉េ ៖ «ច្បាប់ដែលយើងមាននៅក្នុងប្រទេសនីមួយៗ មិនមែនដើម្បីធ្វើបាបប្រជារាស្រ្តទេ ច្បាប់នីមួយៗដើម្បីឱ្យប្រជារាស្ត្ររស់នៅក្នុងសេចក្តីសុខ»
រហូតដល់សព្វថ្ងៃ រដ្ឋាភិបាលត្រូវការប្រើអំណាចយ៉ាងខ្លាំង ដើម្បីឱ្យប្រជាជនយល់ ដើម្បីឱ្យប្រជាជនយកចិត្តទុកដាក់ ហើយការទទួលបានជោគជ័យលើវីរុសកូវីដ១៩នេះមិនមែនអាស្រ័យលើក្រសួងសុខាភិបាល ឬរដ្ឋាភិបាល ឬអាជ្ញាធរ ប៉ុន្តែគឺលើបុគ្គលម្នាក់ៗដែលត្រូវតែយកចិត្តទុកដាក់។ នេះជាការថ្លែងឡើងរបស់ លោកអភិបាល អូលីវីយ៉េ ជីតហរស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ លោកបានលើកឡើងដូចនេះក្នុងអភិបូជាសប្តាហ៍ទីបីនៃរដូវបុណ្យចម្លង ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ «គ្រីស្តបរិស័ទម្នាក់ជាសង្គហៈមួយរូប»។លោកអភិបាល អូលីវីយ៉េថ្លែងថា ដូចយើងបានស្តាប់អត្ថបទទីពីរ តាមរយៈសន្តយ៉ូហានព្រះយេស៊ូបានរំលឹកអំពីធម្មវិន័យ ធម្មវិន័យ របស់ព្រះអង្គគឺឱ្យយើងធ្វើដូចម្តេចដើម្បីរស់នៅក្នុងធម្មវិន័យនេះ។ លោកថា៖ «មានន័យថា យើងស្រឡាញ់គ្នាទៅវិញទៅមកដូចព្រះយេស៊ូបានស្រឡាញ់យើង។ ប្រសិនបើមានអ្នកណាពោលថាខ្ញុំស្គាល់ព្រះអង្គហើយ តែមិនកាន់តាមធម្មវិន័យរបស់ព្រះអង្គ អ្នកនោះនិយាយកុហក ហើយសេចក្តីពិតមិនស្ថិតនៅក្នុងខ្លួនគេទេ»។ លោកថា ព្រះយេស៊ូមិនប្រើអំណាចដើម្បីឱ្យយើងដើរតាមធម្មវិន័យរបស់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូដូចជាមានរបៀបមួយដែរ ដើម្បីឱ្យយើងភ្ញាក់ស្មារតី។ ប្រសិនបើយើងមិនដើរតាមធម្មវិន័យរបស់ព្រះយេស៊ូ យើងត្រូវតែស្ថិតនៅក្នុងទុក្ខលំបាកនិងវេទនា។ ផ្ទុយទៅវិញប្រសិនបើយើង ដើរតាមធម្មវិន័យរបស់ព្រះយេស៊ូ យើងស្ថិតក្នុងសេចក្តីសុខ និងសេចក្តីសង្ឃឹម ដោយដឹងថាព្រះជាម្ចាស់ និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ភ្ជាប់នឹងយើង។លោកអភិបាល អូលីវីយ៉េ បានធ្វើការប្រៀបធៀបនឹងបញ្ហាដែលកើតឡើងសព្វថ្ងៃក្នុងប្រទេសកម្ពុជាដែរ ដោយតាមពិតវិន័យ ច្បាប់ មិនត្រូវតែអនុវត្តន៍ដោយសារគេគំរាម ឬដោយសារគេបង្ខំ ប៉ុន្តែវាជាធម្មជាតិរបស់ពលរដ្ឋម្នាក់ៗ។ លោកបានមានប្រសាសន៍ថា ៖ «ច្បាប់ដែលយើង មាននៅក្នុងប្រទេសនីមួយៗ មិនមែនដើម្បីធ្វើបាបប្រជារាស្រ្ត ច្បាប់នីមួយៗគឺដើម្បីឱ្យប្រជារាស្ត្ររស់នៅក្នុងសេចក្តីសុខ រស់នៅក្នុងសុខដុមរមនា លុះត្រាតែប្រជាជនម្នាក់ៗយកចិត្តទុកដាក់ គោរពច្បាប់ហ្នឹង»។ នៅក្នុងរដូវកូវីដ-១៩នេះ រដ្ឋាភិបាលបានបង្កើតច្បាប់ថ្មីៗ ប៉ុន្តែច្បាប់ថ្មីៗទាំង នេះមិនមែនដើម្បីដាក់ពិន័យទេ ប៉ុន្តែពិន័យប្រសិនបើយើងមិនបានអនុវត្តន៍មែន។ប្រសិនបើបុគ្គលម្នាក់មានការទទួលខុសត្រូវខ្ពស់ នៅក្នុងការអនុវត្តវិន័យនិងច្បាប់ដែលយើងមានសព្វថ្ងៃ យើងដឹងថាប្រហែលយើងអាចទៅមុខបាន។ បើម្នាក់ៗមិនគោរពច្បាប់ឬវិន័យនេះទេ វានឹងជះឥទ្ធិពលដល់ប្រទេសយើងទាំងមូល មិនមែនតែសម្រាប់ទីក្រុងភ្នំពេញប៉ុណ្ណោះទេ។ លោកអភិបាលរូបនេះបានបន្ថែមថា បុគ្គលគ្រប់រូបត្រូវគិតពិចារណាអំពីរបៀបដែលយើងត្រូវតែធ្វើរហូតដល់សព្វថ្ងៃដើម្បីឱ្យយើងស្តាល់ច្បាប់ថ្មីៗ ដែលទើបតែបង្កើតឡើង និងត្រូវតែចាប់អ្នកដែលល្មើស។ ដូចយើងបានឃើញនៅទីក្រុងភ្នំពេញ យើងមានទាហាន ប៉ូលីស ច្រើនណាស់ ដើម្បីចាប់ប្រជាជនដែលមិនបានអនុវត្តន៍និងគោរពតាម ច្បាប់ថ្មីៗនោះ។

ព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់ ផ្តល់គ្រឿងឧបភោគបរិភោគដល់សាលាសង្កាត់បឹងទំពុនទី២
តំណាងគ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុនបានផ្ដល់នូវគ្រឿងឧបភោគបរិភោគដល់សាលាសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសា ដែលជាការចូលរួមចំណែកជួយដល់អ្នកក្រីក្រដែលកំពុងតែខ្វះខាត និងក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡឺស័ក។ ការនាំយកគ្រឿងឧបភោគបរិភោគនេះ ដឹកនាំដោយលោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ ដែលជាអ្នកទទួលបន្ទុកមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង តបតាមការស្នើសុំរបស់អាជ្ញាធរមូលដ្ឋាន ក្នុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ១៩។ អ្នកស្រី ឃុន បុប្ផា ចៅសង្កាត់រងបឹងទំពុនទី២ បានថ្លែងអំណរគុណជូនចំពោះ ព្រះសហគមន៍កាតូលិកព្រះកុមារយេស៊ូបឹងទំពន់ និងក្រុមការងារ ដែលបានឆ្លើយតបតាមការស្នើសុំរបស់សាលាសង្កាត់។

លោកបូជាចារ្យ ខ័នរុយ ឃេវិន ៖ «កូវីដ១៩ ធ្វើឱ្យមនុស្សមានសម្ពាធផ្លូវចិត្ត»
លោកបូជាចារ្យ ខ័នរុយ ឃេវិន អ្នកទទួលខុសត្រូវអង្គការម៉ារីណុល និងជាប្រធានកម្មវិធីម៉ារីណុលដើម្បីសុខភាពផ្លូវចិត្ត បានលើកឡើងថា សុខភាពផ្លូវចិត្តនៅក្នុងបរិបទកូវីដ១៩នេះ គឺជាកត្តាសំខាន់ដែលកើតមានលើបុគ្គលផ្ទាល់ខ្លួន ក៏ដូចជាសង្គមផងដែរ។ លោកបូជាចារ្យ ឃេវិន បានថ្លែងឡើងដូចនេះកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ជាមួយនឹងក្រុមការងារការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក។ លោកបានបញ្ជាក់ថា ៖ «ក្នុងអំឡុងនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩នេះ អ្វីដែលខ្ញុំបានមើលឃើញ និងមានក្ដីបារម្ភនៅក្នុងសហគមន៍គឺ បញ្ហាសុខភាពផ្លូវចិត្ត ព្រោះកង្វះនូវសេចក្ដីត្រូវការមូលដ្ឋាន (ម្ហូបអាហារ) និងសម្ភារអនាម័យ ជាបញ្ហាចាំបាច់នៅក្នុងសម័យកូវីដ១៩នេះ»។
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
