លោកអូលីវីយ៉េ៖ អំណរ​សប្បាយពីអ្នកដទៃមិនស្ថិតស្ថេរ

អំណរសប្បាយ​​ពិត​ប្រាកដ​គឺ ​​នៅក្នុង​ដួងចិត្ត​របស់​យើង ​និង​ប្រសិន​បើ​យើង​ទីពឹង​អំណរ​សប្បាយ​មក​ពីគេ​​មិន​ស្ថិត​ស្ថេរ​នោះទេ។ នេះ​ជាប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​​ភូមិភាគ​ភ្នំពេញ នៅព្រះវិហារ​សន្តី​ម៉ារី​ម៉ាដាឡា(ស្វាយប៉ាក)​ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកអភិបាល​បន្ថែមថា ​​វត្តមាន​របស់​ព្រះយេស៊ូ​នៅក្នុង​ដួងចិត្តរបស់​យើងឯណោះទេ ដែល​ជាអំណរ​សប្បាយ​ដ៏​ស្ថិតស្ថេរ។ លោក​បាន​ស្នើ​ឲ្យ​គ្រីស្ត​បរិស័ទ​​យកចិត្ត​ទុក​ដាក់​ថែរក្សា​អំណរ​សប្បាយ​មួយនេះ​ក្នុងគ្រប់កាលៈទេសៈ និង​ត្រូវ​​កែ​ប្រែ​ចិត្ត​គំនិត​ធ្វើ​ជាមនុស្សថ្មីដូចនាងម៉ារីម៉ាដាឡាដែលជាឧបការីជន​នៃព្រះវិហារនេះ។

នៅក្នុង​ធម្មទេសនា​នាឱកាសថ្ងៃទី​១៤ ឧសភា ២០២៣ នេះ លោក​អភិបាលអូលីវីយ៉េ មាន​ប្រសាសន៍រំឮក​ទៀតថា នាងម៉ារីម៉ាដាឡា មានអំណរសប្បាយដោយ​​​ព្រះយេស៊ូបាន​ណែនាំ​នាងក្លាយ​ជាមនុស្សថ្មី ដោយ​មានឋានៈ​ជាស្ត្រី​ពោរពេញដោយតម្លៃ​​រហូត​បាន​ទៅ​​ជាសាក្សីដំបូង ដើម្បី​បញ្ជាក់​ថាព្រះយេស៊ូមាន​ព្រះជន្មរស់ឡើងវិញ និង​ទៅប្រកាស​ដល់​គ្រីស្តទូតពីដើម។

អំណរ​​សប្បាយរបស់​គ្រីស្តបរិស័ទ​គឺ​ព្រះយេស៊ូ ​​ដោយ​ធ្វើ​តាម​វិន័យ​របស់​ព្រះអង្គ​​គឺ«ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច​ខ្ញុំ​បាន​​​ស្រឡាញ់​អ្នក​រាល់គ្នា»។ លោកអភិបាល​បញ្ជាក់ថា អំណរសប្បាយ​របស់​យើង​អាច​រក​ឃើញ​តាម​រយៈ​ចំណុច​មួយចំនួន​ដូចជា  ​ចិត្ត​ស្រឡាញ់និង​បម្រើ​ព្រះជាម្ចាស់  ការចូលរួម​របស់​គ្រីស្តបរិស័ទក្នុងព្រះសហគមន៍ និងសកម្មភាព​របស់​គ្រីស្តបរិស័ទ​ដែល​បង្ហាញ​ការដឹងគុណ​​និង​សង​គុណ​ព្រះជាម្ចាស់ដោយ​បម្រើ​អ្នក​ដទៃ​ និង​ធ្វើ​ធម៌មេត្តាករុណា។

និស្សិត​ទេវវិទ្យាល័យ លោក​សិលា ឡុង រតនា ​បាន​ឱ្យ​ដឹង​ថា«សម្រាប់ខ្ញុំ​ផ្ទាល់​ជាអំណរសប្បាយ​ដ៏​មាន​អត្ថន័យ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ ព្រោះ​ព្រះជាម្ចាស់​ស្រឡាញ់​យើងទាំងអស់គ្នា ដោយ​ជ្រើសរើសយើង​តាម​តួនាទី​រៀងៗខ្លួន។»

លោក​បញ្ជាក់​ថា «សម្រាប់ខ្ញុំ​ពាក្យ​ថា​បម្រើ​ព្រះជាម្ចាស់ គឺ​​មិនមែន​ទៅជាទាសករ​ ប៉ុន្តែ​បម្រើ​ដោយ​ប្រើសេចក្ដី​ស្រឡាញ់​ដែល​​ទទួលពីព្រះជាម្ចាស់​ទៅ​ដល់​បងប្អូន​ដែល​មិន​ទាន់​ស្គាល់​ព្រះជាម្ចាស់។»

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email