ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ

ដើម្បីឱ្យគ្រូអប់រំជំនឿយល់ដឹងអំពីដើមកំណើត​នឹងយល់ពីអត្ថន័យនៃពាក្យមួយម៉ាត់ៗរបស់ធម៍ប្រកាសជំនឿ ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាមួយដល់​គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ ក្រោមប្រធាន​បទ​«កំណើត​ធម៍​ប្រកាស​ជំនឿ»។

សិក្ខាសាលានេះ ធ្វើឡើងនៅព្រះវិហារ​សន្តហ្វ្រង់ស្វ័រ សាវីយ៉េ(វត្តចំប៉ា) ​កាលពីថ្ងៃទី​១៤​​ ខែកក្កដា ឆ្នាំ​២០២​៣កន្លងទៅនេះ ដោយ​មានសិក្ខាកាមចូល​រួមប្រមាណជា៤០នាក់។  

លោកបូជាចារ្យ សុខ ណា ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពបាសាក់ បានប្រា់ឱ្យដឹងថា ធម៌​ប្រកាសជំនឿគឺជាធម៌គ្រឹះដែល​​គ្រីស្តបរិស័ទត្រូវតែជឿ ព្រោះជាសេចក្ដីពិត​ដែល​ព្រះសហគ​មន៍​ណែនាំតាំងពី២០០០ឆ្នាំ ដោយឱ្យ​គ្រីស្តបរិស័ទ​យកចិត្តទុកដាក់​ប្រកាសជំនឿ។​

លោកមានប្រសាសន៍​ថា ៖ «ធម៌​ប្រកាសជំនឿជាមធ្យោបាយ និង​ជាយានជំនិះដើម្បីឱ្យគ្រីស្តបរិ​ស័ទ​ផ្ញើ​ជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់នៅពេលដែលពួកគេប្រកាស គឺពួកគេប្រើជីវិត ប្រើសម្លេង​​ប្រើស្មារតី​ ទាំង​ព្រលឹង​​វិញ្ញាណដែលជឿ​លើព្រះជាម្ចាស់ណែនាំ​ឱ្យពួកគេ​ មានជំនឿដោយខ្លួនឯង»។

លោកបូជាចារ្យបានបន្តថា ៖ «ត្រូវ​​ប្រកាសជំនឿដោយខ្លួនឯង ​ដើម្បី​ទៅដល់ព្រះជាម្ចាស់ ដើម្បីទៅដល់​ប្រភព​នៃជីវិត​ដែលរំពឹងទុកនៅថ្ងៃចុងក្រោយនៃជីវិតគឺ​ទទួល​​ការសង្គ្រោះ»។

​ធម៌ប្រកាសជំនឿជាអត្ថប្រយោជន៍របស់​ព្រះសហគមន៍ ដែល​ត្រូវដឹងថា​ការ​រួមជាមួយព្រះសហគមន៍ដោយសារធម៌ ជឿណែនាំឱ្យគ្រប់គ្នា​​មានព្រះសហគមន៍ ​ជា​សហ​​ភាព​ដែលជាធ្លុងតែមួយ​ហើយដោយសារតែធម៌​ណែនាំឱ្យ​គ្រីស្តបរិស័ទ​គ្រប់ទិសទីរួបរួមគ្នា​​ជា​សហភាព​តែមួយ ជាធ្លុងតែមួយ និងដាក់ចិត្តផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់តែមួយ​ដែល​មានជំនឿតែមួយ និងចុងក្រោយ​ទៅដល់ព្រះសហគមន៍នៅស្ថានបរមសុខ។ នេះបើតាមការបញ្ជាក់ពីលោក បូជាចារ្យ សុខ ណា។

​អ្នកគ្រូ គឹម សុភា អាយុ៤០ឆ្នាំ ជាគ្រូអប់រំជំនឿមកពី​ព្រះវិហារគង្វាលដ៏សប្បុរស(រោងចក្រ)នៃមណ្ឌ​លសកម្មភាពមេគង្គ បានប្រាប់ឱ្យដឹងដែរថា​ ​ក្នុងការបម្រើព្រះសហគមន៍ជិត២០ឆ្នាំមកនេះ អ្នកគ្រូគិតថា​គាត់​មានជំនឿរឹងមាំដើម្បីបញ្ជូនបន្ត​ទៅ​ដល់អ្នក​ឯទៀតៗបាន​ ប៉ុន្តែឆ្លងកាត់កម្មវិធីសិក្ខាសាលារយៈពេលមួយថ្ងៃនេះធ្វើឱ្យគាត់យល់ថា​​នៅ​មាន​ចំណុច​ខ្វះខាត។

