ព្រះសហគមន៍ត្រែងត្រយឹង សម្ពោធអគារសកម្មភាពថ្មី ក្រោមអធិបតីភាពលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អមដោយលោកសិលា សួនហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍ភូមិភាគភ្នំពេញ ជាមួយលោកបូជាចារ្យជាច្រើនអង្គ នាថ្ងៃទី១៣ ខែធ្នូ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់កិច្ចការងារសកម្មភាពព្រះវិហារសន្តម៉ាតាំង នៃព្រះសហគមន៍នេះ។

ក្នុងបរិបទសង្គ្រាមរវាងកម្ពុជានិងថៃ លោកអភិបាល អូលីវីយ៉េបានជំរុញអោយគ្រីស្តបរិស័ទ អធិដ្ឋាន និងបន្តសកម្មភាពមេត្តាករុណា។ លោកថា យើងជាគ្រីស្តបរិស័ទ យើងមានអំណាចមួយគឺអធិដ្ឋាន។ អធិដ្ឋានដើម្បីអោយសុខសន្តិភាពយាងមក «មិនថ្ងៃស្អែក មិនខាងស្អែក តែថ្ងៃនេះ»។ យើងអធិដ្ឋានជាមួយព្រះនាងម៉ារី ដែលជាក្សត្រីនៃសន្តិភាព «ដើម្បីបិទសំឡេងអាវុធ»។ លោកបន្ថែមថា «សង្គ្រាម គឺបំផ្លាញ មិនរកឃើញអ្វីទេ បំផ្លាញអ្វីទាំងអស់ ជីវិត អាគារ សមទ្ធផល និងសន្តិភាព ដែលយើងខិតខំកសាងច្រើនឆ្នាំ។» លោកអភិបាលបានជំរុញ អោយមានសាមគ្គីភាព រវាងបងប្អូនគ្រីស្តបរិស័ទជាជាមួយបងប្អូនឯទៀតៗ យើងត្រូវចូលរួមសហការ មានចិត្តសាមគ្គី ព្រោះយើងជាប្រជាជនតែមួយ ដើម្បីកសាងសន្តិភាព។ «កសាងសន្តិភាព! មានតែសន្តិភាពណែនាំអោយយើងមានសុខដុមរមនា អភិវឌ្ឍន៍ និងមានកម្លាំង ដែលនាំអោយជីវិតរបស់យើងទៅមុខតទៅទៀត» លោកអភិបាលបញ្ជាក់។ ក្នុងកម្មវិធីនេះ ក៏មានវត្តមានរបស់ មន្ទីរធម្មការនិងសាសនា និងអាជ្ញាធរដែនដី រួមនិងភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ ព្រះសហគមន៍ត្រែងត្រយឹង គឺជាអនុតំបន់ព្រះសហគមន៍ស្ថិតក្នុងមណ្ឌលសកម្មភាពភ្នំពេញថ្មី។ សព្វថ្ងៃព្រះសហគមន៍នេះ មានសកម្មភាពនៅតាមតំបន់ជុំវិញជាមួយកុមារកាយឫទ្ធិ នៅត្រពាំងម្រះ អង្គស្នួល និងនៅភូមិចាន់ទី។

Facebook
Twitter
LinkedIn

អត្ថបទថ្មី

ទេវវិទ្យាល័យប្រារព្ធពិធីបិទឆ្នាំសិក្សា ក្រោមអធិបតីភាពលោកអភិបាល សួន ហង្សលី

កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ទេវវិទ្យាល័យ សន្តយ៉ូហាន ម៉ារី វិយ៉ាណេ កម្ពុជា បានប្រារព្ធអភិបូជាគោរពសន្តយ៉ូហាន ម៉ារី វីយ៉ាណែរ ជាបូជាចារ្យ និងពិធីបិទឆ្នាំសិក្សា ២០២៥–២០២៦ ក្រោមអធិបតីភាពរបស់ លោកអភិបាល សិលា សួន ហង្សលី អភិបាលឧបត្ថម្ភកៈនៃព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ព្រមទាំងមានការចូលរួមពីបូជាចារ្យ បងប្រុស បងស្រី និស្សិតទេវវិទ្យាល័យ

អបអរសាទរ សិស្សវិទ្យាល័យ សន្តហ្វ្រង់ស្វ័រ បច្ចេកទេសកម្រិត៣ ប្រឡងជាប់ ១០០%

ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ចំនួន ៤១នាក់ បានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ មួយរយភាគរយ នាសម័យប្រឡងថ្ងៃទី២២ កក្កដា ឆ្នាំ២០២៦ ក្នុងនោះមានស្រី ២០នាក់។បើតាមការឱ្យដឹងពី លោក យុន សំអាត នាយកសាលាខាងលើ បានរៀបរាប់ឱ្យដឹងថា លទ្ធផលប្រឡងបញ្ចប់ឆ្នាំសិក្សា និងប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត ៣ សម័យប្រឡងថ្ងៃទី២២

លោកឪពុក យ៉ូហាន អ៊ុន រំលឹកថា៖ «ព្រះយេស៊ូទាមទារចិត្តស្រឡាញ់ និងការចែករំលែកនូវអ្វីដែលយើងមាន»

ភ្នំពេញ៖ នៅក្នុងពិធីអភិបូជានាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ នៅព្រះវិហារកាតូលិកសន្តសិលា និងសន្តប៉ូល លោកឪពុក យ៉ូហាន អ៊ុន សុន (Fr. Jean Un Son) បានលើកឡើងនូវសារអប់រំលត់ដំផ្លូវចិត្តយ៉ាងជ្រាលជ្រៅមួយដល់គ្រីស្ដបរិស័ទទាំងអស់ អំពីការស្វែងរក «អាហារផ្លូវព្រលឹង» និងការផ្លាស់ប្តូរជីវិតតាមរយៈការចែករំលែកសេចក្ដីស្រឡាញ់។ នៅក្នុងធម្មទេសនា លោកឪពុកបានគូសបញ្ជាក់ថា មនុស្សទូទៅតែងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងលំបាក ដើម្បីស្វែងរកអាហារចិញ្ចឹមរូបរាងកាយ និងសុវត្ថិភាពផ្លូវកាយ ប៉ុន្តែច្រើនដង មនុស្សបានមើលរំលងភាពស្រេកឃ្លាននៃ

Subscribe to our newsletter

Don't miss new updates on your email