ជំទង់និងកុមារ២០នាក់ទទួលព្រះកាយជាលើកដំបូងនៅព្រះសហគមន៍ភ្នំពេញថ្មី

គ្រូអប់រំជំនឿ​នៃ​ព្រះវិហារ​សន្តសិលានិង​សន្តប៉ូល ភ្នំពេញថ្មីបានរៀបចំ​ពិធី​ទទួល​ព្រះកាយ​ព្រះគ្រីស្តលើក​ដំបូង​ដល់​កុមារនិង​ជំទង់​​ចំនួន​២០នាក់ ក្នុងឱកាស​បុណ្យ​គោរព​ព្រះកាយនិងព្រះ​លោហិត​​​ព្រះគ្រីស្ត ក្រោមអធិបតីភាព​លោកបូជាចារ្យ អ៊ុន​ សុន និងលោកឧបដ្ឋាក ជួរ ដាម៉ូ រួមជាមួយគ្រីស្តបរិស័ទចូលរួមយ៉ាង​ច្រើន​កុះករ កាលព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។

លោកឧបដ្ឋាក​ ជួរ ដាម៉ូ​ បាន​មានប្រសាសន៍​ក្នុងធម្មទេសនា​ក្នុងថ្ងៃនោះ​ថា ព្រះកាយនិងព្រះលោហិតរបស់​ព្រះគ្រីស្តមានតួនាទីសំខាន់សម្រាប់ជីវិតរបស់យើងម្នាក់ៗ ដោយបាន​ជួយពង្រឹងផ្លូវវិញ្ញាណនិងធ្វើឱ្យចិត្ត​យើង​​រឹងមាំជាងមុន។

លោក​បន្ថែមថា​ ពេលដែលយើង​បាក់​​ទឹកចិត្តឬខឹងឪពុកម្តាយ សូម​ប្អូនៗ​ចេះអធិដ្ឋាននិងនឹកដល់ព្រះយេស៊ូដែលបានបូជាព្រះជន្មសម្រាប់យើងទាំងអស់គ្នានៅលើពិភពលោកទាំងមូល។

លោកបន្តថា ព្រះកាយព្រះគ្រីស្តបានជួយរំលឹកយើងម្នាក់ៗថា ព្រះយេស៊ូកំពុងគង់នៅជាមួយយើងជានិច្ចហើយពេលដែលទទួលព្រះកាយព្រះគ្រីស្ត គឺជីវិតយើងម្នាក់ៗមានតម្លៃ នាំ​ឲ្យ​យើង​ចេះ​ផ្តល់​តម្លៃ​ដល់​អ្នកដទៃ ព្រោះ​ព្រះជាម្ចាស់​ក៏គង់នៅជាមួយគេដែរ។

លោក​បញ្ជាក់​ថា «សូមកុំធ្វើបាបអ្នកដទៃ ហើយបើយើងធ្វើបាបអ្នកដទៃប្រៀបដូចបានធ្វើបាបព្រះយេស៊ូដែរ។»

«ពេលដែលខ្ញុំបានទទួលព្រះកាយនិងព្រះលោហិតព្រះគ្រីស្តជួយឱ្យខ្ញុំមានស្មារតីរឹងមាំនឹងមានកម្លាំងកាយចិត្តជាងមុន» នេះជាការលើកឡើងរបស់យុរតី លន ម៉ូលីតា អាយុ១៤ឆ្នាំ​​ដែល​បាន​ទទួល​ព្រះកាយព្រះគ្រីស្ត​នៅថ្ងៃនេះ។

ដើម្បីទទួល​ព្រះកាយ​ព្រះគ្រីស្ត​លើក​ដំបូងនេះ​ ម៉ូលីកា បាន​ខិត​ខំ​ឈ្វេងយល់​ក្នុងថ្នាក់​អប់រំជំនឿ​រយៈពេល​១​ឆ្នាំ​មកហើយ។ នាង​ប្រាប់​ថា នាងត្រូវរៀបចំចិត្តគំនិតឱ្យល្អជាងមុន ព្រោះនាងគិតថាពេលដែលទទួលព្រះកាយព្រះគ្រីស្តដូចបានទទួលព្រះយេស៊ូគង់នៅក្នុងខ្លួន។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email