លោក​អភិបាលអូលីវីយ៉េ អញ្ជើញ​គ្រីស្ត​បរិស័ទ​ស្ដាប់ព្រះបន្ទូល​តាម​រយៈបច្ចេកវិទ្យា

«នៅ​ក្នុង​ខែ​ព្រះហសគមន៍​ប្រកាស​ដំណឹង​ល្អ ខ្ញុំអញ្ជើញបងប្អូនរស់នៅ​​ជាមួយ​​ព្រះបន្ទូលយ៉ាងជិតស្និទ្ធ​ប្រចាំថ្ងៃ​ ដោយ​ភ្ជាប់​ជា​មួយ​ APPLICATION ដែល​បង្កើត​ដោយមជ្ឈ​​​មណ្ឌលអប់ជំនឿ​កាតូលិកសន្ត​អ៊ីរេណេ និង​ការ​ផ្សព្វផ្សាយតាម​រយៈ​បណ្ដាញសង្គម​នានា​របស់​ការិយាល័យផ្សព្វផ្សាយ​​ព័ត៌មាន​កាតូលិក(CSC)។» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​ព្រះសហគមន៍​​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស៊្លេរ ថ្លែង​នៅក្នុង​ធម្ម​ទេសនាទៅកាន់​គ្រីស្ត​បរិស័ទ​ប្រមាណជាង៣០០នាក់​​ នៅព្រះវិហារ​ព្រះកុមារ​យេស៊ូបឹងទំពន់ ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ក្រុង​ភ្នំពេញ។​

នៅក្នុង​ធម្ម​ទេសនា​ នា​ថ្ងៃទី​១៦ តុលា លោក​អភិបាល​បញ្ជាក់​ទៀត​ថា នៅពេលដែលព្រះបន្ទូល​របស់​ជាម្ចាស់ធ្វើការ ព្រះវិញ្ញាណដ៏វិសុទ្ធធ្វើការ នាំឱ្យ​ព្រះសហគមន៍របស់យើងទៅជាព្រះសហគមន៍​របស់ព្រះជាម្ចាស់។ ​

លោកបន្ថែម​ថា មូលដ្ឋានរបស់យើងជាគ្រីស្ត​បរិស័ទ​គឺការអប់រំបំភ្លឺពីព្រះវិញ្ញាណដ៏វិសុទ្ធ តាមរយៈ​ព្រះបន្ទូល​ដែលជាគោលនៃជំនឿនៃការអប់រំជីវិតរបស់យើង ហើយ​យើងមិនត្រឹមតែនិយាយ ប៉ុន្តែយើងរស់នៅតាមព្រះបន្ទូលដើម្បី​ឱ្យ​បេសកកម្មរបស់យើងពោរពេញទៅដោយតម្លៃ។

លោក​អភិបាលភូមិភាគ​ភ្នំពេញ​​ថ្លែង​​នៅ​ក្នុង​កិច្ចសម្ភាស​របស់​សារព័ត៌មាន​កាតូលិក​ថា «ព្រះ​បន្ទូល​ជាមូលដ្ឋាន​នៃ​ជីវិត​របស់​យើង ដើម្បី​ប្រៀន​ប្រដៅ​ឱ្យ​យើង​ខ្លួនឯងនិង​​អ្នក​ដទៃ​កែ​ប្រែ​ចិត្ត​គំនិត​ ដឹងខុសត្រូវ​ រស់​នៅ​តាម​ររបៀប​សុចរិត»។

ក្នុង​ខែ​នៃ​ការ​​ប្រកាស​ដំណឹងល្អ​ លោកអភិបាល​អូលីវីយ៉េ បាន​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​យកចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​របស់​ព្រះសហគមន៍​កាតូលិក ទាំង​បណ្តាញ​សង្គម​ផងដែរ ដោយ​ចំណាយពេលវេលា ត្រឹម​តែ​៥-១០នាទី ​ដើម្បី​ស្ដាប់​ឬ​អាន​ព្រះបន្ទូល​ ដើម្បី​ណែនាំ​ឱ្យ​ជីវិត​របស់​យើង​ភ្លឺ​ស្វាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

