ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។

កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌ សិក្ខាសាលា និង​បទ​ពិសោធ​ធ្វើ​ម្ហូបជាដើម។

​​​លោក មាគ​ ស៊ន ​ប្រធាន​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ បានប្រាប់RVA Khmer កាលពី​ថ្ងៃទី​២៨ ខែកក្កដាថា កម្មវិធី ASEAN HERITAGE Train ជាកម្មវិធីមួយដែលបង្កើតឡើងដើម្បី​ផ្សាភ្ជាប់នូវទំនាក់ទំនង​ក្នុង​ប្រទេសដែលជាសមាជិកអាស៊ាន​ដើម្បីឱ្យមានការ​ជួបជុំគ្នា​រវាងវប្បធម៌នៃ​ប្រទេសនីមួយៗ។ អ្វីដែលសំខាន់ក្នុង​​ការអភិវឌ្ឍន៍​ផ្នែកទេសចរណ៍​ផងដែរ។

លោកបានបញ្ជាក់ថា ៖ «គោលដៅសំខាន់នៅក្នុង​កម្មវិធីនេះគឺ​គេបានជ្រើសរើសតំណាង​ពីប្រទេសមួយៗដែលមាន៣ផ្នែកសំខាន់ៗ​ដែល​ក្នុង​នោះរួមមាន​ ផ្នែករបាំប្រពៃណី ម្ហូបអាហារ​ និង​ការកែ​ច្នៃ។ ក្នុង​ចំណោម​តំណាង​៣នាក់ពីប្រទេសកម្ពុជា មានចុងភៅ ដែលមកពីខេត្តសៀមរាប, អ្នករាំរបាំមកពីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និងខាងសិប្បកម្មកែច្នៃ​ មកពីមណ្ឌលសិប្បកម្មដូងដើម្បីចូលរួម​ធ្វើបទបង្ហាញសម្រាប់កម្មវិធីអាស៊ាននេះ»។

បើតាមលោក មាគ ស៊ន កម្មវិធីនេះ​បានចាប់​ផ្តើមធ្វើឡើងនៅប្រទេសឡាវ ដែលមានប្រធានបទសំខាន់គឺការកែច្នៃ​ធនធានធម្មជាតិឡើងវិញ ដូចជាពីសំរាម ឬពីអ្វីដែល​ត្រូវបានគេបោះចោលហើយ​យកមកធ្វើការកែច្នៃឡើងវិញ ក្នុងនោះក៏មានការតាំងពិព័រណ៌​ផលិតដែល​បានកែច្នៃឡើងវិញ​ផងដែរ។

លោកបានថ្លែងថា ៖ «នៅប្រទេសឡាវ យើងបាន​ជ្រើសរើសប្រធានបទពីការកែច្នៃផ្លែដូង​ ហើយសម្រាប់​ចូលដល់ប្រទេសថៃគឺមានការ​ផ្លាស់ប្តូរ​តាមរយៈការធ្វើម្ហូបអាហារ​តាមតំណាងប្រទេសនីមួយៗ ដែលប្រទេសយើងបានជ្រើសរើសនូវមុខម្ហូបមួយផងដែរគឺ នំបញ្ចុកខ្មែរយើងដើម្បីបង្ហាញ​ដល់ប្រទេសផ្សេងៗ ហើយក្នុងនោះក៏មានការចាប់អារម្មណ៍ច្រើនផងដែរ»។

ចំណែកនៅប្រទេសម៉ាឡេស៊ី គឺមានការ​ផ្លាស់ប្តូរពីវប្បធម៌ របាំ​ប្រពៃណី និង​សម្លៀកបំពាក់ប្រពៃណី ដែលបាន​ផ្លាស់ប្តូរជាមួយនឹងប្រទេសម៉ាឡេស៊ី។

លោក មាគ ស៊នថា ៖ «យើងឃើញថានៅក្នុង​កម្មវិធីនេះមានការ​ទទួលស្វាគមន៍​បានយ៉ាងល្អពីម្ចាស់​ផ្ទះទាំងបីប្រទេសនេះ​ តាមរយៈអាជ្ញាធរ និង​ការផ្តល់ភាពកក់ក្តៅពីបណ្តាប្រទេសអាស៊ាននេះបានយ៉ាងល្អ»។

«ខ្ញុំ ក្នុងនាម​មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅកម្ពុជា ពិតជាមានមោទ​ន​ភាព និងមានកិត្តិយសបំផុតដែលក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ បានជ្រើសរើសសិប្បកម្មរបស់យើងខ្ញុំ ដែលជាស្នាដៃបង្កើតឡើងដោយលោកអភិបាលអូលីវីយេ អភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ ក្នុងនាមតំណាងប្រទេសកម្ពុជារបស់យើងដើម្បីបង្ហាញអំពីស្នាដៃ ការកែច្នៃផលិតផល អោយប្រទេសទាំងនៃរដ្ឋ អាស៊ាន បានឃើញ»។ នេះបើតាមការបន្ថែម​របស់លោក មាគ ស៊ន។

«ខ្ញុំសូមសំដែងនូវក្តីអំណរសប្បាយ និងអរព្រះគុណព្រះជាម្ចាស់សំរាប់ផលផ្លែមួយនេះ ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ»៕

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email