ព័ត៏មាន

ព័ត៌មាន

ពិធីរំលឹកមរណបុគ្គលនៅតាំងគោក

កាលពី​ថ្ងៃ​ម្សិល​មិញនេះ ព្រះសហគមន៍​កាតូលិក​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​រំលឹក​វិញ្ញាណក្ខន្ធជន​រង​គ្រោះ​ និងការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល​ពត​ នៅ​ព្រះសហគមន៍​តាំង​គោក​ ក្នុង​ខេត្ត​កំពង់ធំ ដោយ​មាន​លោក​អភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ, លោកអភិបាល​អន់តូនីសាមី ស៊ូសៃរាជ្យ, លោក​អភិបាល​អេនរីគេ ហ្វីការេដូ រួម​នឹង​បូជាចារ្យ​ អ្នកបួស និង​គ្រីស្ត​បរិស័ទជាង​២០០០នាក់​ចូលរួម។ នៅក្នុង​ធម្មទេសនា លោកអភិបាល​អូលីវីយេ មាន​ប្រសាសន៍​ថា យើង​ត្រូវ​រួម​ជាមួយ​គ្នា​ ដើម្បីទទួល​ខុស​ត្រូវនៅ​លើ​ព្រះសហគមន៍​កម្ពុជា​ ដែល​យើង​ទទួល​ជាមរតក ដើម្បីរៀបចំ​អនាគត​នៃព្រះសហគមន៍។ លោកអភិបាល​បញ្ជាក់​ទៀត​ថា ការ​ទទួល​ខុស​ត្រូវ​នោះ​ត្រូវ​​​បម្រើដូច​ព្រះយេស៊ូនៅ​ក្នុង​ព្រះសហគមន៍​ដែល​ជាផ្ទះផ្ទាល់​របស់​យើងនៅ​ក្នុង​មហា​គ្រួសារ​ ដោយ​ឲ្យ​អ្នកដទៃ​រក​ឃើញ​សេចក្តីសុខទទួល​ស្វាគមន៍ ដោយ​ញញឹម​

ការផ្លាស់ប្តូរទីកន្លែងលោកបូជាចារ្យព្រះសហគមន៍ភូមិភាគភ្នំពេញ

លោកអភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយេ បានចេញលិខិត​ផ្លាស់ប្តូរ លោកបូជាចារ្យជំនួយ តាមមណ្ឌលសកម្មភាពព្រះសហគមន៍ នៃភូមិភាគភ្នំពេញ។ តាមលិខិតចុះថ្ងៃទី១០ ខែ ឧសភា បានបញ្ជាក់ថា​​ លោកបូជាចារ្យដែលត្រូវផ្លាស់ប្តូរទីកន្លែង និងចាត់តាំងថ្មីមានដូចជា៖ សម្រាប់ព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង ដែលលោក រឿងឆ័ត្រ សិរី បូជាចារ្យទទួលខុសត្រូវ។ លោក ដាវីឌ ជ័រណាស់  ជាបូជាចារ្យជំនួយ និងលោក ចន ពេង

ព្រះសហគមន៍កម្ពុជាត្រូវការអ្នកបួសបន្ថែម

ក្នុង​ទិវា​នៃ​ការ​ត្រាស់​ហៅ​ដែលមាន​យុវជន​ចូលរួម​ជាង​២០០នាក់​មក​ពី​ភូមិភាគ​ទាំង​បី​ក្នុង​ព្រះសហគមន៍​កាតូលិក​ទូទាំង​ប្រទេស កាលពីថ្ងៃ​១១ និង១២ ឧសភា ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល លោក​អភិបាល​អូលីវីយេ ជ្មីតអីស៊្លែរ​ មាន​ប្រសាសន៍​ថា ព្រះសហមន៍​កម្ពុជា​​ត្រូវការ​បន្ថែម​នូវ​អ្នក​បួស​ជាតិ​ខ្មែរ​ដើម្បី​បំពេញ​បេសកកម្ម​​​ប្រកាស​ដំណឹង​ល្អ​បន្ថែម​ទៀត។ ក្នុងទិវា​នេះ ព្រះសហគមន៍​បាន​រៀបចំ​ក្រោម​ប្រធានបទ “ព្រះយេស៊ូ​មាន​ព្រះជន្ម​គង់​នៅ​ជាមួយយើង”​ដើម្បី​រិះគិត​អំពី​ជីវិត​នៃ​ការ​ត្រាស់​ហៅ​ជា​បព្វជិត​បព្វជិតា។ នៅ​ក្នុង​ធម្មទេសនា​នៃ​អភិបូជា​នេះ លោក​អភិបាលអូលីវីយេ បាន​ណែនាំ​ដល់​អស់​បព្វជិត បព្វជិតា​ទាំង​អស់​ត្រូវ​ភ្ញាក់​ស្មារតី និង​ផ្ដល់​អាទិភាព​នៃ​ទិវា​ការ​ត្រាស់​ហៅ​នេះ ក្នុង​ការ​អធិដ្ឋាន​រួម​ជា​មួយ​យុវជន យុវនារី​ទាំងអស់។ លោកក៏​បាន​រំលឹក​ដល់​​ឪពុកម្ដាយ សូមឲ្យ​អធិដ្ឋាន​សម្រាប់​កូនៗ ដើម្បី​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ ដោយ​ដឹង​ថា​ជីវិត​ដែល​យើង​ចង់​បាន​គឺ​ជីវិត​អស់​កល្បជា​និច្ច។

