ធម្មទេសនា

ធម្មទេសនា

ព្រះសហគមន៍​ដ៏​មាន​ជីវិត”

អភិបូជា​និង​ប្រសិទ្ធី​ពរ​លើ​អាគារ​ថ្មី នៅ​ព្រះសហគមន៍​សន្ត​សិលា ពោធិ៍ធំ ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ អេសាយ ២២,១៩-២៣យើង​នឹង​តាំង​គាត់​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម។ អស ២២,អត្ថបទ​ទី​២៖ រ៉ូម ១១,៣៣-៣៦តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះ‌អង្គ? រម ១១,៣៤ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-២០នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍*​របស់​ខ្ញុំ។ មថ ១៦,១៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! ពិត​មែន សំណួរ​ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ ជា​សំណួរ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​តែ​ស្ដាប់​សម្រាប់​យើង​ដែរ។ ព្រះយេស៊ូ​សួរ​ដល់​ក្រុម​គ្រីស្ត​ទូត​ថា “តើ​ខ្ញុំ​ជា​នរណា?” នេះ​ជា​សំណួរ​ដែល​ព្រះយេស៊ូ​សួរ​ដល់​យើង​ដែរ។ ថ្ងៃ​នេះ ខ្ញុំ​ចង់​ឲ្យ​យើង​មើល​អំពី​លោក​សិលា ឲ្យ​យើង​មើល​អំពី​របៀប​ដែល​ព្រះសហគមន៍​រស់​នៅ​សព្វ​ថ្ងៃ និង​ចែក​តួនាទី​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ នៅ​ពេល​លោក​សិលា​បាន​ឆ្លើយ​ដោយ​នាម​ក្រុម​គ្រីស្ត​ទូត​ទាំង​អស់​ថា “លោក​ជា​ព្រះគ្រីស្ត លោក​ជា​ព្រះសង្គ្រោះ លោក​ដែល​យាង​មក​ដើម្បី​នៅ​ជា​មួយ​យើង ដែល​មាន​ព្រះជន្ម​គង់​នៅ”។ មាន​តែ​លោក​សិលា​ដែល​មាន​ចម្លើយ​យ៉ាង​ត្រឹម​ត្រូវ អ្នក​ផ្សេង​គេ​ថា​ជា​លោក​អេលី ជា​ព្យាការី​ណា​ម្នាក់…។ ប៉ុន្តែ លោក​សិលា​បាន​ឆ្លើយ​យ៉ាង​ច្បាស់​ថា “លោក​ជា​ព្រះគ្រីស្ត ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ”។ ចម្លើយ​នេះ ណែនាំ​ឲ្យ​លោក​សិលា​ទទួល​តួនាទី​ថ្មី​មួយ​ភ្លាម “ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​សិលា​ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះសហគមន៍​របស់​ខ្ញុំ”។ នៅ​ពេល​លោក​សិលា បាន​ឆ្លើយ​យ៉ាង​ច្បាស់​លាស់​អស់​ពី​ជំនឿ​របស់​គាត់​ថា ពិត​មែន​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត។ ប៉ុន្តែ គាត់​មិន​គិត​ថា​គាត់​នឹង​ត្រូវ​ទៅ​ជា​អ្នក​ដឹក​នាំ​ក្រុម​គ្រីស្ត​ទូត និង​ទទួល​តួនាទី​ជា​សម្ដេចប៉ាប​ដំបូង​នោះ​ទេ។ លោក​សិលា គាត់​ខិតខំ​ឆ្លើយ​អ្វី​ដែល​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​ជួយ​បំភ្លឺ​គាត់។ នៅ​ពេល​នោះ គាត់​ទទួល​តួនាទី​មួយ​យ៉ាង​ពិសេស​បំផុត គឺ​ដឹក​នាំ​នៅ​ក្នុង​របៀប​មួយ​ដែល​គាត់​មាន​អំណាច ដើម្បី​ណែនាំ​ឲ្យ​មនុស្ស​ឡើង​ស្ថាន​បរម​សុខ ដើម្បី​ណែនាំ​ឲ្យ​មនុស្ស​មាន​សេចក្ដី​សុខ និង​ជីវិត​អស់​កល្ប​ជានិច្ច។ រហូត​ដល់​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះអង្គ​មាន​ព្រះបន្ទូល​ម្ដង​ទៀត ឲ្យ​គាត់​ទទួល​ព្រះសហគមន៍ ឲ្យ​គាត់​ទៅ​ជា​គ្រីស្ត​ទូត​ទី​មួយ ដើម្បី​ដឹក​នាំ​ក្រុម​គ្រីស្ត​ទូត និង​ដើម្បី​រៀបចំ​ព្រះសហគមន៍។ ជីវិត​ជា​សម្ដេច​ប៉ាប​របស់​គាត់​ជា​ជីវិត​ខ្លី​ណាស់ នៅ​ពេល​គាត់​ចេញ​ពី​ទីក្រុង​យេរូសាឡឹម​ទៅ​ដល់​ទីក្រុម​រ៉ូម ភ្លាមៗ​មាន​គេ​មក​ចាប់​គាត់​នឹង​សម្លាប់​គាត់ ដោយ​ឆ្កាង​ដូច​ព្រះយេស៊ូ​តែ​ដាក់​ក្បាល​ចុះ​ក្រោម។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នេះ​ជា​ព្រះសហគមន៍​របស់​យើង និង​សព្វ​ថ្ងៃ​ពី​សម័យ​លោក​សិលា​ជាង​២០០០​ឆ្នាំ​មុន​រហូត​មក​ដល់​ពេល​នេះ យើង​មាន​សម្ដេច​ប៉ាប​ដែល​ទទួល​ខុស​ត្រូវ។ ព្រះសហគមន៍​បាន​រៀប​ចំ​រចនា​សម្ពន្ធ ប៉ុន្តែ​របៀប​ដែល​ព្រះសហគមន៍​បាន​រៀប​ចំ មិន​មែន​ដូច​របៀប​ដែល​គេ​រៀប​ចំ​តាម​ប្រទេស​នីមួយៗ។ នៅ​ក្នុង​ព្រះសហគមន៍ មាន​ការ​បោះ​ឆ្នោត​តែ​មួយ​គត់​គឺ​ជ្រើសរើស​សម្ដេច​ប៉ាប ដោយ​ទីប្រឹក្សា​ជា​លោក​កាឌីណាល់ ដែល​មាន​សរុប​ជាង​១២០​នាក់។ សម្រាប់​លោក​កាឌីណាល់​ដែល​មាន​អាយុ​ក្រោម​៨០​ឆ្នាំ មាន​សិទ្ធិ​ឈ្មោះ​ជា​បេក្ខជន​សម្តេចប៉ាប ដើម្បី​ឱ្យ​ក្រុម​លោក​កាឌីណាល់​បោះ​ឆ្នោត​ជ្រើស​រើស នៅ​ពេល​សម្ដេច​ប៉ាប​ចាស់​សោយ​ទិវង្គត។ នៅ​ពេល​នោះ​លោក​កាឌីណាស់​ជួប​ជុំ​គ្នា ដោយ​អធិដ្ឋាន​ដើម្បី​ជ្រើស​រើស​សម្តេចប៉ាប​ថ្មី​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ ដោយ​ទទួល​ពន្លឺ​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នេះ​ជា​កាឌីណាល់​ម្នាក់​ដែល​អាច​ទទួល​តួនាទី​ដំណែង​ជា​សម្ដេច​ប៉ាប ដើម្បី​ដឹក​នាំ​ព្រះសហគមន៍។ ក្រោយ​មក សម្ដេច​ប៉ាប​បាន​ជ្រើស​រើស​លោក​អភិបាល ដោយ​គ្មាន​ការ​បោះឆ្នោត​គ្រីស្ត​បរិស័ទ​ឬ​ពី​ក្រុម​បូជាចារ្យ​ទេ។ តាម​រយៈ​តំណាង​របស់សម្តេចប៉ាប ជា​អ្នក​មើល​ថា​បូជាចារ្យ​ជា​បេក្ខជន​អាច​ធ្វើ​ជា​លោក​អភិបាល ដើម្បី​បន្ត​តួនាទី​ពី​ក្រុម​គ្រីស្ត​ទូត​នៅ​តាម​ភូមិភាគ​នីមួយៗ។ លោក​អភិបាល ចាត់​តាំង​ឱ្យ​បូជាចារ្យ​ទទួល​ខុស​ត្រូវ​តាម​ព្រះសហគមន៍​នីមួយៗ នៅ​ក្នុង​ភូមិភាគ​ដែល​លោក​គ្រប់​គ្រង។ ជាក់​ស្តែង នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​មាន​មណ្ឌល​សកម្មភាព​៩ ខ្ញុំ​បាន​ជ្រើស​រើស​លោក​បូជាចារ្យ​ដើម្បី​ដឹកនាំ​មណ្ឌល​សកម្មភាព​នីមួយៗ នៅ​ក្នុង​ការ​អធិដ្ឋាន​ជា​មួយ​ទីប្រឹក្សា​ដែល​ខ្ញុំ​មាន និង​តាម​ចំនួន​លោក​បូជាចារ្យ​ដែល​យើង​មាន​ដែរ។ ភូមិភាគ​ភ្នំពេញ យើង​មាន​បូជាចារ្យ​ក្នុង​ប្រទេស​តិច​បំផុត​ដែល​សព្វ​ថ្ងៃ​យើង​មាន​លោក សុខ​ណា លោក សុន លោក​លី ដែល​ទៅ​ជា​អភិបាល​នៅ​កំពង់ចាម​មួយ​ឆ្នាំ​ហើយ។ យើង​មាន​លោក​ឧបដ្ឋាក​៣ ដែល​ត្រូវ​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​បូជាចារ្យ​នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ខាង​មុខ​នេះ។ ក្រោយ​មក យើង​មាន​សាសនា​ទូត​ចំនួន​២០អង្គ មក​ពី​៨​ក្រុម​បូជាចារ្យ ដូចជា PIME, MEP, TMS, KMS, LW…ជាដើម។ មាន​លោក​បូជាចារ្យ​ដែល​ស្ម័គ្រ​ចិត្ត​មក​ជួយ​មួយ​រយៈ​ពេល ដូច​លោក​ឪពុក​ដាវីឌ ដែល​ជា​លោក​ស្ម័គ្រ​ចិត្ត​មក​ពី​ភូមិភាគ​មូយ​នៅ​ប្រទេស​បារាំង។ ក្រោយ​មក យើង​មាន​លោក​បូជាចារ្យ​មួយ​ចំនួន​ត្រូវ​ចេញ​ពី​ភូមិភាគ​ភ្នំពេញ ដើម្បី​ទៅ​បន្ត​ការ​សិក្សា ឬ​ទៅ​បំពេញ​បេសកកម្ម​ផ្សេងៗ។ កន្លង​មក យើង​មាន​លោក​ឪពុក ហ្គូត្រាវ៉ូ ទៅ​រៀន​៤​ឆ្នាំ លោក​ឪពុក លី ទៅ​ជា​អភិបាល​នៅ​កំពង់ចាម លោក​ឪពុក ដាមីយ៉ាំង គេ​ជ្រើស​រើស​គាត់​ជា​ទីប្រឹក្សា​ក្រុម​ MEP នៅ ទីក្រុង

