ប្រសាសន៍លោកអភិបាល

ប្រសាសន៍លោកអភិបាល

ប្រសាសន៍​របស់​លោក​អភិបាល អូលីវីយ៉េ

ក្នុង​អភិបូជា​បុណ្យ​សព អេលីហ្សា (លីកេ) កូអ៊ីណេហ្រ្គាច នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់ ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០២២ លោក​អភិបាល លោក​ឪពុក បង​ប្រុស​បង​ស្រី មិត្ត​សម្លាញ់ និង​ក្រុម​គ្រួសារ​របស់​លីកេ ជា​ទី​គោរព​ស្រឡាញ់ ថ្ងៃ​នេះ យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​ព្រះវិហារ​បឹង​ទំពន់ ក៏​ដូចជា​មួយ​បង​ប្អូន​នៅ​ប៉ុន្មាន​ប្រទេស​ដូចជា​ប្រទេស​ប៊ែលហ្ស៊ីក (ប្រទេស​កំណើត) ប្រទេស​អ៊ីតាលី ប្រទេស​កូរ៉េ ប្រទេស​ភីលីពីន ដែល​លីកេ​ធ្លាប់​រស់​នៅ​និង​មាន​មិត្ត​ភក្តិ​ច្រើន​នៅ​ទី​នោះ។ រួម​ជា​មួយ​គ្នា យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​ដែល​លីកេ​បាន​ផ្ញើ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់

ព្រះសហគមន៍កាតូលិកលើកនិងលុបចោលការជួបជុំមួយចំនួន

លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានចេញលិខិតមួយនាថ្ងៃទី១៦ ខែមីនា នេះ ដើម្បីបញ្ជាក់អំពីកិច្ចការជួបជុំនានាក្នុងអំឡុងពេលមានកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ លិខិតនោះបានសូមឲ្យគ្រីស្តបរិស័ទបញ្ចៀសខ្លួនពីការជួបជុំធំដុំនានាក្នុងទីសាធារណៈ ថែរក្សាសុខភាពដោយមានទំនួលខុសត្រូវខ្ពស់សម្រាប់ខ្លួនឯងនិងអ្នកដទៃ និងចូលរួមអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក។ ចំពោះការជួបជុំក្នុងអភិបូជា គឺអាចបន្តធ្វើបានជារៀងរាល់ថ្ងៃតាមកន្លែងនីមួយៗ។ លោកអភិបាលបានប្រកាសលុបចោលនូវពិធីបុណ្យធំៗមួយចំនួនដែលក្នុងនោះរួមមាន៖ ថ្ងៃទី១៨ ខែមេសា បុណ្យខួបលើកទី១២នៃការស្រង់រូបសំណាកព្រះនាងម៉ារីពីបាតទន្លេមេគង្គនៅព្រះសហគមន៍អរិយក្សត្រ និងថ្ងៃទី ១១ ខែឧសភា ប្រារព្ធពិធីបុណ្យរំលឹកដល់មរណសាក្សី នៅតាំងគោកខេត្តកំពង់ធំ។ ពិធីបុណ្យប្រសិទ្ធពរលើប្រេងគ្រីស្មា (Chrism Mass) ដែលនឹងត្រូវប្រារព្ធនៅថ្ងៃទី១

លោកអភិបាលអូលីវីយេ ទទួលមេដាយមាស ស្ថាបនាជាតិពីរាជរដ្ឋាភិបាលកម្ពុជា

លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ទទួល​មេ​ដាយ​មាស​ស្ថាបនា​ជាតិ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​សារ​លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​ងារ​សង្គម និង​អភិវឌ្ឍន៍​មូលដ្ឋាន​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា។​ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​អង្គ​មន្ត្រី​នៃ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្រោម​អធិបតី​របស់​លោក ចាន់​ សារុន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ​ឆ្នាំ​២០១៩ កន្លង​ទៅ ។ តាម​របាយការណ៍​របស់​លោក អ៊ីង ណយ មេ​ឃុំ​គូស​បាន​ឲ្យ​ដឹង​ថា ស្រប​តាម​ការរីក​ចម្រើន របស់​ប្រទេស​ជាតិ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ និង​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​គ្រូ​ចៅ​អធិកា លោក​អាចារ្យ

