សិក្ខាសាលា​ស្ដីអំពីសន្និបាត​និង​ស៊ីណូដាលព្រះសហគមន៍នៅកម្ពុជា

សិក្ខាសាលា​ស្ដីអំពីសន្និបាត​និង​ស៊ីណូដាលព្រះសហគមន៍នៅកម្ពុជា ដែលមានអ្នកចូលរួម​មកពីភូមិភាគភ្នំពេញ ភូមិភាគបាត់ដំបង និង​ភូមិភាគកំពង់ចាម ជាអភិបាល បូជាចារ្យ បព្វជិត-ជិតា និង​គ្រីស្តបរិស័ទ សរុបចំនួនជាង​៤០នាក់​។ កម្មវិធីនេះ​ធ្វើ​ឡើង​នៅមជ្ឈមណ្ឌល​ភូមិភាគភ្នំពេញ នាថ្ងៃទី២៥-២៧ ខែមេសា ឆ្នាំ២០២៤។ នាថ្ងៃបើកអង្គសិក្ខាសាលានេះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ ជា​អធិបតីក្នុង​កម្មវិធី​មាន​ប្រសាសន៍ថា ស៊ីណូដាល គឺ​អោយ​យើង​សហការ​គ្នា​រួមដំណើរ​ជាមួយគ្នា​ដើម្បីប្រកាសដំណឹងល្អនិង​ការ​ចូលរួម​យ៉ាងសកម្ម។ លោកអភិបាល​បាន​មាន​ប្រសាសន៍ទៀតថា នៅថ្ងៃនេះ​យើង​អរព្រះគុណព្រះជាម្ចាស់ ហើយ​យើង​សង្ឃឹមថា យើង​នឹង​អាច​ធ្វើ​ដំណើររួម​ជាមួយគ្នាក្នុង​របៀបសាមញ្ញ និងកុំ​អោយយើង​ភ្លេច​ខ្លួន ពេលមាន​គម្រោងការហើយ​ត្រូវ​អនុវត្ត​។​ លោក​អភិបាល​បន្ថែម​ថា យើង​ត្រូវ​ចេះ​«សហការ​គ្នានៅគ្រប់កាលៈទេសៈនិង​គ្រប់ពេលវេលា ដើម្បីអោយ​ព្រះសហគមន៍​របស់យើង​ទៅមុខ»។​ ក្នុង​ថ្ងៃទី១នេះ នាពេលព្រឹកសិក្ខាកាម​ទាំងអស់​បាន​ឈ្វេងយល់​អំពី​មូលហេតុដែល​ព្រះសហគមន៍សកល​បាន​រៀបចំ​អោយមាន​សន្និបាត​ស៊ីណូដាលព្រះសហគមន៍ រចនាសម្ព័ន្ធ​ក្រុមសភាលោកអភិបាលនិង​កិច្ចប្រជុំនានាអំពីដំណើរការស៊ីណូដាលនៅក្នុង​ព្រះសហគមន៍​អាស៊ី។ និងពេលរសៀល ពួកគាត់បាន​រិះគិត​អំពី​ពាក្យ​ស៊ីណូដាលនិង​អត្ថន័យ​ក្នុងបរិបទនៃភាសាខ្មែរ និង​ព្រះនាងម៉ារីជានិមិត្តសញ្ញានៃស៊ីណូដាល។​ កម្មវិធីថ្ងៃក្នុងរយៈពេលបីថ្ងៃនេះ មាន​វាគ្មិនគឺលោក​បូជាចារ្យ ចច ប្លាតូតាំ( Fr. George Plathottam,SDB) ជា​លេខាធិការរបស់​សភាលោកអភិបាល​កាតូលិកអាស៊ី (FABC) និង បណ្ឌិត ជេស៊ីកា ជយ កានដេឡារីយ៉ូ (Dr. Jessica Joy Candelario) ជា​អ្នកសម្របសម្រួល​កម្មវិធីសកម្មភាពរបស់ព្រះសហគមន៍នៅ CICM-Bukal ng Tipan នៃ​ប្រទេស​ហ្វីលីពីន​៕

ដោយ​កែវ កញ្ញា

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email