ជីវិត​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់

អភិបូជាអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបដ្ឋាក ម៉ាតាំង ជួរ ដាម៉ូ នៅព្រះវិហារ​ព្រះជាម្ចាស់​លើក​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ បាត់ដំបង ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៣ បងប្អូនជាទីស្រឡាញ់!ថ្ងៃនេះ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់យើងទាំងអស់គ្នា តាមរយៈក្រុមសហជីវិនរបស់ព្រះយេស៊ូ។ ពិតមែនបងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាអំណរសប្បាយយ៉ាងពិសេសសម្រាប់ក្រុមសហជីវិនរបស់ព្រះយេស៊ូ មិត្តសម្លាញ់នៅក្នុងព្រះជាម្ចាស់ទូទាំងពិភពលោកទាំងមូល ជាពិសេសសម្រាប់ក្រុមកូរ៉េនិងកម្ពុជាដែលជាម្ចាស់ផ្ទះនៅថ្ងៃនេះ។ ប៉ុន្តែ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់ព្រះសហគមន៍កម្ពុជាទាំងមូល ដែលថ្ងៃនេះទទួលស្វាគមន៍បូជាចារ្យថ្មីមួយរូប។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យដោយសារថ្ងៃនេះយើងទទួលបានបូជាចារ្យម្នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះយើងទទួលបូជាចារ្យបីនាក់ថែមទៀតនៅភ្នំពេញ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យើងមានបងប្រុសហ្វ្រង់ស៊ីស្កូដែលធ្វើការប្រចាំនៅប្រទេសកម្ពុជា ទទួលអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក។ យើងមានឧបដ្ឋាក ប៉ូល សាន ដែលនឹងទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ឆ្នាំ២០២៣ជាឆ្នាំដ៏អស្ចារ្យដែលព្រះជាម្ចាស់ប្រទានអំណោយដល់ព្រះសហគមន៍យើងមែនទែន។ ថ្ងៃនេះ មុនគេបង្អស់ខ្ញុំសូមនិយាយថា “សូមស្វាគមន៍លោកដាម៉ូ ចូលនៅក្នុងក្រុមបូជាចារ្យ”។ ពិតមែនលោក ដាម៉ូ ម៉ាតាំង សម្រាប់សិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដ៏ធំធេង នៅពេលនេះលោកទៅជាអ្នកបម្រើរបស់ព្រះយេស៊ូ តាមព្រះយេស៊ូ។ អ្នកបម្រើតាមរយៈក្រុមជេស្វីត ដែលបានស្រឡាញ់ទ្វីបអាស៊ីយ៉ាងខ្លាំង យើងនឹកឃើញដល់ហ្វ្រង់ស្វ័រសាវីយ៉េ ដែលបានទៅដល់ប្រទេសឥណ្ឌា ប្រទេសជប៉ុនមុនគេបង្អស់។ យើងនឹកឃើញដល់ ម៉ាទីអូរីជី ដែលបានទៅប្រទេសចិន នឹកឃើញដល់លោកអាល់ប៊ែតតូវីល ដែលបានទៅទីប៉ែត នៅទីក្រុងឡាសាមុនគេបង្អស់។ ជាពិសេសថ្ងៃនេះ ខ្ញុំនឹកឃើញដល់ អេឡិចសង់ដឺរូត នៅប្រទេសវៀតណាម ជាលោកបូជាចារ្យដែលបានជូនយោបល់ដល់សម្ដេចប៉ាប ដើម្បីបង្កើតក្រុមសាសនាទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP)។ គាត់ដែលបានជំរុញឲ្យអភិបាលភ្ជាប់ជាមួយសម្ដេចប៉ាប ដើម្បីទៅប្រកាសដំណឹងល្អនៅទ្វីបអាស៊ី។ ដូច្នេះ ថ្ងៃនេះខ្ញុំជឿថាអេឡិចសង់ដឺរូត ក៏សប្បាយចិត្តដែរ ដោយសារថ្ងៃនេះជាលោកអភិបាល (MEP) ចុងក្រោយបំផុតដែលតែងតាំងលោកជេស្វីតទីមួយ នៅលើទឹកដីប្រទេសកម្ពុជា។ សម្រាប់សិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ នៅពេលនេះទៅជាសាវ័ករបស់ព្រះយេស៊ូ ជាពិសេសដើម្បីដើរតាមព្រះយេស៊ូ។ ថ្ងៃនេះ បានជ្រើសរើសអត្ថបទគម្ពីរដំណឹងល្អដែលណែនាំឲ្យយើងយល់យ៉ាងច្បាស់ អំពីរបៀបដែលព្រះយេស៊ូបានអញ្ជើញយើងទៅជាអ្នកបម្រើ នៅពេលព្រះអង្គបានលាងជើងឱ្យក្រុមសាវ័ក។ នេះជាស្នាព្រះហស្តចុងក្រោយរបស់ព្រះយេស៊ូ នេះជាព្រះបន្ទូលចុងក្រោយរបស់ព្រះយេស៊ូ ជាមូយក្រុមសាវ័កនៅក្នុងពេលវេលាដែលព្រះយេស៊ូជិតស្និទ្ធជាមួយគេបំផុត។ លោកយូដាស់អ៊ីស្ការីយ៉ូតបានចេញហើយ ព្រះយេស៊ូនៅជាមួយក្រុមសាវ័កតែ១១នាក់ នៅពេលនោះព្រះយេស៊ូបានលុតជង្គង់ដើម្បីលាងជើងឱ្យគេ។ ព្រះអង្គមានព្រះបន្ទូលថា “សូមធ្វើតាមខ្ញុំ ដូចខ្ញុំបានលាងជើងដល់អ្នករាល់គ្នា សូមលាងជើងឲ្យគ្នាទៅវិញទៅមក”។ ជាពេលវេលាមួយពិសេស ដែលបន្តិចទៀតព្រះយេស៊ូត្រូវគេចាប់ ត្រូវគេកាត់ក្ដីដោយអយុត្តិធម៌ និងព្រះយេស៊ូត្រូវសោយទិវង្គតនៅឈើឆ្កាង នៅក្នុងរបៀបសាហាវបំផុត។ ខ្ញុំគិតថា ពេលវេលាចុងក្រោយរបស់ព្រះយេស៊ូជាមួយក្រុមសាវ័ក ជាពេលវេលាទីមួយរបស់សហជីវិនរបស់ព្រះយេស៊ូជាមួយសន្តអ៊ីញ៉ាស់។ នៅពេលក្រុមជេស្វីតអានគម្ពីរដំណឹងល្អ គេមានរបៀបពិសេសដើម្បីធ្វើសមាធិនៅក្នុងគម្ពីរដំណឹងល្អ។ គេអញ្ជើញនៅក្នុងគ្រប់វិស័យ ដើម្បីឲ្យយើងមើលឃើញ ឲ្យយើងស្ដាប់ឮ ឲ្យយើងដឹងក្លិន ឲ្យយើងចូលជាមួយខ្លួនរបស់យើងទាំងអស់អំពីគម្ពីរដំណឹងល្អនេះ។ ខ្ញុំបានគិតថា លោកអ៊ីញ៉ាស់ បានអញ្ជើញមិត្តសម្លាញ់របស់គាត់ដើម្បីដើរនៅក្នុងរបៀបរស់នៅថ្មី ដើម្បីបម្រើជាមួយព្រះយេស៊ូ ប្រហែលបាននឹកឃើញអំពីអត្ថបទគម្ពីរនេះ។ ដោយសារ តួនាទីរបស់លោកបូជាចារ្យគឺយើងជាអ្នកបម្រើ៖ទី១ ជាអ្នកបម្រើព្រះបន្ទូលដំណឹងល្អ ព្រះបន្ទូលរបស់ព្រះជាម្ចាស់យើងត្រូវតែប្រកាស ព្រះបន្ទូលដែលយើងត្រូវការណែនាំជាពិសេសដល់កូនក្មេង ដល់យុវជន។ ព្រះបន្ទូលដែលយើងត្រូវការណែនាំដល់មនុស្សដែលគ្មានចំណេះដឹង ព្រះបន្ទូលដែលយើងត្រូវការប្រកាសនៅក្នុងគ្រប់កាលៈទេសៈនៃជីវិតរបស់យើង។ ទី២ យើងជាអ្នកបម្រើតាមផ្លូវវិញ្ញាណ ដើម្បីជួយឲ្យព្រលឹងរបស់មនុស្សលោកអាចចូលនៅក្នុងអាថ៌កំបាំងដ៏ជ្រៅផ្ទាល់ខ្លួន ដើម្បីទទួលអគ្គសញ្ញានានា ដើម្បីចិញ្ចឹមផ្លូវវិញ្ញាណឲ្យរីកចម្រើនបន្តិចម្ដងៗនិងជាប់ជាមួយព្រះជាម្ចាស់ជានិច្ច។ ទី៣ ជាអ្នកបម្រើនៃព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ជួយឲ្យសត្រូវសម្រុះសម្រួលគ្នា ជួយអ្នកក្រីក្រ ជួយអ្នកជំងឺ ជួយអ្នកជាប់ក្នុងមន្ទីរឃុំឃាំង បម្រើជាពិសេសអ្នកតូចតាច និងបម្រើយុត្តិធម៌នៅក្នុងសង្គម។ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំជឿថាការតែងតាំងលោក ដាម៉ូ ដើម្បីបម្រើព្រះជាម្ចាស់ ដើម្បីបម្រើព្រះសហគមន៍ ដើម្បីបម្រើព្រលឹងនិងដួងចិត្តរបស់យើង ដើម្បីបម្រើបងប្អូនដ៏តូចតាច ជាពិសេសបងប្អូនដែលសង្គមដែលលះបង់ចោល។ បងប្អូនជាទីស្រឡាញ់ដែលជាគ្រីស្តបរិស័ទ បងប្អូនជាទីស្រឡាញ់ដែលកំពុងស្វែងយល់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ស្វែងរកព្រះជាម្ចាស់ ជាពេលវេលាដើម្បីឲ្យយើងចូលយ៉ាងជ្រៅថែមទៀត យ៉ាងសកម្មថែមទៀតនៅក្នុងបេសកកម្មដែលយើងបានទទួល។ យើងជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ដែលព្រះអង្គស្រឡាញ់និងលើកលែងទោសឲ្យជានិច្ច។ ២សប្តាហ៍មុន

“ឱ្យ​យើង​ក្រោក​ឈរឡើង​ដូច​ព្រះនាង​ម៉ារី”

