ព័ត៌មាន

លោកអភិបាល អូលីវីយ៉េ អញ្ជើញសួរសុខទុក្ខ និងថ្វាយអភិបូជានៅព្រះសហគមន៍កោះនរា
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ស៊្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអញ្ជើញសួរសុខទុក្ខគ្រីស្តបរិស័ទ និងថ្វាយអភិបូជាយ៉ាងឱឡារិក នៅព្រះសហគមន៍កាតូលិក “ព្រះបេះដូងព្រះយេស៊ូ” កោះនរា។ ក្នុងឱកាសនោះ លោកអភិបាលបានផ្តល់ការអប់រំនិងការណែនាំយ៉ាងជ្រាលជ្រៅអំពីការរស់នៅក្នុងរដូវអប់រំពិសេស ឆ្ពោះទៅរកការផ្លាស់ប្តូរជីវិតថ្មី។ ក្នុងធម្មទេសនា លោកអភិបាលបានរំលឹកអំពីដំណើររបស់ព្រះយេស៊ូក្នុងវាលរហោស្ថានរយៈពេល ៤០ថ្ងៃ ដែលព្រះអង្គបានតមអាហារ និងរងការល្បួងពីមាសាតាំង។ លោកបានលើកឡើងថា មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន អាហារ ទ្រព្យសម្បត្តិ

អភិបាលកាតូលិកភ្នំពេញអំពាវនាវឲ្យពិភពលោកបញ្ឈប់ភាព “ស្ងៀមស្ងាត់” ចំពោះទុក្ខវេទនាមនុស្សស្លូតត្រង់
អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានចេញលិខិតមួយផ្ញើទៅកាន់មនុស្សទាំងអស់ ដោយលើកឡើងយ៉ាងខ្លាំងអំពីការរីករាលដាលនៃអំពើហិង្សា សង្គ្រាម និងការរងទុក្ខរបស់ប្រជាជនស្លូតត្រង់ ខណៈដែលពិភពលោក និងស្ថាប័នអន្តរជាតិកំពុងនៅ “ស្ងៀមស្ងាត់”។ លិខិតនេះចាប់ផ្តើមដោយពាក្យដ៏មានឥទ្ធិពលខ្លាំងមួយគត់គឺ «ស្ងៀមស្ងាត់?» មុននឹងនាំទៅកាន់ការពិចារណាអំពីបុណ្យព្រះយេស៊ូប្រសូតជាមនុស្ស ឬបុណ្យណូអែល និងអត្ថន័យជ្រាលជ្រៅរបស់ពិធីបុណ្យនេះ។ លោកបានបញ្ជាក់ថា បុណ្យណូអែលជាការបំផ្លាញទស្សនៈរបស់មនុស្សដែលជឿថា អំណាចជារបស់អ្នកខ្លាំង និងជីវិតគ្មានតម្លៃសម្រាប់អ្នកទន់ខ្សោយ តែព្រះជាម្ចាស់បង្កើតអត្ថន័យថ្មី ដោយ“បានប្រសូតមកជាមនុស្ស ជាទារកដែលទន់ខ្សោយ និងគ្មានអ្វីការពារខ្លួនឡើយ”

ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ នាថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៥ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត ដោយលោកកាឌីកាល់ អគ្គបូជាចារ្យរ៉ូឡេនដេស ម៉ាករីកាស។
លោកកាល់ឌីណាល់ បានរំលឹកផងដែរថា ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។ ទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ នាថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២៥ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត ដោយលោកកាឌីកាល់ អគ្គបូជាចារ្យរ៉ូឡេនដេស ម៉ាករីកាស។ លោកកាល់ឌីណាល់ បានរំលឹកផងដែរថា ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។

សម្តេចប៉ាប ឡេអូ ១៤ អធិដ្ឋាន សូមឱ្យកម្ពុជា និងថៃ ខិតខំរកផ្លូវ ដើម្បីសន្តិភាព និងការផ្សះផ្សា បុរីវ៉ាទីកង់
ក្នុងឱកាសពិធីប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ចេញពីវិសាលវិហារ Saint Peter’s Basilica សម្តេចប៉ាបឡេអូ ១៤ បានលើកឡើងជាពិសេសពីទំនាក់ទំនងរវាងកម្ពុជា និងថៃ។ សម្តេចប៉ាប បានមានបន្ទូលអធិដ្ឋានថា៖ «យើងសូមទូលអង្វរព្រះអម្ចាស់ សូមឱ្យចំណងមិត្តភាពដ៏យូរលង់រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជាត្រូវបានស្តារឡើងវិញ ហើយសូមឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកការផ្សះផ្សា និងសន្តិភាព។» គួរបញ្ជាក់ថា ប្រទានព្រះពរ