អ្នកគ្រូបន្តថា ៖ «ធម៌ប្រកាសជំនឿជាធម៌បង្ហាញ​ពីព្រះសហគមន៍ ​ពីជីវិតព្រះយេស៊ូយ៉ាងក្បោះ​ក្បា​យ ហើយយើងគ្រាន់តែសូត្រឱ្យចាំមាត់តែប៉ុណ្ណឹងដោយយើងមិនសូវចាប់អារម្មណ៍ប៉ុន្តែក្នុង​សិក្ខាសាលានេះបានពន្យល់ណែនាំឱ្យជំនឿរបស់យើងរឹងមាំជាងមុន ហើយគោលសំខាន់របស់ធម៌ប្រ​កា​សជំនឿដែលកម្មវិធីបានពន្យល់ នឹងធ្វើឱ្យយើងយល់កាន់តែច្បាស់ជាងមុនដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់ប្អូនៗជំនាន់ក្រោយឱ្យស្គាល់ជីវិតរបស់ព្រះយេស៊ូ និងអត្ថន័យនៃឃ្លា​នីមួយៗ​ដែលមាន​នៅ​ក្នុង​ធម៌ប្រកាសជំនឿ»។

ដោយនេះ​ជាលើកទីមួយដែលបានចូលរួមសិក្ខាសាលាគ្រូអប់រំជំនឿ លោក អ៊ី សៀវធាន ​ជាគ្រូអប់រំ​ជំនឿ​មកពីព្រះវិហារសន្តយ៉ូសែបជ្រៃធំ បានរៀបរាប់​ថា លោកពិតជាមានអំណរសប្បាយ​យ៉ាង​ខ្លាំង​​។

លោកថា ការចូលរួមសិក្ខាសាលានេះធ្វើឱ្យ​លោក​ទទួលបានបទពិសោធន៍ថ្មីៗ ចំណេះ​ដឹងបន្ថែមទាក់ទងជាមួយធម៌ប្រកាសជំនឿ យល់​អត្ថន័យនៃឃ្លានីមួយៗរបស់ធម៌ជឿ ធ្វើឱ្យ​លោក​កាន់តែមា​នភាពក្លាហាន និងមាន​ជំនឿរឹងមាំជាងមុន​ដើម្បីបញ្ជូនបន្តជំនឿទៅកាន់ប្អូនៗនៅ​ព្រះសហគមន៍​របស់ខ្លួន។

ជាមួយគ្នានេះដែរ​ លោក ដួង សាវង់ ប្រធានការិយាល័យអប់រំជំនឿ បានប្រសាសន៍ថា ៖ «តាមពិត​ធម៌​ប្រកាសជំនឿ បើយើង​សរសេរ​​នៅក្នុងសៀវភៅ​មិនបានមួយទំព័រទេ ប៉ុន្តែធម៌ប្រកាស​ជំនឿ​ជា​ប្រភព​នៃ​ជំនឿដែលបុព្វបុរសរបស់យើងបានសង្ខេបមកក្លាយជាធម៌ប្រកាសជំនឿ»។

លោកបានបន្តថា ៖ «ដូច្នេះពាក្យមួយ​ម៉ាត់ៗ​​នៃ​ធម៌ប្រកាសជំនឿមានអត្ថន័យវែងឆ្ងាយ ហើយនៅក្នុងសិក្ខាសាលារបស់​យើងនេះ​ព្យាយាម​​យក​មក​ចែក​ជូន​ដល់​លោកគ្រូអ្នកគ្រូអប់រំជំនឿ​ឱ្យកាន់តែយល់បន្ថែមទៀតដោយ​យើងពឹងផ្អែកលើ​គោលលិទ្ធិនៃជំនឿរបស់ព្រះសហគមន៍»។ ​​

លោក ដួង សាវង់ ក៏បានបញ្ជាក់ដែរថា សិក្ខាសាលាគ្រូអប់រំជំនឿភាគទី២ ដែលនិយាយអំពី «ខ្ញុំជឿ​លើ​ព្រះយេស៊ូគ្រីស្តជាព្រះបុត្រាតែមួយនៃព្រះបិតា​ហើយព្រះអម្ចាស់​យើងខ្ញុំ» នឹងប្រព្រឹត្ត​ទៅនៅ​​ចុង​ឆ្នាំ​២០២៣នេះផងដែរ៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email