អភិបូជា​ព្រះជាម្ចាស់​លើក​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់ ភ្នំពេញ​ខាង​ត្បូង ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ វិវរណៈ ១១,១៩.១២,១-៦.១០ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង។ វវ ១១,១៩អត្ថបទ​ទី​២៖ កូរិនថូស ទី១ ១៥,២០-២៧ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់។ ១​ករ ១៥,២៣ដំណឹងល្អ៖ លូកា ១,៣៩-៥៦នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ។ លក ១,៣៩ បង​ប្អូន​ជា​ទី​ស្រឡាញ់! សប្តាហ៍​មុន តំណាង​យុវជន​យើង​បាន​ចូល​រួម​ថ្វាយ​អភិបូជា​ជា​មួយ​សម្តេច​ប៉ាប រួម​ជា​មួយ​យុវជន​មក​ពី​ទូទាំង​ពិភព​លោក​ជាង ១,៥០០,០០០​នាក់។ ពេល​នោះ​ជា​ពេល​វេលា​ពិសេស សម្រាប់​តំណាង​យុវជន​កាតូលិក​កម្ពុជា​យើង​មាន​៤៥​នាក់ ដែល​បាន​ចូល​រួម​ជា​មួយ​លោក​អភិបាល លោក​ឪពុក លោក​ឧបដ្ឋាក បង​ស្រី។ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ដែល​យើង​មាន​បទ​ពិសោធន៍​អំពី​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដែល​មក​ប្រហែល​១៨០​ប្រទេស​ដើម្បី​ចូល​រួម​ដោយ​មាន​លោក​អភិបាល​និង​លោក​បូជាចារ្យ​មួយ​ចំនួន។ ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទោះ​បី​សប្តាហ៍​មុន​យើង​ជួប​ជា​មួយ​សម្តេច​ប៉ាប និង​គ្រីស្ត​បរិស័ទ​រួម​ជា​មួយ​យុវជន​រាប់​លាន​នាក់ ពីរ​បី​សប្ដាហ៍​មុន​ខ្ញុំ​បាន​ថ្វាយ​អភិបូជា​ជា​មួយ​គ្រីស្ត​បរិស័ទ​នៅ​ប្រទេស​បារាំង និង​ថ្ងៃ​នេះ​ខ្ញុំ​ថ្វាយ​អភិបូជា​ជា​មួយ​បង​ប្អូន។ តាម​ពិត ទោះ​បី​យើង​នៅ​គ្នា​ច្រើន​ឬ​គ្នា​តិច​ក៏​ដោយ យើង​ជា​ព្រះសហគមន៍​កាតូលិក​តែ​មួយ នៅ​ប្រទេស​នីមួយៗ រៀង​រាល់​ថ្ងៃ​អាទិត្យ​តាម​កន្លែង​នីមួយៗ​យើង​មាន​គ្រីស្ត​បរិស័ទ​ច្រើន​ឬ​តិច​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់ គឺ​យើង​ជួប​ជុំ​គ្នា​ដើម្បី​លើក​តម្កើង​សេរីរុង​រឿង​របស់​ព្រះជាម្ចាស់។ សប្តាហ៍​មុន ទោះបី​យើង​នៅ​ជា​មួយ​សម្តេច​ប៉ាប​ក៏​ដោយ យើង​ដឹង​ថា​ថ្ងៃ​នេះ​ក៏​យើង​នៅ​ជា​មួយ​សម្តេច​ប៉ាប​ម្យ៉ាង​ដែរ។ បន្តិច​ទៀត ពេល​យើង​សូត្រ​ធម៌​ព្រះកាយ​ក៏​យើង​អធិដ្ឋាន​សម្រាប់​សម្តេច​ប៉ាប សម្រាប់​លោក​អភិបាល សម្រាប់​បូជាចារ្យ​និង​គ្រីស្ត​បរិស័ទ​ទាំង​អស់។ នេះ​ជា​ការ​អស្ចារ្យ​ដែល​យើង​ត្រូវ​ការ​នឹក​ឃើញ​គ្រប់​ពេល​វេលា ព្រះសហគមន៍​របស់​យើង​នៅ​កន្លែង​ណា​ក៏​ដោយ​ជា​ព្រះសហគមន៍​ដែល​យើង​ជួប​ជុំ​គ្នា ដើម្បី​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ ថ្ងៃ​នេះ ដែល​យើង​លើក​តម្កើង​ព្រះនាង​ម៉ារី​ដែល​បាន​ឡើង​ស្ថាន​បរម​សុខ​មុន​គេ​បង្អស់។ ប្រទេស​ព័រទុយហ្គាល់​ដែល​យុវជន​យើង​បាន​ទៅ​សប្តាហ៍​មុន ជា​ប្រទេស​មួយ​ល្បី​ដោយសារ​ហ្វាទីម៉ា ជា​កន្លែង​មួយ​ដែល​ព្រះនាង​ម៉ារី​បាន​បង្ហាញ​ខ្លួន​នៅ​ឆ្នាំ​១៩១៧។ បាន​បង្ហាញ​ខ្លួន​ដល់​ក្មេង​គង្វាល​៣​នាក់ នៅ​ពេល​នោះ​មាន​ប្រជាជន​នៅ​ជុំ​វិញ​គេ​ច្រើន តែ​មាន​តែ​ក្មេង​៣​នាក់​បាន​ឃើញ​ព្រះនាង​ម៉ារី​បង្ហាញ​ខ្លួន នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​១៩១៧។ បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្មេង​គង្វាល​ទាំង​នេះ​បាន​ឃើញ​ប៉ុន្មាន​ដង​ថែម​ទៀត ដើម្បី​ណែនាំ​ឱ្យ​កូន​ក្មេង​នេះ​ជួយ​ដល់​ប្រជាជន​របស់​ព្រះជាម្ចាស់​ឱ្យ​ភ្ញាក់​ស្មារតី​សាជាថ្មី ជា​ពិសេស​ភ្ញាក់​ស្មារតី​ដើម្បី​អធិដ្ឋាន​សម្រាប់​សុខ​សន្តិភាព។ ថ្ងៃ​ពុធ​សប្តាហ៍​មុន ក្រុម​យុវជន​របស់​យើង​បាន​ធ្វើ​ដំណើរ​បូជនីយ៍ចរ​ដល់​ហ្វាទីម៉ា។ ដែល​ជា​កន្លែង​មួយ​យ៉ាង​ពិសេស​បំផុត​សម្រាប់​គ្រីស្ត​បរិស័ទ ដើម្បី​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះជាម្ចាស់​តាមរយៈ​ព្រះនាង​ម៉ារី និង​ដើម្បី​អធិដ្ឋាន​សម្រាប់​សុខ​សន្តិភាព​នៅ​ក្នុង​ពិភព​លោក។ សព្វ​ថ្ងៃ មាន​សង្រ្គាម​ជា​ច្រើន​ដែល​កើត​មាន​នៅ​លើ​ពិភព​លោក ដូច្នេះ​យើង​អធិដ្ឋាន​សុំ​ឱ្យ​មាន​សុខ​សន្តិភាព។ នៅ​ឆ្នាំ​១៩១៧ ពេល​ព្រះនាង​ម៉ារី​បង្ហាញ​ខ្លួន​ដល់​ក្មេង​គង្វាល​ទាំង​៣​នាក់ គឺ​នៅ​ក្នុង​ពេល​វេលា​នៃ​សង្រ្គាម​ពិភព​លោក​លើក​ទី​១។ ពេល​នោះ ព្រះនាង​ម៉ារី​បាន​ឱ្យ​អាថ៌​កំបាំង​៣​ដល់​កូន​ក្មេង​នោះ ដើម្បី​ផ្ញើ​ថ្វាយ​សម្តេច​ប៉ាប រហូត​ដល់​ឆ្នាំ​២០០០​សម្តេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​២ បាន​បើក​អាន​នឹង​បាន​ផ្ញើ​ដល់​គ្រីស្ត​បរិស័ទ​ទាំង​អស់។ អាថ៌​កំបាំង​ទាំង​នោះ គឺ​ទី​១​ណែនាំ​ឱ្យ​យើង​អធិដ្ឋាន​សម្រាប់​សុខ​សន្តិភាព ទី​២​អធិដ្ឋាន​សម្រាប់​សហភាព​សូវៀត (ប្រទេស​រុស្ស៊ី​សព្វ​ថ្ងៃ) ឱ្យ​កែប្រែ​ចិត្ត​គំនិត និង​ទី​៣​អធិដ្ឋាន​សម្រាប់​សម្តេច​ប៉ាប ដើម្បី​ឱ្យ​ព្រះអង្គ​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដឹក​នាំ​ព្រះសហគមន៍។ សម្តេច​ប៉ាប យ៉ូហាន​ប៉ូល​ទី​២ ត្រូវ​បាន​ឃាតករ​បាញ់​នៅ​មុខ​វិសាល​វិហារ​សន្ត​សិលា​នៅ​ឆ្នាំ​១៩៨១ គឺ​នៅ​ថ្ងៃ​ទី​១៣ ខែ​ឧសភា ជា​ថ្ងៃ​ដែល​យើង​គោរព​ព្រះនាង​ម៉ារី​នៅ​ហ្វាទីម៉ា។ ក្បាល​គ្រាប់​ដែល​គេ​បាញ់​ព្រះអង្គ​ចូល​ជិត​ដល់​បេះដូង ដោយ​ខ្វះ​តែ​១​មីលីម៉ែត្រ សម្តេច​ប៉ាប​បាន​ជឿ​ថា​ដោយ​សារ​វត្តមាន​របស់​ព្រះនាង​ម៉ារី​បាន​ជួយ​ព្រះអង្គ​ឱ្យ​រួច​ផុត​ពី​ការ​សោយ​ទិវង្គត។ សព្វ​ថ្ងៃ នៅ​ក្នុង​មកុដ​របស់​ព្រះនាង​ម៉ារី​នៅ​ហ្វាទីម៉ា សម្តេច​ប៉ាប​បាន​ដាក់​ក្បាល​គ្រាប់​ដែល​គេ​បាញ់​ព្រះអង្គ ដើម្បី​ថ្វាយ​ទៅ​ព្រះជាម្ចាស់​នូវ​ជីវិត​ដែល​ព្រះអង្គ​បាន​បូជា។ រយៈ​ពេល​មួយ​សប្តាហ៍ ដែល​យើង​នៅ​ជា​មួយ​យុវជន​ទូទាំង​ពិភព​លោក និង​ជា​មួយ​សម្តេច​ប៉ាប យើង​បាន​គិត​ពិចារណា​អំពី​អត្ថបទ​ថ្ងៃ​នេះ។ នៅ​ពេល​ព្រះនាង​ម៉ារី​បាន​ទទួល​ដំណឹង​ពី​ទេវទូត​កាព្រីអែល នៅ​ពេល​នោះ​ព្រះនាង​ម៉ារី​បាន​ប្រញាប់​ប្រញាល់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​យាយ​អេលីសាប៊ិត។ នៅ​ពេល​នោះ ព្រះនាង​ម៉ារី​បាន​ក្រោក​ឈរ​ឡើង​ប្រញាប់​ប្រញាល់​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​យាយ​អេលីសាប៊ិត ដើម្បី​ចែក​រំលែក​អំណរ​សប្បាយ​ផង និង​ដើម្បី​ថែរក្សា​យាយ​អេលីសាប៊ិត​ផង។ នៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​យុវជន​យើង​បាន​ទទួល​ការ​អប់រំ ៣​ថ្ងៃ​ដែល​យើង​បាន​អធិដ្ឋាន​ជា​មួយ​សម្តេច​ប៉ាប ជា​មួយ​យុវជន​ទូទាំង​ពិភព​លោក យើង​បាន​គិត​ពិចារណា តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ឈរ​ឡើង ដើម្បី​ប្រញាប់​ប្រញាល់ ដើម្បី​ចែក​រំលែក​អំណរ​សប្បាយ​ដូច​ព្រះនាង​ម៉ារី? នៅ​ពេល​នោះ សម្តេច​ប៉ាប​បាន​ណែនាំ​ឱ្យ​យុវជន​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក និង​សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ​ដែរ ដូច​ព្រះនាង​ម៉ារី​ដែល​ឡើង​ស្ថាន​បរម​សុខ​ថ្ងៃ​នេះ៖ ទី​១ ឱ្យ​យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដែល​ភ្លឺ​ត្រជះ​ត្រចង់​នៅ​ក្នុង​ពិភព​លោក ពិភព​លោក​សព្វ​ថ្ងៃ​ត្រូវ​តែ​មាន​ពន្លឺ។ មិន​មែន​តែ​ពន្លឺ​ដែល​មក​ពី​ព្រះអាទិត្យ គឺ​ពន្លឺ​ដែល​មក​ពី​យើង​ជា​គ្រីស្ត​បរិស័ទ ប៉ុន្តែ​ដើម្បី​ទៅ​ជា​ពន្លឺ​យើង​ត្រូវ​ការ​ទទួល​ពន្លឺ​ពី​ព្រះជាម្ចាស់​សិន។ ដូច្នេះ ថ្ងៃ​នេះ​ដែល​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរម​សុខ ព្រះនាង​ម៉ារី​ភ្លឺ​ត្រជះ​ត្រចង់​មហា​កំពូល​រួម​ជា​មួយ​ព្រះជាម្ចាស់។ ឱ្យ​យើង​ទទួល​ពន្លឺ​ពី​ព្រះនាង​ម៉ារី ឱ្យ​យើង​ទទួល​ជំនឿ​ពី​ព្រះនាង​ម៉ារី ឱ្យ​យើង​ទទួល​សេចក្តី​ស្រឡាញ់​ពី​ព្រះនាង​ម៉ារី ដើម្បី​ឱ្យ​ដួង​ចិត្ត​របស់​យើង ឱ្យ​ជំនឿ​របស់​យើង ឱ្យ​កម្លាំង​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ភ្លឺ​ដ៏​ត្រជះ​ត្រចង់​ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ​ឱ្យ​មើល​ឃើញ​ពន្លឺ​នេះ​ដែរ។ ទី​២ ឱ្យ​យើង​ស្តាប់​លឺ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ មិន​តែ​ស្តាប់​ទូទៅ​ប៉ុន្តែ​ស្តាប់​លឺ ឱ្យ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ចូល​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ប៉ុន្មាន​ដង​ប៉ុន្មាន​សារ

“យើង​ជា​ថ្ម​ដ៏​មាន​ជីវិត​ដូច​សន្ត​សិលា​និង​សន្ត​ប៉ូល”

