ព្រះសហគមន៍​បឹងទំពុនបង្កើតថ្នាក់តូរ្យតន្ត្រី ​ដើម្បីជួយ​កុមារឱ្យកាន់តែមានភាព​​​ជិតស្និទ្ធនឹងព្រះសហគមន៍​

ព្រះវិហារ​ព្រះកុមារយេស៊ូ នៃ​ព្រះសហគមន៍បឹងទំពុន បាន​បើក​ថ្នាក់​បង្រៀនតូរ្យតន្ត្រី​ដល់​កុមារ​​ជាកូនគ្រីស្តបរិស័ទ ​ដែលមាន​អាយុ​ចន្លោះពី​៨ ទៅ១២ឆ្នាំ កាលពី​​ដើមខែកក្កដាមកនេះ ដើម្បី​ប្រមូល​ផ្ដុំ​​កុមារឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​មាន​អំណរ​សប្បាយ​ជាមួយ​ព្រះសហគមន៍ ក៏​ដូចជា​ការ​ផ្ដល់​ឱកាសដល់​កុមារ​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​កុមារ​ដទៃទៀតផងដែរ​។

​លោក​ឧបដ្ឋាក វី​ សំណាង​ បានលើកឡើង​ពី​គោល​បំណង​ដែល​ព្រះសហគមន៍​បង្កើត​ថ្នាក់​តូរ្យតន្ត្រី​នេះថា ដោយ​​អនុវត្តតាម​ការណែនាំ​របស់​លោក​អភិបាល​ព្រះសហ​គមន៍​​​ដោយ​យោង​តាម​មហា​ស​ន្និបាត​ឆ្នាំ​២០២០-២០២៣។

លោកបានបន្តថា ៖ «ដើម្បី​រួមគ្នា​ធ្វើដំណើរ​ជាធ្លុងតែមួយ ហើយ​តាមរយៈ​សន្និបាត​នេះ​បា​នណែនាំ​ឱ្យ​​ព្រះសហគមន៍​យក​ចិត្ត​ទុកដាក់ថែទាំក្រុមគ្រួសារគ្រីស្តបរិស័ទ​ និង​​គោលបំណង​មួយទៀត​ដើម្បី​ប្រ​មូល​ផ្ដុំ​កូន​គ្រីស្ត​បរិស័ទ​ឱ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ព្រះសហគមន៍​ ឱ្យ​ចេះ​ស្រឡាញ់​ព្រះសហ​គម​ន៍​ និង​​​ជិត​ស្និទ្ធ​ជាមួយ​ព្រះសហគមន៍​ក៏ដូចជាកុមារគ្រីស្ត​បរិស័ទដទៃទៀត​ ​តាមរយៈ​ការ​ចូលរួម​ជា​មួយ​សកម្មភាព​នានា​របស់​ព្រះសហគមន៍»។

លោក​បានបញ្ជាក់ទៀតថា ៖ «ដំបូង​​ ​​យើង​មាន​​ក្រុម​បម្រើ​អាសនៈ​ដែល​ជាកុមារា ប៉ុន្តែ​ដោយ​មើល​ឃើញ​ថា កុមារី​មិនទាន់​​មាន​ក្រុមច្បាស់លាស់​ ទើបយើង​បង្កើតគំនិត​ថាគួរតែ​បង្កើត​ថ្នាក់តន្ត្រី​នេះ​ឡើង ដើម្បី​ឱ្យ​ក្មេងស្រីៗបានចូលរួមជាមួយព្រះសហគមន៍ផងដែរ»​​។​​

យុវជន លាក់ លឿន ដែល​ជាគ្រូបង្គោល​នៅក្នុង​ថ្នាក់​តន្ត្រី​នេះ ​បាន​ឱ្យ​ដឹងដែ​រ​ថា ការ​បង្កើត​ថ្នាក់​ត​ន្ត្រី​នេះ គឺ​ជា​ប្រយោជន៍​សម្រាប់​កុមារ​ឱ្យ​ទទួល​បាន​នូវ​ជំនាញ​ទន់​ផ្ទាល់​ខ្លួន ​និង​ជាគ្រឹះ​សម្រាប់​ព្រះ​ស​ហគមន៍ ​​ដើម្បី​ឱ្យ​ពួក​គាត់​អាច​បម្រើ​ព្រះសហគមន៍​នៅ​ថ្ងៃ​ខាង​មុខខាង​ផ្នែក​តន្ត្រី​នេះ​​ផង​ដែរ។

