ជំទង់ភូមិភាគភ្នំពេញឈ្វេងយល់ពី​អាហារ​និង​ប្រកួត​ស្នាដៃអាហារ

ក្រុម​ជំទង់ចំនួន​១៧០នាក់ ក្នុង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ បាន​ចូលរួម​សិក្សា​និង​ប្រឡង​ប្រជែងគ្នា បង្កើត​ស្នាដៃ​ធ្វើ​ម្ហូប​អាហារ​ កាលពីថ្ងៃទី ២៩ ដល់​ថ្ងៃ ទី១ ខែតុលា នៅ​មជ្ឈ​មណ្ឌល​ភូមិភាគ​​ភ្នំពេញ នារាជធានីភ្នំពេញ។

លោក​ស៊ាន់ សារឿន ជា​ប្រធាន​ការិយាល័យ​កុមារ​ជំទង់​និងយុវជន​នៃ​ភូមិភាគ​ភ្នំពេញ​ ដែល​បាន​រៀបចំ​កម្មវិធីនេះ​ឡើង​​បាន​ឱ្យ​ដឹង​ថា កម្មវិធី​នេះ​រៀបចំឡើងរវាង​៣​ឆ្នាំ​ម្តង ដែល​មាន​ប្រធាន​បទបី​សំខាន់ៗវិលជុំ គឺ​ស្នាដៃខ្ញុំ ទេពកោសល្យ​របស់ជំទង់ និង​ ជំទង់ចូលរួម​ក្នុង​បរិស្ថាន។

ក្នុង​ឆ្នាំ​នេះ មានប្រធានបទ​គឺ ​ស្នាដៃម្ហូបខ្ញុំ ដែលឱ្យ​ជំទង់​ទាំងអស់ចាប់​អារម្មណ៍​ពី​សមត្ថភាព ទេពកោសល្យ​ និងស្នាដៃម្ហូប ​ការងារជាក្រុម​ដោយ​ចេះ​សហការគ្នានិងបង្ហាញ​ជំនឿនិងសេចក្ដីស្រឡាញ់ចំពោះ​អ្នកដទៃ។

លោក​សារឿន​បន្ថែមថា ក្រៅពី​បង្ហាញ​ស្នាដៃ ការិយាល័យ​ក៏​បាន​នាំជំទង់​ឱ្យ​ផ្សារភ្ជាប់​ជាមួយ​ផ្លូវវិញ្ញាណ ​ដោយ​ជួយ​ឱ្យ​គាត់​ចូលរួម​ជាមួយ​ព្រះសហគមន៍​តាមរយៈ​ការអធិដ្ឋាន ចូលរួម​អភិបូជា និង​ចែក​រំលែកបទពិសោធរវាង​គ្នានិង​គ្នា​។

កម្មវិធីនេះ មាន​ជំទង់​ចូលរួម​ពីអាយុ១៣ដល់​១៧ឆ្នាំ មកពីមណ្ឌល​សកម្មភាពចំនួន​៨ របស់​​​ព្រះសហគមន៍ភូមិភាគភ្នំពេញ។ ក្នុង​រយៈ​ពេល​៣​ថ្ងៃនេះ ពួកគាត់​សិក្សា​អំពី​អត្ថប្រយោជន៍​នៃ​ម្ហូប​អាហារសម្រាប់​ប្រាជ្ញាស្មារតី​និង​កម្លាំងចិត្តរបស់​ជំទង់ ផលវិបាក​​នៃ​អាហារ​​បំផ្លាញរាងកាយ។ នេះ​បើ​តាមអ្នកស្រី នៅ ម៉ាលីន អ្នក​ទទួលសុខត្រូវផ្នែក ជំទង់។

ម៉ាលីន​បាន​​ធ្វើ​បទ​បង្ហាញ​ដល់​អ្នក​ចូលរួម​​ពីគុណតម្លៃ​និងអត្ថប្រយោជន៍អាហារ ៣ក្រុម​មាន​​អាហារ​ថាមពល អាហារការពារ និងអាហារសាងសង់។ អ្នកស្រីម៉ាលីន​ក៏​បាន​លើកពី​សារធាតុ​ដែលរាងកាយ​ត្រូវការពីអាហារ ទាំង​របៀប​ទទួលអាហារ​ឱ្យបាន​ត្រឹម​ត្រូវ​និងមានអនាម័យផងដែរ​។

អ្នកស្រី​បន្ថែមថា កម្មវិធីនេះ ក៏​បង្រៀន​ឲ្យ​ជំទង់​ទាំងអស់​​ដឹងពីរបៀប​និង​គ្រឿង​ផ្សំ​នៃ​ការ​ធ្វើ​ម្ហូបនីមួយៗ​ ដើម្បី​អនុវត្តសម្រាប់​ខ្លួនគាត់​នៅផ្ទះ​។ ក្នុងនោះដែរ ​ពួកគាត់​ត្រូវ​បែង​ចែក​ជាក្រុម​ៗ ជ្រើសរើស​មុខ​ម្ហូប​ដើម្បី​យកមក​ប្រកួត​ប្រជែងទទួល​ជ័យលាភី។​

ជំទង់ក្នុង​វ័យ​១៦ឆ្នាំ​មកពីព្រះវិហារសន្តសិលានិងសន្តប៉ូល​ ចេង រ៉ូប៊ឺត តំណាង​ក្រុម​ដែល​ទទួល​បាន​ជ័យលាភីលេខ១​នៅក្នុង​កម្មវិធី​ស្នាដៃម្ហូបខ្ញុំ​នេះ​បាន​ឱ្យ​ដឹង​ថា «​លេខ១នេះជាកម្លាំងចិត្ត​ខ្ញុំ ​នៅ​ពេល​​ទៅផ្ទះវិញ​អាចជួយ​សម្រាល​ការងារ​​​ឪពុកម្ដាយនៅផ្ទះ​ដោយ​ការ​ធ្វើម្ហូប​»។

រ៉ូប៊ឺត គិត​ថា ការ​ធ្វើម្ហូបគឺ​ធម្មតា ប៉ុន្តែ​ពេល​យកមកប្រកួតទើបដឹងថាវាអស្ចារ្យ​ «បើ​ធ្វើស្អាតនាំឱ្យមានសុខភាពល្អ​មិនមាន​ជំងឺ​នៅក្នុងរាងកាយ»។

ភៀង ស្រីពីន​ក្នុង​វ័យ​១៦ឆ្នាំ មកពីព្រះសហគមន៍​ជុំគិរីបាន​ឱ្យ​ដឹងថា នេះ​ជាលើក​ទី៣ដែល​បាន​ចូលរួម​ជាមួយជំទង់​របស់​ភូមិភាគភ្នំពេញ ហើយ​ក្នុងពេលនេះ​ នាង​ទទួល​បាន​ចំណេះដឹងជា​ច្រើន​អំពី​ ការ​បរិភោគ​អាហារ​ឱ្យ​ទៀងទាត់​ និង​ត្រូវ​ស្គាល់ពី​របបអាហារសំខាន់ៗ​ដើម្បី​ឱ្យ​រាងកាយ​លូតលាស់ល្អ​ជា​ប្រយោជន៍សម្រាប់​រាងកាយ​និង​ខួរក្បាល​ ជួយ​ឱ្យ​យើង​រីករាយ​ មាន​ទំនុកចិត្ត​ដោយមាន​សុខភាពល្អ៕

ដោយដាលីស

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email