តាកែវ៖ ថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ថ្ងៃនេះ សាលាសន្តហ្វ្រង់ស្វ័រ (St. François School) កម្រិតបឋមសិក្សា ដល់ វិទ្យាល័យ បានប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ យ៉ាងអធិកអធម ដោយមានការចូលរួមពីសំណាក់សិស្សានុសិស្ស ជាង ៥០០ នាក់។
ក្នុងឱកាសដ៏សំខាន់នោះ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាស្ថាបនិកសាលា បានណែនាំគម្រោងការសម្រាប់ឆ្នាំសិក្សាថ្មីនេះ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលសិស្សានុសិស្សឲ្យក្លាយជា អ្នកកសាងសន្តិភាព។ ដោយយកចិត្តទុកដាក់លើ ការអភិវឌ្ឍការអប់រំ ការរួមរស់ជាមួយគ្នា ការគោរពគ្នា និង ការសន្ទនាគ្នា និងការទទួលស្គាល់ អំពីភាពខុសគ្នារវាងគ្នានិងគ្នា។