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ កិច្ចការ​គ្រីស្ត​ទូត ១២,១-១១«សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!»។ កក ១២,៨អត្ថបទ​ទី​២៖ ធីម៉ូថេ ទី​២ ៤,៦-៨,១៧-១៨ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។ ២​ធម ៤,៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍​របស់​ខ្ញុំ។ មថ ១៦,១៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! “មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?” នេះ​ជា​សំណួរ​ដែល​ព្រះយេស៊ូ​បាន​សួរ​ក្រុម​គ្រីស្ត​ទូត​នៅ​ព្រឹក​នេះ។ នៅ​ពេល​លោក​ម៉ូសេ បាន​សួរ​ទៅ​ព្រះជាម្ចាស់​ថា តើ​ព្រះអង្គ​ជា​នរណា? ព្រះជាម្ចាស់​បាន​ឆ្លើយ​ថា “ខ្ញុំ​ជា​ខ្ញុំ” ចម្លើយ​នេះ​ជា​ចម្លើយ​ដែល​ណែនាំ​ឲ្យ​មាន​អាថ៌​កំបាំង​មែន​ទែន ដោយសារ​មាន​តែ​ខ្ញុំ​ផ្ទាល់​ដែល​ដឹង​ថា​ខ្ញុំ​ជា​នរណា។ ថ្ងៃ​នេះ យើង​បាន​ស្ដាប់​ចម្លើយ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឲ្យ​យើង​គិត​ពិចារណា សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ សម្រាប់​យើង​ដែល​ដើរ​តាម​ព្រះយេស៊ូ តើ​ចម្លើយ​ខ្ញុំ​ជា​ខ្ញុំ​ជា​ចម្លើយ​គ្រប់​គ្រាន់​ឬ​ទេ? សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ការ​ពិចារណា​អំពី​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ បង​ប្អូន​ដែល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ថ្ងៃ​នេះ យើង​ដឹង​ថា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​រក​ឃើញ​អត្ថន័យ​ដ៏​ថ្លៃ​ថ្នូរ នៅ​ពេល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ ថ្ងៃ​នេះ ដែល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ជា​ពេល​វេលា​ដើម្បី​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ជា​នរណា​ដែល​ជា​សាវ័ក​របស់​ព្រះយេស៊ូ? តើ​ខ្ញុំ​ជា​នរណា​ជា​ខ្មែរ​មួយ​រូប​ដែល​ដើរ​តាម​ព្រះយេស៊ូ? តើ​អត្ត​សញ្ញាណ​របស់​ខ្ញុំ​មាន​អ្វី​ខ្លះ? បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​មាន​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​ជា​គំរូ​ពិសេស​ដើម្បី​ដឹកនាំ​យើង និង​ដើម្បី​ឲ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ពិត​មែន ខ្ញុំ​ជា​ខ្ញុំ ប៉ុន្តែ​តើ​ខ្ញុំ​ផ្ទាល់​ជា​នរណា? បង​ប្អូន​ជា​ទី​ស្រឡាញ់ ព្រឹក​ឡើង​ពេល​យើង​ភ្ញាក់​ពី​ដេក ឲ្យ​យើង​មើល​ព្រះជាម្ចាស់ ឲ្យ​យើង​ជម្រាប​សួរ​ព្រះជាម្ចាស់ និង​ឲ្យ​យើង​ទូល​អង្វរ​ព្រះជាម្ចាស់ ឱ​ព្រះជាម្ចាស់​អើយ! ថ្ងៃ​នេះ​តើ​ព្រះអង្គ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ? ថ្ងៃ​នេះ​តើ​ព្រះអង្គ​ចង់​ឲ្យ​ខ្ញុំ​ទៅ​ណា? នៅ​ក្នុង​អត្ថបទ​ទី​២ ដែល​យើង​បាន​ស្ដាប់​អំបាញ់មិញ ជា​អត្ថបទ​យ៉ាង​ពិរោះ​បំផុត​ដែល​លោក​ប៉ូល​បង្ហាញ​អំពី​របៀប​ដែល​គាត់​យក​ចិត្ត​ទុក​ដាក់ រត់​អស់​មួយ​ជីវិត​ដល់​គោល​ដៅ​របស់​គាត់។ គោល​ដៅ​របស់​គាត់ គឺ​សូម​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ​អស់​កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ពិត​មែន យើង​ទទួល​ស្គាល់​គោល​ដៅ​នៃ​ជីវិត​របស់​យើង គឺ “តយុទ្ធ​ល្អ​ប្រសើរ​ដើម្បី​រត់​ដល់​គោល​ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល”។ ទោះ​បី​ពិបាក​ក៏​ដោយ ទោះបី​អស់​កម្លាំង​ក៏​ដោយ ទោះ​បី​ពោរពេញ​ដោយ​សេចក្ដី​សង្ឃឹម​ក៏​ដោយ យើង​មាន​ជំនឿ​របស់​យើង​ដែល​ជម្រុញ​ឲ្យ​យើង​ធ្វើ​ដំណើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ឲ្យ​ដល់​គោល​ដៅ​របស់​យើង គឺ​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ ថ្ងៃ​នេះ ព្រះសហគមន៍​ឲ្យ​យើង​លើក​តម្កើង​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​ជា​គ្រីស្ត​ទូត​ទាំង​ពីរ ដែល​បាន​ទទួល​មរណភាព​ជា​មរណ​សាក្សី​នៅ​ទី​ក្រុង​រ៉ូម។ លោក​សិលា​ស្លាប់ ដោយ​គេ​ឆ្កាង​បញ្ច្រាស ឲ្យ​ក្បាល​នៅ​ក្រោម​ជើង​នៅ​លើ រី​ឯ​លោក​ប៉ូល​បាន​ស្លាប់​នៅ​ខាង​ក្រៅ​ទីក្រុម​រ៉ូម​ដោយ​គេ​កាត់​ក​របស់​គាត់។ នៅ​ពេល​ក្បាល​របស់​សន្ត​ប៉ូល ធ្លាក់​ដល់​ដី​បាន​លោត​បី​ដង នឹង​មាន​ទឹក​ផុស​ចេញ​ពី​កន្លែង​នោះ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​មាន​គំរូ​ពិសេស ថ្ងៃ​នេះ​យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ព្រះយេស៊ូ​បាន​ដាក់​ឈ្មោះ​ឲ្យ​លោក​សិលា សិលា​គឺ​ថ្ម​ដ៏​ពិសេស​ដែល​ព្រះយេស៊ូ​បាន​យក​ដើម្បី​កសាង​ព្រះសហគមន៍​របស់​ព្រះអង្គ។ ប្រសិន​បើ យើង​ពិចារណា​ថ្ម​រឹង​មាំ​ណាស់ ពេល​លោក​សិលា​បាន​ឆ្លើយ​តប​ការ​ត្រាស់​ហៅ​របស់​ព្រះយេស៊ូ ភ្លាម​គាត់​លះ​បង់​អ្វីៗ​ទាំងអស់​ដើម្បី​ទៅ​ជា​អ្នក​នេសាទ​មនុស្ស។ នៅ​ពេល​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​គាត់ គាត់​បាន​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​នៅ​ជា​មួយ​ព្រះយេស៊ូ​រហូត ជា​លោក​សិលា​ដែល​បាន​ឆ្លើយ​មុន​គេ​បង្អស់ “ព្រះអង្គ​ជា​ព្រះសង្គ្រោះ ព្រះអង្គ​ជា​ព្រះ​មេស៊ី”។ លោក​សិលា បាន​ប្រកាស​ថា​នៅ​ពេល​ព្រះអង្គ​ទៅ​ណា​ខ្ញុំ​ទៅ​ដែរ​ខ្ញុំ​មិន​ចង់​ចោល​ព្រះអង្គ​ទេ ជា​លោក​សិលា​ដែល​បាន​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ជា​ថ្ម​រឹង​មាំ​ដើម្បី​ណែនាំ​ឲ្យ​ព្រះសហគមន៍​របស់​យើង​មាន​ជំនឿ​ទៅ​លើ​ព្រះយេស៊ូ​គ្រីស្ត​ជា​ព្រះអម្ចាស់។ ប៉ុន្តែ យើង​មាន​ថ្ម​ល្មម​ដែរ ដែល​គេ​ដាក់​នៅ​ក្នុង​គ្រឹះ​ពេល​គេ​សាង​សង់​ផ្ទះ លោក​សិល​ជា​ថ្ម​ហ្នឹង​ដើម្បី​កសាង​មូល​ដ្ឋាន​គ្រឹះ​នៃ​ព្រះសហគមន៍ ជា​ថ្ម​សំខាន់​ដែល​ជា​ត្រី​វិស័យ​ដែល​ណែនាំ​ឲ្យ​យើង​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ។ ប្រសិន​បើ នៅ​ក្នុង​ជីវិត​របស់​យើង​អត់​មាន​គោល​ដៅ យើង​អត់​មាន​ត្រី​វិស័យ​ដើម្បី​ដឹកនាំ​យើង អត់​មាន​ផ្កាយ​ដែល​ភ្លឺ​នៅ​លើ​ផ្ទៃ​មេឃ​នៃ​ជីវិត​របស់​យើង យើង​អត់​ដឹង​ទៅ​ណា​ទេ។ លោក​សិលា​ជា​ត្រី​វិស័យ​នេះ លោក​សិលា​ជា​ផ្កាយ​ហ្នឹង ដែល​ដឹក​នាំ​ជីវិត​របស់​យើង​ឲ្យ​យើង​ចេះ​សម្លឹង​មើល​ព្រះយេស៊ូ​គ្រីស្ត ឲ្យ​យើង​ដឹង​ថា​នៅ​ពេល​យើង​ដើរ​តាម​លោក​សិលា​យើង​មិន​វង្វេង​ផ្លូវ​ទេ។ នៅ​ពេល​យើង​ប្រកាស​ជំនឿ​របស់​យើង តើ​ជឿ​លើ​ព្រះសហគមន៍? តើ​ជឿ​លើ​ព្រះយេស៊ូ​គ្រីស្ត? តើ​ជឿ​លើ​ព្រះជាម្ចាស់? តើ​ជឿ​លើ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ? យើង​ឆ្លើយ​ថា​ខ្ញុំ​ជឿ។ យើង​អាច​ជឿ​នៅ​ក្នុង​ជំនឿ​របស់​លោក​សិលា​ពី​ដើម នេះ​ជា​ថ្ម​ដ៏​សំខាន់។ យើង​មាន​ថ្ម​មួយ​ប្រភេទ​ទៀត គឺ​ថ្ម​តូចៗ​នៅ​លើ​ផ្លូវ ជួន​កាល​ពេល​យើង​ដើរ​នៅ​លើ​ផ្លូវ​ពេល​មាន​ថ្ម​នេះ​ណែនាំ​ឲ្យ​យើង​ដួង។ យើង​ដឹង​ថា ជីវិត​លោក​សិលា​ក៏​ដូច​គ្នា​ដែរ លោក​សិលា​បាន​ដួល លោក​សិលា​ជា​មនុស្ស​សាមញ្ញ​ធម្មតា។ នៅ​ពេល​គេ​សួរ​គាត់ តើ​អ្នក​ជា​សាវ័ក​របស់​យេស៊ូ​នេះ​មែន​ទេ?លោក​សិលា​បាន​បដិសេធ​៣​ដង ថា​មិន​ស្គាល់ព្រះអង្គ។ នៅ​ពេល​មាន់​រងាវ​ហើយ លោក​សិលា​នៅ​ទល់​មុខ​ព្រះយេស៊ូ ព្រះអង្គ​បែរ​ព្រះភ័ក្ត្រ​មើល​លោក​សិលា ពេល​លោក​សិលា​មើល​ភ្នែក​របស់​ព្រះយេស៊ូ​លោក​សិលា​បាន​យំ។ ដោយសារ គាត់​នឹក​ឃើញ​ពិត​មែន​ខ្ញុំ​ជា​មនុស្ស​ទន់​ខ្សោយ

ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness

ការ​អប់រំ​ទី​៣​របស់​លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ ដើម្បី​សាង​សង់​ដំបូល​នៃ​ជីវិត​របស់​យើង យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ស្គាល់​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់។ តាម​ពិត​អស់​មួយ​ជីវិត​របស់​យើង យើង​ស្វែង​យល់​និង​ស្វែង​រក​យើង​ផ្ទាល់​ខ្លួន​ជា​នរណា។ យើង​អាច​មើល​តាម​ពេល​វេលា តាម​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង បន្តិច​ម្តងៗ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ទៅៗ ខ្ញុំ​ជា​នរណា? កញ្ចក់​ដ៏​ពិសេស​ដែល​យើង​មាន ដើម្បី​ស្គាល់​ខ្លួន​ឯង​គឺ​បង​ប្អូន​ឯទៀតៗ ទំនាក់​ទំនង​ដែល​យើង​បង្កើត​ជា​មួយ​បង​ប្អូន​ឯទៀតៗ ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​ចាប់​ផ្តើម​យល់​យើង​ជា​មនុស្ស​របៀប​ណា។ ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​របស់​យើង គោលដៅ​កំពូល​នៃ​ជីវិត​របស់​យើង យើង​អាច​ចែក​ជា​៣​ជម្រើស គឺ​ទី​១ បង្កើត​គ្រួសារ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ទី​២ ចូល​ក្នុង​ក្រុម​បុព្វជិត​បុព្វជិតា ដែល​ថ្វាយ​ខ្លួន​ទៅ​លើ​ព្រះជាម្ចាស់ ទី​៣ ធ្វើ​ជា​បូជាចារ្យ។ យើង​មាន​សរសរ​៣​ដ៏​សំខាន់ ដើម្បី​ជំរុញ​យើង​ឱ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន៖ សរសរ​ទី​១ ជំនឿ ជំនឿ​ទៅ​លើ​ព្រះជាម្ចាស់​ដែល​ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​មាន​ប្រាជ្ញា​ឈ្លាសវៃ ចាស់​ទុំ។ មាន​អ្នក​ខ្លះ គេ​មាន​បទ​ពិសោធន៍​ទទួល​ខុស​ត្រូវ​ពី​ក្មេង ដូច្នេះ​គេ​បាន​កសាង​ជីវិត​ជា​មនុស្ស​ចាស់​ទុំ​ហើយ ដោយ​ចេះ​ទទួល​ខុស​ត្រូវ ចេះ​មើល​ឃើញ ចេះ​យល់​ដឹង…។ ព្រះនាង​ម៉ារី នៅ​ពេល​ទទួល​ដំណឹង​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ប៉ុន្តែ​ទោះ​បី​នៅ​ក្មេង​ក៏​ដោយ​គាត់​មាន​បទ​ពិសោធន៍​ជា​មួយ​ព្រះជាម្ចាស់​នៅ​ក្នុង​ជំនឿ​ពី​ដើម​រៀង​មក។ ទោះ​បី​យើង​មាន​បទ​ពិសោធន៍​ខ្លី​នៅ​ក្នុង​ជំនឿ អាស្រ័យ​លើ​យើង​ចូល​ជ្រៅ​នៅ​ក្នុង​ជំនឿ​នេះ​ឬ​អត់។ នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ជា​ពេល​វេលា​មួយ​ដោយ​ដឹង​ថា​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​បាន​ទទួល​ព្រះអំណោយ​ពិសេស​ដើម្បី​ដឹង​ខុស​ដឹង​ត្រូវ មាន​យោបល់​ល្អ គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ដឹង​អំពី​សេចក្តី​ពិត…។ នេះ​ជា​ព្រះអំណោយ​ទាន​នៅ​ក្នុង​ជំនឿ ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ ដើម្បី​មាន​ប្រាជ្ញា​ឈ្លាស​វៃ​និង​ធ្វើ​ដំណើរ​ដល់​គោល​ដៅ​របស់​យើង។ គោល​ដៅ​ធំ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ គឺ​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ទៅ​ជា​អ្នក​ដ៏​វិសុទ្ធ ជា​សន្ត​សន្តី។ ពេល​យើង​និយាយ​អំពី​សន្ត​សន្តី យើង​មិន​និយាយ​ថា​យើង​ជា​មនុស្ស​បរិសុទ្ធ​ដ៏​ពេញ​លក្ខណៈ​ទេ ប៉ុន្តែ​យើង​ទៅ​ជា​មនុស្ស​ដ៏​វិសុទ្ធ។ ដ៏​វិសុទ្ធ មាន​ន័យ​ថា​យើង​ខិត​ខំ​ភ្ជាប់​ជា​មួយ​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​ដ៏​វិសុទ្ធ​ដ៏​ពេញ​លក្ខណៈ ប៉ុន្តែ​យើង​ដឹង​ថា​ជួន​កាល​យើង​ដួល​ដែរ។ នៅ​ពេល​យើង​ដួល យើង​ដឹង​ថា​យើង​មាន​ព្រះជាម្ចាស់​ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង និង​លើក​លែង​ទោស​ឱ្យ​យើង​ដើម្បី​ឱ្យ​យើង​ទៅ​មុខ​ត​ទៅ​ទៀត។ សរសរ​ទី​២ ទំនាក់​ទំនង​និង​ធម៌មេត្តា ទំនាក់​ទំនង​ដែល​យើង​មាន​រវាង​គ្នា​និង​គ្នា​នៅ​ក្នុង​ធម៌​មេត្តា​ករុណា មនុស្ស​យើង​ត្រូវ​តែ​មាន​ទំនាក់​ទំនង។ នៅ​ក្នុង​ទំនាក់​ទំនង យើង​មាន​បទ​ពិសោធន៍​អំពី​ធម៌​មេត្តា​ករុណា ស្រឡាញ់​បង​ប្អូន​ឯទៀតៗ។ ប្រសិន​បើ យើង​គ្មាន​មេត្តា​ករុណា​នៅ​ក្នុង​ចិត្ត​របស់​យើង​ទេ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​រស់​នៅ​ក្នុង​សង្គម​បាន។ នេះ​ជា​បទ​ពិសោធន៍​ដែល​យើង​មាន អំពី​ព្រះជាម្ចាស់​ដែល​ជា​សេចក្តី​ស្រឡាញ់ យើង​អាច​មាន​បទ​ពិសោធន៍​ដ៏​ពិត​ប្រាកដ​នៅ​ពេល​យើង​អនុវត្ត​ជា​មួយ​បង​ប្អូន​ឯទៀតៗ។ សរសរ​ទី​៣ ថែរក្សា​សេចក្តី​សង្ឃឹម​ជានិច្ច នេះ​ជា​អត្ត​សញ្ញាណ​របស់​គ្រីស្ត​បរិស័ទ ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់​ជា​ប្រជារាស្ត្រ​នៃ​សេចក្តី​សង្ឃឹម។ យើង​មិន​ដែល​បញ្ចប់​ជំនឿ​របស់​យើង ទៅ​លើ​ព្រះយេស៊ូ​នៅ​លើ​ព្រះឈើ​ឆ្កាង​ទេ ព្រះយេស៊ូ​នៅ​លើ​ព្រះឈើ​ឆ្កាង​ហើយ​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នេះ​ជា​អ្វី​ដែល​ណែនាំ​ឱ្យ​យើង​ខុស​ពី​គេ នៅ​ក្នុង​ជំនឿ​របស់​យើង​យើង​ជឿ​ថា​ព្រះយេស៊ូ​សោយ​ទិវង្គត ដើម្បី​ណែនាំ​ឱ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ការ​សង្រ្គោះ និង​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច។ នេះ​ជា​មូល​ហេតុ នៅ​ក្នុង​ព្រះវិហារ​កាតូលិក​យើង​មាន​ព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង និង​យើង​មាន​ពន្លឺ​ក្រហម​នៅ​ទូ​ព្រះកាយ ដែល​ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ព្រះយេស៊ូ​គង់​នៅ។ នេះ​ជា​អ្វី​ដែល​ជំរុញ​យើង ដើម្បី​ចូល​នៅ​ក្នុង​គម្រោង​ការ​នៃ​ជីវិត​របស់​យើង ដោយ​ដឹង​ថា​នៅ​លើ​ផ្លូវ​នៃ​ជីវិត​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​មាន​ទុក្ខ​លំបាក យើង​មាន​ឧបសគ្គ​ច្រើន។ សេចក្តី​សង្ឃឹម​របស់​យើង​មិន​អាច​បាត់​បង់​បាន​ទេ នៅ​ក្នុង​ជំនឿ​របស់​យើង​យើង​អាច​យក​ឈ្នះ​ឧបសគ្គ​ដោយសារ​យើង​បាន​អធិដ្ឋាន និង​យើង​មាន​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ។ យើង​មាន​សរសរ​ទាំង​៣​នេះ ដែល​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​គម្រោង​ការ​នៃ​ជីវិត​របស់​យើង យើង​ចង់​ធ្វើ​ជា​សន្ត​សន្តី​នៅ​ក្នុង​ក្រុម​ណា​មួយ ដោយ​ដឹង​ថា​យើង​មិន​ធ្វើ​ដើម្បី​យើង​ផ្ទាល់​ខ្លួន គឺ​ដើម្បី​កសាង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​លើ​ផែនដី​នេះ។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ​ពិចារណា​ដែរ ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​ម្នាក់​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​កសាង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់? ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ មាន​ន័យ​ថា​យើង​កសាង​ពិភព​ថ្មី​រួម​ជា​មួយ​ព្រះយេស៊ូ​ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នៅ​ពេល​យើង​ចេះ​ស្រឡាញ់ នៅ​ពេល​យើង​ចេះ​លើក​លែង​ទោស នៅ​ពេល​យើង​ចេះ​កសាង​សុខ​សន្តិភាព នៅ​ពេល​យើង​ស្រេក​ឃ្លាន​យុត្តិធម៌… នៅ​ពេល​ហ្នឹង​យើង​កំពុង​កសាង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​នៅ​លើ​ផែនដី។ ដើម្បី​ទៅ​មុខ​បាន​យើង​ត្រូវ​ការ៖ ទី​១ ស្គាល់​ខ្លួន​ឯង​ថា​ខ្ញុំ​ជា​ខ្ញុំ សម្រាប់​ព្រះជាម្ចាស់​យើង​ដឹង​ថា យើង​ជា​មនុស្ស​ម្នាក់​ដែល​មាន​តែ​មួយ ខ្ញុំ​ជា​ខ្ញុំ ខ្ញុំ​មិន​មែន​ជា​គេ ផ្លូវ​ខ្ញុំ​ជា​ផ្លូវ​ខ្ញុំ​មិន​មែន​ជា​ផ្លូវ​គេ។ ប្រសិន​បើ យើង​មិន​ស្គាល់​ខ្លួន​ឯង​ច្បាស់ យើង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​សមត្ថភាព​របស់​យើង​រីក​ចម្រើន។ ពេល​ខ្ញុំ​មាន​២​កាក់​ព្រះជាម្ចាស់​ថែម​២​កាក់​ពី​លើ ខ្ញុំ​មាន​៥​កាក់​ព្រះជាម្ចាស់​ថែម​៥​កាក់​ពី​លើ ប៉ុន្តែ​ពេល​ខ្ញុំ​មាន​១​កាក់​យក​ទៅ​លាក់​ព្រះជាម្ចាស់​ឱ្យ​សូន្យ។ ជីវិត​របស់​ខ្ញុំ ផ្លូវ​របស់​ខ្ញុំ​មាន​តែ​មួយ​គត់ គឺ​ផ្លូវ​ខ្ញុំ​ផ្ទាល់ ដោយ​ដឹង​ថា​យើង​ត្រូវ​ធ្វើ​អស់​ពី​សមត្ថភាព។ នៅ​ក្នុង​គ្រប់​វិស័យ​នៃ​ជីវិត សុខភាព ផ្លូវ​វិញ្ញាណ អប់រំ ទំនាក់​ទំនង ជំនឿ សេចក្តី​ស្រឡាញ់