ព្រះសហគមន៍ត្រែងត្រយឹង សម្ពោធអគារសកម្មភាពថ្មី ក្រោមអធិបតីភាពលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អមដោយលោកសិលា សួនហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍ភូមិភាគភ្នំពេញ ជាមួយលោកបូជាចារ្យជាច្រើនអង្គ នាថ្ងៃទី១៣ ខែធ្នូ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់កិច្ចការងារសកម្មភាពព្រះវិហារសន្តម៉ាតាំង នៃព្រះសហគមន៍នេះ។
ក្នុងបរិបទសង្គ្រាមរវាងកម្ពុជានិងថៃ លោកអភិបាល អូលីវីយ៉េបានជំរុញអោយគ្រីស្តបរិស័ទ អធិដ្ឋាន និងបន្តសកម្មភាពមេត្តាករុណា។ លោកថា យើងជាគ្រីស្តបរិស័ទ យើងមានអំណាចមួយគឺអធិដ្ឋាន។ អធិដ្ឋានដើម្បីអោយសុខសន្តិភាពយាងមក «មិនថ្ងៃស្អែក មិនខាងស្អែក តែថ្ងៃនេះ»។ យើងអធិដ្ឋានជាមួយព្រះនាងម៉ារី ដែលជាក្សត្រីនៃសន្តិភាព «ដើម្បីបិទសំឡេងអាវុធ»។ លោកបន្ថែមថា «សង្គ្រាម គឺបំផ្លាញ មិនរកឃើញអ្វីទេ បំផ្លាញអ្វីទាំងអស់ ជីវិត អាគារ សមទ្ធផល និងសន្តិភាព ដែលយើងខិតខំកសាងច្រើនឆ្នាំ។»

ពិធីប្រគល់ និងទទួល ជំនួយថវិការ នៅមណ្ឌលសុខសាន្ត
តាកែវ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី Miwako Fujiwara (មិវ៉ាកុ ហ្វូជីវ៉ាកុ) ដែលជាប្រធានក្រុមតន្ត្រី MUSICA FELIC បានអញ្ជើញមកប្រគល់ជូននូវថវិកាចំនួន ៤,៣០០ ដុល្លារសហរដ្ឋអាមេរិក ដល់ មណ្ឌលសុខសាន្ត (ដែលជាមណ្ឌលទទួលស្វាគមន៍ និងថែទាំជនមានពិការភាព)។ ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េ (Bishop Olivier Schmitthaeusler) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ

ពិធីបើកបវេសនកាលថ្មី ២០២៥-២០២៦ នៅសាលាសន្តហ្វ្រង់ស្វ័រ
តាកែវ៖ ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ថ្ងៃនេះ សាលាសន្តហ្វ្រង់ស្វ័រ (St. François School) កម្រិតបឋមសិក្សា ដល់ វិទ្យាល័យ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ យ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស ជាង ៥០០ នាក់។ ក្នុងឱកាសដ៏សំខាន់នោះ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកសាលា

លោកអភិបាលអូលីវីយ៉េ អញ្ជើញថ្វាយអភិបូជា និងសួរសុខទុក្ខនៅព្រះសហគមន៍ចំការទៀង
តាកែវ ថ្ងៃទី ១៦ ខែវិច្ឆិកា៖ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញទៅសួរសុខទុក្ខ និងថ្វាយអភិបូជាដ៏ពិសិដ្ឋនៅ ព្រះសហគមន៍កាតូលិកចំការទៀង ដោយមានការចូលរួមពីសំណាក់គ្រីស្តបរិស័ទមកពីគ្រប់ព្រះសហគមន៍នៅក្នុង មណ្ឌលសកម្មភាពតាកែវ ទាំងមូល។ ក្នុងអំឡុងពេលធម្មទេសនាលោកអភិបាលបានក្រើនរំលឹកដល់គ្រីស្តបរិស័ទទាំងអស់ឲ្យយកចិត្តទុកដាក់ ថែរក្សាជីវិតក្នុងសេចក្តីសង្ឃឹម និង ចេះស៊ូទ្រាំជានិច្ច។ លោកបានសង្កត់ធ្ងន់ថា៖ “ជីវិតរបស់យើងតែងជួបប្រទះនឹងបញ្ហា និងការលំបាក ប៉ុន្តែយើងមានជំនឿលើ ព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ គង់នៅជាមួយយើង។ ជំនឿនេះហើយដែលនាំឲ្យយើងអាចឈ្នះការលំបាកទាំងអស់នោះបាន…។ ព្រះជាម្ចាស់ស្រឡាញ់យើង ហើយព្រះអង្គក៏មិនចោលយើងឡើយ។”