អ្នក​ស្រី គឹម ពិសី វ័យ​៤០​ឆ្នាំ ជា​គ្រីស្ត​បរិស័ទ​នៅ​ព្រះវិហារព្រះកុមារ​យេស៊ូបឹងទំពុន​​ ​និយាយ​ថា «ពីមុន​ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​នឹង​ព្រះបន្ទូល​ដែល​បាន​ផ្សព្វផ្សាយ​រាល់​ថ្ងៃ​នេះទេ ​ទោះបី​ជាមាន​សារ​នៅ​ក្នុង​ទូរស័ព្ទ​ក៏ដោយ។»

អ្នក​ស្រី​បន្ថែម​ថា ​ប្រសាសន៍​របស់​លោក​អភិបាល​នៅ​ថ្ងៃ​នេះ​ បាន​ឲ្យ​គាត់​ភ្ញាក់​ស្មារតី។ អ្នកស្រី​បញ្ជាក់ថា «ពេល​ខ្លះ​យើង​សប្បាយ​ជាមួយ​ទូរសព្ទ ​មើល​តែ​ហ្វេសប៊ុក​លើ​រឿង​ឥត​ប្រយោជន៍ ហើយ​ភ្លេច​ចំណុចនេះ»​។​

ការរស់នៅ​ប្រចាំ​ថ្ងៃ​ដោយ​ភ្ជាប់​នឹង​ព្រះ​បន្ទូល​ជា​រឿង​សំខាន់ នេះ​ជា​អ្វីដែល​គ្រីស្តបរិស័ទ​ដូច​រួបគាត់​ត្រូវ​ធ្វើ។ អ្នកម្ដាយមាន​​កូន​៣ក្នុងបន្ទុក​បាន​​និយាយទៀតថា «កុំឱ្យ​ជំពាក់ថ្ងៃ​អាទិត្យ​ ទោះ​បីជា​ការងារ​ហត់​នឿយ​ក៏​ដោយ»។

អ្នក​ស្រី​ពិសី​លើក​ឡើងទៀត​​ថា «ខ្ញុំ​​មាន​មោទនភាព​ដែល​កូន​ប្រុស​ចាប់​អារម្មណ៍​ព្រះបន្ទូល​ដោយ​​អានព្រះ​គម្ពីរ​ចប់​ក្នុង​រយៈពេល​ជាង​មួយខែ» ។

ជាមួយ​គ្នា​នេះ​ដែរ លោក ថុង​ ថន អាយុ៣៩ឆ្នាំ ​ជាគ្រីស្ត​បរិស័ទម្នាក់ទៀត​លើក​ឡើង​ថា ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ «​ខ្ញុំ​ត្រូវ​ត្រៀម​ខ្លួន​ជា​គ្រីស្ត​បរិស័ទ​គំរូ​មួយ​នៅក្នុង​គ្រួសារ​ និងនៅក្នុង​សង្គម ដើម្បី​​ប្រកាស​ដំណឹងល្អ។»

លោក​បន្ថែម​ថា លោក​នឹង​ខិត​ខំ​ផ្សារ​​ភ្ជាប់​ជីវិត​ទៅ​នឹង​ព្រះ​បន្ទូល​តាមរយៈ​ការ​ផ្សាយ​របស់ព្រះសហគមន៍។ លោក​បញ្ជាក់ថា លោក​ត្រូវ​​នាំ​កូន​មកព្រះវិហារ​ទៀង​ទាត់ ចូលរួម​អភិបូជា និង​ត្រូវ​យល់​ពី​អត្ថន័យ​ព្រះ​បន្ទូល​ព្រះជាម្ចាស់។

លោ​បន្ថែមថា ការ​អាន​ព្រះ​បន្ទូល​ជា​របៀប​មួយ​ជួយ​លោក​ឱ្យ​ចេះ​ទប់​អារម្មណ៍​នៅពេល​ខឹង​កូនៗផងដែរ។

នៅក្នុង​ខែតុលានេះ សម្ដេចប៉ាប​ជំរុញ​​ឱ្យ​ព្រះសហគមន៍​កាតូលិកក្នុង​សាកល​លោក​ទាំងមូល​ អធិដ្ឋាន​សម្រាប់​ការ​ប្រកាស​ដំណឹង​ល្អ​។ ដោយ​ឡែក​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ​ក៏​បាន​ជំរុញ​ឱ្យ​គ្រីស្តបរិស័ទ​អធិដ្ឋាន​ ​ស្ដាប់​ព្រះបន្ទូល និង​អនុវត្ត​ព្រះបន្ទូល​នៅក្នុង​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​ ដើម្បី​ប្រកាស​ដំណឹងល្អ​៕

ដោយដាលីស​

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email