សូមបងស្រីសម្រាកក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត

បងស្រី ហ្សីលប៊ែរ ម៉ាស៊ុង GILBERTE MASSON ក្នុងក្រុមបងស្រីព្រះមាលា នៅប៉ុងឌឺបូវ័រសាំង Rosaire de Pont de Beauvoisin បានទទួលមរណភាពហើយ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ ២០១៩ នៅ សំប៊ែរី ប្រទេសបារាំង។បងស្រីហ្ស៊ីលប៊ែរប្រសូត នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ

មណ្ឌលសុខសាន្តផ្តល់ក្តីសង្ឃឹមដល់កុមារ​មានពិការភាពនិងស្ត្រីជាម្តាយ

«តាំងពីបានមកដល់ទទួលសេវាកម្មនៅក្នុងមណ្ឌលភូមិសុខសាន្តកូនខ្ញុំបានប្រសើរជាងមុន​ច្រើន។ កាលពីមុនភ្នែកគេមើលមិនសូវឃើញទេ តែពេលនេះកូនខ្ញុំអាចមើលឃើញ​ប្រសើរ​ជាងមុន»។ នេះជា​សំដីរៀបរាប់របស់ អ្នកស្រីម៉េនយុំ ជាម្តាយម្នាក់​ដែលបានយកកូន​មក​ទទួល​សេវានៅមណ្ឌល​សុខសាន្តរៀងរាល់ថ្ងៃ។ មណ្ឌល​សុខ​សាន្ត​ជា​កន្លែង​មួយ​​ទទួល​​កុមារ​ពិការ​សតិ​បញ្ញា។ ម្តាយរូបនេះបន្តថា​ អ្នកស្រីបានយក​កូនមកមណ្ឌលសុខសាន្តតាំងពីខែសីហា ២០១៨ គឺជាង​មួយ​ឆ្នាំហើយ​។ «ពេលនេះកូនខ្ញុំបានប្រសើរ​ជាងពេល​មិនទាន់យកមកមណ្ឌល ដើម្បីធ្វើ​ចលនាសរសៃ។ ពេលនេះគាត់ប្រសើរជាងមុន​ អាចលើកដៃអីបាន។​ យើងហៅ ​គាត់ដឹង ពេលមុន​ភ្នែកគាត់មិនសូវឃើញទេ តែឥឡូវមើលឃើញច្រើនហើយ»។ អ្នកស្រីយុំ​បានបញ្ជាក់។ នៅជាប់គ្រែអ្នកស្រីម៉េនយុំក្នុងបន្ទប់លំហាត់ចលនាសរសៃ​ ស្រ្តីជាម្តាយម្នាក់ទៀតដែល​​មានកូនប្រុស​មានពិការភាពដែរ កំពុងទទួលសេវាពីមណ្ឌលសុខសាន្តគឺអ្នកស្រី​ធារីបានឲ្យដឹងថារហូតពេល​នេះកូនបញ្ញា ​អាចអង្គុយខ្លួនឯងបានច្រើនជាងមុន​ មានលំនឹងជាងមុន