ទទួល​បទ​ពិសោធន៍​ដើម្បី​ផ្តល់​សក្ខី​ភាព”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ លេវីវិន័យ ២៣,១.៤-១១.១៥-១៦.២៧.៣៤-៣៧ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ លវ ២៣,៣៥ដំណឹងល្អ៖ ម៉ាថាយ ១៣,៥៤-៥៨ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ។ មថ ១៣,៥៧ បង​ប្អូន​ជា​ទី​ស្រឡាញ់! នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​នេះ ឱ្យ​យើង​គិត​ថា​ប្រសិន​បើ​យើង​ចង់​ប្រកាស​ដំណឹង​ល្អ យើង​ចង់​ធ្វើ​ជា​សាវ័ក​របស់​ព្រះយេស៊ូ ឱ្យ​យើង​ចេញ​ពី​ស្រុក​កំណើត​ទៅ​ស្រុក​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ឱ្យ​យើង​ចេញ​ពី​ប្រទេស​កំណើត​របស់​យើង ទៅ​ប្រទេស​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ ដូច​លោក​អភិបាល គីគេ ដូច​ខ្ញុំ និង​លោក​ឪពុក​មួយ​ចំនួន​ដែរ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​គិត​ថា​យើង​មិន​ទៅ​ប្រទេស​កម្ពុជា​វិញ យើង​ត្រូវ​នៅ​ទ្វីប​អឺរ៉ុប​ឬ​ទ្វីប​អាហ្វ្រិក​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ដោយសារ​ខ្លាច​ថា ពេល​យើង​ត្រលប់​ទៅ​ស្រុក​ខ្មែរ គេ​មិន​ចេះ​ទទួល គេ​មិន​ចេះ​ស្ដាប់ គេ​មើល​យើង​ជា​អ្នក​ដែល​វង្វេង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​ភ័យ ឱ្យ​យើង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សប្បាយ​ចិត្ត ដោយ​សុវត្ថភាព​ដើម្បី៖ ទី​១ ចែករំលែក​បទ​ពិសោធន៍ ដោយ​ពិចារណា​ថា ខ្ញុំ​បាន​ទទួល​បទ​ពិសោធន៍​យ៉ាង​ពិសេស​អស្ចារ្យ រយៈ​ពេល​១០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​នេះ ខ្ញុំបានចូលក្នុង​ព្រះសហគមន៍​កាតូលិក​ដែល​ជា​ព្រះសហគមន៍​សកល​ដ៏​ពិត​ប្រាកដ។ ដូច្នេះ ជា​ពេល​វេលា​មួយ​ដើម្បី​យក​ពេល​វេលា​ពិចារណា តើ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ភូមិភាគ​របស់​ខ្ញុំ​វិញ? ដោយ​សារ យើង​មិន​មែន​ជា​យុវជន​យុវនារី​មួយ​រូប បង​ប្រុស​បង​ស្រី​មួយ​រូប លោក​បូជាចារ្យ​មួយ​រូប ដែល​ធ្វើ​ដំណើរ​មក​ព័រទុយហ្គាល់​ដោយ​នាម​យើង​ផ្ទាល់។ ប៉ុន្តែ យើង​បាន​ចូល​រួម​ដោយ​នាម​ព្រះសហគមន៍​របស់​យើង យើង​ជា​តំណាង​ព្រះសហគមន៍​របស់​យើង។ ដូច្នេះ មុន​គេ​បង្អស់​ព្រះសហគមន៍​របស់​យើង ភូមិភាគ​របស់​យើង​គេ​ចង់​ស្គាល់ គេ​ចង់​ដឹង​អ្វី​ដែល​យើង​បាន​ទទួល។ សូម​យក​ពេល​វេលា ដើម្បី​អង្គុយ​ជា​ក្រុម ដើម្បី​គិត នៅ​តាម​កន្លែង​នីមួយៗ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចែក​បទ​ពិសោធន៍។ ទី​២ ធ្វើ​ឱ្យ​បទ​ពិសោធន៍​ដែល​យើង​ទទួល​មាន​ឥទ្ធិ​ពល​លើ​ជីវិត​យើង នេះ​ជា​អ្វី​ដែល​ប៉ះពាល់​ដល់​ជីវិត​យើង​ទាំង​ស្រុង មិន​មែន​តែ​ចែក​បទ​ពិសោធន៍​មួយ​ភ្លេត ដោយ​រៀបចំ​ប្រជុំ​មួយ រៀបចំ​វីដេអូ​មួយ យើង​និយាយ​អំពី​អ្វី​ដែល​បាន​ឃើញ។ ប៉ុន្តែ បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល​នៅ​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នេះ មាន​ឥទ្ធិពល​នៅ​ក្នុង​ជីវិត​លើ​គ្រប់​វិស័យ នៅ​ក្នុង​ជំនឿ​របស់​យើង នៅ​ក្នុង​ធម៌​មេត្តា​ករុណា​របស់​យើង​ នៅ​ក្នុង​សេចក្ដី​សង្ឃឹម​របស់​យើង។ ដូច្នេះ ពេល​យើង​ទៅ​វិញ​ជា​ពេល​វេលា​ដើម្បី​ដើរ​តាម​ព្រះនាង​ម៉ារី ដូច​ព្រះនាង​ម៉ារី​បាន​នៅ​ស្ងៀម​ស្ងាត់ សូម​យើង​នៅ​ស្ងៀម​ស្ងាត់​សិន​ដើម្បី​ពិចារណា តើ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ? តើ​អ្វី​ដែល​ខ្ញុំ​បាន​ទទួល? បទ​ពិសោធន៍​ដែល​ខ្ញុំ​មាន​ដួង​ចិត្ត​របស់​ខ្ញុំ (ដើរ​ផ្លូវ​ឈើ​ឆ្កាង អធិដ្ឋាន​រួម​គ្នា អភិបូជា​ជា​មួយ​បង​ប្អូន​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​និង​សម្ដេច​ប៉ាប) តើ​ខ្ញុំ​មាន​បទ​ពិសោធន៍​អ្វី​ខ្លះ​ដើម្បី​ជំរុញ​ខ្ញុំ ឱ្យ​ខ្ញុំ​ទៅ​ជា​គ្រីស្ត​បរិស័ទ​រស់​នៅ​យ៉ាង​សកម្ម​ក្នុង​ព្រះសហគមន៍ និង​នៅ​ក្នុង​សង្គម? យើង​ជា​គ្រីស្ត​បរិស័ទ ដូច្នេះ​យើង​ត្រូវ​ការ​សួរ​សំណួរ​ថា តើ​ខ្ញុំ​មាន​ជំនឿ​ទៅ​លើ​ព្រះយេស៊ូឬ​ទេ? តើ​ជំនឿ​នេះ ណែនាំ​ឱ្យ​ខ្ញុំ​ខុស​ពី​គេ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​របៀប​ណា? តើ​ខ្ញុំ​ផ្ដល់​ត្រូវ​សក្ខីភាព​របៀប​ណា​ទៅ​បង​ប្អូន​ឯទៀតៗ? តើ​ខ្ញុំ​រស់​នៅ​ដោយ​ថែរក្សា​អត្ត​សញ្ញាណ​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ​មួយ​រូប​របៀប​ណា? តើ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច ដើម្បី​ឱ្យ​ខ្ញុំ​អនុវត្ត​ព្រះបន្ទូល​ដែល​ខ្ញុំ​បាន​ស្ដាប់​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ជីវិត​ខ្ញុំ​រាល់​ថ្ងៃ? នេះ​ជា​អ្វី​ដែល​សំខាន់ សម្រាប់​ជីវិត​របស់​យើង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ សូម​នឹក​ឃើញ​សោរ​ទាំង​បី​ដែល​យើង​បាន​ទទួល មើល​ឃើញ​តាម​របៀប​ព្រះជាម្ចាស់ បង្កើត​ទំនាក់​ទំនង​ដើម្បី​យល់​ចិត្ត​គ្នា និង​តស៊ូ​ដើម្បី​ទៅ​ដល់​គោលដៅ​នៃ​ជីវិត​របស់​យើង​គឺ​ធ្វើ​ជា​សន្ត​សន្តី។ យើង​អធិដ្ឋាន ដើម្បី​ឱ្យ​បទ​ពិសោធន៍​ទាំង​អស់​ដែល​យើង​បាន​ទទួល ឱ្យ​ទៅ​ជា​សក្ខីភាព​ដល់​បង​ប្អូន​ឯទៀតៗ។ ដោយ​ដឹង​ថា ជួន​កាល​យើង​ពិបាក​ផ្តល់​សក្ខីភាព​មែន ប៉ុន្តែ​យើង​មាន​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង យើង​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​បំភ្លឺ​យើង។ យើង​ជា​បុត្រ​ធីតា​របស់​ព្រះបិតា ព្រះអង្គ​បាន​ថែរក្សា​និង​ស្រឡាញ់​យើង​គ្រប់​ពេល​វេលា។ ពិត​មែន ព្រះវិញ្ញាណ​បាន​ជ្រើស​រើស​យើង បាន​ចាត់​ឱ្យ​យើង​ទៅ​ដើម្បី​កសាង​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​នៅ​លើ​ផែនដី​នេះ។ អាម៉ែន៕ + លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ

“ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ សេរីភាព ៤០,១៦-២១.៣៤-៣៨សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។ សរ ៤០,៣៥ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៧-៥៣ញែក​មនុស្ស​ទុច្ចរិតចេញ​ពី​ចំណោម​មនុស្ស​សុចរិត។ មថ ១៣,៤៩ បង​ប្អូន​ជា​ទី​ស្រឡាញ់! ខ្ញុំ​សូម​អនុញ្ញាត​និយាយ​២​ចំណុច​អំពី​ព្រះគម្ពីរ និង​ខ្ញុំ​សូម​បង្ហាញ​ចំណាប់​អារម្មណ៍​អំពី​ទិវា​យុវជន​ពិភព​លោក។ ថ្ងៃ​នេះ នៅ​ក្នុង​ព្រះគម្ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឲ្យ​យើង​ដឹង​ថា ពេល​ណា​យើង​ទទួល​មរណភាព​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​យើង​ជា​មនុស្ស​ល្អ​សុចរិត ឬ​យើង​ជា​មនុស្ស​មិន​សូវ​ល្អ​ដែល​មិន​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។ សន្ត​ម៉ាថាយ​បាន​រំលឹក​យើង​ថា “អ្វីៗ​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​តូច​តាម យើង​ប្រព្រឹត្ត​ចំពោះ​ព្រះជាម្ចាស់” ដោយសារ​អ្នក​តូច​តាច​ជា​តំណាង​របស់​ព្រះអង្គ។ យើង​ត្រូវ​យក​និមិត្ត​រូប​នេះ ដើម្បី​ឲ្យ​យើង​គិត យើង​ប្រព្រឹត្ត​តាម​បៀប​យ៉ាង​ដូច​ម្តេច។ ឲ្យ​យើង​មាន​ភក្តីភាព ឲ្យ​យើង​មាន​ការ​សន្ទនា ឲ្យ​យើង​ចេះ​ស្ដាប់​គ្នា ឲ្យ​យើង​ចេះ​លើក​ទឹក​ចិត្ត​គ្នា…។ តើ​យើង​ធ្វើ​តាម​ចិត្ត​ឬ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់? ទី​១ នៅ​ក្នុង​អត្ថបទ​ទី​១ លោក​ម៉ូសេ​ជួប​ព្រះជាម្ចាស់​ផ្ទាល់ ពេល​ណា​យើង​ជួប​ព្រះជាម្ចាស់​យើង​ធ្វើ​តាម​ចិត្ត​ឬ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ អំពើ​ដែល​យើង​ប្រព្រឹត្ត តើយើង​ធ្វើ​តាម​អ្នក​ណា? ថ្ងៃ​នេះ ខ្ញុំ​សូម​ឱ្យ​យើង​អធិដ្ឋាន ដើម្បី​ឲ្យ​យើង​យក​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង កុំ​ឲ្យ​យើង​យក​អារម្មណ៍​យើង យោបល់​យើង មាន​សារៈ​សំខាន់​ជាង​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​ព្រះបន្ទូល​របស់​ព្រះអង្គ។ យើង​និយាយ​ស្រួល​តែ​ពិបាក​អនុវត្ត ខ្ញុំ​សូម​ឲ្យ​យើង​អធិដ្ឋាន​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​ណា​យើង​និយាយ​អំពី​ការ​សន្ទនា យើង​ត្រូវ​មាន​ការ​សន្ទនា​រវាង​គ្នា​និង​គ្នា ដើម្បី​ឱ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា។ សន្ទនា​គ្នា ដើម្បី​ឱ្យ​យើង​ប្រព្រឹត្ត​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ ឲ្យ​យើង​រួប​រួម​គ្នា​នៅ​ក្នុង​សន្តិភាព ដើម្បី​ឲ្យ​ពិភព​លោក​ស្គាល់​ធម៌​មេត្តា​ករុណា​របស់​ព្រះអង្គ។ ទី​២ នៅ​ក្នុង​ជីវិត​យើង​ដោយ​ធ្វើ​ដំណើរ​ទៅ​ស្ថាន​បរម​សុខ​យើង​ធ្វើ​ដំណើរ​ហត់ យើង​កុំ​គិត​ថា​ជីវិត​យើង​នៅ​កន្លែង​តែ​មួយ។ នៅ​ពេល​យើង​ធ្វើ​ដំណើរ យើង​ត្រូវ​ជ្រើស​រើស​ច្រើន យើង​ខ្ជិល​ក៏​អត់​ខ្ចិល យើង​គិត​អំពី​អ្នក​ដទៃ​ឬ​អត់ យើង​ត្រូវ​ធ្វើ​ដំណើរ។ អ្វី​ដែល​មាន​នៅ​ក្នុង​ដំណើរ​ការ​ដែល​យើង​មាន ជា​អ្វីៗ​ដែល​មាន​សារៈ​សំខាន់ ដើម្បី​ឲ្យ​យើង​ធ្វើ​ល្អ ប្រសិន​បើ​យើង​ប្រព្រឹត្ត​ខុស​ឆ្គង​ខ្លះ ឱ្យ​យើង​ចេះ​កែ ពេល​យើង​ដួល​ឱ្យ​យើង​ចេះ​ឈរ។ ព្រះជាម្ចាស់​មាន​ធម៌​មេត្តា​ករុណា​សម្រាប់​យើង ដើម្បី​ឱ្យ​យើង​ឈរ​វិញ និង​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ។ សូម​ឲ្យ​យើង​ចេះ​ដាក់​ខ្លួន យើង​នៅ​បូជនីចរ​មួយ​ដែល​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​ចុង​ក្រោយ អំពី​របៀប​ដែល​យើង​ធ្វើ​ដំណើរ សូម​ឲ្យ​យើង​ធ្វើ​ដំណើរ​ដោយ​សុវត្តិភាព។ ប៉ុន្តែ ប្រសិនបើ​យើង​ធ្វើ​ខុស​ឆ្គង​សូម​ឲ្យ​យើង​ហ៊ាន​ទទួល​កំហុស ប្រសិន​បើ​យើង​ដួល​សូម​ព្រះជាម្ចាស់​ជួយ។ ពេល​ណា​យើង​ពឹង​លើ​កម្លាំង​នៃ​ព្រះហឫទ័យ​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​វិនិច្ឆ័យ​យើង​ចុង​ក្រោយ ឱ្យ​យើង​យក​វា​ឡើង ដោយសារ​យើង​មាន​ទម្លាប់​ទី​ពឹង​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ មិន​មែន​ទី​ពឹង​លើ​កម្លាំង​របស់​យើង​ទេ។ ឥលូវ​ខ្ញុំ​សូម​ចាប់​អារម្មណ៍​អំពី​ក្រុម​យើង ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​បាន​មក​ជួប​ជុំ​គ្នា យើង​ជា​ព្រះសហគមន៍​តូច​នៅ​កម្ពុជា។ ទី​១ សូម​ចែក​រំលែក​ជា​មួយ​គេ យើង​ជា​ព្រះសហគមន៍​តូច​នៅ​ទិវា​យុវជន​ពិភព​លោក ប៉ុន្តែ​យើង​បាន​ជួប​ជុំ​គ្នា​ដោយ​រីក​រាយ​សប្បាយ​ចិត្ត និង​មាន​កម្លាំង​ច្រើន​ណាស់។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ យើង​ជា​ក្រុម​មួយ​តូច​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ យក​ជីវិត​ដែល​យើង​មាន​នៅ​កម្ពុជា​មក​បង្ហាញ​ឲ្យ​បង​ប្អូន​ជា​គ្រីស្ត​បរិស័ទ​ទូទាំង​ពិភព​លោក។ យើង​មាន​អំណរ​សប្បាយ​ពី​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង ដើម្បី​មាន​សន្ទនា​យើង​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​គេ​មាន​សេចក្ដី​សង្ឃឹម ឲ្យ​គេ​ដឹង​ថា​ទោះ​បី​យើង​ជួប​ឧបសគ្គ​ច្រើន ទោះ​បី​យើង​មាន​មធ្យោបាយ​តិច ប៉ុន្តែ​យើង​មាន​កម្លាំង​ពី​ព្រះជាម្ចាស់។ ទី​២ យើង​តំណាង​របស់​ព្រះសហគមន៍​នៅ​ស្រុក​ខ្មែរ យើង​ត្រូវ​យក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល​នៅ​ទី​នេះ យើង​បាន​ឃើញ​មាន​ព្រះវិហារ​ចាស់ៗ សម្លៀក​បំពាក់​លោក​បូជាចារ្យ​ចាស់ៗ​ស្អាត។ នាំ​ឲ្យ​យើង​ដឹង​ពី​ប្រវត្តិ​សាស្រ្ត​ព្រះសហគមន៍ ដឹង​អំពី​ដំណើរ​ដ៏​យូរ​របស់​ព្រះសហគមន៍ និង​យើង​មាន​បទ​ពិសោធន៍​ពិសេស ប្លែក​ដែល​យើង​ត្រូវ​ចែក​រំលែក​ជា​មួយ​បង​ប្អូន​នៅ​ស្រុក​ខ្មែរ នៅ​ក្នុង​ព្រះសហគមន៍​យើង។ ដោយសារ ជួន​កាល​យើង​នៅ​ក្នុង​ភូមិ នៅ​ក្នុង​ព្រះសហគមន៍ យើង​គិត​ខ្លី ព្រះសហគមន៍​កាតូលិក​ធំ​មែន​ទែន មាន​ប្រវត្តិ​សាស្រ្ត​ដែល​គួរ​ឲ្យ​យើង​ចាប់​អារម្មណ៍​ច្រើន។ សូម​យក​បទ​ពិសោធន៍​របស់​យើង​ទៅ​ផ្ទះ សូម​ឲ្យ​យើង​យក​កម្លាំង​ពី​ប្រទេស​កម្ពុជា​ដល់​នៅ​ទី​នេះ ដោយសារ​យើង​ជា​ព្រះសហគមន៍​តូច​ប៉ុន្តែ​យើង​មាន​កម្លាំង​ច្រើន។ សូម​យក​អ្វី​ដែល​យើង​ឃើញ​នៅ​ប្រទេស​ព័រទុយហ្គាល់ ដែល​ព្រះសហគមន៍​មាន​ដំណើរ​ការ​ពី​យូរ​ហើយ។ ប៉ុន្តែ យើង​ត្រូវ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដោយសារ​គ្រីស្ត​បរិស័ទ​នៅ​ប័រទុយហ្គាល់ បាន​ទៅ​ប្រកាស​ដំណឹង​ល្អ​ដល់​ប្រទេស​កម្ពុជា​យើង។ ខ្ញុំ​សូម​និយាយ​ពី​ឈើ​ឆ្កាង​ដែល​ខ្ញុំ​ពាក់​នេះ ឈើឆ្កាង​នេះ​មាន​រូប​ព្រះយេស៊ូ​ដែល​មាន​ពិការ​ភាព (ពិការ​ជើង)។ រូប​នេះ មក​ពី​ភូមិ​មួយ​របស់​ប្រទេស​ព័រទុយហ្គាល់ ដោយ​មាន​គ្រីស្ត​បរិស័ទ​ម្នាក់​បាន​មក​សំណាក់​ធម៌​នៅ​ទី​នោះ​ហើយ​យក​ទៅ​ប្រទេស​កម្ពុជា​យើង។ យើង​ត្រូវ​អរគុណ​ព្រះគុណ​ព្រះជាម្ចាស់ យើង​មាន​អ្វី​ជា​ច្រើន​ដែល​យើង​ត្រូវ​រៀន​ពី​ប្រទេស​ព័រទុយហ្គាល់ ឥលូវ​ឈើ​ឆ្កាង​នេះ​ល្បី​ល្បាញ​ណាស់ ហើយ​យើង​ក៏​ស្គាល់​ទាំង​អស់​គ្នា។ អាម៉ែន៕ + លោក​អភិបាល ទេព ច័ន្ទពិសិដ្ឋ (គីកេ) អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​បាត់ដំបង

