សិស្សវិទ្យាល័យសន្តហ្រ្វង់ស្វ័រប្រឡងជាប់បឋមភូមិមួយរយភាគរយ

បេក្ខជនចំនួន៤៣នាក់ នៃវិទ្យាល័យចំណេះទូទៅសន្តហ្រ្វង់ស្វ័រ ស្ថិតក្នុងភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានប្រឡងជាប់មធ្យមសិក្សាបឋមភូមិ១០០ភាគរយ នាសម័យប្រឡងថ្ងៃទី១៤ ខែកក្កដា កន្លងទៅថ្មីៗនេះ។ លោក ប៉ិច វិបុល ជានាយកសាលាខាងលើបានរៀបរាប់ឲ្យដឹងថា វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ជាសាលាកាតូលិកមួយក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ស្ថិតក្រោមឧបត្ថមត្តមទាំងស្រុងពីព្រះសហគមន៍កាតូលិក ដែលមានលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ ជាស្ថាបនិក។ លោកបន្តថា ឆ្នាំសិក្សា២០២៤-២០២៥ មានបេក្ខជនចំនួន៤៣នាក់ ដែលក្នុងនោះមានស្រី២៨នាក់ ចូលរួមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិទទួលបានលទ្ធល្អជាទីគ្រាប់ចិត្ត។ កម្រិតនិន្ទេសដែលបេក្ខជនរបស់យើងទទួលបាន គឺគ្មានកម្រិតមធ្យមទេ មានតែល្អ និងល្អបង្គួរ។ លោកនាយកសាលារូបនេះបន្តទៀតថា សាលាបានរៀបចំផែនការបង្រៀនដោយច្បាស់លាស់ពីសំណាក់លោកគ្រូអ្នកគ្រូ និងចំពោះម៉ោងសិក្សាក្នុងថ្នាក់ ក៏ដូចជាវិន័យផ្ទៃក្នុងផ្សេងៗ។ ហើយថ្នាក់ដឹកនាំក៏បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធផលសិក្សាររបស់សិស្សានុសិស្សជាប្រចាំ ក៏ដូចជាតម្រូវឲ្យមានម៉ោងសិក្សារបន្ថែមសម្រាប់សិស្សខ្សោយ។ លោកបន្ថែមថា ក្នុងនោះដែរលោកគ្រូអ្នកគ្រូបានយកចិត្តទុកជាខ្លាំងចំពោះការសិក្សាក្នុងសាលា ក៏ដូចជាបានដាក់លំហាត់ស្រាវជ្រាវឲ្យអនុវត្តជាប្រចាំនៅផ្ទះដើម្បីពង្រឹងសមត្ថភាពសិស្ស។ លោកថា តាំងពីឆ្នាំ២០១១-២០២៥ ការប្រឡងមធ្យមសិក្សាបឋមភូមិរបស់សិស្សគឺជាប់រយភាគរយ។ វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័របង្កើតឡើងក្នុងឆ្នាំ២០០៣ ក្នុងគោលដៅប្រកាសដំណឹងល្អ ក៏ដូចជាផ្តល់ឱកាសឲ្យកូនៗកសិករក្រីក្រទទួលបានកាសិក្សាអប់រំ ដោយមានទាំងក្រមសីលធម៌ សុជីវធម៌ និងជាមនុស្សល្អនៅក្នុងសង្គម ហើយសាលានេះ ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានពីថ្នាក់ទី៧ដល់ទី១២។ ជាមួយគ្នានេះ ព្រះសហគមន៍កាតូលិកបានបង្កើតសាលាមត្តេយ្យ និងបឋមសិក្សាបន្ថែមទៀត ដើម្បីឆ្លើយតបចំពោះ តម្រូវការរបស់កុមារនិងប្រជាពលរដ្ឋក្នុងភូមិ៕

ដោយ ឆាក លាំង

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email