ព្រះសហគមន៍​កាតូលិក នៅកម្ពុជា ​ខ្វះ​អ្នក​បួស​

នៅ​ក្នុង​​ពិធី​អធិដ្ឋាន​សម្រាប់​ការ​ត្រាស់ហៅ​លើក​ទី​៨៣ នៅ​ព្រះវិហារ​សន្ត​ហ្វ្រង់ស្វ័រ​សាវីយ៉េ​(ចំប៉ា) នៃ​មណ្ឌល​សកកម្មភាព​មេគង្គ លោក​អភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ ស្នើ​សុំ​ឲ្យ​មាន​ការ​អធិដ្ឋាន​បន្ថែម​ទៀត សម្រាប់​ជីវិត​ជាអ្នក​បួស​ដើម្បីបម្រើ​ដល់​​ព្រះសហគមន៍។ លោក​មាន​ប្រសាសន៍​ថា «យើង​ត្រូវ​ការ​បព្វជិត បព្វជិតា ដើម្បី​បម្រើ​បងប្អូន​ទាំងអស់​ឲ្យ​ចូល​ទៅ​ក្នុង​ជីវិត​ថ្មី​នេះ»។ នៅ​ក្នុង​ធម្មទេសនា​នេះ​ដែរ លោក​អភិបាល​អូលីវីយេ បាន​បញ្ជាក់​ថា សព្វ​ថ្ងៃ​ព្រះសហគមន៍​នៅ​ខ្វះ​បូជាចារ្យ និង​បងស្រី។ ដូច្នេះ​ហើយ លោក​អភិបាល​បាន​អំពាវ​នាវ​ដល់​យុវជន យុវនារី​ឲ្យ​ស្ម័គ្រ​ចិត្ត​ដើម្បី​បម្រើ​ព្រះសហគមន៍​ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់។ លោក​អភិបាល​បាន​ឲ្យ​ដឹង​ថា មុខ​ងារ​ជា​បូជាចារ្យ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​​ព្រះសហគមន៍​ ដោយសារ​ «តាម​រយៈ​អគ្គ​សញ្ញា​នានា​បាន​ធ្វើ​ឲ្យ​គ្រីស្តបរិស័ទ​ចូល​ទៅ​ក្នុង​ជីវិត​ថ្មី​ដែល​បាន​ទទួល​ការ​សង្គ្រោះ»។ លោក​អភិបាល​ក៏​បាន​ជំរុញ​ដល់​គ្រីស្ត​បរិស័ទ​ទាំងអស់​ឲ្យ​ចេះ​លើក​ទឹក​ចិត្ត​កូន​ចៅ ដើម្បី​ក្លាយ​ទៅ​ជា​បព្វជិត

១០ចំណុចសំខាន់ លោកអភិបាលព្រះសហគមន៍ រំលឹកដល់បូជាចារ្យនៅ ថ្ងៃរំលឹកពាក្យសច្ចា

លោកអូលីវីយេ អភិបាលព្រះសហគម៍កាតូលិកបាន លើកឡើង ១០ចំណុចសំខាន់ៗដើម្បី រំលែក ដល់ អស់លោកបូជាចារ្យទាំងអស់ នៅក្នុងប្រទេសកម្ពុជា ក្នុងពិធី អភិបូជា ប្រសិទ្ធីពរ លើប្រេង   ដែលបាននាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅព្រះវិហារសន្ត​សិលា​និងសន្តប៉ូល ភ្នំពេញថ្មី។ អភិបូជាប្រសិទ្ធីពរលើប្រេង ជាពិធីយ៉ាង ឧ៝ឡារិកប្រារព្ធ ដើម្បីបង្ហាញ ភាព ជាធ្លុងតែមួយរបស់លោក បូជាចារ្យ

កម្មវិធីអធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់ លើកទី៨៣ នៅព្រះសហគមន៍ចំប៉ា

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ មានកម្មវិធីអធិដ្ឋានសម្រាប់ការត្រាស់ហៅពេញមួយយប់ លើកទី៨៣ នៅព្រះសហគមន៍ចំប៉ា នៃមណ្ឌលសកម្មភាពមេគង្គ។ អស់អ្នកដែលជឿលើព្រះយេស៊ូគ្រីស្ត នឹងបានទទួលជីវិតអស់កល្បជានិច្ច! ចូរយើងអធិដ្ឋានសម្រាប់ក្រុមគ្រួសារ យុវជន និងកុមារ…. សូមឲ្យការអស្ចារ្យ និង ការត្រាស់ហៅពិសេសរបស់ព្រះជាម្ចាស់ កើតចេញជារូបរាង ដើម្បីដល់បម្រើជីវិតទាំងឡាយ!

