គ្រីស្តបរិស័ទខ្មែរជួបសម្តេចប៉ាប ឡេអូ ទី១៤ នៅទីក្រុងរ៉ូម៖ សាក្សីនៃ «ការធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់សេចក្តីសង្ឃឹម»

ក្រុមគ្រីស្តបរិស័ទកាតូលិកមួយក្រុមតូចមកពីព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានទទួលពរដ៏វិសេសវិសាល ដោយបានចូលគាល់ដោយផ្ទាល់ជាមួយ សម្តេចប៉ាប ឡេអូ ទី១៤ កាលពីខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃ បូជនីយចរ «ឆ្នាំមហាករុណាទិគុណ»។ លោកអភិបាល គីកេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង ដែលបានដឹកនាំក្រុមនេះផ្ទាល់ បានរៀបរាប់ថា គ្រានោះគឺជាពេលវេលាពោរពេញដោយ «អំណរសប្បាយ និងសេចក្តីសង្ឃឹមយ៉ាងជ្រាលជ្រៅ» ដែលបានពង្រឹងជំនឿ និងកម្លាំងចិត្តឲ្យយើងជាគ្រីស្តបរិស័ទកម្ពុជាបន្តដំណើរទៅមុខយ៉ាងរឹងមាំ។ ក្រុមបូជនីយចរ ជាគ្រីស្តបរិស័ទខ្មែរនេះមកពីព្រះសហគមន៍ចំណោម ក្នុងភូមិភាគបាត់ដំបង ដែលមាន “ភាពចម្រុះដ៏សម្បូរបែប (mosaic of faith)”។ សមាសភាពក្រុមមានភាពទូលំទូលាយ ដោយមានលោកឪពុក វ៉ាំងសង់ ជាសាសនទូតបារាំង លោកបូជាចារ្យខ្មែ យ៉ូសែប មួង រស់ រួមទាំងគ្រីស្តបរិស័ទដែលមានបទពិសោធន៍ខុសៗគ្នា៖ បងប្អូនដែលបានឆ្លងកាត់របបសង្គ្រាម និងជាសាក្សីនៃការរស់ឡើងវិញនៃព្រះសហគមន៍កាតូលិកនៅកម្ពុជា។ គូស្វាមីភរិយាវ័យក្មេង និងស្ត្រីមានផ្ទៃពោះម្នាក់ ព្រមទាំងដូនជីកាតូលិក ពីក្រុមបងស្រី អ្នកបម្រើដ៏តូចតាច នៃគ្រួសារដ៏វិសុទ្ធ និងក្រុមបងស្រីអ្នកបម្រើសេចក្តីស្រឡាញ់ដ៏និមលរបស់ព្រះនាងម៉ារី។ លោកអភិបាល គីកេ បានបន្តថា លោកបានទូលថ្វាយសម្តេចប៉ាបនូវបំណងចង់ជួបជាក្រុម ហើយប៉ុន្មានថ្ងៃក្រោយមក សម្តេចក៏បានអនុញ្ញាតឲ្យក្រុមចូលគាល់ ជាឯកជន និងក្រៅផ្លូវការ ដោយព្រះហឫទ័យសប្បុរស។ លោកអភិបាលបានបន្តរៀបរាបទៀតថា បទពិសោធន៍ដ៏កម្រនេះ បានបន្សល់ទុកនូវបទពិសោធន៍ដ៏ជ្រាលជ្រៅចំនួនបួនចំណុចដែលដក់ជាប់ក្នុងដួងចិត្តរបស់ម្នាក់ៗ៖ ១. ព្រះសហគមន៍ជាទំនាក់ទំនងបងប្អូន សម្តេចប៉ាបបានស្តាប់ដោយយកចិត្តទុកដាក់បំផុតចំពោះរឿងរ៉ាវពីកម្ពុជា និងបានបង្ហាញពីគំរូនៃព្រះសហគមន៍ដែលអនុវត្តតាម Synodal (ការធ្វើដំណើររួមគ្នា)។ លោកអភិបាល គីកេ បានបញ្ជាក់ថា