“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ សេរីភាព ៣៤,២៩-៣៥ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី។ សរ ៣៤,២៩ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៤-៤៦ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក។ មថ ១៣,៤៤ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​១ ម៉ូសេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ជួប​ព្រះជាម្ចាស់ ហើយ​មុខ​របស់​គាត់​ឡើង​ភ្លឺ​ត្រចះ​ត្រចង់​រហូត​ដល់​ជន​ជាតិ​អ៊ីស្រាអ៊ែល​អត់​ហ៊ាន​មើល​ចំ ដោយសារ​គេ​ខ្លាច​ចាំង​ពន្លឺ​ខ្លាំង​ពេក។ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​យើង​កំពុង​តែ​ឡើង​លើ​ភ្នំ​ដែរ ព្រះសហគមន៍​របស់​យើង​នៅ​ប្រទេស​កម្ពុជា​តូច តែ​យើង​មាន​ឱកាស​បាន​មក​ដល់​ព្រះសហគមន៍​ដែល​មាន​ប្រវត្តិ​យូរ​អង្វែង។ ដូច្នេះ ដូច​យើង​បាន​ឡើង​មក​ជួប​ព្រះសហគមន៍​ដ៏​ធំ ខ្ញុំ​សង្ឃឹម​ថា​ប្រហែល​ទៅ​វិញ​មុខ​របស់​យើង​ជះ​ពន្លឺ​ដូច​លោក​ម៉ូសេ។ សូម​ឲ្យ​យើង​ទទួល​ពន្លឺ​ដែល​មក​ពី​ព្រះជាម្ចាស់​ដូច​លោក​ម៉ូសេ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នេះ​យើង​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន អំពី​ជំនឿ​របស់​យើង។ យើង​បាន​ស្ដាប់​នៅ​ក្នុង​ការ​អប់រំ​របស់​លោក​អភិបាល​អូលីវីយ៉េ អំពី​ទិវា​យុវជន​ពិភពលោក​នេះ​ដែល​សម្ដេច​ប៉ាប​បាន​ជួយ​ឲ្យ​យើង​ទាំង​អស់​គ្នា យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​យើង​ថែរក្សា​ពិភព​លោក​ដែល​ជា​ផ្ទះ​រួម​របស់​យើង។ របៀប​ដែល​ណែនាំ​ឱ្យ​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់ មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​ឱ្យ​ទៅ​ជា​រូប​តំណាង​របស់​ព្រះជាម្ចាស់ ការ​ជួយ​ឲ្យ​អ្នក​ដទៃ​រីក​ចម្រើន​ក្នុង​ឋានៈ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ។ ទាំង​អស់​នេះ សុទ្ធ​តែ​ជា​មេរៀន​ដែល​ជួយ​ឱ្យ​យើង​ទាំង​អស់​គ្នា​បាន​ទទួល នៅ​ក្នុង​រយៈ​ពេល​ដែល​យើង​មក​ទី​នេះ។ ដូច្នេះ សូម​ឲ្យ​យើង​ចាប់​អារម្មណ៍ សូម​ឲ្យ​យើង​ទទួល​ដូច​លោក​ម៉ូសេ ពេល​ដែល​យើង​ត្រឡប់​ទៅ​វិញ​យើង​អាច​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ដល់​បង​ប្អូន​ឯទៀតៗ ដែល​យើង​ជួប​នៅ​ប្រទេស​កម្ពុជា។ ជា​ដំបូង​សូម​ឲ្យ​យើង​បើក​ចិត្ត​គំនិត​ជា​មុន​សិន ដើម្បី​ទទួល​សេចក្ដី​ដែល​យើង​ស្ដាប់​ឮ សេចក្ដី​យើង​មើល​ឃើញ សេចក្ដី​ដែល​យើង​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​ជួប​ជុំ​គ្នា​ទៅ​ទី​នេះ។ ពិត​ប្រាកដ​ហើយ ពេល​ណា​យើង​ជួប​ព្រះយេស៊ូ ពេល​ណា​យើង​បាន​ទទួល​អ្វីៗ​ដែល​ព្រះយេស៊ូ​នាំ​មក ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បាន​បំភ្លឺ​យើង បី​ដូច​ជា​កំណប់​ដ៏​មាន​តម្លៃ ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​ដែល​គេ​កំពុង​ស្វែង​រក។ យើង​ស្វែង​រក​នៅ​ក្នុង​ជីវិត​របស់​យើង តើ​អ្វី​ទៅ​ជា​កំណប់​ដ៏​មាន​តម្លៃ? តើ​អ្វី​ទៅ​ជា​ត្បូង​ពេជ្រ​ដែល​យើង​កំពុង​ស្វែង​រក? តើ​ពេល​ណា​យើង​ស្វែង​រក​ឃើញ? នៅ​ពេល​យើង​ចូល​រួម​ជា​មួយ​ក្រុម​តូច មាន​បង​ប្អូន​យើង​ខ្លះ​បាន​ស្វែង​រក​ឃើញ​កំណប់ ដែល​មាន​តម្លៃ​ដែល​យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ។ ថ្ងៃ​នេះ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់ ព្រះរាជ្យ​ដែល​យើង​មើល​ឃើញ​តូច​នៅ​ក្នុង​ពិភព​លោក​ប៉ុន្តែ​ក្រោយ​មក​បាន​រីក​ធំ​ឡើង។ ព្រះរាជ្យ​ដែល​មិន​សូវ​មាន​គេ​មើល​ឃើញ ប៉ុន្តែ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​សម្ដែង យើង​បាន​មើល​ឃើញ​ព្រះរាជ្យ​នោះ យើង​ខិត​ខំ​ព្យាយាម​ចំណាយ​អ្វីៗ​ទាំង​អស់ ដើម្បី​ទទួល​ព្រះរាជ្យ​នោះ។ សូម​ឲ្យ​យើង​បាន​មើល​ឃើញ សូម​ឲ្យ​យើង​បាន​ទទួល​ព្រះរាជ្យ​នៅ​ក្នុង​ចិត្ត ក្រោយ​មក​យើង​អាច​ចែក​រំលែក​ពេល​ដែល​យើង​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ យើង​ចែក​ឲ្យ​គេ​បាន​ទទួល ឲ្យ​គេ​បាន​ឃើញ​សេចក្ដី​ទាំង​នោះ​ដែរ។ ខ្ញុំ​ចាប់​អារម្មណ៍​មេរៀន​របស់​លោក​អភិបាល អូលីវីយ៉េ អំពី​កូន​សោ គឺ​ការ​មើល៖ ទី​១ ការ​មើល​នេះ​គឺ​ឲ្យ​យើង​ទទួល​ស្គាល់​ព្រះជាម្ចាស់​ទត​ឃើញ​យើង ដូច​សំណួរ​នៅ​ព័រទុយម៉ៅ​គេ​សួរ​យើង​ថា តើ​យើង​សុខ​ចិត្ត​ឲ្យ​ព្រះជាម្ចាស់​ទត​ឃើញ​យើង​ឬ​ទេ? មាន​ន័យ​ថា ទត​ឃើញ​យើង​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ដូច​ម្ដេច ទោះ​បី​យើង​ជា​មនុស្ស​បាប ជា​មនុស្ស​ដែល​មិន​សាក​សម​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ ក៏​ព្រះអង្គ​ទទួល​យើង​ក្នុង​ព្រះនាម​ព្រះគ្រីស្ត។ ដោយសារ យើង​ទុក​ឲ្យ​ព្រះអង្គ​មើល​ឃើញ ការ​ទត​ឃើញ​របស់​ព្រះអង្គ​នឹង​កែ​ប្រែ​ជីវិត​របស់​យើង ឲ្យ​ទៅ​ជា​ជីវិត​មួយ​ដែល​ពោរពេញ​ដោយ​អត្ថន័យ ហើយ​យើង​កែប្រែ​ដោយ​ធ្វើ​ដំណើរ​ទៅ​កាត់​ផ្លូវ​មួយ​ដ៏​ល្អ​ប្រសើរ និង​ភ្លឺ​ស្វាង​ជានិច្ច។ ទី​២ ពេល​ណា​យើង​ទុក​ឲ្យ​ព្រះអង្គ​ទត​មើល​ឃើញ​យើង ឲ្យ​យើង​ចេះ​មើល​ឃើញ​បង​ប្អូន​ដូច​ព្រះអង្គ​ទត​មើល​ដែរ។ មាន​ន័យ​ថា មើល​ឃើញ​នៅ​ចំណុច​ល្អ និង​ប្រសិន​បើ​យើង​ឃើញ​មាន​ចំណុច​ខ្វះ​ខាត​ឲ្យ​យើង​ជួយ​យោបល់​ល្អៗ ដើម្បី​កែប្រែ​បង​ប្អូន​យើង។ យើង​មាន​ភារៈ​កិច្ច ជួយ​អភិវឌ្ឍន៍​បង​ប្អូន​យើង​ឲ្យ​ចម្រើន​ឡើង ក្នុង​ឋានៈ​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់​ដែរ។ នៅ​ក្នុង​ព្រះបន្ទូល​ដែល​យើង​ស្ដាប់​ថ្ងៃ​នេះ សូម​យើង​ទទួល​យក ឲ្យ​យើង​បាន​ទទួល​នូវ​ពន្លឺ​ដែល​មក​ពី​ព្រះអង្គ ឲ្យ​យើង​មាន​មុខ​ពោរពេញ​ទៅ​ដោយ​ពន្លឺ​របស់​ព្រះអង្គ ដើម្បី​ឲ្យ​យើង​អាច​នាំ​ពន្លឺ​នេះ​ដល់​បង​ប្អូន​យើង​ប្រទេស​កម្ពុជា​ពេល​យើង​ត្រឡប់​ទៅ​វិញ។ អាម៉ែន៕ + លោក​អភិបាល សិលា សួន ហង្សលី អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​កំពង់ចាម

“ព្រះជាម្ចាស់​ជ្រើស​រើស​ខ្ញុំ”

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង តាកែវ ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ យេរេមី ២០,១០-១៣សូម្បី​តែ​មិត្ត​សម្លាញ់​ជិត​ដិត​របស់​ទូល​បង្គំ ក៏​ចាំ​តែ​ចាប់​កំហុស​ទូល​បង្គំ​ដែរ។ យរ ២០,១០អត្ថបទ​ទី​២៖ រ៉ូម ៥,១២-១៥ព្រះ‌អំណោយ​ទាន​នៃ​ការ​ប្រណី‌សន្ដោស បាន​ហូរ​មក​លើ​មនុស្ស​តាម‌រយៈ​មនុស្ស​ម្នាក់។ រម ៥,១៥ដំណឹងល្អ៖ ម៉ាថាយ ១០,២៦-៣៣កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ។ មថ ១០,២៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ ជា​ពេលវេលា​អរ​ព្រះគុណ​ព្រះជាម្ចាស់ ជីវិត​របស់​យើង​ជា​អំណោយ​ទាន​មួយ​យ៉ាង​ពិសេស ដែល​យើង​ទទួល​ពី​ព្រះអង្គ។ យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ប្រសិន​បើ​គេ​បៀត​បៀន​យើង គេ​មើល​ងាយ​យើង គេ​និយាយ​ដើម​យើង ក៏​អត់​អី​ទេ។ ប្រសិន​បើ យើង​ខិត​ខំ​ដើរ​តាម​ព្រះយេស៊ូ​គ្រីស្ត យើង​ដឹង​ថា​នៅ​ក្នុង​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់ ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង លើក​ទឹក​ចិត្ត​យើង ធ្វើ​ដំណើរ​ជា​មួយ​យើង​គ្រប់​ពេល​វេលា និង​គ្រប់​ទិស​ទី។ ដូច្នេះ ថ្ងៃ​នេះ​នៅ​ពេល​យើង​មើល​ឃើញ​ជីវិត​របស់​យើង​រៀងៗ​ខ្លួន ជា​គ្រីស្ត​បរិស័ទ បង​ប្អូន​អាច​នឹក​ឃើញ​ពី​ដំណើរ​ជីវិត​ទូទៅ​ពី​ថ្ងៃ​កើត និង​នឹក​ឃើញ​ដំណើរ​ជីវិត​ជា​គ្រីស្ត​រិស័ទ​ពី​ថ្ងៃ​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ សម្រាប់​ខ្ញុំ​ក៏​ដូច​គ្នា​ដែរ ខ្ញុំ​បាន​និយាយ​ថា​ភូមិ​កំណើត​របស់​ខ្ញុំ​គឺ​ភូមិ​ចំការទៀង និង​ព្រះសហគមន៍​កំណើត​គឺ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម។ ពេល​យើង​និយាយ​អំពី​កំណើត មាន​ន័យ​ថា​ជា​កន្លែង​ដែល​ខ្ញុំ​បាន​កើត កើត​សាជាថ្មី​ដោយសារ​ជីវិត​ខ្ញុំ​បាន​ទទួល​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​១៩៧០ ចូល​៥៤​ឆ្នាំ​ដែល​ឪពុក​ម្ដាយ​បាន​ទទួល​កូន​មួយ​ដ៏​តូច។ ខ្ញុំ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៧០ ដូច្នេះ​នៅ​ពេល​យើង​ទទួល​ពិធី​ជ្រមុជ​ទឹក ជា​ពេល​វេលា​ដែល​យើង​ទទួល​ជីវិត​ថ្មី។ ប៉ុន្តែ ខ្ញុំ​បាន​ទទួល​ជីវិត​ថ្មី​ម្ដង​ទៀត​នៅ​ពេល​ចូល​នៅ​ក្នុង​ភូមិ​ចំការទៀង។ ចំណុច​ទី​១ កុំ​គិត​ថា​យើង​ជ្រើស​រើស​ផ្លូវ​របស់​យើង គឺ​ព្រះជាម្ចាស់​ដែល​បាន​ជ្រើស​រើស​និង​ព្រះជាម្ចាស់​ការពារ​ថែរក្សា នៅ​ក្នុង​ព្រះហឫទ័យ​ប្រណីសន្តោស។ បង​ប្អូន​ជា​ទី​ស្រឡាញ់ តាម​ពិត​ខ្ញុំ​មិន​បាន​ជ្រើស​រើស​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ក៏​មិន​បាន​ជ្រើស​រើស​ចំការទៀង​ឡើយ។ ដោយសារ នៅ​ពេល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​ឲ្យ​ខ្ញុំ​ទៅ​ជា​បូជាចារ្យ ពេល​ខ្ញុំ​ទទួល​តែងតាំង​ជា​ឧបដ្ឋាក​នៅ​ឆ្នាំ​១៩៩៧ គឺ​មេ (MEP) របស់​ខ្ញុំ​ដែល​បាន​ទទួល​ពន្លឺ​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ បាន​ចាត់​ខ្ញុំ​ឲ្យ​ត្រៀម​ខ្លួន​ចូល​នៅ​ទឹក​ដី​ប្រទេស​កម្ពុជា នៅ​ពេល​ខ្ញុំ​ទទួល​តែងតាំង​ជា​បូជាចារ្យ។ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​១៩៩៨ ខ្ញុំ​បាន​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​បូជាចារ្យ ក្រោយ​មក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៨ ខ្ញុំ​បាន​មក​ដល់​ទឹកដី​កម្ពុជា។ ខ្ញុំ​ចង់​ទៅ​ប្រទេស​ជប៉ុន ដោយសារ​ខ្ញុំ​ស្គាល់​ប្រទេស​ជប៉ុន​បី​ឆ្នាំ ប៉ុន្តែ​ព្រះជាម្ចាស់​បាន​ជូន​ខ្ញុំ​មក​ធ្វើ​ដំណើរ​នៅ​លើ​ទឹក​ដី​ខ្មែរ។ បន្ទាប់​ពី​បាន​រៀន​ភាសា​ខ្មែរ​៣​ឆ្នាំ​ហើយ ខ្ញុំ​ស្នើ​សុំ​លោក​អភិបាល អេមីល ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូស​និស្សិត​កាតូលិក​នៅ​ទីក្រុង​ភ្នំពេញ។ ក្រោយមក លោក អេមីល ទទួល​ពន្លឺ​ពី​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ផ្សេង​លោក​ថា លោកឪពុក​លី និង​លោក​ឪពុក អូលីវីយ៉េ ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​នៅ​ខេត្ត​តាកែវ និង​កំពត។ ដូច្នេះ មិន​មែន​ខ្ញុំ​ជា​អ្នក​ជ្រើស​រើស​ទេ ជា​ព្រះជាម្ចាស់​បាន​ឲ្យ​ខ្ញុំ​ចូល​នៅ​ទឹក​ដី​កំពត-តាកែវ។ នៅ​កំពត មាន​ពេល​ភ្លៀង​ខ្លាំង​មែន​ទែន ងងឹត​មែន​ទែន ផ្លូវ​ក៏​ខូច ពេល​ខ្ញុំ​មក​ដល់​ចំការទៀង​ខ្ញុំ​បាន​ដួល​ម៉ូតូ​មហា​កំពូល នៅ​ផ្លូវ​ទៅ​មន្ទីរ​ពេទ្យ​ភ្នែក​តាកែវ។ ដូច្នេះ នេះ​ជា​ជំហាន​ទី​១​នៅ​លើ​ទឹក​ដី​នេះ ពេល​ខ្ញុំ​មក​ដល់​ចំការទៀង​នេះ ឃើញ​ថា​ជា​ដី​ដាច់​ស្រយាល​សម្រាប់​ខ្ញុំ។ ប៉ុន្តែ នៅ​ពេល​នោះ​ខ្ញុំ​នឹក​ឃើញ​ដែរ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​ថា “មុន​ឡើង​ស្ថាន​បរម​សុខ សូម​ទៅ​ប្រកាស​ដំណឹង​ល្អ ដល់​ដាច់​ស្រយាល​នៃ​ផែនដី”។ នៅ​បារាំង​គេ​ឆ្ងល់ ដោយសារ​ពេល​ខ្ញុំ​ធ្វើ​របាយ​ការណ៍​ផ្ញើ​ទៅ​មួយ​ឆ្នាំ​ម្ដង ខ្ញុំ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​មួយ​ដែល​មាន​គ្រីស្ត​បរិស័ទ​ម្នាក់។ នៅ​ពេល​នោះ គេ​ឆ្ងល់​ព្រោះ​គេ​មិន​ដែល​ឮ​ថា​ព្រះវិហារ​មួយ​មាន​គ្រីស្ត​បរិស័ទ​តែ​ម្នាក់។ ប្រហែល​គេ​ភ្លេច​អាន​កិច្ចការ​គ្រីស្ត​ទូត ពី​សម័យ​ដើម​ជា​មួយ​សន្ត​ប៉ូល​ដែល​ដើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ មាន​គ្រីស្ត​បរិស័ទ​តិច​នេះ​ជា​សេចក្ដី​ពិត​នៃ​ព្រះសហគមន៍​ពី​ដើម។ ចំណុច​ទី​២ ម្សិល​មិញ​នៅ​ក្នុង​វីដេអូ​មាន​រូប​ដែល​យើង​កំពុង​អង្គុយ​នៅ​ក្នុង​ព្រះវិហារ​នេះ​ធ្វើ​ពិធី​លាង​ជើង​របស់​ព្រះយេស៊ូ​ក្នុង​ឆ្នាំ​២០០២ នៅ​ថ្ងៃ​នោះ​មាន​លោក​ឪពុក អាល់ប៊ែតូ ដែល​ចូល​រួម​ដែរ។ នៅ​ពេល​នោះ ខ្ញុំ​ជា​មួយ​លោក​ឪពុក អាល់ប៊ែតូ យើងហូប​កាហ្វេ​នៅ​ខាង​មុខ​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​លោក អូលីវីយ៉េ ដី​នេះ​ស្ងាត់​ណាស់​ដោយសារ​អត់​មាន​អី​សោះ វាល​មែន​ទែន មាន​តែ​ព្រះវិហារ​តូច​មួយ ផ្លូវ​ក៏​អត់​សូវ​ល្អ អត់​មាន​អី​សោះ។ គាត់​ថា អូលីវីយ៉េ អើយ ធ្វើ​ដូច​ម្ដេច​ដើម្បី​ឲ្យ​ដី​នេះ​មាន​ជីវិត។ ខ្ញុំ​មិន​ដែល​ភ្លេច​ពាក្យ​នេះ​ទេ យប់​មិញ​ពេល​ខ្ញុំ​ឃើញ​រូប​នេះ ខ្ញុំ​ថា​ព្រះជាម្ចាស់​ណែនាំ​ឲ្យ​ដាក់​រូប​ហ្នឹង​ត្រឹម​ត្រូវ​មែន​ទែន ដោយសារ​រូប​ហ្នឹង ដោយសារ​ពេល​វេលា​ហ្នឹង ដោយសារ​ពាក្យ​ហ្នឹង​គាត់​ថា