លោកអភិបាល៖ វត្តមានសម្តេចប៉ាប ផ្តល់កំលាំងឲ្យយើង

នៅថ្ងៃទី១ នៅក្នុងប្រទេសថៃនៃដំណើរបូជនីយចរ ក្នុងពេលសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ មកបំពេញទស្សនកិច្ចនៅប្រទេសថៃ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ទៅកាន់ក្រុមគ្រីស្តបរិស័ទ ព្រះសហគមន៍កម្ពុជា ប្រមាណជា២០០នាក់ ដែលជាតំណាងមកពីព្រះសហគមន៍នានាក្នុងភូមិភាគទាំងបី ដើម្បីលើកកំលាំងចិត្តឲ្យធ្វើដំណើរក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ជាមួយសម្តេចប៉ាបដោយអំណរ និងពង្រឹងជំនឿបន្ថែម។ លោកអភិបាលមានប្រសាសន៍ថា នេះជាលើកទី៦ដែលសម្ដេចប៉ាប មកកាន់ទ្វីបអាស៊ី។ ក្នុងកម្មវិធីនេះ សង្ឃឹមថា គ្រីស្តបរិស័ទយើងមាន កម្លាំងពេញខ្លួនដូចសន្តប៉ូល ទោះបីមានឧបសគ្គ តែបានរក្សាជំនឿរឹងមាំ។ លោកអភិបាលបន្តថា «សម្ដេចប៉ាបមកសួរសុខទុក្ខព្រះសហគមន៍ ជាឱកាសមួយដើម្បីផ្ដល់កម្លាំង និងលើកទឹកចិត្តដល់យើង…យើងជាតំណាងគ្រីស្តទូតនៅកម្ពុជា

លោកអភិបាល៖ សូមព្រះសហគមន៍នីមួយៗទៅជាឪពុកម្តាយ បង្កើតបូជាចារ្យថ្មីៗ

លោកអភិបាលអូលីវីយេមានប្រថា​៖”សូមឲ្យព្រះសហគមន៍នីមួយទៅជាឪពុកម្តាយ បង្កតើបូជាចារ្យថ្មីៗ។ ដោយសារ​ព្រះសហគមន៍​យើង​ខ្វះបូជាចារ្យ​សម្រាប់សាបព្រោះ (ប្រកាសដំណឹងល្អ) ដើម្បីអប់រំ ដើម្បីដឹកនាំ និងខ្វះបូជាចារ្យ ក្នុងការថ្វាយ​សក្ការបូជា ដើម្បី​ឲ្យវត្តរបស់ព្រះយេស៊ូគ្រីស្តចូលយ៉ាងជ្រៅក្នុងដួងចិត្តរបស់យើង”។ លោកអភិបាលមានប្រសាសន៍បែបនេះ ក្នុងធម្មទេសនា នៃពិធីបុណ្យអភិបូជាអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅ លើកទី៨៧ នៅព្រះសហគមន៍ភ្នំពេញថ្មី ព្រះវិហារសន្តសិលា និងសន្តប៉ូល កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោកអភិបាលបានបន្តលើកទឹកចិត្តគ្រីស្តបរិស័ទ ឲ្យយកចិត្តទុកដាក់ថែរក្សាលោកបូជាចារ្យដែលយើងមានក្នុងព្រះសហគមន៍។​កុំឲ្យលោក​ទៅជាអ្នក​បើកបរឡានសម្រាប់គ្រីស្តបរិស័ទ ឲ្យលោករត់ចុះឡើងសម្រាប់កិច្ចការដែលមិនត្រូវនឹងមុខងារតួនាទីរបស់លោកជាបូជាចរ្យ។​លោកថា​ដើម្បីឲ្យលោកបូជាចារ្យអាចបំពេញមុខងាររបស់លោកជាបូជាចារ្យ សម្រាប់ឲ្យកូនចៅគ្រីស្តបរិស័ទបានឃើញ​គំរូរបស់បូជាចារ្យ ហើងចង់ក្លាយជាបូជាចារ្យបម្រើព្រះសហគមន៍ដែរ។ លោកបន្តថា