គ្រីស្តបរិស័តំបន់តាកែវ ប្រារព្ធពិធីអបអរសាទរ ខួប២៧ឆ្នាំ នៃបេសកកម្មរបស់លោកអភិបាលអូលីវីយ៉េ
ខេត្តតាកែវ៖ គ្រីស្តបរិស័ទកាតូលិកនៅតំបន់តាកែវ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ បានជួបជុំគ្នាប្រារព្ធពិធី អបអរសាទរខួបលើកទី២៧ នៃការចាប់ផ្តើមបេសកកម្មប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជារបស់ លោកអភិបាល អូលីវីយ៉េ។ ពិធីអបអរសាទរនេះ បានបង្ហាញពីទឹកចិត្តដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង ការបូជា និងការលះបង់របស់លោកអភិបាលអូលីវីយ៉េ ដែលបានណែនាំនិងបំពេញបេសកកម្មនៅប្រទេសកម្ពុជា តាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ ការប្រារព្ធពិធីនេះមិនត្រឹមតែជាការរំលឹកដល់ការចាប់ផ្តើមនៃបេសកកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការថ្លែងអំណរគុណចំពោះការរីកចម្រើន និងការលូតលាស់នៃសហគមន៍គ្រីស្តបរិស័ទនៅក្នុងតំបន់តាកែវ ក្រោមការណែនាំរបស់លោកផងដែរ។

លោកអភិបាលសិលា សួន ហង្សលី ថ្វាយអភិបូជាបាចទឹកព្រះពរផ្ទះថ្មី ក្រុមបងស្រីសាលេស៊ាន នៅមណ្ឌលគិរី
កាលពីថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ លោកអភិបាល សិលា សួន ហង្សលី បានអញ្ជើញជាអធិបតីភាពថ្វាយអភិបូជាបាចទឹកព្រះពរលើទីតាំង និងផ្ទះថ្មីរបស់ក្រុមបងស្រីសាលេស៊ាន នៅភូមិចម្ការតែ ឃុំស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ពិធីថ្វាយអភិបូជាបាចទឹកព្រះពរនេះ ក៏មានការតម្កល់អដ្ឋិធាតុរបស់សន្តីម៉ារីយ៉ា ត្រន់កាត់ទី (St. Maria Troncatti) ដែលជាបងស្រីដ៏សំខាន់មួយរូបនៅក្នុងក្រុមគ្រួសារសាលេស៊ានផងដែរ។ ក្នុងឱកាសនោះ លោកអភិបាលក៏បានប្រគល់លិខិតរបស់សម្តេចប៉ាប លេអូ

លោកអភិបាល អូលីវីយ៉េ អារាធនាយាង សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ចូលរួមពិធីតែងតាំងអភិបាលឧបត្ថម្ភកៈព្រះសហគមន៍ភូមិភាគភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រាជធានីភ្នំពេញ។ គោលបំណងនៃការចូលគាល់នេះ គឺដើម្បីអារាធនាយាងសម្តេចចូលរួមជា អធិបតីកិត្តិយស ក្នុងពិធីបុណ្យអគ្គសញ្ញាតែងតាំងលោកអភិបាល សិលា

សាលាកាតូលិកចំនួន២ ផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍ក្នុងស្រុកត្រាំកក់
នៅព្រឹកថ្ងៃទី ២៣ ខែកក្កដានេះ វិទ្យាស្ថានសន្តប៉ូល ដឹកនាំដោយ បណ្ឌិត ផុន សុផល នាយកវិទ្យាស្ថាន រួមជាមួយ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ដឹកនាំដោយ លោក យុន សំអាត នាយកវិទ្យាល័យ បានរៀបចំវេទិកាផ្សព្វផ្សាយកម្មវិធីសិក្សា និងអាហារូបករណ៍សម្រាប់ឆ្នាំសិក្សាថ្មី។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រារព្ធឡើងនៅក្នុងសាលប្រជុំវិទ្យាស្ថានសន្តប៉ូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កេត
កាលវិភាគ
ព្រឹត្តិការណ៍ថ្មី