“អ្នក​ចម្បាំង​ការពារ​ពន្លឺ”

អភិបូជា​ពិធី​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។ នៅ​គ្រា​នោះ ផែន‌ដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះ‌អង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ កណ ១,១-៥ លោក​អភិបាល លោក​ឪពុក បង​ប្អូន​ជា​ទី​ស្រឡាញ់ អំបាញ់មិញ ខ្ញុំ​បាន​អាន​កំណើត​ពិភព​លោក​នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក ដើម​ដំបូង​នៃ​ពិភព​លោក​ព្រះជាម្ចាស់​បាន​បង្កើត​ពន្លឺ នៅ​ពេល​នេះ​យើង​ឃើញ​ព្រះអាទិត្យ​កំពុង​ត្រៀម​លិច។ ថ្ងៃ​នេះ ពិត​មែន​យើង​មាន​អំណរ​សប្បាយ​ជួប​ជុំ​គ្នា នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ឧបដ្ឋាក​បាន​ចូល​ក្នុង​អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ​ក្នុង​តួនាទី​នេះ។ លោក​បូជាចារ្យ​មួយ​ចំនួន​ក៏​ជា​លើក​ទី​មួយ​ដែរ ដែល​បាន​ចូល​ជា​មួយ​យើង នៅ​ក្នុង​ព្រះសហគមន៍​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ក្រុម​បូជាចារ្យ​បម្រើ​ព្រះសហគមន៍​នៅ​កម្ពុជា។ លោក​អភិបាល សិលា សួន ហង្សលី ក៏​ជា​លើក​ទី​មួយ​ដែល​បាន​ចូល​រួម​អភិបូជា​នេះ ក្នុង​តួនាទី​ជា​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម លោក​អភិបាល គីគេ ជា​លើក​ទី​២២ ខ្ញុំ​ជា​លើក​ទី​១៤។ យប់​នេះ យើង​ឃើញ​បង​ប្អូន​មក​យ៉ាង​ច្រើន​ដើម្បី​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ពិសេស​នៅ​ថ្ងៃ​ដែល​យើង​អរ​ព្រះគុណ​ព្រះអង្គ​សម្រាប់​លោក​បូជាចារ្យ​របស់​យើង អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ប្រេង​ដែល​ព្រះអង្គ​ប្រទាន​ពរ​បន្តិច​ទៀត ដែល​យើង​នឹង​ប្រើ​នៅ​រាត្រី​បុណ្យ​ចម្លង​ខាង​មុខ​នេះ។ សម្រាប់​បង​ប្អូន​ដែល​បាន​ត្រៀម​ខ្លូន​ពី​យូរ​ឆ្នាំ​ហើយ ដើម្បី​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ទូទាំង​ប្រទេស​កម្ពុជា។ យប់​នេះ ខ្ញុំ​សូម​អនុញ្ញាត​និយាយ​ទៅ​លោក​បូជាចារ្យ ហើយ​បង​ប្អូន​សូម​ទទួល​ស្តាប់​និង​ចូល​នៅ​ក្នុង​ដំណើរ​រួម​ជា​មួយ​គ្នា។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​សណ្ឋិត​លើ​ខ្ញុំ” នេះ​ជា​ព្រះបន្ទូល​ដែល​ព្រះយេស៊ូ​បាន​ថ្លែង​នៅ​ពេល​ចូល​ក្នុង​ធម្មសាលា​លើក​ដំបូង។ ប៉ុន្តែ​កុំ​ឱ្យ​យើង​ភ្លេច​ថា នៅ​ពេល​ព្រះយេស៊ូ​ចូល​នៅ​ក្នុង​ធម្មសាលា​ដំបូង ព្រះយេស៊ូ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ នៅ​ពេល​ព្រះយេស៊ូ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ហើយ ព្រះយេស៊ូ​បាន​ទៅ​វាល​រហោស្ថាន​៤០​ថ្ងៃ​៤០​យប់ ព្រះអង្គ​បាន​ទទួល​ការ​ល្បួង នៅ​ពេល​ព្រះយេស៊ូ​ចាប់​ផ្តើម​ឃ្លាន​នៅ​ថ្ងៃ​ទី​៤០។ នៅ​ពេល​នោះ ព្រះយេស៊ូ​បាន​ឈ្នះ​មារសាតាំង។ យើង​ត្រូវ​តែ​មើល​ឃើញ ការ​សន្ទនា​រវាង​ព្រះយេស៊ូ​នឹង​មារសាតាំង នេះ​ជា​ការ​ប្រយុទ្ធ​រវាង​ព្រះពន្លឺ​និង​ភាព​ងងឹត។ ពិត​មែន ព្រះយេស៊ូ​គ្រីស្ត​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ ពោរពេញ​ដោយ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ព្រះអង្គ​បាន​ឈ្នះ​ការ​ប្រយុទ្ធ​នេះ។ លោក​ឪពុក​ជា​ទី​ស្រឡាញ់ នៅ​ថ្ងៃ​ដែល​យើង​បាន​ទទួល​អគ្គ​សញ្ញា​ជា​បូជាចារ្យ យើង​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដ៏​ពេញ​លក្ខណៈ យើង​បាន​អភិសេក​ដោយ​ប្រេង​ពិសិដ្ឋ​ដើម្បី​ចូល​នៅ​ក្នុង​ឋានៈ​ជា​បូជាចារ្យ តាម​ព្រះយេស៊ូ​គ្រីស្ត​ដែល​ជា​មហា​បូជាចារ្យ។ នៅ​ពេល​នេះ យើង​ហ៊ាន​និយាយ​ថា “យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ”។ មិន​មែន​ជា​អ្នក​ចម្បាំង ដើម្បី​បំផ្លាញ ដើម្បី​ណែនាំ​ឱ្យ​មាន​ភាព​ស្អប់​គ្នា ប៉ុន្តែ​ដើម្បី​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​ពន្លឺ​និង​សេចក្តី​ពិត​ឈ្នះ​គ្រប់​ពេល​វេលា គ្រប់​កាលៈទេសៈ។ បន្តិច​ទៀត ដែល​យើង​ចូល​នៅ​ក្នុង​សប្តាហ៍​ពិសិដ្ឋ យើង​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ ដើម្បី​ឈ្នះ​អំពើ​ហិង្សា ដើម្បី​ឈ្នះ​អំពើ​បាប ដើម្បី​ឈ្នះ​ការ​ស្អប់​គ្នា​នៅ​លើ​ផែនដី​ទាំង​មូល។ លោក​ឪពុក​ជា​ទី​ស្រឡាញ់ ពិត​មែន​យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ ការ​ប្រយុទ្ធ​របស់​យើង​គឺ​ជា​ការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​សេរីភាព ដើម្បី​រំដោះ​មនុស្ស​លោក​ឱ្យ​រក​ឃើញ​ផ្លូវ​នៃ​ជីវិត​អស់​កល្ប​ជានិច្ច។ អាវុធ​របស់​យើង គឺ​ជំនឿ គឺ​សេចក្តី​ស្រឡាញ់ គឺ​ធម៌​មេត្តា​ករុណា និង​សេចក្តី​សង្ឃឹម។ សមរភូមិ​របស់​យើង​គឺ​ដួង​ចិត្ត​របស់​យើង​យ៉ាង​ពិត​ប្រាកដ ដោយសារ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង យើង​មាន​ការ​ប្រយុទ្ធ​យ៉ាង​ច្រើន។ ប៉ុន្តែ ជា​ពិភព​លោក​ទាំង​មូល​ដែល​យើង​ឃើញ​មាន​ការ​ចង​ដៃ​ចង​ជើង ដែល​ណែនាំ​ឱ្យ​យើង​បាត់​បង់​សេរីភាព។ សេរីភាព​ដែល​យើង​បាន​ទទួល​យ៉ាង​ពេញ​លក្ខណៈ នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​យើង​ជា​បុរស​ជា​ស្ត្រី ជា​តំណាង ជា​រូបរាង​របស់​ព្រះជាម្ចាស់។ លក្ខន្តិក​របស់​យើង គឺ​ព្រះពន្ទូល​របស់​ព្រះជាម្ចាស់។ យើង​ឃើញ​ព្រះអាទិត្យ​កំពុង​លិច ពន្លឺ​កំពុង​បាត់ ប៉ុន្តែ​កុំ​ឱ្យ​យើង​ចេញ​តាម​ទ្វារ​ដ៏​តូច​មួយ ដូច​លោក​យូដា​ដែល​បាន​ចេញ​ពី​ពិធី​ជប់លៀង​ជាមួយ​ព្រះយេស៊ូ នៅ​ពេល​នោះ​យប់​ងងឹត​ហើយ។ ថ្ងៃ​នេះ នៅ​ម៉ោង​៦​ល្ងាច​យើង​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ គឺ​ភព​ព្រះច័ន្ទ ភព​សុក្រ ភព​ព្រហស្បតិ៍ ភព​អង្គារ​ដែល​បាន​នៅ​ត្រង់​ជួរ​គ្នា ហេតុការណ៍​នេះ​កើត​ឡើង​១០០​ឆ្នាំ​ម្តង។ យប់​នេះ លោក​អភិបាល លោក​បូជាចារ្យ នឹង​ប្រកាស​ពាក្យ​សច្ចា​សាជាថ្មី នៅ​ក្នុង​អគ្គ​សញ្ញា​ជា​អភិបាល ជា​បូជាចារ្យ សូម​ផ្ញើ​បេសកកម្ម​របស់​យើង ជីវិត​របស់​យើង​ទៅ​លើ​ព្រះនាង​ម៉ារី។ ដោយសារ ពិត​មែន​ព្រះនាង​ម៉ារី​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ​មុន​គេ​បង្អស់ ចាប់​ផ្តើម​តាំង​ពី​ពេល​ព្រះនាង​បាន​ឆ្លើយ​ថា “នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់ សូម​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ចុះ”។ នៅ​ពេល​នោះ ព្រះនាង​ម៉ារី​ឈរ​ឡើង

កាលវិភាគ

ព្រឹត្តិការណ៍ថ្មី

Partner

Previous slide
Next slide

Subscribe to our newsletter

Don't miss new updates on your email