អគ្គសញ្ញាលាបថ្ងាសនាំឲ្យយើងហ៊ានប្រកាសជំនឿដល់អ្នកដទៃ

នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ ព្រះសហគមន៍កាតូលិក សន្តយ៉ូហានបាទីស្ត ព្រែកក្របៅ ដែលស្ថិតនៅភូមិព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង បានទទួលស្វាគមន៍លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមមកថ្វាយអភិបូជា «លើកតម្កើងព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ» និងមានប្អូនៗទាំង១១នាក់ ទទួលអគ្គសញ្ញាលាបថ្ងាស។ពេលចាប់ផ្តើមអភិបូជា លោកអភិបាល សិលា សួន ហង្សលី បានមានប្រសាសន៍ថា៖ នៅថ្ងៃនេះ  យើងមានអំណរសប្បាយដែលមានប្អូនៗ១១នាក់បានទទួលអគ្គសញ្ញាលាបថ្ងាស ប្អូនៗនឹងទទួលព្រះវិញ្ញាណដ៏វិសុទ្ធ នឹងធ្វើឲ្យប្អូនៗទៅជាគ្រីស្តបរិស័ទពេញទី និងក្លាយជាអ្នកជួយព្រះសហគមន៍នៅទីនេះក្នុងការប្រកាសដំណឹងល្អ។ព្រះអំណោយទានទាំង៧គឺ៖ទី១ប្រាជ្ញា ទី២ការឈ្លាសវៃ ទី៣ការចេះផ្តល់ដំបូន្មាន ទី៤ចិត្តអង់អាច ទី៥ចំណេះដឹង ទី៦ការគោរពប្រណិប័តន៍ព្រះជាម្ចាស់គ្រប់ពេលវេលា និងទី៧ការគោរពកោតខ្លាចព្រះជាម្ចាស់។ក្នុងធម្មទេសនាលោកអភិបាលបានបន្តថា ពេលយើងទទួលអគ្គសញ្ញាលាបថ្ងាស គឺយើងបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធ ហើយក្លាយជាគ្រីស្តបរិស័ទពេញវ័យ ឲ្យយើងក្រោកឡើងដើម្បីហ៊ានទៅជួបអ្នកដទៃដែរ និងចេញទៅបម្រើបងប្អូន ជាពិសេសបម្រើងអស់អ្នកដែលត្រូវការយើង អ្នកដែលរងទុក្ខលំបាកច្រើន ហើយឲ្យយើងក្រោកឡើងដូចនាងម៉ារី ដើម្បីទទួលបានសុភមង្គលដូចព្រះនាងដែលបានចូលស្ថានបរមសុខ។លោកបូជាចារ្យ សិលា គីម ជុង អ៊ី ទទួលខុសត្រូវព្រះសហគមន៍ព្រែកក្របៅបានឲ្យដឹងថា៖ លោកសប្បាយចិត្តណាស់ ដោយសារព្រះសហគមន៍ព្រែកក្របៅ មានប្អូនៗ១១នាក់ទទួលអគ្គសញ្ញាលាបថ្ងាស។លោកបន្ថែមថា ពួកគាត់ចូលរួមបម្រើព្រះសហគមន៍ ចេះអធិដ្ឋាន ទោះបីគេមានការងាររវល់ក៏ដោយ ក៏គេស្ម័គ្រចិត្តមកបម្រើព្រះសហគមន៍។ លោកបានបន្តដោយអរគុណដល់យុវជន យុវនារីទាំងអស់ និងសង្ឃឹមថាជំនឿរបស់ពួកគេកាន់តែមាំមួនទៅៗ និងបន្តបម្រើព្រះសហគមន៍កាន់តែច្រើនឡើងដែរ។ង្វៀន ធី សង បាននិយាយថា៖ គាត់បានទទួលការអប់រំជំនឿរយៈពេល៤ឆ្នាំ ហើយឥឡូវនេះមានអារម្មណ៍សប្បាយចិត្ត និងរំភើប ដោយបានទទួលអគ្គសញ្ញាលាបថ្ងាស។ ក្នុងចំណោមព្រះអំណោយទានទាំង៧ គាត់ចង់ទទួលបានព្រះអំណោយទាន«យល់ដឹង» ដោយសារគាត់ចង់ស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ជាង។ ធី សង សូមថ្លែងអំណរគុណដល់លោកពុក និងបងស្រីដែលបានជួយណែនាំអប់រជំនឿដល់គាត់ ដើម្បីស្គាល់ព្រះជាម្ចាស់ ​និងអរគុណដល់ឪពុកម្តាយ ដែលបានចិញ្ចឹមបីបាច់កូនៗដោយធ្វើការទាំងយប់ទាំងថ្ងៃ។ព្រះសហគមន៍កាតូលិក សន្តយ៉ូហានបាទីស្ត ព្រែកក្របៅ មានអាយុកាលជាង៣០ឆ្នាំមកហើយ ព្រះវិហារនៅជាប់នឹងទន្លេមេគង្គ គ្រីស្តបរិស័ទទាំងអស់រស់នៅភូមិជុំវិញព្រះវិហារ មានប្រមាណ៤០គ្រួសារ ភាគច្រើនប្រកបមុខរបរមើលថែចំការ និងនេសាទត្រី ទោះបីរវល់ជាមួយការងារប្រចាំថ្ងៃតែគ្រីស្តបរិស័ទទាំងអស់ចូលរួមអភិបូជារាល់ថ្ងៃអាទិត្យយ៉ាងទៀងទាត់ និងជួយការងារជាច្រើនក្នុងព្រះសហគមន៍៕ម៉េង ភីឡុង

Facebook
Twitter
LinkedIn

អត្ថបទថ្មី

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស

Subscribe to our newsletter

Don't miss new updates on your email