ការប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់របស់ លោកអភិបាល អូលីវីយេ ឆ្នាំ២០១៩

ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់របស់ លោកអភិបាល អូលីវីយេដោយមានអត្តពលិកចំនួន ៨៥០ នាក់ចូលរួម។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយសារការរៀបចំចាត់ចែងពីវិទ្យាស្ថានសន្តប៉ូល ។ ជយោ ! អត្តពលិកដ៏ ឆ្នើមរបស់ពួកយើង។ យើងត្រៀមខ្លួនជាស្រេច សម្រាប់ ការប្រកួតកីឡាអូឡាំពិកអាស៊ីនៅ ព្រះរាជាណាចក្រកម្ពុជា។ សូមបងប្អូនបានទទួលពរ និងព្រះពរ ! លោកអភិបាល អូលីវីយេ

មេក្រុម​កាយរឹទ្ធ ចុះសួរសុខទុក្ខ​ក្មេងៗ​នៅសាលាបឋមសិក្សាអង្គមន្ត្រី

ថ្ងៃ០៤ ខែឧសភា​ ឆ្នាំ​២០១៩​ ​មេក្រុម​កាយរឹទ្ធិ​នៃ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម​ភូមិចំការទៀង បានចុះសួរសុខទុក្ខ​ក្មេងៗ​នៅសាលាបឋមសិក្សាអង្គមន្ត្រី​ និងបឋមសិក្សានិគ្រោធារាម​ ក្នុងនោះក៏​បាននាំយកនូវសៀវភៅសរសេរចំនួន​ ២៥០​ក្បាល​ ប៊ិច​ ២០០​ដេីម​ និងខ្មៅ​ដៃចំនួន​ ២០០​ដេីម​ ជូនដល់សាលា​ ទុកសម្រាប់ឱ្យសាលាឧបត្ថម្ភដល់កូនក្មេងដែលខ្វះខាតសម្ភារ:សិក្សា។ 

សិក្ខាសិលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍នៅវិទ្យាស្ថាន សន្តប៉ូល

ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩: ក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសិលាផ្សព្វផ្សាយអំពីការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ចលនាប្រលងប្រជែងអ្នកជំនាញទេសចរណ៍គំរូ គម្រោងកម្ចីសិក្សា និងឳកាសទីផ្សារការងារ និងមុខរបរក្នុងវិស័យទេសចរណ៍ ជូនដល់សិស្ស និស្សិតចំនួន ៧៥ នាក់ដែលកំពុងសិក្សាជំនាញគ្រប់គ្រងទេសចរណ៍ នៅវិទ្យាស្ថានសន្តប៉ូល និងវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ។ 

ប្រសិទ្ធីពរលើប្រេងនៃព្រះសហគមន៍កាតូលិកកម្ពុជា

គ្រីស្ត​បរិស័ទកាតូលិក​មកពី​ភូមិភាគ​ភ្នំពេញ ​​បាត់ដំបង និង​កំពង់ចាម​​ជាច្រើនរយនាក់ និង​បូ​ជាចារ្យ​កាតូលិក​ទាំងអស់​ នៅ​​កម្ពុជា បាន​ប្រារព្ធអភិបូជា​​ប្រសិទ្ធីពរ​លើ​ប្រេង​ម្រាប់ព្រះសហគមន៍ទាំងអស់​ឲ្យធ្វើជាសាក្សី​នៃ​ព្រះយេស៊ូ ដែ​លជាប្រពៃណី​​ព្រះសហគមន៍កាតូលិក ក្រោម​អធិបតីភាព ​លោក​អភិបាល​នៃព្រះសហគមន៍ទាំងបីភូមិភាគ រួមជាមួយ​អស់លោក​បូជាចារ្យ​ទាំង​អស់​ដែល​នៅក្នុងប្រទេសកម្ពុជា​ នាល្ងាចថ្ងៃទី​៩​ មេសា​ ២០១៩ នៅព្រះវិហារសន្ត​សិលា និសន្តប៉ូល​ ក្នុង​​មណ្ឌលសកម្មភាពភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី។​ នៅពេល​តំណាង​គ្រីស្តបរិស័ទ និងជា​តំណាង​គណៈកម្មាធិការសំខាន់​ទាំងបី​​មាន​គណៈកម្មការពិធីបុណ្យ គណៈកម្ម​ការ​សង្គហៈ និង​គណៈកម្មការ​អប់រំជំនឿ) នៅក្នុង​ព្រះសហគមន៍​កាតូលិក បាន​ហែថូ​ប្រេង​ទាំងបីប្រភេទ​ចូលមកក្នុងអង្គពិធី ដោយ​មាន​លោក​អភិបាល​នីមួយៗ​ចាំទទួល​ និង​អធិដ្ឋាន​ទូល​អង្វរព្រះជាម្ចាស់​ទៅ​តាមប្រភេទ​នៃប្រេងដែល​ត្រូវប្រើស្របតាម​ប្រពៃណី​នៃព្រះសហគមន៍កាតូលិកផងដែរ​។

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email