រាង​កាយ​និង​វិញ្ញាណ​ត្រូវ​ចិញ្ជឹម​ដោយ​ការ​អប់រំ

លោកអភិបាល​អូលីវី​យេ ជ្មីតអីស្ល៊ែរ ចូលរួម​ជា​អធិបតី​ក្នុងពិធី​បើក​បវេសនកាល​​ វិទ្យាល័យ​សម្តេច​ក្រុមព្រះ និង ព្រះអង្គម្ចាស់​ក្សត្រិយ​ នរោត្តម​ ម៉ារី​រណឫទ្ធិ​ អង្គរនាប នា​ព្រឹក​ថ្ងៃទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដោយ​រួម​ជាមួយ​ លោក សាយ វណ្ណៈ អភិបាល​រង​ស្រុក​ត្រាំកក់ លោក យន់ យ៉ុង អនុ​ប្រធាន​ការិយាល័យ​មធ្យម​សិក្សា​នៃ​មន្ទីរ​អប់រំ យុវជន និងកីឡា ខេត្ត​តាកែវ និង​មាន​ការ​ចូល​រួម​ដោយ​លោក​គ្រូ​អ្នក​គ្រូ

ព្រះសហគមន៍កម្ពុជាត្រូវការអ្នកបួសបន្ថែម

ក្នុង​ទិវា​នៃ​ការ​ត្រាស់​ហៅ​ដែលមាន​យុវជន​ចូលរួម​ជាង​២០០នាក់​មក​ពី​ភូមិភាគ​ទាំង​បី​ក្នុង​ព្រះសហគមន៍​កាតូលិក​ទូទាំង​ប្រទេស កាលពីថ្ងៃ​១១ និង១២ ឧសភា ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល លោក​អភិបាល​អូលីវីយេ ជ្មីតអីស៊្លែរ​ មាន​ប្រសាសន៍​ថា ព្រះសហមន៍​កម្ពុជា​​ត្រូវការ​បន្ថែម​នូវ​អ្នក​បួស​ជាតិ​ខ្មែរ​ដើម្បី​បំពេញ​បេសកកម្ម​​​ប្រកាស​ដំណឹង​ល្អ​បន្ថែម​ទៀត។ ក្នុងទិវា​នេះ ព្រះសហគមន៍​បាន​រៀបចំ​ក្រោម​ប្រធានបទ “ព្រះយេស៊ូ​មាន​ព្រះជន្ម​គង់​នៅ​ជាមួយយើង”​ដើម្បី​រិះគិត​អំពី​ជីវិត​នៃ​ការ​ត្រាស់​ហៅ​ជា​បព្វជិត​បព្វជិតា។ នៅ​ក្នុង​ធម្មទេសនា​នៃ​អភិបូជា​នេះ លោក​អភិបាលអូលីវីយេ បាន​ណែនាំ​ដល់​អស់​បព្វជិត បព្វជិតា​ទាំង​អស់​ត្រូវ​ភ្ញាក់​ស្មារតី និង​ផ្ដល់​អាទិភាព​នៃ​ទិវា​ការ​ត្រាស់​ហៅ​នេះ ក្នុង​ការ​អធិដ្ឋាន​រួម​ជា​មួយ​យុវជន យុវនារី​ទាំងអស់។ លោកក៏​បាន​រំលឹក​ដល់​​ឪពុកម្ដាយ សូមឲ្យ​អធិដ្ឋាន​សម្រាប់​កូនៗ ដើម្បី​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ ដោយ​ដឹង​ថា​ជីវិត​ដែល​យើង​ចង់​បាន​គឺ​ជីវិត​អស់​កល្បជា​និច្ច។