សម្តេចប៉ាបបានបង្ហាញថា ព្រះសហគមន៍មិនមែនត្រឹមតែជាស្ថាប័នទេ ប៉ុន្តែជាទំនាក់ទំនងភាពជាបងប្អូន និងការរាប់រកគ្នាដោយចិត្តមេត្តា។ ២. ភាពទន់ភ្លន់របស់គង្វាលចំពោះញត្តិសុំសន្តិភាព ទោះបីមានកាលវិភាគមមាញឹកក្តី សម្តេចប៉ាបបានផ្តល់ពេលវេលាដ៏មានតម្លៃ និងកក់ក្តៅដល់ក្រុម ដោយសួរសុខទុក្ខយ៉ាងពិសេសចំពោះស្ត្រីមានផ្ទៃពោះ និងគូស្វាមីភរិយា។ សម្តេចប៉ាបក៏បានស្តាប់ដោយព្រះហឫទ័យទុកដាក់បំផុតចំពោះ ញត្តិសុំសន្តិភាព ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានប៉ះពាល់ដល់ប្រជាជនជិត ២០០,០០០ នាក់។ ជាមួយគ្នានេះព្រះអង្គក៏បានទទួលដោយក្ដីរំភើបរូបសំណាកព្រះនាងម៉ារីពីកម្ពុជា ដែលជាសញ្ញានៃការរួបរួមដ៏ជ្រាលជ្រៅ។ ៣. ព្រះភក្រ្តគង្វាលដ៏ជិតស្និទ្ធ វត្តមានរបស់សម្តេចប៉ាប ឡេអូ ទី១៤ បានបង្ហាញនូវសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់គង្វាលពិតប្រាកដ។ តាមរយៈនេត្រាស្រទន់ និងស្នាមញញឹម សម្តេចបានផ្តល់សេចក្តីមេត្តា និងសេចក្តីសង្ឃឹម ដែលធ្វើឲ្យក្រុមមានអំណរសប្បាយ និងមានកម្លាំងឡើងវិញ។ ៤. ការអញ្ជើញឲ្យបន្តបេសកកម្ម ជំនួបនេះបានរំឭកក្រុមគ្រីស្តបរិស័ទខ្មែរថា គោលដៅចុងក្រោយនៃជីវិតគឺព្រះជាម្ចាស់ ហើយព្រះអង្គបានអញ្ជើញពួកគេឲ្យមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅ និងបន្តបេសកកម្មរបស់ព្រះសហគមន៍ ដោយធ្វើដំណើររួមគ្នា ស្ដាប់គ្នាទៅវិញទៅមក ក្នុងសេចក្តីសង្ឃឹម និងមេត្តាករុណា។ លោកអភិបាល គីកេ ហ្វីការេដូ បានបញ្ចប់ដោយបញ្ជាក់ថា មក ជំនួបនេះ បានឲ្យយើងមើលឃើញថា ជាផ្នែកមួយរបស់ Synodal៖ គឺធ្វើដំណើររួមគ្នា និងស្តាប់គ្នាទៅវិញទៅមក ដើម្បីចូលរួមក្នុងបេសកកម្មរបស់ព្រះសហគមន៍ដោយសេចក្តីសង្ឃឹម និងមេត្តាករុណា។ សម្តេចប៉ាប ឡេអូ បានរំឭកយើង តាមរយៈគំរូរបស់ព្រះអង្គថា ជាព្រះសហគមន៍ គឺការរស់នៅរួមគ្នាជាបងប្អូន ដោយចិត្តសុភាពរាបសារ ការគោរព និងអំណរសប្បាយ។ ព្រះជាម្ចាស់បានចាត់ យើងទាំងអស់គ្នាឲ្យទៅបម្រើ; យើងធ្វើដំណើររួមគ្នាក្នុងមេសកកម្មប្រកាសដំណឹងល្អ — ជាការធើ្វដំណើររួមគ្នាឆ្ពោះទៅកាន់សេចក្តីសង្ឃឹម ដែលមិនធ្វើឲ្យយើងខកចិត្តឡើយ។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email