លោក លាក់ លឿន ​បាន​ឱ្យ​ដឹង​ទៀត​ថា ៖ «ឆ្លង​កាត់​ការ​ណែនាំ ​​និង​អនុវត្ត​មួយ​សប្ដាហ៍​មកនេះ ខ្ញុំ​ឃើ​ញ​ថា​ប្អូន​ៗមាន​ការ​វិវឌ្ឍជាង​ការ​រំពឹងទុក​ នាឱ្យ​ខ្ញុំ​គិត​ថាគម្រោង​នេះ​នឹង​ទៅមុខបាន​យ៉ាងល្អ​។​ ​ខ្ញុំ​សង្ឃឹម​ថា ​ទៅ​ថ្ងៃ​អនាគត​​​នឹង​មាន​ធនធាន​ផ្នែក​តន្ត្រី​ច្រើន​សម្រាប់ព្រះ​សហគមន៍»​​។

លោក លាក់ លឿន បន្តថា ថ្នាក់​តន្ត្រី​នេះ ទោះ​បី​ជា​​មិនអាច​កំណត់​ពេល​វេលាជាក់​លាក់​អំពី​សមត្ថ​ភាព​របស់​សិស្ស​ តែលោក​​​នឹង​ព្យាយម​ជំរុញ​ពួក​គាត់​ និង​ប​ង្ហាញ​សមត្ថភាព​​របស់​ពួកគាត់​នៅ​​រាត្រី​ថ្ងៃ​បុណ្យ​ព្រះយេស៊ូ​ប្រសូតខាងមុខនេះ។

គ្រូបង្វឹក លាក់ លឿន ក៏បាន​ស្នើ​ឱ្យ​អាណា​ព្យាបាល​​ជួយ​ជំរុញ​និ ង​លើក​ទឹកចិត្ត​ដល់​កូនៗ ដើម្បី​ឱ្យពួកគាត់​មានទឹកចិត្ត​ចង់រៀននិង​បង្កើនសមត្ថភាពរបស់​ខ្លួនបានលឿនផងដែរ។​​​

ក្នុង​នាម​អាណាព្យាបាលមួយរូប អ្នកស្រី វិត វណ្ណា បានប្រាប់​​ថា អ្នកស្រី​​​ពេញ​ចិត្ត​នឹង​ផ្ញើកូន​ឱ្យ​មក​រៀ​ន​ភ្លេង​នៅ​ក្នុង​ព្រះសហគមន៍​នេះ​ ព្រោះ​តែ​​អ្នកស្រី​ឃើញ ​និង​ទុក​ចិត្ត​​លើ​យុវជននៅក្នុង​ព្រះស​ហ​គមន៍​​ដែល​សុទ្ធ​តែជាមនុស្ស​ល្អៗ​ មាន​ចរិត​ល្អ និង​ចង់​ឱ្យ​កូនអ្នកស្រី​​យក​គំរូតាម​។

អ្នកស្រី វិត វណ្ណា ថ្លែងថា​៖ «​​ដោយសារ​ខ្ញុំ​ឃើញ​កូនមានដុងខាងភ្លេងទើបចង់ឱ្យកូនរៀន និង​មាន​គម្រោ​ងចង់ឱ្យកូនខ្ញុំ​បម្រើ​ព្រះសហ​គមន៍​នៅទីនេះផងដែរ​»។​​

បើតាម​​លោក លាក់ លឿន ​ថ្នាក់​តូរ្យតន្ត្រី​នេះ​មាន​កុមារ​ចូលរៀន​ចំនួន​១២នាក់ តែ​ព្រះសហគមន៍​មិនទាន់​មានឧបករណ៍​គ្រប់​គ្រាន់​ សម្រាប់​កុមារ​ទាំងនោះនៅឡើយទេ ដោយ​កុមារទាំងនេះ​​ត្រូវ​​​បែង​ចែក​ជា២ថ្នាក់​ផ្សេងគ្នា​ គឺថ្ងៃសៅរ៍​ និងថ្ងៃអាទិត្យ​ ដោយ​ចាប់​ផ្ដើម​រៀន​លើឧបក​រណ៍ព្យា​ណូមួ​យ​មុខសិន៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email