លោកអភិបាលអូលីវីយេ៖ បង្រៀនកូនៗឲ្យមានបេះដូងធំ និងសេចក្តីស្រលាញ់ពិតប្រាកដ

ក្នុងរាត្រីបុណ្យចម្លង កាលពីថ្ងៃអាទិត្យទី​២១ ខែមេសា ឆ្នាំ ២០១៩កន្លងទៅ លោកអភិបាល​អូលីវីយេ បានរំលឹកដាស់តឿន​ដល់គ្រីស្តបរិស័ទទាំងអស់​នៅក្នុង​ព្រះសហគមន៍​​កាតូលិក​ភូមិ​ភាគភ្នំពេញ ឲ្យបង្រៀនកូនចៅរបស់ខ្លួនឲ្យមានបេះដូងដ៏ធំ ដើម្បីមើលទៅអស់បងប្អូន​ដែល​ក្រីក្រ ប្រកបដោយសេចក្តីស្រលាញ់យ៉ាងពិតប្រាកដ ព្រោះថាសេចក្តីស្រលាញ់​មានតម្លៃ​សំខាន់បំផុត សម្រាប់ពីភពលោកយើងនេះ ដែលពោរពេញដោយការប្រកួតប្រជែង និង ភាពអាត្មានិយម។ ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងដែល សព្វថ្ងៃនេះបានឲ្យតម្លៃ​យ៉ាង​ខ្លាំងបំផុត​លើមាស ប្រាក់លុយ (ប្រាក់ជាស្តេច)។ លោកអភិបាលបញ្ជាក់ថា៖  ១. យកចិត្តទុកដាក់ចំពោះបងប្អូនក្រីក្រ ជាពិសេស កុមារ និងចាស់ជរា ។ ២.កសាងភាតរភាព

២៤​ម៉ោង​សម្រាប់​ព្រះ​ជាម្ចាស់​រួម​ជាមួយ​ពិភព​លោក​ទាំង​មូល

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បាន​រៀប​ចំ​អធិដ្ឋាន​ពេញ​មួយ​យប់​​មួយ​ថ្ងៃ ​មាន​ឈ្មោះ​ថា​២៤​ម៉ោង សម្រាប់​ព្រះជាម្ចាស់​។ លោក​អភិបាល​អូលីិវីយេ​ ជ្មីតអីស្ល៊ែរ​បាន​ជំរុញ ​និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ឲ្យ​គ្រប់​មណ្ឌល​សកម្មភាព​ព្រះសហគមន៍​ក្នុង​ភូមិភាគ​ភ្នំពេញ​ត្រូវ​រៀប​ចំ​ការ​អធិដ្ឋាន​នេះ ​យក​ពេល​២៤​ម៉ោង​សម្រាប់​ព្រះជាម្ចាស់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​សម្តេច​ប៉ាប​ហ្វ្រង់ស៊ីស្កូ​ ដែល​តម្រូវ​ឲ្យ​ព្រះសហគមន៍​កាតូលិក​នៅ​ជុំវិញ​ពិភព​លោក​នេះ​រៀប​ចំ​កម្មវិធី​អធិដ្ឋាន​នេះ​នៅ​គ្រប់​ភូមិ​ភាគ​ទាំង​អស់។ កម្មវិធី​នេះ ប្រារព្ធ​ពិធី​បើក​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ​និង​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃទី​​ ៣១ ខែ​មេសា​​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់។​  ព្រះសហគមន៍​កាតូលិក​នៃម​ណ្ឌល​សកម្មភាព​នីមួយៗ​អាច​បើក និង​បិទ​កម្មវិធី ​ព្រម​ទាំង​ចាត់​ចែង​កម្មវិធី​អធិដ្ឋាន​ពេញ​២៤​ម៉ោង។ នៅ​ព្រះសហគមន៍​កាតូលិក ព្រះ​វិហារ​សន្ត​ម៉ាទីន ត្រែង​ត្រយឹង នៃ​មណ្ឌល​សកម្មភាព​ខេត្ត​ព្រះសីហនុ ​បាន​ប្រារព្ធ​ពិធី​បើក​ដោយ​មាន​វត្តមាន​ផ្ទាល់​របស់​លោក​អភិបាល​អូលីវីយេ

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email